ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ចម្លាក់បដិមាទ្វារបាលចំនួន១ រកឃើញនៅខ្លោងទ្វារខាងកើតប្រាសាទបន្ទាយប្រី ចម្លាក់បដិមាទ្វារបាល(យក្ស)ចំនួន១ ធ្វើពីថ្មភក់ ត្រូវបានប្រទះ ឃើញនៅទិសខាងកើតរបស់ខ្លោងទ្វារទី២ នៃប្រាសាទ បន្ទាយប្រី ខណៈពេលដែលក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា រៀបចំគំនរថ្មរាយប៉ាយ និងសម្អាតកំណកដី។ បុរាណវិទូ លោក ជា សារិទ្ធ បានឱ្យដឹងថា បដិមាទ្វារបាល ដែលប្រទះឃើញនេះ គឺស្ថិតនៅខាងស្តាំដៃរបស់ផ្លូវចូលទិសខាងកើតខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី កប់ក្រោមគំនរថ្ម និងកំណកដីប្រមាណជា៨តឹក។ តាមការសន្និដ្ឋានរបស់លោក សារិទ្ធ ការដួលរលំនេះ អាចបណ្តាលមកពីការដួលរលំរបស់រចនាសម្ពន្ធខាងលើនៃខ្លោងទ្វារនេះ។ ទោះបីយ៉ាងណា ក៏បដិមានេះ នៅតែរក្សាបាននូវរូបរាងល្អស្ទើរតែពេញលេញ។ លោក ជា សារិទ្ធ បញ្ជាក់ថា ស្ថានភាពនៃបដិមាទ្វារបាលនេះ ដួលដេកក្បាលទៅទិសខាងលិច ហើយដងខ្លួននៃបដិមានេះ បាក់ជា៦បំណែក ដែលបាក់នៅត្រង់ក ដើមដៃផ្នែកខាងឆ្វេង ចង្កេះ និងក្រោមជង្គង់នៃជើងទាំង២ និងផ្នែកដែលបាត់បង់ គឺដំបង។ ចម្លាក់បដិមាទ្វារបាលនេះ គឺស្ថិតក្នុងរចនាប័ទ្មបាយ័ន មានកម្ពស់ប្រមាណ១,៦០ម៉ែត្រ៕
  • Vietjet អបអរអ្នកដំណើរ២០០លាននាក់ ជាមួយនឹងការបញ្ចុះតម្លៃសំបុត្រ ២០% រយៈពេលមួយខែ សម្រាប់អ្នកធ្វើដំណើរពីកម្ពុជាទៅកាន់វៀតណាម និងគោលដៅជាច្រើនផ្សេងទៀត (ភ្នំពេញ) ÷ អ្នកធ្វើដំណើរមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីការផ្តល់ជូនពិសេសថ្មីរបស់ក្រុមហ៊ុន Vietjet ខណៈដែលក្រុមហ៊ុនអាកាសចរណ៍ប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់របស់ខ្លួន ជាមួយអ្នកដំណើរចំនួន ២០០ លាននាក់ ដោយបើកដំណើរការប្រូម៉ូសិនពិសេសរយៈពេលមួយខែ។ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២៤ អ្នកដំណើរអាចទទួលបានការបញ្ចុះតម្លៃ ២០% (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត និងចំនួនមានកំណត់) តាមផ្លូវហោះហើរ សៀមរាប-ហាណូយ និងជើងហោះហើរទាំងអស់នៅទូទាំងបណ្តាញដ៏ធំទូលាយរបស់ Vietjet ដោយប្រើលេខកូដ VJ200 នៅពេលកក់តាមរយៈ www. vietjetair.com ឬ Vietjet Air កម្មវិធីទូរស័ព្ទ។ ការផ្តល់ប្រូម៉ូសិនពិសេសនេះ ត្រូវបានផ្តល់ជូនសម្រាប់សំបុត្រប្រភេទ Economic និងមានសុពលភាព សម្រាប់ការធ្វើដំណើរចាប់ពីពេលនេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២៤។ នេះ ជាពេលវេលាដ៏ល្អឥតខ្ចោះ ដើម្បីទទួលយកបទពិសោធន៍រដូវស្លឹកឈើជ្រុះដ៏គួរឱ្យគយគន់នៅទូទាំងប្រទេសវៀតណាម និងគោលដៅអាស៊ីផ្សេងទៀត ឬដើម្បីស្វែងយល់ពីនិទាឃរដូវដ៏ស្រស់ស្រាយនៅក្នុងប្រទេសអូស្ត្រាលី។ បច្ចុប្បន្នក្រុមហ៊ុន Vietjet ប្រតិបត្តិការជាង ១៤៩ ផ្លូវនៅទូទាំងប្រទេសវៀតណាម និងអន្តរជាតិ រួមទាំងផ្លូវក្នុងស្រុកចំនួន ៣៨ និងផ្លូវអន្តរជាតិចំនួន […]
