ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន The Scoop របស់ព្រុយណេ នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន The Scoop របស់ព្រុយណេ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានចែករំលែកទស្សនៈ និងគោលបំណងនៃទស្សនកិច្ចផ្លូវការមកកាន់ប្រទេសព្រុយណេលើកនេះ ព្រមទាំង លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជា វឌ្ឍនភាពចុងក្រោយនៅក្នុងការកសាងសហគមន៍អាស៊ាន និងការវិវត្តន៍នៅក្នុងតំបន់ ជាដើម។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវរុក្ខសាស្ត្ររបស់សាកលវិទ្យាល័យ Universiti Brunei Darussalam នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនានៅមជ្ឈមណ្ឌលស្រាវជ្រាវរុក្ខសាស្ត្ររបស់សាកលវិទ្យាល័យ Universiti Brunei Darussalam ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានចុះហត្ថលេខាលើសៀវភៅក្រាំងមាស បានចូលរួមក្នុងពិធីដាំដើមឈើ ព្រមទាំងបានទស្សនាអគាររបស់មជ្ឈមណ្ឌលនេះ ថែមទាំងបានស្វែងយល់អំពីសកម្មភាព និងកម្មវិធីនានារបស់មជ្ឈមណ្ឌលនេះផងដែរ។
  • ស្រូវប្រាំងរបស់ប្រជាពលរដ្ឋ នៅឃុំចំនួន០៤ នៃស្រុកជើងព្រៃ ជាង ៣០០ហិកតា ជួបគ្រោះរាំងស្ងួត កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម ឯកឧត្ដម អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី ១៣ ខែកក្កដាឆ្នាំ ២០២៤ នេះ បានដឹកនាំក្រុមការងារមន្ត្រីជំនាញពាក់ព័ន្ធ ចុះពិនិត្យនិងដោះស្រាយកង្វះទឹក ដើម្បីស្រោចស្រពស្រូវប្រាំង ជូនប្រជាពលរដ្ឋជាង ៣០០ ហិចតា ក្នុងឃុំ៤ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ឲ្យដឹងថា ស្ថានភាព ការបង្កបង្កើនផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ ក្នុងស្រុកជើង ព្រៃ មានឃុំចំនួន ៤ គឺឃុំត្រពាំងគរ ឃុំស្តើងជ័យ ឃុំសំពងជ័យ និងឃុំព្រីងជ្រុំ ដែលកំពុងជួបកូនរដូវប្រាំង និងមានការខ្វះទឹកស្រោចស្របស្រូវប្រាំង ដោយសារប្រភពទឹកមានទីតាំងនៅឆ្ងាយពីតំបន់នេះ។ ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ផងដែរថា នៅឃុំទាំង ៤ ក្នុងស្រុកជើងព្រៃ មានស្រែប្រាំងទំហំ ៣២៧ ហិចតា កំពុងរងផលប៉ះពាល់ខ្វះទឹកស្រោចស្រប ក្នុងនោះដែរ មានស្រូវខូចខាតប្រមាណជា ៤០ហិចតា ។ ពាក់ព័ន្ធទៅនឹងការខ្វះទឹកស្រោចស្របដំណាំស្រូវនេះ ឯកឧត្តមអភិបាលខេត្តបានសម្រេច បើកប្រភពទឹកចេញពី តំបន់ទឹកឆា ក្នុងស្រុកព្រៃឈរ និងបានធ្វើការស្ដារប្រឡាយចាស់ៗ ដើម្បីសម្រួលឲ្យទឹកហូរមកដល់តំបន់ឃុំទាំង៤ […]
  • មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បំផ្លាញចោលគ្រឿងបង្កកជាង៦តោន គ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនាំចូល អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ មន្ត្រីស៊ើបអង្កេតសាខា ក.ប.