ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ការបណ្តុះនិងដាំកូនត្នោតចូលលរួមថែរក្សាការពាររុក្ខាជាតិនិងបង្កើនគម្របបៃតងនៅកម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤ បានចែករំលែកនូវក្តីស្រឡាញ់ របៀបបណ្តុះនិងដាំត្នោតជាមួយគ្រួសារបរិស្ថាន នៅក្នុងស្រុកជុំគីរី ខេត្តកំពត។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីមានប្រសាសន៍ថា មន្ទីរបរិស្ថានរាជធានី ខេត្តទាំង២៥ បានត្រៀមថ្នាល សម្រាប់បណ្តុះកូនត្នោតរួចជាស្រេច ជាមួយការបណ្តុះកូនឈើ សម្រាប់ចែកជូនប្រជាពលរដ្ឋ នៅឆ្នាំក្រោយៗ បន្តបន្ទាប់ ដើម្បីបណ្តុះផ្នតគំនិត ពន្លកបៃតង ចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការសម្រេចគោលដៅប្រទេសកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន ៦០% នៅឆ្នាំ២០៥០។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបង្កើតថ្នាលបណ្តុះកូនត្នោត និងបានដាំត្នោតចំនួនបានរាប់ម៉ឺនដើម នៅក្នុងភូមិសាស្រ្តស្រុកជុំគីរី ខេត្តកំពត។ ឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាំរុក្ខរបស់ជាតិនេះ ក្នុងគោលបំ ណងលើកស្ទួយតម្លៃ វប្បធម៌ជាតិខ្មែរ ដែលបានផ្សារភ្ជាប់នឹងរុក្ខរបស់ជាតិខ្មែរ។ ជាមួយគ្នានេះ ការដាំត្នោតជាចំការ និងតាមការធ្វើទំនើបកម្មក្នុងការដាំ គឺដាំជាជួរ ដោយមានគម្លាតគម្លាត ៤,៥ម៉ែត្រ ពីមួយដើមទៅមួយដើមទៀត និងគម្លាត ៥ម៉ែត្រ ពីជួមួយទៅជួមួយទៀត។ វិធីសាស្រ្តនេះផ្តល់ភាពងាយស្រួលក្នុងការប្រមូលផល និង […]
  • របងការពារបូរណភាពទឹកដីដ៏រឹងមាំរបស់កម្ពុជា៖ ១. កម្ពុជាមានបង្គោលព្រំដែនដ៏រឹងមាំដែលកើតចេញពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការចរចាយ៉ាងស្វិតស្វាញជាមួយប្រទេសជិតខាងដើម្បីកសាងរបងផ្ទះឱ្យបានច្បាស់លាស់និងមាំទាំក្នុងគោលបំណងធានាឱ្យបាននូវបូរណភាពទឹកដីរបស់ខ្លួនឱ្យបានជាដាច់ខាត។ ២. ផ្លូវក្រវាត់ព្រំដែនត្រូវបានកសាងឡើងភ្លាមៗក្រោយពីបង្គោលព្រំដែនត្រូវបានបោះរួចដើម្បីធ្វើជាខ្សែក្រវាត់ទី២បន្ទាប់ពីបង្គោលខ័ណ្ឌសីមា។ ផ្លូវនេះមានសារសំខាន់ណាស់ពីព្រោះវាមិនគ្រាន់តែអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចធ្វើដំណើរបានងាយស្រួលតាមបណ្តោយព្រំដែននិងអាចដឹកជញ្ជូនកសិផលនានាទៅកាន់ទីផ្សារដោយងាយស្រួលប៉ុណ្ណោះទេ ប៉ុន្តែ មានផ្លូវគឺមានការអភិវឌ្ឍ។ ការអភិវឌ្ឍតាមបណ្តោយព្រំដែន គឺជាគ្រឹះដ៏រឹងមាំដើម្បីការពារបូរណភាពទឹកដី។ ៣. ប៉ុស្តិ៍នគរបាលត្រូវបានសាងសង់ជាហូរហែនៅតាមបណ្តោយផ្លូវក្រវាត់ព្រំដែនដើម្បីរក្សាការពារបូរណភាពទឹកដីផង និងរក្សាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយព្រំដែនផង។ នេះគឺជាសក្ខីភាពដែលបញ្ជាក់ថា តំបន់ជាប់ព្រំដែនមិនត្រូវបានបោះបង់ចោលឡើយ។ ផ្ទុយទៅវិញ គឺជាតំបន់ដែលត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសំណាក់រាជរដ្ឋាភិបាល។ ៤. ប្រជាពលរដ្ឋបានទៅតាំងទីលំនៅតាមផ្លូវក្រវាត់ព្រំដែនកាន់តែច្រើនឡើងដែលធ្វើឱ្យតំបន់ព្រំដែនមានសកម្មភាពរស់រវើក ដូចជាការលក់ដូរ វត្តអារាម សាលារៀន ការប្រកបរបរដាំដំណាំកសិកម្មផ្សេងៗ និងការនេសាទត្រីជាដើម។ ប្រជាពលរដ្ឋទាំងនោះហើយដែលជាឆ្មាំការពារបូរណភាពទឹកដីដ៏រឹងមាំ។ រាជរដ្ឋាភិបាលមានគោលនយោបាយជំរុញការអភិវឌ្ឍតំបន់ព្រំដែននៅគ្រប់ទីកន្លែង។ ៥. កម្ពុជាមានមេដឹកនាំដែលប្តូរផ្តាច់ការពារអធិបតេយ្យជាតិនិងបូរណភាពទឹកដី។ ទាំងសម្តេចតេជោ ទាំងសម្តេចធិបតី បានបង្ហាញច្បាស់ពីជំហរដ៏ម៉ឺងម៉ាត់និងដាច់ខាតចំពោះអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ។ បង្គោលព្រំដែន ផ្លូវក្រវាត់ព្រំដែន ប៉ុស្តិ៍នគរបាលព្រំដែន និងវត្តមានប្រជាពលរដ្ឋនៅតាមព្រំដែន ព្រមទាំងការជំរុញការអភិវឌ្ឍតំបន់ព្រំដែន រួមទាំងវិធានការនានា ដូចជា ការមិនអនុញ្ញាតឱ្យពលរដ្ឋលក់ឬជួលដីតាមព្រំដែនឱ្យប្រទេសជិតខាង និងមិនអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិដីធ្លីនៅកម្ពុជាជាដើម គឺជាចក្ខុវិស័យដ៏វែងឆ្ងាយនិងច្បាស់លាស់របស់រាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ៦. រាជរដ្ឋាភិបាលមានគោលនយោបាយប្រែក្លាយតំបន់ព្រំដែនជាមួយប្រទេសជិតខាងឱ្យក្លាយជាព្រំដែនសន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនៅតាមជាយដែន។ ចំណុចទាំងឡាយដូចបានលើកឡើងខាងលើសុទ្ធសឹងជាយុទ្ធសាស្ត្រស៊ីជម្រៅនិងជាក់លាក់ក្នុងការរក្សាការពារបូរណភាពទឹកដីរបស់ខ្លួនឱ្យបានគង់វង្សនិងស្ថិតស្ថេរចីរកាលជារៀងរហូតសម្រាប់កូនខ្មែរជំនាន់ក្រោយៗទៀត៕ អត្ថបទដោយ៖ ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល
  • រដ្ឋបាលខេត្តកែបប្តេជ្ញា ធ្វើឱ្យខេត្តក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាតរបស់កម្ពុជា ការប្តេជ្ញាចិត្តធ្វើឱ្យខេត្តកែបក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់ជាមួយភាពស្អាត របស់ឯកឧត្តម សោម ពិសិដ្ឋ អភិបាលនៃគណអភិបាលខេត្តកែប បានធ្វើឡើងនៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខជាមួយមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកែប ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នាថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២៤ នៅមន្ទីរបរិស្ថានខេត្តកែប។ ស្របនឹងការប្តេជ្ញាចិត្តដ៏មុតមាំរបស់រដ្ឋបាលខេត្តកែបនេះឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានថ្លែងថា នឹងរួមចំណែកជាមួយរដ្ឋបាលខេត្ត តាមរយៈភាពស្អាត ភាពបៃតង និងមានចីរភាព ដែលជាមូលដ្ឋានគ្រឹះធ្វើឱ្យសម្រេចបានតាមគោលដៅយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីមានជំនឿថា ភាពស្អាត ជាពិសេសការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើនគម្របបៃតង បានកំពុងបណ្តុះផ្នត់គំនិតស្អាត របស់ប្រជាពលរដ្ឋ មិនត្រឹមតែស្អាតនៅក្រៅ ជុំវិញផ្ទះសម្បែង តាមមូលដ្ឋាន ទីសាធារណៈកឺថែមទាំងស្អាតពីក្នុងចិត្ត