ព័ត៌មានថ្មី
- ក្រុមហ៊ុន Vietjet នឹងដាក់ដំណើរការយន្តហោះថ្មីរហូតដល់១០ គ្រឿងបន្ថែមទៀតនៅចុងឆ្នាំនេះ ភ្នំពេញ÷ ស្របពេលទីផ្សារអាកាសចរណ៍ពិភពលោក កំពុងប្រឈមនឹងការកង្វះខាត និងតម្រូវការធ្វើដំណើរកើនឡើង ក្រុមហ៊ុន Vietjet ត្រូវបានគេរំពឹងថា នឹងដាក់ដំណើរការយន្ត ហោះម៉ាកថ្មី ដើម្បីដឹកភ្ញៀវធ្វើដំណើររហូតដល់១០គ្រឿបន្ថែមទៀតនៅចុងឆ្នាំ២០២៤។ ការពង្រីកនេះ នឹងជំរុញឱ្យក្រុមហ៊ុនអាកាសចរណ៍ Vietjet ក្លាយជាក្រុមហ៊ុនឈានមុខគេបន្ថែមទៀត នៅក្នុងវិស័យអាកាសចរណ៍។ កងនាវាអាកាសចរណ៍ដ៏ទំនើប ត្រូវបានដាក់ឱ្យដំណើរការស្របតាមគោលដៅអភិវឌ្ឍន៍ដ៏ល្អឥតខ្ចោះ ដើម្បីបង្កើនបទពិសោធន៍អ្នកដំណើរនៅលើបណ្តាញដ៏ធំទូលាយរបស់ខ្លួនទាំងផ្លូវហោះហើរក្នុងស្រុក និងអន្តរជាតិ។ ភាគច្រើននៃយន្តហោះថ្មីដែលគ្រោងនឹងដាក់ឱ្យដំណើរការចាប់ពីខែសីហា ឆ្នាំ 2024 គឺជាម៉ូដែល A321neo ACF (Airbus Cabin Flex) ចុងក្រោយបង្អស់របស់ក្រុមហ៊ុន Airbus ។ ក្នុងឆ្នាំ 2019 Vietjet គឺជាក្រុមហ៊ុនអាកាសចរណ៍ដំបូងគេរបស់ពិភពលោក ដែលដំណើរការយន្តហោះម៉ូដែល ACF។ A321neo ACF បំពាក់នូវកាប៊ីនដែលបានរចនាឡើងដ៏ទំនើប ទំហំកៅអីស្តង់ដារ និងកន្លែងធំទូលាយ ដែលផ្តល់នូវបទពិសោធ ន៍ល្អបំផុតសម្រាប់អ្នកដំណើរក្នុងការធ្វើដំណើរតាមយន្តហោះនេះ។ យន្តហោះទាំងនេះ ក៏ផ្តល់នូវការសន្សំសំចៃប្រេងយ៉ាងហោចណាស់ ១៦% កាត់បន្ថយសំលេងរំខានរហូតដល់ ៧៥% និងមានការបំភាយឧស្ម័នតិចជាង 50%។ថ្មីៗនេះ ក្រុមហ៊ុន Vietjet បានបញ្ជាទិញយន្តហោះប្រភេទ A330neo […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hussein Awad Ali រដ្ឋមន្ត្រីការបរទេសស្តីទីប្រទេសស៊ូដង់ នៅព្រឹកថ្ងៃសុក្រ ៥ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការ ដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Hussein Awad Ali រដ្ឋមន្ត្រីការបរទេសស្តីទីប្រទេសស៊ូដង់។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាបានផ្តោតលើវិធីដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងស៊ូដង់ ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍នៅក្នុងតំបន់ និងសកលលោក ជាដើម។
- ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា ទទួលជំនួបសំដែងការគួរសមជាមួយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា […]
- សម្តេចអគ្គមហាពញាចក្រី ហេង សំរិន មានជំនឿមុតមាំថា បេសកកម្មការទូត របស់ ឯកឧត្តម វ៉ាង វិនពីង នឹងជំរុញមិត្តភាពដែកថែមកម្ពុជា-ចិន សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា នាព្រឹកថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមាន៧មករា។ សម្តេចបានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត