រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ នូវទីតាំងចំនួន២៣ ដែលធ្លាប់ជាប់ពាក់ព័ន្ធជាមួយអ្នកកើតជំងឺកូវីដ១៩។
សាលារាជធានីភ្នំពេញ បានបន្តណែនាំដល់ម្ចាស់ទីតាំងទាំង២៣កន្លែងនេះ ត្រូវបន្តស្តាប់ការណែនាំរួមមាន៖
*ទី១៖ គោរពវិធាន ៣កុំ និង៣ការពារ ទី២៖ អនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ទី៣៖ ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចគ្រប់ពេលវេលា ដោយឥតលក្ខខណ្ឌ ដើម្បីការពារ និងទប់ស្កាត់ការរីករាលដាលមរោគកូវីដ១៩។






