ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទស្សនកិច្ចចុះពិនិត្យសេវាសាធារណៈ នៅមណ្ឌលសុខភាពត្រពាំងគង ខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានធ្វើដំណើរចុះពិនិត្យការបម្រើសេវាសុខាភិបាល និងពិនិត្យវឌ្ឍនភាពការងារ ព្រមទាំងសួរសុខទុក្ខបុគ្គលិកសុខាភិបាល នៅមណ្ឌលសុខភាពត្រពាំងគង ខេត្តកំពង់ស្ពឺ ។ ក្នុងដំណើរទស្សនកិច្ចដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី មានការអញ្ជើញអមដំណើរដោយ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល ដែលពាក់ព័ន្ធទៅលើសេវាថែទាំព្យាបាល ពង្រឹងគុណភាពសេវាមណ្ឌលសុខភាព ទំនាក់ទំនងសាធារណៈ និងអន្តរជាតិ និងជំនាញគ្រប់ឯកទេសនានាដូចជា ផ្នែកសង្គ្រោះបន្ទាន់ វះកាត់ សម្ពពរោគស្ត្រី ទារក កុមារ ជំងឺទូទៅ ព្រមទាំអឯកឧត្តមអភិបាលរងនៃគណៈអភិបាល ខេត្តកំពង់ស្ពឺ និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកំពង់ស្ពឺ ស្រុកប្រតិបត្តិ រួមទាំងអាជ្ញាធរមូលដ្ឋាន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍ណែនាំ និងជម្រុញដល់មន្រ្តីសុខាភិបាលនៅមណ្ឌល សុខភាព សូមបង្កើនសមត្ថភាពថែទាំព្យាបាល និងត្រូវបន្តយកចិត្តទុកដាក់លើ ការរៀបចំទុកដាក់ឱសថ កត់ ត្រា និងរក្សាទុកឯកសារអ្នកជំងឺឱ្យបានត្រឹមត្រូវ រៀបចំទូរក្សាវ៉ាក់សាំង និងថែរក្សាសម្ភារៈប្រើប្រាស់ព្រមទាំងរក្សាអនាម័យបរិស្ថានឱ្យបានស្អាត ដោយធានាឱ្យបានការបម្រើ និងផ្តល់ជូនសេវាពិនិត្យថែទាំសុខភាពជូនប្រជា ពលរដ្ឋ ២៤ម៉ោង លើ ២៤ ម៉ោង និង៧ថ្ងៃក្នុងមួយសប្តាហ៍ […]
  • ទំនប់បង្វែរចរន្តទិសទឹកស្ទឹងស្រែង ដែលមានការជីកព្រែកសិប្បនិម្មិតប្រវែង ៤៥០ម៉ែត្រ និងទំនប់ស្ទាក់ស្ទឹងប្រវែង ១០០ម៉ែត្រ ស្ទឹងស្រែង មានតួនាទីទទួលយកទឹកពីប្រភពទឹកជួរភ្នំដងរែក និងមួយផ្នែកទៀតពីផ្ទៃរងទឹកភ្លៀងក្នុងតំបន់ មកធ្វើការស្រោច ស្រពបន្ថែមលើផ្ទៃដីបង្កបង្កើនផលកសិកម្ម ដំណាំរួមផ្សំ និងការប្រើប្រាស់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅតាមបណ្ដោយស្ទឹង។ កន្លងមក ដីច្រាំងស្ទឹងស្រែងបានបាក់ និងហូរច្រោះ ជាច្រើនកន្លែង ដោយសារឥទ្ធិពលជំនន់ទឹកភ្លៀងរដូវវស្សាដែលហូរមកពីជួរភ្នំដងរែក និងផ្ទៃរងទឹកភ្លៀងក្នុងតំបន់ ដែលធ្វើឱ្យប្រជាពលរដ្ឋនៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្ត សៀមរាប ជួបការលំបាកកង្វះទឹកសម្រាប់ស្រោចស្រពបន្ថែមលើការងារបង្កបង្កើនផលកសិកម្ម និងការប្រើប្រាស់ប្រចាំថ្ងៃ។ ចរន្តទឹកស្ទឹងស្រែងបានយាយីទៅលើប្រឡាយមេបេតុងខាងកើត នៃប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ដែលជាប្រភពទឹកដ៏ធំចេញពីអាងទឹកស្ទឹងស្រែងយកទៅស្រោចស្រពនៅខេត្ដឧត្ដរ មានជ័យ និងតំបន់មួយចំនួននៅខេត្តសៀមរាប។ ប្រព័ន្ធធារាសាស្ត្រស្ទឹងស្រែងជំហាន១ ស្ថិតនៅក្នុងឃុំជើងទៀន ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ជាប្រព័ន្ធដ៏ធំគ្របដណ្តប់លើស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ស្រុកភ្នំស្រុក