ដែលទើបទទួលបានបេសកកម្មថ្មីនៅកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំ នៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន។ សម្តេចមានប្រសាសន៍លើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំង ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងវានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រផែមទៀតផង។ សម្តេចបង្ហាញនូវជំនឿថា បេសកកម្មរបស់ ឯកឧត្តម វ៉ាង វិនពីង និងជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅ និងរឹងមាំនិងមានលទ្ឋផល ដល់ប្រទេសទាំងច្រើនថែមទៀត។ ឯកឧត្តម វ៉ាង វិនពីង បានមានមោទនភាពដែលទទួលបានភារកិច្ចថ្មីនៅកម្ពុជា ព្រមទាំងបានចូលរួមពិធីសម្ពោធដាក់អោយប្រើប្រាស់មហាវិថីស៊ីជិនពីង ដែលសមិទ្ធផលនេះបង្ហាញពីទំនាក់ទំនងពិសេសសម្រាប់ប្រទេសទាំងពីរ។ ឯកឧត្តម បានប្តេជ្ញាចិត្តថា និងបន្តជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន ឱ្យកាន់តែរឹងមាំថែមទៀត។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអរគុណចំពោះមិត្តចិន […]
- OBOC បើកយុទ្ធនាការបេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកំពស់ការអាន តាមសហគមន៏ យុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) ត្រូវបានប្រកាសបើកបេសកកម្ម២៥ថ្ងៃ ២៥ខេត្ត-ក្រុងនៃយុទ្ធនាការសៀវភៅមួយសហគមន៍មួយ (OBOC) ក្រោមប្រធានបទ៖ «២៥ថ្ងៃ ២៥ខេត្តក្រុង ដើម្បីលើកកម្ពស់ការអាននៅតាមសហគមន៍»នៅថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅការិយាល័យអង្គការស៊ីប៉ា។ យុទ្ធនាការនេះ នឹងចាប់ផ្តើមពីថ្ងៃទី១០ ខែសីហា ដល់ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ បេសកកម្ម២៥ថ្ងៃ ២៥ខេត្តក្រុង នឹងធ្វើការបែងចែកជា៥ ខ្សែខុសៗគ្នា ដើម្បីចែកសៀវភៅចំនួន ២៥,០០០ក្បាលទៅដល់សហគមន៍នានា រួមទាំងស្វែងរកជើងឯកអំណានប្រចាំតំបន់ ដើម្បីប្រកួតប្រជែងស្វែងរកជើងឯកបំបែកជើងឯក នៅរាជធានីភ្នំពេញផងដែរ។ បេសកកម្មនេះ រំពឹងមានអ្នកចូលរួមប្រហែល ២,៥០០នាក់ ដែលរួមមានយុវជន អ្នកនិពន្ធ សហគ្រិន និងដៃគូសហការលើផ្លូវដ៏វែងឆ្ងាយប្រមាណ៣,០០០ គីឡូម៉ែត្រជុំវិញប្រទេស។ខ្សែទី១ នឹងបាញ់ឆ្ពោះទៅទិសភាគពាយ័ព្យ មានខេត្តកំពង់ឆ្នាំង ពោធិ៍សាត ប៉ៃលិន បាត់ដំបង និងខេត្តបន្ទាយមាន ជ័យ។ ខ្សែទី២ នឹងបាញ់ឆ្ពោះទៅទិសឧត្តរ មានខេត្តកំពង់ធំ ខេត្តសៀមរាប ព្រះវិហារ និងឧត្តរមានជ័យ។ ខ្សែទី៣ បាញ់ឆ្ពោះទៅទិសអាគ្នេយ៍ មានខេត្តកណ្តាល កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងខេត្តស្វាយរៀង។ […]
- មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ឃាត់ខ្លួនជនជាតិចិនម្នាក់ និងថ្នាំញៀនជាង ១៨គីឡូក្រាម នៅភូមិសាស្ត្ររាជធានីភ្នំពេញ រាជធានីភ្នំពេញ៖ កម្លាំងជំនាញ (ក.៣) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈានទៅបង្ក្រាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរសារធាតុញៀន ស្ថិតនៅ០២គោលដៅ៖ គោលដៅទី១ នៅចំនុចខាងមុខសណ្ឋាគារកាហ្សា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងគោល ដៅទី២ នៅចំណុចខុនដូរមួយកន្លែង ផ្លូវ៣៧០ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជាលទ្ធផលចាប់ខ្លួនជនល្មើស០១នាក់៖ ១.ឈ្មោះ ឆឹង ជីហ្សាំង (TSENG CHIH HSIANG)ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិចិនតៃវ៉ាន់។ * វត្ថុតាងចាប់យករួមមាន៖ ១. គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់ជាង ១៨១០៦ ក្រាម ២. សារធាតុគីមីផ្សំ ទម្ងន់សរុប ៩៥២ក្រាម វត្ថុតាងគ្រឿងញៀនសរុបទម្ងន់ ១៨១០៦ ក្រាម (១៨គីឡូ ១០៦ក្រាម) បច្ចុប្បន្នជនល្មើស […]
- ដ្ឋាភិបាលបណ្តោះអាសន្នលោក Muhammad Yunus បានស្បថចូលកាន់តំណែងជាមេដឹករដ្ឋាភិបាលបង់ក្លាដែស សេដ្ឋវិទូដែលឈ្នះពានរង្វាន់ណូបែលសន្តិភាព តែមួយគត់ក្នុងប្រទេសបង់ក្លាដែសលោក Muhammad Yunus បានស្បថចូលកាន់តំណែងជាប្រមុខរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស បីថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Sheikh Hasina ត្រូវបានបង្ខំឱ្យលាលែងពីតំណែង ហើយភៀសខ្លួនទៅប្រទេសឥណ្ឌា។ លោក Yunus ដែលមានអាយុ ៨៤ ឆ្នាំបានស្បថក្នុងពិធីមួយនៅឯវិមានប្រធានាធិបតីក្នុងទីក្រុង Dhaka កាលពីយប់ថ្ងៃព្រហស្បតិ៍ ក្រោយកិច្ចពិភាក្សារវាងប្រធានាធិបតី Mohammed Shahabuddin ជាមួយប្រមុខយោធា និងមេដឹកនាំក្រុមនិស្សិតតវ៉ា ដែលមានការចូលរួមពីមេដឹកនាំនយោបាយ មេដឹកនាំសង្គមស៊ីវិល ឧត្តមសេនីយ៍ និងអ្នកការទូត។ សមាជិកខុទ្ទកាល័យរបស់លោកYunus ជាងដប់នាក់ ដែលមានងារជាទីប្រឹក្សា មិនមែនជារដ្ឋមន្ត្រី ក៏បានចូលស្បថដែរ ខណៈដែលរដ្ឋាភិបាលចាំផ្ទះនឹងព្យាយាមស្ដារសន្តិភាព និងរៀបចំការបោះឆ្នោតថ្មី។ លោកAdilur Rahman Khan ដែលជាសកម្មជនសិទ្ធិមនុស្សដ៏លេចធ្លោម្នាក់ដែលត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំដោយរដ្ឋាភិបាលរបស់ Hasina ក៏បានចូលស្បថធ្វើជាទីប្រឹក្សាផងដែរ។ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមអាហារថ្ងៃត្រង់ដើម្បីប្រគល់ពានរង្វាន់អាហារូបករណ៍អាស៊ាន-ធនាគារ Maybank លើកទី ៣ នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមអាហារថ្ងៃត្រង់ដើម្បីប្រគល់ពានរង្វាន់អាហារូបករណ៍អាស៊ាន-ធនាគារ Maybank លើកទី ៣។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអបអរសាទរ និងបានប្រគល់វិញ្ញាបនបត្រដល់ជ័យលាភីវ័យក្មេង និងមានសមត្ថភាព ៧ រូប មកពីតំបន់អាស៊ាន។ ពិធីនេះ ដែលត្រូវបានរៀបចំដោយស្ថានបេសកកម្មអចិន្ត្រៃយ៍ម៉ាឡេស៊ី ប្រចាំអាស៊ាន និងមូលនិធិ Maybank មានការចូលរួមពីតំណាងគណៈកម្មាធិការតំណាងអចិន្ត្រៃយ៍ប្រចាំអាស៊ាន ក៏ដូចជា មន្ត្រីជាន់ខ្ពស់ពីក្រុមហ៊ុន Maybank Group និងលេខាធិការដ្ឋានអាស៊ាន ផងដែរ។
