ព័ត៌មានថ្មី
- រដ្ឋមន្ត្រីសុខាភិបាលកម្ពុជា ប្តេជ្ញាបន្តគាំទ្រពង្រឹងកម្មវិធីជាតិផ្តល់ថ្នាំបង្ការរបស់កម្ពុជា តាមរយៈគម្រោង Gavi-FPP សម្រាប់រយៈពេល ៥ ឆ្នាំ (២០២៣ ដល់ ២០២៧) ទីក្រុងវៀងចន្ទន៍៖ នៅក្នុងអំឡុងពេលបំពេញបេសកកម្មចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ នាព្រឹកថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Sania Nishatar នាយកប្រតិបត្តិអង្គការ Gavi នៅទីក្រុងវៀងចន្ទន៍ សាធារណៈរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ GAVI ចំពោះការគាំទ្រជាបន្តបន្ទាប់ដល់កម្ពុជាចាប់តាំងពីឆ្នាំ ២០០១ មក ឯកឧត្តមបានជម្រាបជូនថា ការចាក់ថ្នាំបង្ការជាសេវាស្នូលនៃការថែទាំសុខភាពបឋម ដើម្បីឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល និងជាវិធានការបង្ការដ៏មានប្រសិទ្ធ ភាពបំផុតមួយ ដើម្បីការពារអាយុជីវិតប្រជាជន ជាពិសេសរួមចំណែកដល់ការកាត់បន្ថយអត្រាមរណភាពមាតា និងទារក។ ជាការឆ្លើយតប លោកស្រីនាយកប្រតិបត្តិ Gavi បានកោត សរសើរដល់កម្ពុជា ដែលសម្រេចបានស្ថានភាពគ្មានជំងឺស្វិតដៃជើងតាំងពីឆ្នាំ២០០០ និងការលុបបំបាត់តេតាណូសមាតា និងទារកតាំងពីឆ្នាំ២០១៥ និងការចាក់វ៉ាក់សាំងជាប្រចាំ នៅរក្សាអត្រាគ្របដណ្តប់បានកម្រិតខ្ពស់គួរឱ្យកោតសរសើរទោះជាក្នុងអំឡុងពេលនៃការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ក៏ដោយព្រមទាំងបញ្ជាក់ថា Gavi នឹងបន្តពង្រឹងពង្រីកការគាំទ្រកម្ពុជា កម្មវិធីចាក់ថ្នាំបង្ការនាពេលអនាគតជាបន្តទៀត។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី […]
- រដ្ឋមន្ត្រីសុខាភិបាល នឹងធ្វើបទអន្តរាគមន៍ពីលទ្ធផល នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងធ្វើបទអន្តរាគមន៍ពីលទ្ធផល នៃវិស័យសុខាភិបាលកម្ពុជា ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល នៅក្នុងប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាល ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ តាមការគ្រោងទុក ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចូលរួមធ្វើបទអន្តរាគមន៍លើប្រធានបទសំខាន់ៗមួយចំនួន ស្តីពីលទ្ធផលសំខាន់ៗ ដែលវិស័យសុខាភិបាលរបស់កម្ពុជាសម្រេចបាន និងផែនការអាទិភាពសុខាភិបាល ដើម្បីឈានទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល (UHC) ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់សុខភាពប្រជាជន និងភាពជាដៃគូដ៏រឹងមាំសហគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។ ក្នុងអំឡុងពេលនៃកិច្ចប្រជុំខាងលើ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី នឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រសួងសុខាភិបាល នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសុខាភិបាល សម្រាប់រយៈពេល៥ឆ្នាំ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសុខាភិបាល ដោយឈរលើមូលដ្ឋាននៃការគោរពផលប្រយោជន៍គ្នាទៅវិញទៅមក។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីសម្រេចបាននូវចក្ខុវិស័យ សហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ធានានិរន្តរភាព ការយកចិត្តទុកដាក់ និងដើម្បីសម្រេចនូវបេសកកម្ម ក្នុងការធានាបានសហគមន៍អាស៊ានប្រកបដោយសុខភាពល្អ ការយកចិត្តទុកដាក់ និងនិរន្តរភាពតាមរយៈការលើកកម្ពស់របៀបរស់នៅ ការឆ្លើយតបនឹងគ្រោះមហន្តរាយ និងការគំរាមកំហែងដែលកំពុងកើតមានថ្មីៗ ការពង្រឹងប្រព័ន្ធសុខាភិបាល ការទទួលបានការថែទាំ និងការធានានូវសុវត្ថិភាពចំណីអាហារ តាមរយៈកិច្ចខិតខំប្រឹងប្រែងជាច្រើនដូចជា៖ […]