ខេត្តបន្ទាយ មានជ័យ និងស្រុកចំនួន២ របស់ខេត្តសៀមរាប គឺស្រុកស្រីស្នំ និងស្រុកក្រឡាញ់ និងបានដើរតួនាទីយ៉ាងសំខាន់បម្រើដល់ការងារបង្កបង្កើនផលទាំងរដូវប្រាំង និងរដូវវស្សា ព្រមទាំងការប្រើប្រាស់សម្រាប់វិស័យផ្សេងៗទៀត។ ប្រព័ន្ធនេះបញ្ជូនទឹកពីទិសខាងជើងទៅទិសខាងត្បូង តាមប្រឡាយមេបេតុង ២ខ្សែ គឺប្រឡាយមេខាងកើត និងប្រឡាយមេខាងលិច រួមជាមួយទំនប់សណ្ដស្ទឹង ១ខ្សែ ប្រវែង ២៩៨៤ម៉ែត្រ។ ប្រឡាយមេខាងកើតមានប្រវែង ៣៨០៥៩ម៉ែត្រ នាំទឹកពីផ្នែកខាងលើ និងពីអាងស្តុកទឹកមកស្រោចស្រពលើផ្ទៃដី ១២០០០ហិកតា ក្នុងស្រុកស្រីស្នំ […]
  • មន្រ្តីជំនាញសាខា ក.ប.ប. រាជធានីភ្នំពេញ ចុះអប់រំណែនាំដល់អាជីវករក្នុងផ្សារច្បារអំពៅ មន្រ្តីជំនាញសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) រាជធានីភ្នំពេញ សហការជាមួយមន្ត្រីជំនាញនៃនាយកដ្ឋានមន្ទីរពិសោធន៍ និងនាយកដ្ឋានបច្ចេកទេស នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្រោមកិច្ចព្រមទាំងគណកម្មការផ្សារច្បារអំពៅ បានអញ្ជើញអាជីវករ ចំនួន ១៨ នាក់ដែលប្រកបអាជីវកម្ម ស្ដុកទុក លក់ និងចែកចាយ ផលិតផលគីមី និងអ្នកលក់ជ្រក់ លក់ប្រហិត លក់ខ្ញីហាន់ លក់សណ្តែក បណ្តុះ លក់លត នំបាញ់ឌុក គ្រឿងសមុទ្រ លក់ទាអាំង សាច់អាំង ជាដើម មកធ្វើការស្តាប់នូវបទបង្ហាញពីមន្ត្រីជំនាញ ក.ប.ប. អំពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវនៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម។ គោលបំណងនៃការធ្វើបទបង្ហាញជូនបងប្អូនអាជីវករទាំងនេះ គឺដើម្បីអប់រំ បញ្រ្ជាប ការយល់ដឹង ធានាឱ្យបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងករណីឃើញមានផលិតផលដែលអាចប៉ះពាល់បញ្ហាសុខភាព ដល់អ្នកទទួលទាន សូមសហការ ផ្តល់ព័ត៌មានឬដាក់ពាក្យបណ្តឹង តាមលេខទូរស័ព្ទ Hotline 1266 (ឥតគិតថ្លៃ) […]
  • ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មាន៣៧ស្ថាប័ន ចូលរួមបេសកកម្ម ដើម្បីផ្សព្វផ្សាយទ្រង់ទ្រាយធំពីសក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍខេត្តពោធិ៍សាត់ ពោធិ៍សាត់÷ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានដឹកនាំអ្នក សារព័ត៌មានមកពីស្ថាប័នផ្សេងៗ រួមមានទាំងសារព័ត៌មានជាភាសាខ្មែរ, អង់គ្លេស, ចិន, និងវៀតណាម សរុបចំនួនជិត៦០ នាក់ មកពី៣៧ស្ថាប័ន ឆ្ពោះទៅកាន់ខេត្តពោធិ៍សាត់ ចាប់ពីថ្ងៃទី១៦ ដល់១៨ ខែសីហា ឆ្នាំ២០២៤។ បេសកកម្មសារព័ត៌ មាននេះ គឺដើម្បីចូលរួមផ្សព្វផ្សាយទ្រង់ទ្រាយធំស្តីពី សក្តានុពលទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍថ្មីៗនៅលើទឹកដីខេត្តពោធិ៍សាត់ បន្ទាប់ពីខេត្តមួយនេះត្រូវបានគេដាក់រហ្សសនាមថា ជា «បុប្ផាលាក់ខ្លួន»។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានថ្លែងថា បេសកកម្មលើកនេះ ជាយុទ្ធនាការផ្សព្វផ្សាយទ្រង់ទ្រាយធំដែលមិនធ្លាប់មានពីមុនមកនៅលើទឹកដីភាគពាយ័ព្យមួយនេះ។ សក្តានុពលធម្មជាតិថ្មីៗ ប្លែកៗ និងសម្បូរបែប រួមទាំងការអភិវឌ្ឍ លើវិស័យនានា ដូចជាការវិនិយោគលើវិស័យអគ្កិសនី រោងចក្រតម្លើងរថយន្ត និងការអភិរក្សតំបន់បៃតង ។ ល។ នៅក្នុងខេត្តពោធិ៍សាត់ដែលធ្លាប់ជាខេត្តក្រីក្រមួយនៅក្នុងប្រទេសកម្ពុជា និងជាខេត្តដែលធ្លាប់គ្របដណ្តប់ដោយគ្រាប់មីន នឹងត្រូវបានអ្នកសារព័ត៌មាន រំលេចនៅលើទំព័រសារព័ត៌មានរាប់សិបស្ថាប័ន និងច្រើនភាសា ហើយ នឹងចែកចាយទូលាយទាំងក្នុងនិងក្រៅប្រទេសដែលអាចរួមចំណែកយ៉ាងសំខាន់ដល់ការស្រូបយកភ្ញៀវទេសចរជាតិ និងអន្តរជាតិបន្ថែមទៀត។ ក.អ.ក នឹងព្យាយាមរៀបចំបេសកកម្មសារព័ត៌មានបែបនេះជាបន្តបន្ទាប់ទៅកាន់ទីកន្លែងផ្សេងៗជាច្រើនទៀត ហើយរំពឹងថា ទាំងស្ថាប័នរដ្ឋ និងវិស័យឯកជននឹងបន្តគាំទ្រដល់បេសកកម្មរបស់ […]
  • អ្នកនាំពាក្យរាជរដ្ឋាភិបាល បង្ហាញពីធាតុខុសគ្នារវាងអ្នកកសាងជាតិ និងអ្នកបំផ្លាញជាតិ ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាជាអ្នកបញ្ចប់សង្គ្រាមនិងស្វែងរកសន្តិភាព ហើយប្តេជ្ញាការពារសន្តិភាពទោះជាក្នុងតម្លៃណាក៏ដោយ។ ចំណែកក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីបំផ្លាញសន្តិភាពនិងបំផ្លាញភាពសុខសាន្តរបស់ប្រជាពលរដ្ឋខ្មែរតាមគ្រប់រូបភាព។ ទី២. រាជរដ្ឋាភិបាលខិតខំទាក់ទាញទេសចរ និងអ្នកវិនិយោគ ទាំងក្នុងនិងក្រៅប្រទេស ដើម្បីបង្កើតការងារធ្វើឱ្យមានកំណើនសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែ ក្រុមប្រឆាំងជ្រុលនិយមរិះរកវិធីគ្រប់យ៉ាងដើម្បីដេញភ្ញៀវទេសចរ ដេញអ្នកវិនិយោគទុន និងបង្កការរំខានដល់មុខរបរនិងការងារដើម្បីទាញសេដ្ឋកិច្ចជាតិឱ្យដាំក្បាលចុះ។ ទី៣. រាជរដ្ឋាភិបាលខិតខំគ្រប់យ៉ាងដើម្បីរក្សាសណ្តាប់ធ្នាប់សង្គម កុំឱ្យមានភាពវឹកវរនិងចៀសវាងការបង្ហូរឈាម ប៉ុន្តែក្រុមប្រឆាំងជ្រុលនិយមញុះញង់ឱ្យខ្មែរឈ្លោះគ្នា បែកបាក់គ្នា ប្រឈមមុខដាក់គ្នា និងរុញឱ្យមានអំពើហិង្សា ក្រោមទ្រឹស្តីថា «បើគ្មានមនុស្សស្លាប់មិនអាចផ្លាស់ប្តូរបានឡើយ»។ ទី៤. រាជរដ្ឋាភិបាលបណ្តុះវប្បធម៌សន្តិភាព បណ្តុះមូលធនមនុស្សដែលប្រកបដោយចំណេះដឹង សីលធម៌ និងសមត្ថភាព ដើម្បីបន្តអភិវឌ្ឍប្រទេសនិងជំរុញកំណើនសេដ្ឋកិច្ចជាតិ ខណៈដែលក្រុមប្រឆាំងជ្រុលនិយមបណ្តុះវប្បធម៌ហិង្សា ជេរបញ្ចោរ ប្រមាថ លាបពណ៌ ដល់យុវជនជំនាន់ក្រោយរបស់ពួកគេ។ ដូច្នេះ ប្រជាពលរដ្ឋខ្មែរអាចបែងចែកយ៉ាងច្បាស់ដោយគ្មានមន្ទិលសង្ស័យរវាងធាតុពីរខុសគ្នាស្រឡះគឺ ធាតុអ្នកកសាងជាតិនិងអ្នកបំផ្លាញជាតិ។ យើងរួមគ្នាលុបបំបាត់វប្បធម៌នយោបាយបំផ្លិចបំផ្លាញហួសសម័យនេះឱ្យអស់ពីកម្ពុជា៕