ប. ខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺ និងអាជ្ញាធរដែនដី ដែលមានលោកអភិបាល នៃគណៈអភិបាល ស្រុកភ្នំស្រួច បានចុះត្រួតពិនិត្យទំនិញក្នុងរថយន្តម៉ាកJMCមួយគ្រឿង ដែលដឹកជញ្ជូនគោលដៅពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលស្ថិតនៅបណ្តោយផ្លូវល្បឿនលឿន ត្រង់ចំណុច ភូមិសំបូរ ឃុំតាំងស្យា ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បានបើកបរក្រឡាបលើផ្លូវល្បឿនលឿនក្នុងយប់ថ្ងៃអាទិត្យទី១១ ខែសីហា ឆ្នាំ២០២៤ សាខាគយនិងរដ្ឋាករ បានផ្ទេរទំនិញយកទុកនៅក្នុងសាខាគយនិងរដ្ឋាករ។ បន្ទាប់មកមន្រ្តី បានចុះត្រួតពិនិត្យយ៉ាងម៉ត់ចត់ទៅលើមុខទំនិញដូចខាងក្រោមរួមមាន៖ ពងត្រីបង្កក ប្រហិតសាច់មាន់ប្រឡាក់ម្សៅ ប្រហិត SHENGLONG ប្រហិតបន្ទះសាច់មាន់ប្រឡាក់ម្សៅ សាច់មាន់ចង្កាក់ប្រឡាក់គ្រឿង ឈាមទា ពោះគោ ព្រុយត្រីសាម៉ុន កន្ទុយជ្រូក សាច់មាន់ សាច់គោ ក្រលៀនគោ ពោះវៀនជ្រូក និងឆ្អឹងជំនីជ្រូក ដែលក្នុងមានចំនួនសរុបចំនួន ៤៣៨កេស ស្មើនឹង ៦តោន និង១៩៩គីឡូក្រាម។ ជាលទ្ធផលមន្រ្តីយើងបានរកឃើញថា ទំនិញគ្មានវិញ្ញាបនបត្របញ្ជាក់គុណភាពនៃប្រទេសនាំចូលនិងនាំចេញ និងការវេចខ្ចប់ការដឹកជញ្ជូន និងជាទំនិញមិនមានប្រភពច្បាស់លាស់ និងដោយម្ចាស់រត់ចោលអត់ព្រមចូលខ្លួនដោះស្រាយ។ […]
  • មកទស្សនាទេសភាព គន្លងព្រែកជីកហ្វូណនតេជោ ទាំងអស់គ្នា (អង្គរបូរី-ដូនកែវ ខេត្តតាកែវ) ព្រែកជីកហ្វូណនតេជោ ដែលត្រូវតភ្ជាប់ពីទន្លេទៅសមុទ្រ មានប្រវែង ១៨០គីឡូម៉ែត្រ ទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ ម៉ែត្រ និងមុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង។ ផ្លូវទឹកនេះចាប់ផ្តើមពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកពោធិ៍ នៃទន្លេបាសាក់ រួចចូលតាម ព្រែកតាហ៊ីងនៃទន្លេ បាសាក់ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ភូមិសាស្ត្រ ខេត្តចំនួន៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដោយនឹងត្រូវសាងសង់ស្ទើរទាំងស្រុងលើតម្រាយខ្សែផ្លូវទឹកធម្មជាតិ និងផ្លូវទឹកបុរាណ ដែលបានបន្សល់ទុកស្រាប់តាំងពីសម័យអាណាចក្រហ្វូណនមកម៉្លេះ។ ក្នុងនោះផ្លូវទឹក ធម្មជាតិដែលមានស្រាប់ មានប្រវែងប្រមាណ ១៣៥ គីឡូម៉ែត្រ ផ្លូវទឹកត្រូវជីកតម្រង់កុំ ឱ្យកោងពេក មានប្រវែងប្រមាណ ៣៨គីឡូម៉ែត្រ និងផ្លូវទឹកជីកថ្មីមានប្រវែងប្រមាណ ៧គីឡូម៉ែត្រ ដើម្បីកាត់បន្ថយកំណោង និងកាត់បន្ថយចម្ងាយតភ្ជាប់ទៅកាន់សមុទ្រ។ គម្រោងនេះនឹងសាងសង់សន្ទះផ្លូវទឹកចំនួន ៣កន្លែង ស្ថិតនៅខេត្តកណ្តាល ខេត្តតាកែវ និងខេត្តកែប ដែលធានាបាននូវប្រសិទ្ធភាពក្នុងការទប់ស្កាត់ការជ្រៀតចូលនៃទឹកប្រៃទៅ ក្នុងបណ្តាញផ្លូវទឹកសាប និងអាចកំណត់បរិមាណ និងអត្រានៃរំហូរទឹកសាបដែលត្រូវ ហូរចេញទៅសមុទ្របានប្រកបដោយប្រសិទ្ធភាពខ្ពស់។ គម្រោងនេះនឹងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤៨ខែ […]
