ក្រសួងអប់រំយុវជន និងកីឡានៅថ្ងៃទី១០ ខែសីហា នេះ បានជូនដំណឹងថា យោងតាមការអនុញ្ញាតពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងអប់រំ បានជូនដំណឹងដល់គ្រឹះស្ថានសិក្សាសាធារណៈឲ្យចូលរៀនក្នុងដំណាក់កាលទី ២ នៃការបើកដំណើរការគ្រឹះស្ថានសិក្សាក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះក្នុងទ្រង់ទ្រាយតូចត្រឹម ១៥នាក់ក្នុងមួយថ្នាក់ ដោយគោរពតាមវិធានការអនាម័យនៃក្រសួងសុខាភិបាល។
ក្រសួងបានបន្ថែមថា ជាមួយគ្នានេះ ក្រសួងនឹងរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០ នៅខែធ្នូ ចុងឆ្នាំ ២០២០ ខាងមុខនេះ។
សូមអានខ្លឹមសារទាំងស្រុងនៃសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម ៖