- អគ្គលេខាធិការអាស៊ាន ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានអញ្ជើញកាត់ខ្សែបូបើកជាផ្លូវការ នូវ Open House របស់វិទាអាស៊ាន នៅរសៀលថ្ងៃព្រហស្បតិ៍ ៤ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៨ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ជាមួយលោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី បានអញ្ជើញកាត់ខ្សែបូបើកជាផ្លូវការ នូវ Open House របស់វិទាអាស៊ាន។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន និងលោកជំទាវរដ្ឋមន្ត្រីការបរទេស ក៏បានទស្សនាអ្នកតាំងពិព័រណ៌ផ្សេងៗ ដែលរួមមានតំណាងមកពីមជ្ឈមណ្ឌលអាស៊ាន និងអង្គភាពពាក់ព័ន្ធអាស៊ាន ASEAN Women’s Circle ប្រទេសសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន ក៏ដូចជា វិស័យអប់រំ ដោយដាក់បង្ហាញអាហារូបករណ៍ ជាដើម។ នេះគឺជា Open House លើកទីមួយហើយ នៅលេខាធិការដ្ឋានអាស៊ាន បន្ទាប់ពីជំងឺកូវីដ ១៩ បានបញ្ចប់។
- ឯកឧត្តម សុខ ចិន្តាសោភា ទទួលជំនួបសំដែងការគួរសមរបស់ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរចំពោះឯកឧត្តម វ៉ាង វិនពីន ចំពោះការទទួលបានការតែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងបញ្ជាក់ថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រៀមសហការជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត និងស្ថានទូតចិន នៅភ្នំពេញ ដើម្បីរួមចំណែកលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ចិនបន្ថែមទៀត។ ឯកឧត្តម វ៉ាង វិនពីន បានសម្តែងនូវអំណរគុណយ៉ាងស្មោះស្ម័គ្រជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចំពោះការចំណាយពេលវេលាដ៏មមាញឹកទទួលជួប និងពាក្យពេចន៍ដ៏កក់ក្តៅ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តមឯកអគ្គរដ្ឋទូត បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងចិន ដែលគ្របដណ្តប់ស្ទើរគ្រប់វិស័យ។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនពីន ក៏បានពិភាក្សាអំពីបន្តការពង្រឹងមិត្តភាពដែកថែប និងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីរួមចំណែកកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្ដង់ដារខ្ពស់។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវភាពជឿជាក់ថា ក្នុងអាណត្តិបេសកកម្មការទូតនៅកម្ពុជា […]