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ច ពិភាក្សាតុមូលជាមួយវិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នសិក្សាស្រាវជ្រាវ នៅប្រទេសព្រុយណេ នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ច ពិភាក្សាតុមូលជាមួយវិទ្យាស្ថានស្រាវជ្រាវ និងស្ថាប័នសិក្សាស្រាវជ្រាវ ដែលមានមូលដ្ឋាននៅប្រទេសព្រុយណេ ដែលមានរួមមាន មជ្ឈណ្ឌលសិក្សាយុទ្ធសាស្ត្រ និងគោលនយោបាយ (CSPS) វិទ្យាស្ថានសិក្សាគោលនយោបាយ និងយុទ្ធសាស្ត្រព្រុយណេ (BDIPSS) ព្រមទាំងវិទ្យាស្ថាន និងមជ្ឈមណ្ឌលនានាពីសាកលវិទ្យាល័យ Universiti Brunei Darussalam ។ នៅក្នុងឱកាសនោះ កិច្ចពិភាក្សាតុមូលបានផ្តោតលើអាទិភាព និងគំនិតផ្តួចផ្តើមនានារបស់អាស៊ាន ជាពិសេសក្នុងវិស័យសន្តិសុខជាប្រពៃណី និងមិនប្រពៃណី ហើយក៏បានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ក្នុងតំបន់ និងសកលលោកផងដែរ។
  • អគ្គលេខាធិការអាស៊ាន ផ្តល់សន្ទរកថាគន្លឹះស្តីពី “កិច្ចសហ ប្រតិបត្តិការ កិច្ចសហការ និងយុវជន ដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Universiti Brunei Darussalam តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ។ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថាគន្លឹះស្តីពី “កិច្ចសហប្រតិបត្តិការ កិច្ចសហការ និងយុវជន៖ មូលដ្ឋានគ្រឹះនៃនវានុវត្តន៍ និងនរន្តភាព” ដល់ក្រុមនិស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យ Universiti Brunei Darussalam ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីការទទួលស្គាល់របស់ប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន ចំពោះការចូលរួមវិភាគទានរបស់យុវជន នៅក្នុងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍របស់អាស៊ាន ហើយបានរំលេចពីតួនាទីដ៏មានសារៈសំខាន់ដែលយុវជនអាស៊ាន ក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ព្រមទាំង ក្នុងការជំរុញសេដ្ឋកិច្ចឌីជីថល។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យក្រុមនិស្សិត សិក្សាបន្ថែមទៀតអំពីអាស៊ានផងដែរ។
  • ក្រុមមន្ត្រីនៅក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិជំរុញឱ្យមានកៅអីអចិន្ត្រៃយ៍សម្រាប់ទ្វីបអាហ្វ្រិក ប្រមុខអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិ សុខអង្គការសហប្រជាជាតិ (UNSC) ធ្វើកំណែទម្រង់រចនា សម្ព័ន្ធហួសសម័យរបស់ខ្លួន និងចាត់តាំងអាហ្រ្វិកជាអាសនៈអចិន្ត្រៃយ៍នៅតុដោយសង្កត់ធ្ងន់ថាទ្វីបនេះមានតំណាងតិច។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានសមាជិក ១៥ រូបមានសមាជិកអចិន្ត្រៃយ៍ចំនួន៥ ដែលមាន អំណាចវេតូ-ចិន បារាំង រុស្ស៊ី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ខណៈដែលអាសនៈមិនអចិន្ត្រៃយ៍ចំនួន១០ ដែលនៅសល់ត្រូវបានបែងចែកតាមតំបន់។ អាសនៈទាំង១០ រួមមានអាសនៈចំនួន ៣សម្រាប់រដ្ឋអាហ្វ្រិក។ ពីរសម្រាប់អាស៊ីប៉ាស៊ីហ្វិក អាមេរិកឡាទីន និងការាបៀន និងអឺរ៉ុបខាងលិច និងរដ្ឋផ្សេង ទៀត និងមួយសម្រាប់អឺរ៉ុបខាងកើត៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រុស្ស៊ី ជម្លៀសអ្នកស្រុក Belgorod ចំពេលមានភាពតានតឹង កាន់តែខ្លាំង នៅតាមព្រំដែនអ៊ុយក្រែន អភិបាលខេត្តរុស្សី បាននិយាយថា តំបន់ Belgorod របស់ប្រទេសរុស្ស៊ី បានចាប់ផ្តើមផ្លាស់ប្តូរទីលំនៅពលរដ្ឋរបស់ខ្លួនទៅកាន់កន្លែងមានសុវត្ថិភាព