ដែលយកចិត្តទុកដាក់លើការផ្តល់សេវាទេសចរណ៍ឱ្យបានល្អ ម្ហីបអាហារមានអនាម័យ និងមានតម្លៃសមរម្យ តម្លៃស្តង់ដារកំណត់ត្រឹមត្រូវផងនោះ ច្បាស់ណាស់ខេត្តកែបនឹងក្លាយជាទេសចរណ៍ល្អប្រណិតកម្រិតខ្ពស់។ ឯកឧត្តមរដ្ឋមន្រ្តី បានជំរុញលើកទឹកចិត្តដល់រដ្ឋបាលខេត្ត ពិនិត្យមើលការដាំដើមឈើឱ្យបានស្រស់ស្អាតបន្ថែមទៀតតាមបណ្តោយឆ្នេរសមុទ្រ ជាពិសេសនៅឆ្នេរអង្កោល ជំរុញការដាំដើមឈើសម្គាល់អត្តសញ្ញាណរបស់ខេត្ត ដើម្បីទាក់ទាញទេសចរមកកម្សាន្តតាមឆ្នេរ និងអាចមកទស្សនាព្រៃឈើ ពិសេសដើមឈើអត្តសញ្ញាណមួយរបស់ខេត្ត ដូចជាដើមក្ងោកជាដើម និងពង្រឹងបន្ថែមលើការរៀបចំសេវាទេសចរណ៍លំហែបៃតង នៅតាមតំបន់ការពារធម្មជាតិ ដែលជួយពង្រឹងបន្ថែមលើជីវភាព ប្រជាសហគមន៍នៅតាមមូលដ្ឋាន៕
  • សម្តេចធិបតី ធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាមមិនធ្វើឲ្យបាត់ថីកម្ពុជាឡើយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើការធានាអះអាងទៅកាន់ប្រជាពលរដ្ឋខ្មែរទាំងអស់ថា ការអនុវត្តកម្មវិធី និងគម្រោងនៃតំបន់ត្រីកោណអភិវឌ្ឍន៏ កម្ពុជា-ទ្បាវ-វៀតណាម (CLV-DTA) នឹងមិនធ្វើឱ្យកម្ពុជាបាត់បង់បូរណភាពទឹកដីទ្បើយ ប៉ុន្តែគឺដើម្បីឧត្តមប្រយោជន៍ជាតិ ជាពិសេសនាំមកនូវវិបុលភាពនៅក្នុងខេត្តជាប់ព្រំដែននៃប្រទេសទាំងបី មានប្រសាសន៍នៅក្នុងពិធីដ៏មហោទ្បារិក សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកពីភារកិច្ចស្នូលរបស់សមាគមឧកញ៉ាកម្ពុជា គឺការចូលរួមក្នុងសង្គមតាមរយៈការបង្កើតសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើតការងារឱ្យប្រជាពលរដ្ឋ ។ សម្តេចធិបតី ក៏បានលើកឡើងថារាជរដ្ឋាភិបាល តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្តាប់ជាប្រចាំនូវបញ្ហាប្រឈម ដែលវិនិយោគិនលើកឡើង និងបន្តពង្រឹងទំនាក់ទំនងជាមួយវិស័យឯកជន ដើម្បីដោះស្រាយបញ្ហាដែលកើតឡើងថ្មីៗ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយប្រកាន់ ខ្ជាប់នូវគោលការណ៍ «គិតរួមគ្នា ធ្វើសកម្មភាពរួមគ្នា និងទទួលខុសត្រូវរួមគ្នា»។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបានរៀបចំវេទិកា រាជរដ្ឋាភិបាល-ផ្នែកឯកជនជាប្រចាំ ហើយវេទិកាលើកទី ១៩ កាលពីខែវិច្ឆិកា ឆ្នាំ ២០២៣ កន្លងទៅនេះ បានអនុម័តកញ្ចប់វិធានការ កែទម្រង់ជាក់ស្តែងជាច្រើន ដើម្បីសម្រាលបន្ទុករបស់វិស័យឯកជន។ ទាក់ទិនទៅនឹងការលើកកម្ពស់វិស័យទេសចរណ៍ សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសឱ្យអនុវត្តការទទួលយកក្រដាសប្រាក់ដាច់រហែក ទក់ ខូច ឬប្រឡាក់តិចតួចនៅក្របខណ្ឌទូទាំងប្រទេសតែម្តង ដោយមិនមានការកាត់ថ្លៃសេវា (កាត់ទឹក)។ សម្តេចធិបតី ក៏បានលើកទឹកចិត្តប្រជាពលរដ្ឋ អ្នកធ្វើធុរកិច្ច […]
  • រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបរបស់រោងចក្រ ម៉ាវ៉ល (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៤ បានចុះពិនិត្យមើលទីតាំងសម្រាប់សាងសង់ទារកដ្ឋាន និងពិនិត្យសង្វាក់ផលិតកម្មដ៏ទំនើបក្នុងតំបន់រោងចក្រម៉ាវ៉ល ហ្កាមិន ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខណ្ឌកំបូល រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានត្រួតពិនិត្យដោយផ្ទាល់នៅទីតាំងសាងសង់ជាទារកដ្ឋាននៅក្នុងតំបន់រោងចក្រនេះ សម្រាប់ការមើលថែទាំកូនៗរបស់កម្មករនិយោជិត ដែលមានអាយុចាប់ពីទារកក្រោយពេលកើតរហូតដល់អាយុ ៣ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំឱ្យមន្រ្តីជំជំនាញរបស់ក្រសួងបន្តធ្វើការសហការជាមួយភាគីរោងចក្រដើម្បីឈានដល់ការសាងសង់ក្នុងពេលឆាប់ៗខាងមុខ រហូតដល់បញ្ចប់ដំណើរការសាងសង់ឲ្យបានរលូន ដើម្បីជួយសម្រួលដល់បងប្អូនកម្មករនិយោជិតក្នុងរោងចក្រអាចយកកូនៗមកផ្ញើក្នុងទារកដ្ឋាន ដើម្បីទទួលបានការមើលថែទាំសុខភាព និងទទួលបានអាហារូបត្ថម្ភគ្រប់គ្រាន់សម្រាប់ទារក ដែលជាមូលធនមនុស្សកម្ពុជាចាប់ពីតូចទៅតែម្តង។ ឯកឧត្តមរដ្ឋមន្ត្រី បានគូសបញ្ជាក់ថានេះជាការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្នុងអាណត្តិទី៧នេះ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដោយមានក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈជាសេនាធិការក្នុងការអនុវត្តកិច្ចការងារដ៏សំខាន់នេះចាប់ពីឆ្នាំ២០២៤នេះតទៅ ដើម្បីបម្រើជាប្រយោជន៍ដល់កម្មករនិយោជិត ក៏ដូចជាធនធានមនុស្សជំនាន់ក្រោយ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានពិនិត្យមើលសង្វាក់ផលិតកម្មក្នុងរោងចក្រកាត់ដេរ ម៉ាវ៉ល ដែលបំពាក់ដោយគ្រឿងបរិក្ខារទំនើបពាក់កណ្តាលស្វ័យប្រវត្តិ និងមានកន្លែងធ្វើការប្រកបដោយផាសុកភាព និងមានលក្ខណៈស្តង់ដាខ្ពស់ និងស្របតាមបទដ្ឋានបច្ចេកទេសស្តង់ដាការងារថែមទៀតផង។
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ជំរុញឲ្យមន្ត្របំរើសេវាមណ្ឌលសុខ ភាព ត្រូវមានវត្តមានក្នុងម៉ោងវេលាការងារឲ្យបានច្បាស់លាស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីសុខាភិ បាល បានជំរុញឲ្យមន្ត្របំរើសេវានៅមណ្ឌលសុខភាព ត្រូវមានវត្តមានក្នុងម៉ោងវេលាការងារឲ្យបានច្បាស់ លាស់ ដើម្បីផ្ដល់សេវាជូនប្រជាពល រដ្ឋឲ្យបានទាន់ពេលវេលា។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងឱកាស ដឹកនាំគណៈប្រតិភូចាប់ពិនិត្យការអនុវត្តសេវាសុខាភិ បាល នៃមន្ទីរសុខាភិបាលរដ្ឋបាលខេត្ត នៅសាលាខេត្តកំពត។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងអំណរគុណ និងសំដែងក្តីរីករាយ ចំពោះការខិតខំបំពេញការងារនៃបុគ្គលិកសុខាភិបាល មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តទាំងមូល ទាំងមុនជំងឺឆ្លងកាចសាហាវសាកល Covid- 19 និងជាពិសេសកំឡុងCovid-19 ជាវីរៈភាពរួមជាធ្លុងមួយ ជាមួយសហភាតរសុខាភិបាលទូទាំងប្រទេស និងអន្តរវិស័យ។ ឯកឧត្តមសាស្រ្តាចារ្យ បានផ្តាំផ្ញើដល់មន្រ្តីសុខាភិបាលគ្រប់លំដាប់ថ្នាក់ទាំងអស់ បន្តស្មារតីរួបរួមគ្នា ចេះជួយគ្នា