- ទេសរដ្ឋមន្រ្តី លី ធុជ វាយតម្លៃខ្ពស់នូវភាពជាដៃគូយូរអង្វែងរវាងកម្ពុជា-ស្វីស ចំពោះតួនាទីជាប្រធាននៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស របស់កម្ពុជា (ភ្នំពេញ) ថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ តាងនាមរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន បានអញ្ជើញចូលរួមជាភ្ញៀវកិត្តិយស និងថ្លែងសុន្ទរកថា ក្នុងកម្មវិធីប្រារព្ធទិវាជាតិនៃសហព័ន្ធស្វីស។ ក្នុងពិធីនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា កម្ពុជា និងស្វីស មានទំនាក់ទំនងការទូតជាមួយគ្នាចាប់តាំងពីឆ្នាំ ១៩៦៣ មកម្ល៉េះ ដែលត្រូវបានកំណត់ដោយការគោរពគ្នាទៅវិញទៅមក ការយោគយល់គ្នា និងការសហការគ្នា ហើយការប្រារព្ធទិវាជាតិនាថ្ងៃនេះ គឹដើម្បីគោរពដល់ស្មារតីនៃមិត្តភាព កិច្ចសហប្រតិបត្តិការ និងការគោរពគ្នាទៅវិញទៅមក ដែលបានចងភ្ជាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានគូសបញ្ជាក់ទៀតថា ភាពជាដៃគូយូរអង្វែងរវាងប្រទេសទាំងពីរ គឺជាសក្ខីភាពមួយចំពោះការប្តេជ្ញាចិត្តរួមគ្នាសម្រាប់សន្តិភាព វិបុលភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។ ប្រទេសស្វីស បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា តាមរយៈទីភ្នាក់ងារស្វីសសម្រាប់ការអភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ(SDC) ហើយតាមរយៈគម្រោង SDC បានជួយលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព ការកែលម្អជីវភាពរស់នៅ និងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការគាំទ្ររបស់ប្រទេសស្វីសដល់មន្ទីរពេទ្យគន្ធបុប្ផាអស់រយៈពេលជាង ៣០ ឆ្នាំ […]
- គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុក នៅខេត្តកំពត គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ កាលពីម្សិលម៉ិញ បានជួបប្រជុំពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តកំពតដឹកនាំដោយឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ដើម្បីប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈ កម្មការ លើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត។ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តកំពតនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈកម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចដែលទទួលខុសត្រូវរបស់គណ:កម្មការនៅក្នុងខេត្ត ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោ ណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិនអភិបាលខេត្តកំពត បានមានប្រសាសថា រដ្ឋបាលខេត្តខិតខំព្យាយាមអនុវត្តអោយបានសម្រេចជោគជ័យស្របតាមច្បាប់លិខិតបទដ្ឋានគតិយុត្តជាធរមាន និងគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋ្ឋសភា ដែលបានកំណត់ចក្ខុវិស័យច្បាស់លាស់ក្នុងការប្រែក្លាយកម្ពួជាឣោយទៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និងចំណូលខ្ពស់នៅឆ្នាំ២០៥០ ។ ឯកឩត្តមបានបន្តថា […]