ចំពេលមានការកើនឡើងនៃសកម្មភាពយោធានៅជិតព្រំដែនអ៊ុយក្រែន។ លោកGladkov បាននិយាយថា ‘’ទោះបីជាយ៉ាងណាក៏ដោយ ដើម្បីធានាសុវត្ថិភាព និងសុខុមាលភាពរបស់អ្នកស្រុកគឺត្រូវចាប់ផ្តើមការផ្លាស់ទីលំនៅរបស់ប្រជាជនដែលរស់នៅក្នុងសង្កាត់ Krasnoyaruzhsky ទៅកាន់ទីតាំងដែលមានសុវត្ថិភាពជាងមុន”។ នៅក្នុងសារបន្ទាន់ដាច់ដោយឡែកមួយ រដ្ឋបាលក្រុង Belgorod ក៏បានអំពាវនាវឱ្យមានវិធានការជាបន្ទាន់ចំពោះអ្នកស្រុក Krasnoyaruzhsky ហើយអ្នកស្រុកទាំងអស់ត្រូវបានជំរុញឱ្យចាកចេញពីផ្ទះរបស់ពួកគេជាបន្ទាន់។ គ្រាប់ចំនួន ៨៣ ត្រូវបានបាញ់ក្នុងអំឡុងពេលការបាញ់ផ្លោងចំនួន១៩ដង និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន១៦ នៅឯការតាំងទីលំនៅមួយ និងភូមិជាច្រើននៅក្នុងស្រុក Krasnoyaruzhsky ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ដោយបានបំផ្លាញដំបូលផ្ទះដែលគ្មានមនុស្សរស់នៅ និងខ្សែបណ្តាញអគ្គិសនី។ អភិបាលខេត្តក៏បានរាយការណ៍ពីការវាយ ប្រហារនៅតំបន់ផ្សេងទៀត ដែលជាប់ព្រំដែនអ៊ុយក្រែន រួមទាំងស្រុក Belgorodsky, Borisovsky, Volokonovsky និង Grayvoronsky ដែលបណ្តាលឱ្យមានមនុស្សរបួសពីរនាក់ផងដែរ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • រុស្ស៊ី÷ លោកពូទីន បញ្ជាអោយកងទ័ពរុស្សីបណ្តេញទាហានអ៊ុយក្រែនដែលចូលមកឈ្លានពាន ចេញពីទឹកដីរុស្សី ប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យកងទ័ពរបស់គាត់ “បណ្តេញ” ទាហានអ៊ុយក្រែន ដែលបានចូលទឹកដីរុស្ស៊ី ខណៈដែលអាជ្ញាធរបាននិយាយថា មនុស្សជាង១២០ ០០០ នាក់ត្រូវបានជម្លៀសចេញពីកន្លែងដែលប្រយុទ្ធគ្នា។ ទីក្រុង Kyiv បានបើកការវាយលុកដ៏គួរឱ្យភ្ញាក់ផ្អើលមួយចូលទៅក្នុងតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ី កាលពីថ្ងៃអង្គារសប្តាហ៍មុន ដោយចាប់យកការតាំងទីលំនៅចំណុះនៅក្នុងការវាយប្រហារឆ្លងព្រំដែនដ៏សំខាន់បំផុតលើដីរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទីពីរ។ អភិបាលតំបន់លោក Alexei Smirnov បាននិយាយក្នុងកិច្ចប្រជុំជាមួយលោក Putin ថា មនុស្សប្រហែល ១២១ ០០០ នាក់បានភៀសខ្លួនចេញពីតំបន់ Kursk ចាប់តាំងពីការចាប់ផ្តើមនៃការប្រយុទ្ធគ្នា ដែលបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១២ នាក់ និងរបួស ១២១ នាក់ទៀត៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អគ្គនាយកស៊ីម៉ាក់ មានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គ នាយកស៊ីម៉ាក់ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលជួបពិភាក្សាការងារជាមួយវិចិត្រជប៉ុន មកពីខេត្តអូគីណាវ៉ា ដែលមានគំនិតកែច្នៃសារធាតុជ័រសំរាម នៅតាមសមុទ្ររេីស មកកែច្នៃ ជាវត្ថុអនុស្សាវរីយ៍មានតំលៃ។ កន្លងមកឯកឧត្តម បានសហការស្នេីសុំឱ្យលោកជួយសាកល្បង យកជ័រសំបកគ្រាប់មីនសម្លាប់មនុស្សទៅកែឆ្នៃផលិតជាវត្ថុអនុស្សាររីយ៍។ លោកមានគោលបំណងកែច្នៃសំណល់គ្រាប់មីននិងយុទ្ធភណ្ឌសង្គ្រាមឱ្យក្លាយជាវត្ថុអនុស្សាវរីយ៍ បំរេីឱ្យទីផ្សារអនុស្សាវរីយ៍នៅសារមន្ទីរតជោសន្តិភាព