ស្មោះត្រង់គ្នានឹងគ្នា សាមគ្គីភាពភាពទូលាយ និងប្រកាន់ខ្ជាប់ក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានជូនអោយរំលឹកបញ្ជាក់ពីមន្ត្រីដឹកនាំក្នុងសុខាភិបាលនៃខេត្ត យកចិត្តទុកដាក់លើសេវាមណ្ឌលសុខភាព ដោយត្រូវធានាអោយបាន នូវវត្តមានក្នុងម៉ោងវេលាការងារ ដោយមានការកត់ត្រាវត្តមានជាមួយការទទួលខុស ត្រូវ។ ឯកឧត្តមបានបញ្ជាក់ដែរថា បច្ចុប្បន្នមនុស្សសុខភាពនៅមានបញ្ហាប្រឈម ដោយមិនមានថ្នាំគ្រប់គ្រាន់ ព្រោះមានអ្នកយកថ្នាំពីសាធារណៈ របស់រដ្ឋ ទៅប្រើក្រៅនៅឯកជន។ ក្នុងន័យនេះត្រូវធានា ត្រូវអោយបានយន្តការត្រួតពិនិត្យ និងតម្លាភាព ជាមួយកំនត់ត្រាផ្ទៀងផ្ទាត់។ ពិសេស ត្រូវធានាអោយបានការទទួលខុសត្រូវ ពីមណ្ឌលមួយ ទៅមណ្ឌលមួយ […]
  • គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាព រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា «គិលានុបដ្ឋាក និងឆ្មប ត្រូវបង្កើនការផ្តល់សេវាថែទាំដែលមានគុណភាព និងសុវត្ថិភាព ដោយប្រកាន់ខ្ជាប់នូវឥរិយាបទជាអ្នកប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ និងមានសមត្ថភាព»។ ថ្លែងក្នុងពិធីបើកសន្និសីទគិលានុបដ្ឋាក និងឆ្មបឆ្នាំ ២០២៤ ក្រោមប្រធានប្រធានបទ «គិលានុបដ្ឋាក និងឆ្មប ដើរតួនាទីយ៉ាងសំខាន់ ក្នុងការលើកកម្ពស់គុណ ភាពសេវាថែទាំសុខភាព រួមចំណែកធ្វើឱ្យប្រសើរឡើងដល់ផលប្រយោជន៍អ្នកជំងឺ» នៅថ្ងៃសុក្រនេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានមានប្រសាសន៍ថា គិលានុបដ្ឋាក ដើរតួនាទីយ៉ាងសំខាន់ដែលជាកម្លាំងចលករនៅក្នុងប្រព័ន្ធសុខាភិបាល ក្នុងការចូលរួមចំណែកការផ្តល់សេវាសាធារណៈឱ្យមាន ប្រសិទ្ធភាព លើកកម្ពស់សុខុមាលភាពរបស់ប្រជាពល រដ្ឋ ក្នុងការពិនិត្យអ្នកជំងឺ ផ្តល់ឱសថ ជាជំនួយក្នុងការវះកាត់ ព្យាបាលអ្នកជំងឺ ផ្តល់ជំនួយផ្លូវចិត្ត និងបំពេញតួនាទីសំខាន់ៗមួយចំនួនផ្សេង ទៀត។ ដូច្នេះគិលានុបដ្ឋាកនិងឆ្មប ត្រូវតែពង្រឹងសមត្ថភាពជាប្រចាំដើម្បីដោះស្រាយអាទិភាពសុខភាពទាំងអស់នេះ ព្រម ទាំងឆ្លើយតបទៅនឹងគ្រោះអាសន្ននានាឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់នូវអនុសាសន៍ឲ្យការិយា ល័យគិលានុបដ្ឋាកនិងឆ្មប គណៈឆ្មប គណៈគិលានុបដ្ឋាក សមាគមឆ្មប និងសមាគមគិលានុបដ្ឋាក ធ្វើការរួមគ្នា រៀបចំផែន ការសកម្មភាពជាមួយគ្នា ដើម្បីពង្រឹងការអនុវត្តបទដ្ឋានគតិយុត្ត សម្រាប់គាំទ្រដល់ការអនុវត្តរបស់គិលានុបដ្ឋាក និងឆ្មបរៀងរាល់ខែ។ […]
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកជាផ្លូវការពិព័រណ៌ជំរុំវិចិត្រករអាស៊ាន-ឥណ្ឌា នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២ ៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកជាផ្លូវការពិព័រណ៌ជំរុំវិចិត្រករអាស៊ាន-ឥណ្ឌា ដែលមានការចូលរួមពីឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ានឯកឧត្តម Jayant N. Khobragade ព្រមទាំងសមាជិក និងតំណាងគណៈកម្មាធិការអចិន្ត្រៃយ៍ប្រចាំអាស៊ាន។ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានគូសបញ្ជាក់ថា តាមរយៈកម្មវិធីនេះ អាស៊ាន និងឥណ្ឌាអាចមើលឃើញវិចិត្រករដែលមានប្រវត្តិផ្សេងៗគ្នា តែមានបំណងប្រាថ្នារួម មកជួបជុំគ្នា ។
  • អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេងលើកទី ៣ ជាមួយលេខាធិការដ្ឋានអាស៊ាន នៅព្រឹកថ្ងៃសុក្រ ១៣ រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញបើកកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេងលើកទី ៣ ជាមួយលេខាធិការដ្ឋានអាស៊ាន។ កម្មវិធីដែលមានរយៈពេល ៤ សប្តាហ៍នេះ នឹងត្រូវបានអនុវត្តពីថ្ងៃទី ១ ដល់ ៣០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានជំនួយពីប្រទេសព្រុយណេ និងជប៉ុន។ អ្នកចូលរួមក្នុងកម្មវធីនេះ នឹងទទួលបានបទពិសោធន៍ហ្វឹកហាត់ការងារនៅលេខាធិការដ្ឋានអាស៊ាន ចូលរួមជាមួយសហគមន៍ការទូតនៅទីក្រុងហ្សាការតា ជួបជាមួយអង្គភាពនានាពាក់ព័ន្ធអាស៊ាន ព្រមទាំងចូលរួមក្នុងសកម្មភាពផ្សេងទៀតនៅក្នុងទីក្រុងហ្សាការតា។
  • រដ្ឋមន្រ្តីក្រសួងបរិស្ថានចែករំលែកការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ជាមួយកម្មសិក្សាការី ឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល អនុលោមតាម «យុទ្ធសាស្ត្របញ្ចកោណ» ដំណាក់កាលទី១ និងឈរលើមូលដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្ត្រជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការ ប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតងសំដៅសម្រេចគោលដៅយុទ្ធសាស្ត្របញ្ចកោណ គឺ «ជាប្រទេស អព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើឡើងដូចខាងលើ ក្នុងបាឋកថាស្តីពី «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ដល់គណៈគ្រប់គ្រង គ្រូឧទ្ទេស មន្ត្រីរាជការ កម្មសិក្សាការីឆ្នាំ២០២៤ នៃសាលាភូមិន្ទរដ្ឋបាល រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្តិ៍ ទី០១ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងបញ្ជាក់ថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន បានរចនាឡើងជារូបរង្វង់ ដោយមានយុទ្ធសាស្ត្រស្នូលផ្តោតលើមុំចំនួន៣ មានជាអាទិ៍គឺ ការពង្រឹងគោលនយោបាយ ការកសាងរដ្ឋបាលឌីជីថល និងពង្រីកការផ្សព្វផ្សាយ ដែលមុំទាំងបីនេះជាកម្លាំងចលករដ៏សំខាន់ក្នុងការរុញបង្វិលយុទ្ធសាស្ត្រប៣ផ្សេងទៀត ឱ្យដំណើរការដោយជោគជ័យ ដែលមានយុទ្ធសាស្រ្តចំនួន៣សំខាន់គឺភាពស្អាត,ភាពបៃតង និងចីរភាព។ យុទ្ធសាស្ត្រទី១ ភាពស្អាត ដែលផ្តោតលើមុំអាទិភាព៣គឺ ការត្រួតពិនិត្យការបំពុល ការធ្វើទំនើបកម្មប្រព័ន្ធវិនិច្ឆ័យការបំពុល និងការលើកកម្ពស់ការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។ ឯកឧត្តមបណ្ឌិត […]
  • តំណាងអង្គការសហប្រជាជាតិ ពិភាក្សាជាមួយក្រសួងអប់រំ ក្នុងការជួយគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូ អង្គការសហ ប្រជាជាតិ (UN) ដឹកនាំដោយ ឯកឧត្តម Joe Scheuer, United Nations Resident Coordinator និងមានការចូលរួមពីសំណាក់ ឯកឧត្តម Will Parks តំណាង UNICEF នៅកម្ពុជា និង ឯកឧត្តម Sardar Umar Alam តំណាង UNESCO នៅកម្ពុជា។ គោលបំណងនៃជំនួបនេះ គឺ (១). ដើម្បីពិនិត្យពិភាក្សាលើសំណើក្រសួងអប់រំ យុវជន និងកីឡា ពាក់ព័ន្ធនឹងការបន្តជួយគាំទ្រដល់ការអនុវត្តកំណែទម្រង់វិស័យអប់រំ ក៏ដូចជាការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិ ដែលបានធ្វើឡើងក្នុងជំនួបជាមួយសម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីដើមខែមិថុនាកន្លងទៅនេះ និង (២). ពិភាក្សាអំពីការសហការរៀបចំ កិច្ចប្រជុំកំពូលយុវជនថ្នាក់ជាតិ (National Youth Summit) ដើម្បីប្រមូលធាតុចូលត្រៀមសម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលយុវជន Summit […]
  • ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta និង United Airlines ផ្អាកជើងហោះហើរទៅកាន់ទីក្រុង Tel Aviv ចំពេលមានភាពតានតឹងកើនឡើងនិងដើម្បីសុវត្ថិភាព ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines និង United Airlines កាលពីល្ងាចថ្ងៃពុធ បានផ្អាកជើងហោះហើររបស់ពួកគេទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។ ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា Delta បានផ្អាកជើងហោះហើររវាងទីក្រុង New York និង Tel Aviv រហូតដល់ថ្ងៃសុក្រ ទី ២ ខែសីហា “ដោយសារតែជម្លោះដែលកំពុងបន្តនៅក្នុងតំបន់”។ ក្រុមហ៊ុន Delta បានចេញការលើកលែងសម្រាប់អតិថិជនដែលបានកក់ការធ្វើដំណើរទៅ/ពីទីក្រុង Tel Aviv មុនថ្ងៃទី ១៤ ខែសីហា ដោយអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរផែនការរបស់ពួកគេដោយមិនបង់ប្រាក់ខុសគ្នា។ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពការប្រឹក្សាការធ្វើដំណើរសម្រាប់តំបន់ Mideast កាលពីថ្ងៃពុធ ដោយព្រមានពលរដ្ឋអាមេរិកកុំឱ្យធ្វើដំណើរទៅកាន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ West Bank ដោយសារតែភាពតានតឹងកើនឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក៏ដូចជាជម្លោះប្រដាប់អាវុធ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រុស្ស៊ីដោះលែងអ្នកយកព័ត៌មានអាមេរិក Evan Gershkovich ដើម្បីជាការដោះដូរអ្នកទោសជាមួយលោកខាងលិច អ្នកកាសែតអាមេរិកដែលជាប់ឃុំ គឺលោក Evan Gershkovich និងវរសេនីយឯកចារកម្មរុស្ស៊ីម្នាក់ដែលជាប់គុកពីបទឃាតកម្ម នៅទីក្រុងប៊ែកឡាំងលើជន ភៀសខ្លួន Chechen ស្ថិតក្នុងចំណោមមនុស្ស ២៤ នាក់ ដែលត្រូវបានដោះលែង កាលពីថ្ងៃព្រហស្បតិ៍នៅក្នុងការដោះដូរអ្នកទោស នៅភាគខាងកើត និងខាងលិចដ៏ធំបំផុតចាប់តាំងពីសង្គ្រាមត្រជាក់។ កាសែត Wall Street Journal បាននិយាយថា ខ្លួនពិតជារំភើបជាមួយនឹងការដោះលែង Gershkovich អាយុ ៣២ ឆ្នាំ ដែលត្រូវបានឃុំខ្លួនក្នុងប្រទេសរុស្ស៊ីក្នុងខែមីនា ឆ្នាំ ២០២៣ ហើយត្រូវបានកាត់ទោសឱ្យជាប់ គុកកាលពីខែកក្កដា ឱ្យជាប់ គុក១៦ឆ្នាំ លើបទចោទ ប្រកាន់ចារកម្មដែលត្រូវបានបរិហារដោយសហរដ្ឋ អាមេរិក។ បើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយប្រធានាធិបតីតួកគី សរុបមកជនជាតិរុស្សី ១០នាក់ រួមទាំងអនីតិជនពីរនាក់ ត្រូវបានផ្លាស់ប្តូរជាជនជាតិលោកខាងលិច និងជនជាតិរុស្សី ១៦នាក់ ដែលជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ីនេះ៕ ប្រែឹម្រួលដោយ ម៉ុក ម៉ានិច
  • គ្រោះទឹកជំនន់ជាច្រើនថ្ងៃនៅប៉ាគីស្ថាន បណ្តាលអោយមនុស្ស ៩៩ នាក់បានស្លាប់ និង ២១៤ នាក់បានរងរបួស អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បានថា ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ភ្លាមៗបានសម្លាប់មនុស្ស ៩៩ នាក់ និងបានធ្វើឱ្យមនុស្ស ២១៥ នាក់ផ្សេងទៀតរងរបួសនៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថានក្នុងអំឡុងខែកក្កដា។ នាយកដ្ឋានបាននិយាយថា ក្នុងអំឡុងខែកក្កដា ការខូចខាតហេដ្ឋារចនា សម្ព័ន្ធ និងទ្រព្យសម្បត្តិឯកជននៅទូទាំងខេត្ត និងតំបន់នានាមានសារសំខាន់ ដោយបន្ថែមថា ស្ពានចំនួនប្រាំបីត្រូវបានបំផ្លាញ ផ្ទះចំនួន ៤០០ ខ្នងរងការខូចខាត និងសត្វពាហនៈចំនួន ១១២ ក្បាលបានស្លាប់ដោយសារទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំង។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ NDMA បានព្រមានថា ព្យុះផ្គររន្ទះ និងភ្លៀងធ្លាក់ខ្លាំងត្រូវបានគេរំពឹងថានឹងមានជាបន្ត បន្ទាប់រហូតដល់ថ្ងៃទី ៦ ខែសីហា នៅក្នុងផ្នែកភាគច្រើននៃប្រទេស៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប ឯកឧត្តមឧបនាយករដ្ឋមន្ត្រីទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ បានពិធីបំពាក់ឋានន្តរស័ក្តិជាកិច្ចបច្ឆាមរណៈ និងគោរពវិញ្ញាណក្ខន្ធសព អាកាសយានិកចំនួន ២រូប ឧត្តម សេនីយ៍ត្រី ស៊ុន ផល្លា នាយផ្នែកហោះហើរ កងហោះឧទ្ធម្ភាគ ចក្រ បញ្ជាការដ្ឋានកងទ័ព ជើងអាកាស និងវរសេនីយ៍ទោ ខេង ឆៃយុទ្ធ អាកាសយានិកកងហោះទី២ ផ្នែកហោះហើរ កងហោះឧទ្ធម្ភាគចក្រ បញ្ជាការដ្ឋានកងទ័ពជើងអាកាស ដែលបានពលីដោយជួបឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងអំឡុងពេលបំពេញ បេសកកម្មហោះហើរហ្វឹកហ្វឺន កាលពីថ្ងៃសុក្រ ៧កើត ខែ អាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ នៅមូលដ្ឋានទ័ពអាកាសពោធិ៍ចិនតុង។ ក្នុងឱកាសប្រកបដោយសមានទុក្ខនេះ ខ្ញុំសូមសម្តែងនូវការសោកស្តាយ ស្រណោះអាឡោះអាល័យជាទី បំផុតជាមួយក្រុមគ្រួសារអាកាសយានិកចំនួន ២រូប ព្រោះការបាត់បង់នេះ គឺជាការបាត់បង់នាយទាហាន អាកាសយានិកដ៏ឆ្នើម ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិជាទីស្នេហា និងរួមសុខទុក្ខជាមួយ ប្រជាជនកម្ពុជារហូតដល់ថ្ងៃអវសាននៃជីវិត៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)