- សម្តេចធិបតី ហ៊ុន ម៉ាណែត៖ វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំនៅកម្ពុជា ក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ «សាកលវិទ្យាល័យ ឌី ម៉ុនហ្វត កម្ពុជា – De Montfort University Cambodia» នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វត្តមានរបស់សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត នឹងក្លាយជាកត្តាលីករជំរុញការប្រកួតប្រជែងគុណភាពអប់រំកម្រិតឧត្តមសិក្សានៅកម្ពុជា និងជាការបង្កើនជម្រើសដ៏ច្រើនសម្បូរបែបសម្រាប់ទីផ្សារអប់រំ និងនិស្សិតកម្ពុជា។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វត្តមាននៃសាកលវិទ្យាល័យនេះ គឺជាការផ្តល់តម្លៃបន្ថែមដល់គ្រឹះស្ថានអប់រំ ឧត្តមសិក្សា ដោយ ហេតុថាសាកលវិទ្យាល័យនេះ ត្រូវបានជ្រើសរើសជាមជ្ឈ មណ្ឌល ជាសកលមួយរបស់អង្គការសហប្រជាជាតិ ជាដៃគូសហការជាមួយមជ្ឈមណ្ឌលអប់រំនានារបស់អង្គការសហ ប្រជាជាតិ និងជាដៃគូផ្សេងទៀតដើម្បីឆ្លើយតបគោលដៅអភិវឌ្ឍប្រកបដោយចីរភាពតាមរយៈការស្រាវជ្រាវ ការងារសហគមន៍ និងឧត្តមសិក្សា។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូស បញ្ជាក់ថា សាកលវិទ្យាល័យ ដឺ ម៉ុងហ្វត ក៏អាចជួយកម្ពុជាបំពេញលំហូរចេញនូវធនធានខួរក្បាល តាមរយៈការផ្តល់នូវការអប់រំ និងការបង្កើតការងារនៅនឹងកន្លែងពោលគឺនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕
- យុវជនកម្ពុជា បន្តដាំកូនត្នោតជាបន្តបន្ទាប់នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម អាជ្ញាធរខេត្តត្បូងឃ្មុំ ជាពិសេសយុវជននៃសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយប្រជាពលរដ្ឋ បានបន្តដាំដើមត្នោតជាបន្តបន្ទាប់ ចំនួន១០ ០០០ ដើម នៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម ស្ថិតក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នៅថ្ងៃពុធ ទី០៧ ខែសីហា ឆ្នាំ២០២៤។ កូនត្នោតចំនួន១ម៉ឺនដើម ដែលកំពុងបានដាំជាបន្តបន្ទាប់នេះ ជា អំណោយរបស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដែលបានផ្តល់ជូនអាជ្ញាធរខេត្តត្បូងឃ្មុំ យកទៅដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែន កម្ពុជា-វៀតណាម។ សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមជាមួយឯកឧត្តម ប៉ែន កុសល រួមទាំង អាជ្ញាធរមូលដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ យុវជន សិស្ស និស្សិត កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាច្រើននាក់ បើកយុទ្ធនាការដាំកូនត្នោតចំនួន ១០ ០០០ ដើម នៅឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៤។ […]