ក៏ដូចជាការប្រែក្លាយពីវត្ថុសម្រាប់សម្លាប់មនុស្សទៅជាវត្ថុដែលអាចបម្រេីមនុស្សដោយសន្តិភាព!! ។ ឯកឧត្តម បញ្ជាក់ថា រូបគាត់ឯកភាពជួយផ្តល់ការហ្វឹកហ្វឺនដល់ជំនាញខែ្មរទៅរៀននៅអូគីណាវ៉ា និងជួយរៀបចំសម្ភារបច្ចេក ទេសសម្រាប់ផលិតនៅកម្ពុជាដោយខែ្មរម្ចាស់ការផលិតដោយខ្លួនឯង។ ស៊ីម៉ាក់ មានផែនការយកជនពិការដោយសារមីន បម្រេីការងារក្នុងសិប្បកម្មផលិតវត្ថុអនុស្សាវរីយនេះនិងលក់ដូរនៅសារមន្ទីរតេជោសន្តិភាព៕
  • ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង ចាប់ អារម្មណ៍ការវិនិយោគនៅកម្ពុជា ក្រុមហ៊ុនវិនិយោគមកពីទីក្រុងសានថូវ ខេត្តក្វាងតុង បានបង្ហាញការចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជា ពិសេសកិច្ចសហប្រតិ បត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍។ ការបញ្ជាក់នេះធ្វើឡើងក្នុងជំនួបជាមួយសម្ដេចធិបតីនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា នារសៀលថ្ងៃទី១៣ ខែសីហា នាវិមានវិមានសន្តិភាព។ លោក Wen Zhan Bin លេខាគណៈកម្មាធិការបក្ស នៃទីក្រុងសានថូវ ខេត្តក្វាងតុង បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចនាពេលនេះ មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ និងការផ្លាស់ប្ដូរវប្បធម៌រវាងទីក្រុងសានថូវ ខេត្តក្វាងតុង និងព្រះរាជាណាចក្រកម្ពុជា។ គណ:ប្រតិភូទីក្រុងសានថូវ ក៏មានបំណងជំរុញនូវកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល កសិកម្ម និងទេសចរណ៍ ព្រមទាំងលទ្ធភាពក្នុងការបើកដំណើរការឡើងវិញនូវការហោះហើរត្រង់ពីទីក្រុងសានថូវ មកប្រទេសកម្ពុជា នាពេលខាងមុខ។ ដោយមានការចូលរួមពីសំណាក់ក្រុមហ៊ុនសរុបចំនួនប្រមាណ១២០ ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះបាន សម្រេចបាននូវការចុះហត្ថលេខាលើឯកសារស្តីពីកិច្ចសហប្រតិ បត្តិការ ជាមួយរដ្ឋបាលរាជធានីភ្នំពេញ និងជាមួយបណ្តាក្រុមហ៊ុនឯកជនមួយចំនួននៅកម្ពុជា។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានគួរឱ្យកត់សម្គាល់នៃដំណើរទស្សនកិច្ចរបស់គណៈប្រតិភូទីក្រុងសានថូវ និងរីករាយស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់គណៈប្រតិភូក្នុងការវិនិយោគលើវិស័យសក្តានុពលផ្សេងៗ នៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពដែកថែបកម្ពុជា-ចិន ហើយដំណើរទស្សន កិច្ចនាពេលនេះ នឹងកាន់តែរួមចំណែកពង្រឹង និងពង្រីកកិច្ចសហប្រតិ បត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត ជាពិ សេសការតភ្ជាប់ក្នុងចំណោមវិស័យឯកជន និងវិស័យឯកជន។ សម្ដេចធិបតីក៏បានលើកទឹកចិត្តដល់វិនិយោ […]
  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងឱកាសនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្រប សម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។ សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាង សកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន ៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ […]
