ក្រុមហ៊ុនអាកាសចរណ៍អាមេរិក Delta Air Lines និង United Airlines កាលពីល្ងាចថ្ងៃពុធ បានផ្អាកជើងហោះហើររបស់ពួកគេទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល ចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា។
ក្រុមហ៊ុនអាកាសចរណ៍នេះបាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា Delta បានផ្អាកជើងហោះហើររវាងទីក្រុង New York និង Tel Aviv រហូតដល់ថ្ងៃសុក្រ ទី ២ ខែសីហា “ដោយសារតែជម្លោះដែលកំពុងបន្តនៅក្នុងតំបន់”។
ក្រុមហ៊ុន Delta បានចេញការលើកលែងសម្រាប់អតិថិជនដែលបានកក់ការធ្វើដំណើរទៅ/ពីទីក្រុង Tel Aviv មុនថ្ងៃទី ១៤ ខែសីហា ដោយអនុញ្ញាតឱ្យពួកគេផ្លាស់ប្តូរផែនការរបស់ពួកគេដោយមិនបង់ប្រាក់ខុសគ្នា។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានធ្វើបច្ចុប្បន្នភាពការប្រឹក្សាការធ្វើដំណើរសម្រាប់តំបន់ Mideast កាលពីថ្ងៃពុធ ដោយព្រមានពលរដ្ឋអាមេរិកកុំឱ្យធ្វើដំណើរទៅកាន់ភាគខាងជើងអ៊ីស្រាអែល និងតំបន់ West Bank ដោយសារតែភាពតានតឹងកើនឡើងរវាងក្រុមហេសបូឡា និងអ៊ីស្រាអែល ក៏ដូចជាជម្លោះប្រដាប់អាវុធ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