- ប្រទេសបង់ក្លាដែស កំពុងរង់ចាំការតែងតាំងរដ្ឋាភិបាលបណ្តោះ អាសន្ន បន្ទាប់ពីជម្លោះជាច្រើនសប្តាហ៍ ប្រទេសបង់ក្លាដែស គ្រោងនឹងទទួលបានរដ្ឋាភិបាលបណ្តោះ អាសន្នថ្មី ដែលដឹកនាំដោយសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលសន្តិភាព គឺលោក Muhammad Yunus នៅថ្ងៃព្រហស្បតិ៍ ៨ សីហានេះ បន្ទាប់ពីបាតុកម្មដ៏ចលាចលជាច្រើនសប្តាហ៍បានបង្ខំឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។ លោក Muhammad Yunus អាយុ ៨៤ ឆ្នាំ គែជាជ័យលាភីណូបែលតែមួយគត់របស់ប្រទេសបង់ក្លាដែស ហើយក៏ជាសត្រូវនិងជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះ លោកស្រីHasina ត្រូវបានក្រុមបាតុករនិស្សិតអំពាវនាវអោយកឡើងកាន់អំណាចបន្តពីលោកស្រី hasina។ គណបក្ស Awami League របស់ លោកស្រីHasina មិនពាក់ព័ន្ធនឹងការពិភាក្សាគ្រប់ភាគីដែលដឹកនាំដោយមេទ័ព ឧត្តមសេនីយ៍ Waker-Uz-Zaman ដែលបានប្រកាសលាលែងពីតំណែងរបស់ Hasina កាលពីថ្ងៃចន្ទ។កូនប្រុសរបស់លោកស្រីhasina គឺលោកSajeeb Wazed Joy បាននិយាយនៅក្នុងទំព័រហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា គណបក្សមិនទាន់បោះបង់ចោលនៅឡើយទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយគូប្រជែង និងរដ្ឋាភិបាលបង់ក្លាដែស៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ខណៈការបោះឆ្នោតប្រធានាធិបតីអាមេរិកខិតជិតមកដល់ លោកចូបៃឌិន នឹងលោកស្រីហារីស បានថ្លែងសារព្រមានលោកដុលណាល់ត្រាំ ប្រធានាធិបតី Joe Biden បាននិយាយថា លោកមិនមានទំនុកចិត្តចំពោះលោក Donald Trump ទេ ប្រសិនបើលោកចាញ់ការបោះឆ្នោតនៅសហរដ្ឋអាមេរិក លោកត្រាំ នឹងមិនយល់ព្រមទទួលដោយសន្តិវិធីទេ ខណៈដែលគូប្រជែងរបស់គណបក្សសាធារណរដ្ឋ Kamala Harris បានព្រមានថា ការទទួលជ័យជម្នះរបស់លោក Trump នឹងនាំឱ្យរដ្ឋបាលគ្មានច្បាប់ កំណត់លើការទប់ស្កាត់ជនជាតិអាមេរិកនិងសេរីភាព។ លោក Trump ត្រូវបានគេចោទប្រកាន់ពីរដង លើការចោទប្រកាន់ផ្សេងៗពីការប៉ុនប៉ងលួចបន្លំនៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ ដែលគាត់នៅតែមិនទទួល ស្គាល់ថាគាត់បានចាញ់ ហើយត្រូវបានកាត់ទោសពីបទឧក្រិដ្ឋចំនួន ៣៤ ជុំវិញគម្រោងលុយកាក់ដើម្បីបោកប្រាស់អ្នកបោះឆ្នោតក្នុងឆ្នាំ ២០១៦។ លោកស្រីហារីស បានប្រើពាក្យផ្ទាល់ខ្លួនរបស់អតីតប្រធានាធិប តី ក៏ដូចជាការផ្តន្ទាទោសឧក្រិដ្ឋកម្មរបស់គាត់ ដើម្បីជជែកតវ៉ាថាអាណត្តិ Trump ទីពីរនឹងក្លាយជាគ្រោះមហន្ត រាយសម្រាប់អាមេរិក។ លោកស្រីបានចង្អុលទៅការប្តេជ្ញារបស់គាត់ដើម្បីក្លាយជាជនផ្តាច់ការ “នៅថ្ងៃមួយ” ក្នុងការគំរាមកំហែងការបំពាក់អាវុធដល់ក្រសួងយុត្តិធម៌ប្រឆាំងនឹងសត្រូវនយោបាយរបស់គាត់ និងមតិយោបល់របស់គាត់នៅឆ្នាំ ២០២២ ដែលទាមទារឱ្យ “បញ្ចប់” នៃបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញជុំវិញការបរាជ័យក្នុងការបោះ ឆ្នោតឆ្នាំ ២០២០៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន បញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសហគមន៍អាស៊ានមួយដែលមានការតភ្ជាប់ មានភាពធន់ និងយកប្រជាជនជាស្នូល ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាអធិបតីក្នុងការប្រារព្វទិវាអាស៊ានលើកទី ៥៧ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ៨ ខែសីហា ឆ្នាំ២០២៤.នៅលេខាធិការ ដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ។ នៅក្នុងសន្ទរកថា ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តឥតងាករេរបស់អាស៊ាន ក្នុងការពង្រឹងសហគមន៍អាស៊ានមួយដែលមានការតភ្ជាប់ មានភាពធន់ និងយកប្រជាជនជាស្នូល។ ឯកឧត្តម បានបង្ហាញពីសុទិដ្ឋិនិយមថា អាស៊ាននឹងបន្តមានភាពផ្សុំា មានភាពធន់ បុរេសកម្ម និងឆ្លើយតបទៅនឹងការចាប់យកឱកាស ខណៈដោះស្រាយបញ្ហាដែលកំពុងលេចឡើង ចំពេលដែលមានភាពមិនច្បាស់លាស់ជាសកល។ នៅក្នុងពិធីនោះដែរ លោកជំទាវ Retno L.P. Marsudi រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី ឯកឧត្តម Airlangga Hartanto រដ្ឋមន្ត្រីសម្របសម្រួលទទួលបន្ទុកកិច្ចការសេដ្ឋកិច្ចរបស់ឥណ្ឌូណេស៊ី ព្រមទាំងឯកឧត្តមបណ្ឌិត កៅ គឹមហួន បានធ្វើជាសាក្សីក្នុងការដាក់ដំណើរការ Collaborative Batik ក្នុងគោលបំណងអបអរបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប និងដាក់ចេញការរចនាបាទីកដ៏ប្លែក ដោយមាននិមិត្តសញ្ញារូបផ្កា នៃប្រទេសសមាជិកអាស៊ាននីមួយៗ៕
- ភាពច្នៃប្រឌិតដ៏ពិសេសរបស់ភ្លេតហ្វម TIKTOK និងមុខងារសុវត្ថិភាពទាក់ទាញឲ្យមានការកើនឡើងនៃចំនួនអ្នកប្រើប្រាស់ បេសកកម្មរបស់ក្រុមហ៊ុន TikTok ក្នុងការបំផុសគំនិតច្នៃប្រឌិត និងនាំមកនូវភាពរីករាយជាមួយនឹងមុខងារសុវត្ថិភាពដែលបន្តកើនឡើងឥតឈប់ឈរគឺកំពុងដំណើរការយ៉ាងល្អនៅក្នុងប្រទេសកម្ពុជា ខណៈដែលភ្លេតហ្វមនេះកំពុងបន្តរីកចម្រើន។ ភ្លេតហ្វម TikTok ជាគោលដៅឈានមុខគេសម្រាប់វីដេអូទម្រង់ខ្លីដែលប្រភេទវីដេអូនេះកំពុងបន្តមានការប្រើប្រាស់ និងក្រុមអ្នកប្រើប្រាស់ជាច្រើនក្រុមនៅប្រទេសកម្ពុជា។ អ្នកប្រើប្រាស់ក្នុងប្រទេសកម្ពុជាត្រូវបានទាក់ទាញកាន់តែខ្លាំងឡើងចំពោះមាតិការប្រកបដោយភាពច្នៃប្រឌិត និងប្លែកពីគេរបស់ TikTok និងមុខងារសុវត្ថិភាពដែលផលិតឡើងតាមតម្រូវការរបស់ភ្លេតហ្វមដែលលើកកម្ពស់បទពិសោធន៍សុវត្ថិភាពគួរឱ្យទុកចិត្ត និងរស់រវើកសម្រាប់អ្នកប្រើប្រាស់ទាំងអស់។ ភ្លេតហ្វមនេះផ្តោតសំខាន់ទៅលើសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ដូច្នេះថ្មីៗនេះ ភ្លេតហ្វម TikTok បានធ្វើបច្ចុប្បន្នភាពបទប្បញ្ញត្តិព័ត៌មាននៅលើគេហទំព័រគោលការណ៍ណែនាំសហគមន៍របស់ខ្លួន។ ការធ្វើបច្ចុប្បន្នភាពទាំងនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនភាពច្បាស់លាស់ ហើយគោលការណ៍ណែនាំដែលបានកែសម្រួលបានដោះស្រាយទិដ្ឋភាពផ្សេងៗនៃការផ្សព្វផ្សាយព័ត៌មាន រួមទាំងការហាមឃាត់ព័ត៌មានមិនពិត និងការការពារភាពឯកជនរបស់អ្នកប្រើប្រាស់។ កាលពីមុន អ្នកប្រើប្រាស់ភ្លេតហ្វមនេះមានក្រុមយុវជន និងយុវវ័យអាយុប្រមាណជាង ២០ ឆ្នាំ ប៉ុន្តែភ្លេតហ្វមមួយនេះបានពង្រីកប្រជាសាស្រ្តអ្នកប្រើប្រាស់របស់ខ្លួនដើម្បីរួមបញ្ចូលក្រុម Millenials ដែលមានអាយុ ២៨ ដល់ ៤៣ ឆ្នាំ និងក្រុម Gen X ដែលមានអាយុ ៤៤ ដល់ ៥៩។ ឥឡូវនេះ អាណាព្យាបាលនៅប្រទេសកម្ពុជាបានដឹងថា ពួកគេក៏ត្រូវយល់អំពីរឿងរ៉ាវដែលកំពុងកើតឡើងនៅលើភ្លេតហ្វម TikTok ដើម្បីមានទំនាក់ ទំនងជាមួយកូនៗរបស់ពួកគេដែលមានអាយុពី ១៣ ឆ្នាំឡើងទៅ (អ្នកប្រើប្រាស់ TikTok ទាំងអស់ត្រូវមានអាយុលើសពី ១៣ ឆ្នាំ)។ […]
- ឯកឧត្តម ផម រឹម÷ អាកាសធាតុអំណោយផល ក្នុងការបន្តការស្ថាបនាត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោក យាយម៉ៅ នៃកំណាត់ផ្លូវលេខ៤៨ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម ផម រឹម បញ្ជាក់ថា អាកាសធាតុអំណោយផល ក្នុងការបន្តការស្ថាបនាត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោក យាយម៉ៅ នៃកំណាត់ផ្លូវលេខ៤៨។ ឯកឧត្តម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឲ្យដឹងថា អាកាសធាតុអំណោយផល ដោយមានភ្លៀងបានធ្លាក់ក្នុងកម្រិតតិចតួច និងដោយកន្លែង នៃកំណាត់តាមបណ្តោយផ្លូវជាតិលេខ៤៨ (ស្រែអំបិល-កោះកុង)ជាឱកាសល្អ និងពេលវេលាសមស្របសម្រាប់ដំណើរការការដ្ឋានលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាពិសេសត្រង់ចំណោតទឹកតាប៉ន ចំណោតតាតៃ និងចំណោតអាស្រមលោកយាយម៉ៅ ដែលមានការលំបាកខ្លាំងពេលភ្លៀងធ្លាក់។ ចំណោតខាងលើ ពេលមានភ្លៀងធ្លាក់ តែងបង្កការលំបាកដល់ដំណើរការការដ្ឋាន ជាពិសេសបង្កការលំបាកដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ។ ឯកឧត្តមអ្នកនាំពាក្យក្រសួងសាធារណ:ការ និងដឹកជញ្ជូន សូមអំពាវនាវដល់អ្នកប្រើប្រាស់ដងផ្លូវជាតិលេខ៤៨ (ស្រែអំបិល- កោះ កុង) ជាពិសេសរថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ សូមមានការប្រុងប្រយ័ត្នខ្ពស់ និងមេត្តាកុំដឹកធ្ងន់ពេក ដោយសារអំឡុងពេលនេះជារដូវវស្សា មានភ្លៀងធ្លាក់ជោគជាំ ផ្លូវរអិលពិបាកធ្វើដំណើរ ជាពិសេសកន្លែងឡើងទូល និងចំណោត។ ម្យ៉ាងវិញទៀត រថយន្តឈ្នួល (TAXI) និងអ្នកធ្វើដំណើរផ្សេង ទៀត ក៏ត្រូវបើកបរក្នុងល្បឿនមួយអាចគ្រប់គ្រងបាន ធានាសុវត្ថិភាពខ្លួនឯង និងអ្នកដទៃ។ ក្រុមការងារការដ្ឋានបានព្យាយាមបង្កើនបង្គោលសុវត្ថិភាព ស្លាកសញ្ញាចរាចរណ៍បន្ថែមទៀត ដើម្បីញ្ចៀសហានិភ័យផ្សេងៗអាចកើតឡើងជាយថា […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