- រដ្ឋបាលខេត្តសៀមរាប និងសិល្បករខ្មែរ សហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ ដើម្បីជំរុញនូវយុទ្ធនាការ «ទស្សនាសៀមរាប ឆ្នាំ២០២៤» ដែលបានដាក់ចេញដោយ សម្ដេចធិបតី នាយករដ្ឋមន្ត្រី សមាគមសិល្បករខ្មែរ រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ នៅថ្ងៃទី១២-១៦ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ សមាគមសិល្បករខ្មែរ រួមជាមួយរដ្ឋបាលខេត្តសៀមរាប បានសហការរៀបចំព្រឹត្តិការណ៍ «ស្នាមញញឹមនៃកម្ពុជា» ដេីម្បីផ្សព្វផ្សាយវប្បធម៌ដល់ទេសចរណ៍ និងជាការទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាផងដែរ។ ពិធីនេះនឹងរៀបចំនៅអតីតទីស្នាក់ការអង្គភាពនគរបាលការពារបេតិកភណ្ឌប្រចាំមរណីដ្ឋានអង្គរ។ កម្មវិធីនេះ សមាគមនឹងរៀបចំនូវសកម្មភាពមួយចំនួនរួមមាន កម្មវិធីកម្សាន្ត ការបង្ហាញពិព័រណ៍ខ្នាតតូចនៃមុខម្ហូបខ្មែរ បង្កើតនូវស្នាដៃផ្សព្វផ្សាយពីវប្បធម៌ បង្កបរិយាកាស និងកម្មវិធីផ្សេងៗមួយចំនួនទៀត ដេីម្បីជាស្នាមញញឹមដល់ភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍នេះ។ សូមបងប្អូន និងភ្ញៀវទេសចរអញ្ជេីញចូលរួមឱ្យបានច្រេីនកុះករ។
- អគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទរកថាគន្លឹះពិសេស នៅក្នុងពិធីជប់លៀង ដើម្បីអបអរខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការបង្កើតស្ថានបេសកកម្មអចិន្រៃ្តយ៍ហ្វីលីពីនប្រចាំអាស៊ាន នៅល្ងាចថ្ងៃពុធ ៣ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការ តា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះពិសេស នៅក្នុងពិធីជប់លៀងដើម្បីអបអរខួបអនុស្សាវរីយ៍ ១៥ ឆ្នាំ នៃការបង្កើតស្ថានបេសកកម្មអចិន្រៃ្តយ៍ហ្វីលីពីនប្រចាំអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានឆ្លុះបញ្ចាំងពីការចូលរួមចំណែកដ៏សំខាន់របស់ហ្វីលីពីន ក្នុងរយៈពេលកន្លងទៅ ហើយបានគូសបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់ហ្វីលីពីនក្នុងការពង្រឹងសាមគ្គីភាព និងមជ្ឈភាពអាស៊ាន រួមទាំងនៅក្នុងការងាររបស់គណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ានផងដែរ។ ពិធីនេះដែរ ត្រូវបានរៀបចំឡើងដើម្បីទទួលស្គាល់ពីតួនាទីដ៏សំខាន់ និងការប្តេជ្ញាចិត្តរបស់ហ្វីលីពីន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។
- អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលគំនូរពីព្រះរាជាណា ចក្រថៃ ក្រោមមូលបទ “ចក្ខុវិស័យសហគមន័អាស៊ានឆ្នាំ២០៤៥ បន្ទាប់ពីវិលត្រឡប់មកពីប្រទេសព្រុយណេ នៅរសៀលថ្ងៃពុធ ទី ៧ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលគំនូរពីព្រះរាជាណាចក្រថៃ ក្រោមមូលបទ “ចក្ខុវិស័យសហគមន័អាស៊ានឆ្នាំ២០៤៥៖ អាស៊ានដែលមានភាពធន់ ប្រកបដោយនវានុវត្តន៍ ស្វាហាប់ និងយកប្រជាជនជាស្នូល” ដែលតំណាង ដោយ ឯកឧត្តម Nikorndej Balankura អគ្គនាយកព័ត៌មាន និងជាអ្នកនាំពាក្យក្រសួងការបរទេសថៃ ព្រមទាំង លោកជំទាវ Phantipha Iamsudha Ekarohit តំណាងអចិន្ត្រៃយ៍នៃព្រះរាជាណាចក្រថៃប្រចាំអាស៊ាន។ គំនូរនេះ គឺជាគំនូរទី ១៣៨ ហើយ ដែលដាក់តាំងបង្ហាញនៅវិចិត្រសាលអាស៊ាន នៅលេខាធិការដ្ឋានអាស៊ាន ក្នុងទីក្រុងហ្សាការតា។
- ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា៖ ជំនួយស្មារតី ក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន មុននឹងចែករំលែក: ១. សួរសំណួរខ្លួនឯងសិនថា តើព័ត៌មាននេះពិតឬទេ? ២. ផ្ទៀងផ្ទាត់សិនថា តើមានការផ្សាយព័ត៌មានបែបនេះតាមបណ្តាញផ្សព្វផ្សាយ គួរឱ្យទុកចិត្តផ្សេងទៀតដែរឬទេ? ៣. ស្វែងរកឯកសារជាសំណេរ ឬសំឡេងដើម ដែលជាភស្តុតាងមកបញ្ជាក់។ ៤. អាន ឬស្តាប់ឱ្យច្បាស់សិនថា តើខ្លឹមសារពិតប្រាកដចង់និយាយពីអ្វី? ៥. ពិនិត្យកាលបរិច្ឆេទដើម្បីដឹងថា តើជារឿងចាស់ ឬថ្មី? ៦. ពេលយល់ច្បាស់ហើយ សូមចូលរួមមតិយោបល់ពិភាក្សាដោយស្ថាបនា៕
- ក្នុងខែកក្កដា CDC អនុម័តគម្រោងវិនិយោគជាង៤០ មានទុនវិនិយោគសរុប ជិត៤០០លានដុល្លារ ក្នុងខែកក្កដា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងថ្មីចំនួន៤១គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន៣គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង៣៩៦លានដុល្លារ ដែលអាចបង្កើតការងារបានប្រមាណ២៥ ពាន់កន្លែង។ ក្នុងចំណោមទាំង៤៤គម្រោងនេះ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន៣១គម្រោង និងក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៣គម្រោង។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤។
- ក្រុមហ៊ុន Vietjet បញ្ចុះតម្លៃបំបុត្រសម្រាប់ការធ្វើដំណើរបែបធុរកិច្ច (Business) និង SkyBoss រួមជាមួយនឹងការផ្តល់ជូនពិសេសៗជាច្រើនទៀត ភ្នំពេញ ថ្ងៃទី០៨ ខែសីហា ឆ្នាំ 2024 – ក្រុមហ៊ុន Vietjet ផ្តល់ជូននូវប្រូម៉ូសិនពិសេសសម្រាប់ភ្ញៀវធ្វើដំណើរក្សម្រាប់ការធ្វើដំណើរដែលមានការបញ្ចុះតម្លៃសំបុត្ររហូតដល់ 30% សម្រាប់ការកក់សំបុត្រសម្រាប់ដំណើរធុរកិច្ច (Business) និង SkyBoss (*)។ ការផ្តល់ជូនពិសេសនេះ ត្រូវបានអនុវត្តសម្រាប់បណ្តាញជើងហោះហើរទាំងអស់របស់ Vietjet ដែលកក់សំបុត្រតាម www.vietjetair.com, កម្មវិធីទូរស័ព្ទ Vietjet Air, ការិយាល័យកក់សំបុត្រ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ សំបុត្រត្រូវតែទិញមុនថ្ងៃទី១១ ខែសីហា ឆ្នាំ 2024 សម្រាប់ការធ្វើដំណើរចន្លោះពីថ្ងៃទី១៩ ខែសីហា ដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2024។ សម្រាប់ភ្ញៀវវដែលចូលចិត្តធ្វើដំណើរច្រើន ហើយចង់សន្សំប្រាក់បានកាន់តែច្រើននោះ ការលក់សំបុត្រ Double Day របស់ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ 88% នៃតម្លៃសំបុត្រអេកូ (economic) (*)។ ការលក់សំបុត្របញ្ចុះតម្លៃនេះ អាចប្រើបានតែ 24 ម៉ោងប៉ុណ្ណោះ ចាប់ពីម៉ោង 00:00 ថ្ងៃទី […]
- កងទ័ពបង់ក្លាដែស បានបដិសេធមិនព្រមបង្ក្រាបការតវ៉ារបស់ក្រុមបាតុករនិស្សិត នឹងលែងគាំទ្រលោកស្រី Hasina បន្ត នៅយប់មុនថ្ងៃដែលលោកស្រី Sheikh Hasina មេដឹកនាំបង់ក្លាដែសបានភៀសខ្លួនចេញពីប្រទេសបង់ក្លាដែសភ្លាមៗ ចំពេលមានការតវ៉ាដ៏សាហាវនោះ មេទ័ពរបស់លោកស្រីបានជួបជាមួយឧត្តមសេនីយរបស់គាត់ ហើយបានសម្រេចចិត្តថា កងទ័ពទាំងអស់នឹងមិនបើកការបាញ់ប្រហារលើជនស៊ីវិល ដើម្បីអនុវត្តបម្រាមគោចរឡើយ ។ ឧត្តមសេនីយ Waker-Uz-Zaman បានថ្លែងទៅកាន់នាយករដ្ឋមន្រ្តី hasina ថា ទាហានរបស់លោកនឹងមិនអាចអនុវត្តការតាមបម្រាមរដែលនាងបានលោកស្រីបញ្ជានោះទេ។ បម្រាម គោចរទូទាំងប្រទេសត្រូវបានដាក់ចេញ បន្ទាប់ពីមនុស្សយ៉ាងតិច ៩១ នាក់បានស្លាប់ និងរាប់រយនាក់បានរងរបួសនៅក្នុងការប៉ះទង្គិចគ្នាទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដែលជាថ្ងៃស្លាប់ច្រើនបំផុតចាប់តាំងពីការតវ៉ាដឹកនាំដោយនិស្សិតប្រឆាំងនឹង Hasina បានចាប់ផ្តើមនៅក្នុងខែកក្កដា។ នៅពេលនេះលោកស្រី Hasina នឹងកូនប្រុសមិនអាចទាក់ទងបានទេ ហេីយទីប្រឹក្សារបស់លោកស្រីផ្ទាល់គឺលោក Sajeeb Wazed បានបដិសេធមិនបានឆ្លើយតបនឹងសំណើម្តងហើយម្តងទៀតសម្រាប់ការធ្វើអត្ថាធិប្បាយទេ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមថ្លែងសន្ទរកថា បើកក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមថ្លែងសន្ទរកថា បើកក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី ២២ នៅព្រឹកថ្ងៃពុធ ទី៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។ អង្គប្រជុំបានផ្លាស់ប្តូរទស្សនៈស្តីពីការពង្រឹងយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលស្តីពីសុខភាពផ្លូវចិត្ត និងសុខុមាលភាពដើម្បីសម្រេចបានតុល្យភាពជីវិតនិងការងារ នៅក្នុងវិស័យសាធារណៈ ពិនិត្យតាមដានវឌ្ឍនភាពនៃផែនការការងារ ACCSM ឆ្នាំ២០២១-២០២៥ និងបានពិភាក្សាលម្អិតស្តីពីអាទិភាពនានា សម្រាប់កិច្ចសហប្រតិបត្តិការក្រោយឆ្នាំ ២០២៥។ អង្គប្រជុំក៏បានអបអរសាទរប្រទេសព្រុយណេ ដែលបានធ្វើជាប្រធាន ACCSM ពីឆ្នាំ២០២២ ដល់ ២០២៤ ហើយបានស្វាគមន៍ប្រទេសកម្ពុជាដែលទទួលធ្វើជាប្រធាន ACCSM សម្រាប់រយៈពេល ២០២៤ ដល់ ២០២៦។ ក្រោយពីកិច្ចប្រជុំនេះ ក៏មានកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានបូកបីស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី ៧ ដែលមានការចូលរួមពីតំណាងមកពីប្រទេសចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េផងដែរ៕
- បង់ក្លាដេស÷ អតីតមេដឹកនាំស្ត្រីដំបូងរបស់បង់ក្លាដែស និងជាមេបក្សប្រឆាំង នឹងលោកស្រីHasina ត្រូវបានដោះលែងឱ្យមានសេរីភាព មេដឹកនាំស្ត្រីដំបូងរបស់ប្រទេសបង់ក្លាដែស លោកស្រីKhaleda Zia ត្រូវបានដោះលែងពីការឃុំខ្លួនក្នុងផ្ទះកាលពីថ្ងៃអង្គារ មួយថ្ងៃបន្ទាប់ពីមានការលាលែងនិងភៀសខ្លួនចេញពីប្រទេសរបស់ប្រធានាធិបតីបង់ក្លាដេសគឺលោកស្រីSheikh Hasina ដែលជាការកែប្រែមួយបន្ថែមទៀតចំពោះរឿង”សមរភូមិនៃការចាប់បដិសន្ធិ” សម្រាប់ការគ្រប់គ្រងប្រទេសបង់ក្លាដែស។ ការិយាល័យរបស់ប្រធានាធិបតី Mohammed Shaha buddin បាននិយាយថា លោក ស្រីKhaleda ប្រធានគណបក្សជាតិនិយមបង់ក្លាដែស ដែលជាបក្សប្រឆាំងដ៏សំខាន់ ត្រូវបានដោះលែងហើយ បន្ទាប់ពីពិភាក្សាជាមួយប្រមុខការពារជាតិ និងអ្នកនយោបាយ។ លោកស្រី khaleda បានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីដំបូងគេរបស់ប្រទេសបង់ក្លាដែស មានតែស្ត្រីទីពីរប៉ុណ្ណោះដែលដឹកនាំរដ្ឋាភិបាលប្រជាធិបតេយ្យនៃប្រជាជាតិមូស្លីមសំខាន់បន្ទាប់ពីលោកស្រី Benazir Bhutto របស់ប្រទេសប៉ាគីស្ថាន។ លោកស្រី បានជំនួសប្រព័ន្ធប្រធានាធិបតីជាមួយនឹងទម្រង់រដ្ឋាភិបាលសភា ដោយលុបចោលការរឹតបន្តឹងលើការវិនិយោគបរទេស និងធ្វើឱ្យការអប់រំបឋមសិក្សាជាកំហិត និងឥតគិតថ្លៃ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