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលគាល់ព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលគាល់ព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកជាយូរមកហើយរបស់ប្រទេសព្រុយណេ ដល់ការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន។ ឯកឧត្តម ក៏បានទូលថ្វាយព្រះមហាក្សត្រថា ឆ្នាំ២០២៤ គឺជាឆ្នាំពិសេស ដែលជាខួបអនុស្សាវរីយ៍ ៤០ ឆ្នាំ របស់ព្រុយណេ ចូលជាសមាជិកអាស៊ាន ហើយពិធីអបអរត្រូវបានធ្វើឡើងនៅលេខាធិការដ្ឋានអាស៊ាន នៅទីក្រុងហ្សាការតា កាលពីថ្ងៃទី ៥ ខែសីហា កន្លងទៅ ដើម្បីអបអរព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។
  • ស្អែកនេះពិព័រណ៍ការងារ និងមគ្គទេសក៍អាជីពរយៈពេល៣ថ្ងៃនឹងចាប់ផ្តើមនៅផ្សារទំនើប AEON MALL សែនសុខ ដោយនាំយកឱកាសការងារជាង៥ពាន់កន្លែងសម្រាប់យុវជន នៅថ្ងៃស្អែកនេះក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ។ ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារសរុបចំនួន ៥៣១០ កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង […]
  • កូរ៉េខាងជើង នឹងបើកទីក្រុងវិញសម្រាប់ ទទួលភ្ញៀវទេសចរណ៍ បន្ទាប់ពីបានបិទជិតប្រាំឆ្នាំ ប្រទេសកូរ៉េខាងជើង នឹងបើកទីក្រុងមួយឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសនៅក្នុងខែធ្នូបន្ទាប់ពីការបិទព្រំដែនជិតប្រាំឆ្នាំដោយសារជំងឺរាតត្បាត Covid។ យ៉ាងហោចណាស់ប្រតិបត្តិករទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរបានប្រកាសថាភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាទីក្រុង Samjiyon ស្ថិតនៅលើជើងភ្នំ Paektu ខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង ដែលជាប់ព្រំដែនចិន-កូរ៉េខាងជើង។ ការបិទព្រំដែនក៏បានកាត់ផ្តាច់ការនាំចូលទំនិញសំខាន់ៗ ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ ដែលកាន់តែអាក្រក់ទៅៗដោយទណ្ឌកម្មអន្តរជាតិ ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។មកទល់ពេលនេះ នៅតំបន់ Samjiyon ទើបតែត្រូវបានបញ្ជាក់ជាផ្លូវការ ប៉ុន្តែចំពោះទីក្រុងព្យុងយ៉ាង និងកន្លែងផ្សេងទៀតនឹងបើកផង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ជនជាតិប៉ាឡេស្ទីន ១៥នាក់បានស្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែលលើ ទីក្រុង Khan Younis យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ១៥ នាក់ត្រូវបានសម្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារដ៏ខ្លាំងក្លារបស់អ៊ីស្រាអែលទៅលើទីក្រុង Khan Younis នៅភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានប្រាប់ស៊ីនហួថា យន្តហោះចម្បាំង និងកាំភ្លើងធំរបស់អ៊ីស្រាអែលបានទម្លាក់គ្រាប់បែកលើផ្ទះជាច្រើននៅក្នុងតំបន់ Sheikh Nasser និង តំបន់ Ma’anហើយ មនុស្ស យ៉ាងតិច ១៥ នាក់ រួមទាំងកុមារត្រូវបានសម្លាប់ ក្នុងការវាយប្រហារនោះ។ ចាប់តាំងពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ មក ក្រុមហាម៉ាស់ និងកងទ័ពអ៊ីស្រាអែលបានជាប់ពាក់ព័ន្ធក្នុងជម្លោះទ្រង់ទ្រាយធំដែលបានចាប់ផ្តើមជាមួយនឹងការវាយប្រហារដ៏សាហាវរបស់ពួកហាម៉ាស់ទៅលើទីក្រុងអ៊ីស្រាអែលក្បែរតំបន់ហ្គាហ្សាស្ទ្រីបដែលបានឡោមព័ទ្ធដែលបានសម្លាប់មនុស្សប្រហែល ១២០០នាក់ ។ អាជ្ញាធរសុខាភិបាលដែលមានមូលដ្ឋាននៅហ្គាហ្សាបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធថា ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែលនៅក្នុងខែតុលាឆ្នាំមុន យោធាអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ៣៩ ,៩៦៥ នាក់ និងរបួស ៩២,២៩៤ នាក់នៅក្នុងតំបន់ហ្គាហ្សា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • សភាថៃ នឹងបើកសម័យប្រជុំពិសេស នៅថ្ងៃទី១៦ សីហា ដើម្បី ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ក្រោយការទម្លាក់លោក សេដ្ឋា ថាវីស៊ីន សភាថៃនឹងបើកការកោះប្រជុំនៅថ្ងៃទី ១៦ ខែសីហា សម្រាប់កិច្ចប្រជុំពិសេសមួយ ដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ដែលសភានីតិប្បញ្ញត្តិបានប្រកាសនៅលើគេហទំព័ររបស់ខ្លួន បន្ទាប់ពីតុលាការបានដកលោកសេដ្ឋា ថាវីស៊ីន( Srettha Thavisin ) ជានាយករដ្ឋមន្ត្រី។ យោងតាមច្បាប់របស់សភា បេក្ខជនដែលត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីត្រូវតែទទួលបានការគាំទ្រលើសពីពាក់កណ្តាលនៃសភាជាន់ទាប ដែលបច្ចុប្បន្នមានសមាជិកចំនួន ៤៩៣។ ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ នឹងត្រូវធ្វើ ឡើងនៅម៉ោង ១១ព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤នេះ។ តាមសាលក្រមតុលាការធម្មនុញ្ញថៃ លោក សេដ្ឋា ថាវីសីុន ត្រូវបានដកចេញពីតំណែងនាយករដ្ឋមន្ត្រីដោយសារតែលោកបានបំពានក្រមសីលធម៌ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ និងមិនមានភាពស្មោះត្រង់ ពាក់ព័ន្ធនឹងការតែងតាំងរដ្ឋមន្ត្រីម្នាក់ដែលធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កម្មករកម្មការិនីគាំទ្រកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិបាលកម្ពុជា កម្មករ កម្មការនី និងប្រជាពលរដ្ឋ បានលើកឡើងថាពួកគាត់ត្រូវការការអភិវឌ្ឍ ហើយបានទទូចស្នើសុំឯកឧត្តមរដ្ឋមន្រ្តី បណ្ឌិតអ៊ាង សុផល្លែត ជួយពាំនាំនូវការគាំទ្ររបស់គាត់ លើកិច្ចសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ CLV-DTA របស់រាជរដ្ឋាភិ បាលកម្ពុជា។» ការគាំទ្ររបស់បងប្អូនកម្មករកម្មការិនី ចំនួនជាង១ពាន់នាក់ បានធ្វើឡើងនៅក្នុងយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន»រៀបចំឡើងនៅព្រឹកថ្ងៃព្រហស្បត្ត៍ ទី១៥ ខែ សីហា ឆ្នាំ២០២៤ នៅខេត្តកំពង់ស្ពឺ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន ដែលធ្លាប់ជាមន្រ្តីកត់ត្រានិងធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន រយះពេល២៦ឆ្នាំ បានថ្លែងថា រាល់ជំនួបនិងកិច្ចប្រជុំ រវាងសម្តេចតេជោ ហ៊ុន សែន ជាមួយអ្នកការ ទូត ភ្ញៀវបរទេស និងដៃគូអភិវឌ្ឍន៍ សម្តេចតេជោ មិនដែលលើកឡើងពីការកាត់ទឹកដីសូម្បីតែមួយមីល្លីម៉ែត្រទៅអោយប្រទេសណាមួយនោះទេ។ ផ្ទុយទៅវិញសម្តេចតេជោ មានតែស្វែងរក និងផ្តួចផ្តើមបង្កើតឱកាស ដើម្បីប្រែក្លាយតំបន់ធ្លាប់មានសង្គ្រាម និងទំនាស់ទៅជាតំបន់មានសន្តិភាព មានការអភិវឌ្ឍន៍ ដើម្បីលើកកំពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលគាល់ព្រះរាជទាយាត និងជាទេសរដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៥ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលគាល់ព្រះអង្គម្ចាស់ Haji Al- Muhtadee Billah ibni His Majesty Sultan Haji Hassanal Bolkiah Mu’izzaddin Waddaulah ព្រះរាជទាយាត និងជាទេសរដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរព្រុយណេ សម្រាប់ការធ្វើជាប្រធាន និងការរៀបចំដោយជោគជ័យនូវកិច្ចប្រជុំប្រមុខមុខងារសាធារណៈសម្រាប់កិច្ចសហប្រតិបត្តិការអាស៊ានស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈលើកទី ២២ ដែលបានប្រព្រឹត្តទៅនៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ កាលពីថ្ងៃទី ៦-៧ ខែសីហា កន្លងទៅ។
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចាត់ទុកអ្នកបរិច្ចាកឈាមជាវីរៈបុរស ជួយសង្គ្រោះជីវិតមនុស្ស ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានគូសបញ្ជាក់ថា«អ្នកផ្តល់ឈាម គឺជាវីរៈបុរស ហើយការផ្តល់ឈាម គឺជាការធ្វើអំពើល្អ ជួយសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រលាញ់ ចេញពីបេះដូងយ៉ាងពិតប្រាកដ»។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបរិច្ចាគឈាមដោយស្ម័គ្រ ចិត្ត របស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិក នៃមន្ទីរពេទ្យព្រះអង្គឌួង ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល បានលើកឡើងថា ការបរិច្ចាគឈាមគឺ ជាវីរៈបុរស ហើយការផ្តល់ឈាម គឺបង្ហាញពីអំពើល្អ ទឹកចិត្តស្រឡាញ់ ការជួយ សង្គ្រោះអាយុជីវិត ទៅកាន់អ្នកជំងឺដែលត្រូវការឈាមជាចាំបាច់ ក៏បង្ហាញឲ្យឃើញនូវការសហការគ្នា សាមគ្គីភាពជាឆ្លុងមួយរបស់មន្ត្រីសុខាភិបាល ដើម្បីជាផ្នែកមួយក្នុងការពង្រឹងវិស័យសុខាភិបាល នៅព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូន ចំពោះ ប្រជាពលរដ្ឋ និងយុវជនចូលរួមបរិច្ចាគឈាមដោយស្ម័គ្រ ចិត្ត ដើម្បីបង្ហាញជាទីស្រឡាញ់ ជួយសង្រ្គោះជីវិតអ្នកជំងឺ ដែលកំពុងត្រូវការឈាមចាំបាច់បំផុតនៅក្នុងប្រទេស។ ឯកឧត្តមសាស្រ្តាចារ្យ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ពីបញ្ហាសុខភាពរបស់ប្រជាពលរដ្ឋជាចម្បង ហើយសម្តេចបានចាត់ទុក «ការបរិច្ចាគឈាម គឺជាការធ្វើអំពើមនុស្ស ធម៌ ដើម្បីសង្រ្គោះជីវិតមនុស្ស និងជាកាដូនៃសេចក្តីស្រឡាញ់ ហូរចេញពីបេះដូងយ៉ាងពិតប្រាកដ […]
  • ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ចេញសេចក្តីថ្លែងការណ៍ពីលទ្ធផលពិភាក្សាប្រាក់ឈ្នួលអប្បបរមាជូនកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាអាណត្តិទី៣ ឆ្នាំទី២ បានបើកកិច្ចប្រជុំ ដើម្បីពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិត ផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ២០២៥។ កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។ កិច្ចប្រជុំបានសម្រេចបានលទ្ធផលដូចខាងក្រោម៖ ១- បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗនៃលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ទាំង៧ សម្រាប់ ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានប្រើប្រាស់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមា សម្រាប់ឆ្នាំ២០២៥។ ២- ភាគីនីមួយៗ ឯកភាពប្រើប្រាស់ស្ថិតិ និងព័ត៌មាន ដែលមាននៅក្នុងបទបង្ហាញនេះ ទៅពិភាក្សាជាលក្ខណៈផ្ទៃក្នុងរបស់ខ្លួន ដើម្បីបាននូវគោលជំហររួម នៅពេលកិច្ចប្រជុំបន្ទាប់។ ៣- ឯកភាពរៀបចំកិច្ចប្រជុំបន្ទាប់ នៅព្រឹក ថ្ងៃទី២៩ ខែសីហា, ថ្ងៃទី៦, ទី១២, ទី១៩ និងទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ នៅក្នុង […]
  • សម្ដេចធិបតី បញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ តែកុំឲ្យហួសព្រំដែនកំណត់ រហូតបែកបាក់ជាតិ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា បញ្ជាក់ថា រាជរដ្ឋាភិបាលស្ដាប់រាល់កង្វល់ទាំងអស់របស់ប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA និងដោះស្រាយបញ្ហានោះឱ្យបាន ដូច្នេះពលរដ្ឋត្រូវរួបរួមគ្នា សាមគ្គីគ្នា។ សម្តេចគាំទ្ររាល់ការបញ្ចេញមតិ របស់បងប្អូន ប៉ុន្ដែកុំធ្វើសកម្មភាពហួសព្រំដែនកំណត់ ដែលរដ្ឋអំណាចត្រូវចាត់វិធានការ តាមផ្លូវច្បាប់។ សម្ដេចធិបតី ហ៊ុន ម៉ាណែត ចោទសួរទៅក្រុមប្រឆាំងជ្រុលនិយមនៅក្រៅស្រុកថា បើរឿងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA បាត់បង់ទឹកដី ចុះហេតុអ្វីរឿងនេះតាំងពីជាង២៥ឆ្នាំមុន ពេលបក្សប្រឆាំងនៅជាសមាជិកសភាមិនព្រមជំទាស់តាំងពីពេលនោះ ទើបមកបញ្ឆេះរឿងអូសទាញយុវជនឱ្យធ្វើបាតុកម្មនាពេលនេះ? ជាមួយគ្នានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តីអះអាងថា បើរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដឹកនាំប្រទេសហើយធ្វើឲ្យបាត់បង់ទឹកដីខេត្តចំនួនបួន ដែលដាក់ចូលក្នុងកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ និងវៀតណាម ដូចការព្រួយបារម្ភរបស់បងប្អូនប្រជាពលរដ្ឋនោះសូមបោះឆ្នោតទម្លាក់សម្តេច និងគណបក្សប្រជាជនចោលទៅចុះ ទាក់ទងនឹងបញ្ហាខាងលើនេះសម្តេចធិបតី សូមអំពាវនាវដល់បង ប្អូនប្រជាពលរដ្ឋសូមកុំឈ្លោះប្រកែកគ្នា ជេរគ្នា ដោយសារបញ្ហានេះ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពល រដ្ឋ ត្រូវមានភាពអំណត់ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)