  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ បេ្តជ្ញាជំរុញទំនាក់ទំនងកម្ពុជា-កូរ៉េ ឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងឱកាសនៃជំនួបសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តម ផាក ជុងវុក (Park Jung-Wook) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការ របស់សម្ដេចធិបតីនៅសាធារណរដ្ឋកូរ៉េ កាលពីខែឧសភា ឆ្នាំ២០២៤ ដែលជាមូលដ្ឋានក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានប្ដេជ្ញាខិតខំប្រឹងប្រែងជំរុញទំនាក់ ទំនងសាធារណរដ្ឋកូរ៉េ-កម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈកិច្ចសម្រប សម្រួលយ៉ាងជិតស្និទ្ធជាមួយនឹងក្រសួង-សា្ថប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវកិច្ចព្រមព្រៀង និងគំនិតផ្ដួចផ្ដើមនានា ដែលបានសម្រេចក្នុងដំណើរទស្សនកិច្ចផ្លូវការខាងលើ។ សម្ដេចធិបតីបានកោតសសើរចំពោះការចូលរួមយ៉ាង សកម្មរបស់ឯកឧត្តម ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ ទំនងកម្ពុជា-សាធារណរដ្ឋកូរ៉េ។ សម្តេចធិបតីបានសម្តែងក្តីរីករាយចំពោះភាពរីកចម្រើនជាលំដាប់ និងជាបន្តបន្ទាប់នៃទំនាក់ទំនងរវាងប្រទេសទាំងពីរ ដែលត្រូវបានតម្លើងកម្រិតដល់ “ភាពជាដៃគូយុទ្ធសាស្រ្ត” នៅក្នុងឆ្នាំ២០២៤នេះ។ សម្ដេចធិបតី បានអរគុណរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋកូរ៉េ ដែលបានចូលរួមគាំទ្រ និងរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ សម្ដេចធិបតី និងឯកឧត្តមឯកអគ្គរដ្ឋទូត ក៏បានពិភាក្សាគ្នាអំពីកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន រួមមាន ៖ វិស័យពាណិជ្ជកម្ម និងវិនិយោគ, វិស័យការពារជាតិនិងសន្តិសុខ, វិស័យទេសចរណ៍, ការផ្លាស់ប្ដូរប្រជាជននិងប្រជាជន ព្រមទាំងការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ។ […]
  • ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ស្នើសុំឱ្យ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន។ ការស្នើសុំនេះធ្វើឡើង ក្នុងឱកាអនុញ្ញាតឱ្យ លោក Hans Risser នាយក(ថ្មី)ទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា ដែលបានមកបំពេញបេសកកម្មការងារក្នុងនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកថា ភាពជោគ ជ័យនៃបេសកកម្មរបស់ NPA គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យមីន ទីភា្នក់ងារ NPA បានចូលរួមបង្កើតនូវប្រវត្តិសាស្រ្តមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជា ការហ្វឹកហាត់សុនខហិតមីនដំបូងនៅកម្ពុជា និងការចូលរួមក្នុងការប្រកាសខេត្តកែបអស់មីនជាដើម។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ NPA គឺកន្លែងណាដែលប្រទេសកម្ពុជាមានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងលែងបង្កហានិភ័យដល់មនុស្ស ហើយលែងជាឧបសគ្គដល់ការអភិវឌ្ឍទៀត […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)