  • ពេញមួយឆ្នាំនៃអាណត្តិទី៧កម្មករនិយោជិតនិងសហជីពទូទាំងប្រទេសសប្បាយចិត្តនិងពេញចិត្តចំពោះការចុះសួរសុខទុក្ខផ្ទាល់ដល់រោងចក្រ ភ្នំពេញ៖កម្មករនិយោជិត និងសហជីពក្នុងវិស័យកាត់ដេរនៅទូទាំងប្រទេស រំភើបសប្បាយរីករាយ និងពេញចិត្តចំពោះការយកចិត្តទុកដាក់ ការចុះសួរសុខទុក្ខផ្ទាល់ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមទាំងអាជ្ញាធរគ្រប់លំដាក់ថ្នាក់ពេញមួយឆ្នាំនៃអាណត្តិទី៧នេះ។ ជាការសប្បាយរីករាយក៏ព្រោះតែប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំទាំងអស់ បានចុះជួបកម្មករដោយផ្ទាល់ដែលបង្កើតបានភាពស្និទ្ធស្នាល យល់ដឹងពីសុខទុក្ខពិតប្រាកដរបស់កម្មករតាមរយៈជំនួបសំណេះសំណាលដោយផ្ទាល់ និងការចុះតាមរោងចក្រ។ កម្មការិនីរោងចក្រ ខ្វាន់ទុម អ្នកស្រី អ៊ុក ចាន់ថា បានអរគុណដល់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានយកចិត្តទុកដាក់ចំពោះកម្មករនិយោជិតចាប់តាំងពីដើមរហូតមក។ អ្នកស្រីនិយាយថា៖ «ពួកខ្ញុំជាកម្មករបានទទួលអត្ថប្រយោជន៍ជាច្រើនពីរាជរដ្ឋាភិបាល ទាំងការថែទាំសុខភាព ស្រ្តីមានផ្ទៃពោះ និងអ្នកមានជំងឺផ្សេងៗទៀត។ លើសពីនេះ ពួកខ្ញុំរំភើបរីករាយនៅពេលដែលទទួលដំណឹងថា ការចរចាប្រាក់ខែកម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥កំពុងដំណើរការយ៉ាងល្អ»។ បន្ថែមពីនេះ លោក ផាស សនស៊ីណែត ជាកម្មកររោងចក្រខ្វាន់ទុមបាននិយាយថា ការគិតគូរសំណាក់រាជរដ្ឋាភិបាល បានធ្វើឱ្យជីវភាពកម្មករនិយោជិតកាន់តែមានភាពល្អប្រសើរ និងអាចដោះស្រាយបញ្ហាជីវភាពក្នុងគ្រួសារបានទាន់ពេលវេលា ជាពិសេស កម្មវិធីប្រាក់សោធននិវត្តន៍។ លោកនិយាយថា៖«នៅពេលខ្ញុំទៅពិនិត្យសុខភាព និងព្យាបាលជំងឺ គឺមិនសូវមានការលំបាកច្រើនទេ ដោយសារខ្ញុំមានប័ណ្ណ ប.ស.ស […]
  • ចំនួនអ្នកស្លាប់ ក្នុងការផ្ទុះរោងចក្រឱសថ នៅប្រទេសឥណ្ឌា កើនដល់១៧ នាក់ នៅថ្ងៃព្រហស្បតិ៍ទី២២ ខែសីហាឆ្នាំ២០២៤ ចំនួនអ្នកស្លាប់នៅក្នុងការផ្ទុះនៅឯរោងចក្រផលិតឱសថក្នុងរដ្ឋ Andhra Pradesh ភាគខាងត្បូងប្រទេសឥណ្ឌាបានកើនឡើងដល់ ១៧ នាក់។ តាមការបញ្ជាក់របស់មន្ត្រីប៉ូលីសកាលពីថ្ងៃព្រហស្បតិ៍ អ្នករងរបួស៣៥ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុង ស្រុក។ អគ្គីភ័យដ៏ធំមួយត្រូវបានបង្កឡើងដោយការផ្ទុះនៅជិតទីតាំងរ៉េអាក់ទ័រនៅខាងក្នុងរោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Atchutapuram នៃស្រុក Anakapalle ចម្ងាយប្រហែល ៣០ គីឡូម៉ែត្រភាគខាងលិចនៃ Vishakhapatnam ដែលជាទីក្រុងសំខាន់មួយនៃ Andhra Pradesh ។ នាយករដ្ឋ មន្រ្តីឥណ្ឌា Narendra Modi បានសម្តែងការរំលែកទុក្ខចំពោះមរណភាព និងបានប្រកាសផ្តល់សំណងជារូបិយវត្ថុពីមូលនិធិសង្គ្រោះជាតិរបស់នាយករដ្ឋមន្ត្រី សម្រាប់គ្រួសារអ្នកស្លាប់ និងអ្នកដែលរងរបួស។ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • សម្តេចធិបតី បញ្ជាក់ថា ដោយសារសន្តិភាព ទើបព្រលឹងដូនតាខ្មែរ មានឱកាសបានមកជួបជុំគ្នាវិញ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនមាននូវសុខសន្តិភាព ពេញលេញនាពេលបច្ចុប្បន្នទេ កម្ពុជាក៏មិនទាន់មានឱកាសនាំមកនូវព្រលឹងដូនតាខ្មែរជាបន្តបន្តាប់មកប្រទេសរបស់ខ្លួនវិញដែរ បន្ទាប់ពីបែកបាក់ដោយសារសង្រ្គាមនោះ។ ថ្លែងនៅក្នុងពិធីទទួលវត្ថុបុរាណខ្មែរ ដែលបានប្រគល់ជូនកម្ពុជាវិញ នាព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ប្រសិនបើកម្ពុជាមិនមានសង្គ្រាម ស៊ីវិលទេនោះ ក៏គ្មានជនមានឱកាសណាអាចលួចសម្បត្តិវប្បធម៌ជាតិរបស់កម្ពុជាទៅលក់ឲ្យប្រទេសផ្សេងបានដែរ ដូច្នេះ សម្តេចបានចាត់ទុកថា ការទទួលបានវត្ថុបុរាណខ្មែរមកវិញជាបន្តបន្ទាប់នាពេលនេះ គឺជាការជួបជុំនៃដួងព្រលឹងដូនតាខ្មែរ ដែលបានបន្សល់ទុកឱ្យកូនចៅខ្មែរ ក្រោយពីកម្ពុជាបានរួចផុតពីភ្លើង សង្គ្រាម និងនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញនាពេលបច្ចុប្បន្ននេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានបន្ថែមទៀតផងដែរថា កត្តាសន្តិភាពមិនមែនតែមនុស្សធម្មតា ត្រូវការតែប៉ុណ្ណោះទេ សូម្បីតែគ្រូសារអាទិទេពក៏ត្រូវការដែរដើម្បីស្វែងរកឱកាសបានជួបជុំគ្នាវិញ ហើយបើសព្វថ្ងៃ បើកម្ពុជាមិនមាននូវសុខសន្តិភាពទេ បណ្តាប្រទេសជាមិត្តក៏គេមិនបានប្រគល់នូវវត្ថុបុរណ និងព្រលឹងដូនតាខ្មែរយើងឲ្យ មកប្រទេសកម្ពុជាវិញដែរ ដូច្នេះហើយយើងទាំង អស់គ្នាត្រូវតែថែរក្សា ការពារនូវសុខសន្តិភាពនេះឲ្យខាងតែបានបើទោះបីជាតម្លៃណាក៏ដោយ៕
  • អ៉ីស្រាអែល អះអាងពីការវាយប្រហារលើ កន្លែងលាក់អាវុធរបស់ក្រុម Hezbollah នៅលីបង់ យោងតាម ការអះអាងដោយយោធាអ៉ីស្រាអែល ការបំផ្ទុះឃ្លាំងស្តុកអាវុធ របស់ក្រុម Hezbollah នៅតំបន់ជ្រលងភ្នំ Bekaa ប្រទេសលីបង់ គឺជាការវាយប្រហារដ៏ធំទៅលើរូងភ្នំសម្រាប់លាក់អាវុធ របស់ក្រុមគាំទ្រដោយអ៉ីរ៉ង់មួយនេះ។ ឧប្បត្តិហេតុនេះកើតឡើងប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីរដ្ឋមន្រ្តីការពារជាតិអ៉ីស្រាអែល លោក Yoav Gallant និយាយថា «ការវាយប្រហារឃ្លាំងអាវុធនៅលីបង់ គឺជាការត្រៀមលក្ខណៈដែល អាចនឹងកើត ឡើង»។ ចំណែក Hezbollah ប្តេជ្ញាសងសឹក ដោយការបាញ់រ៉ុក្កែត Katyusha ទៅកាន់ទីតាំងភស្តុភារយោធាអ៉ីស្រាអែល នៅតំបន់ Golan Heights របស់អ៉ីស្រាអែលនៅ ស៉ីរី ។ ខណៈការបាញ់ដាក់គ្នាទៅវិញទៅមក រវាងអ៉ីស្រាអែល និងក្រុម Hezbollah ភាគច្រើនផ្ទុះឡើងនៅតាមព្រំដែនភាគខាងត្បូងលីបង់ ការវាយប្រហាររបស់អ៉ីស្រាអែលថ្មីៗនេះ ធ្វើឡើងកាន់តែចូលជ្រៅទៅក្នុងប្រទេសលីបង់ រួមទាំងជ្រលង Bekaa ដែលមានព្រំប្រទល់ជាប់ប្រទេសស៉ីរី៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ឯកឧត្តម ប៉ែន បូណា÷ ជំនួយរបស់ជប៉ុនពិតជាមានតម្លៃក្នុងការជួយអភិឌ្ឍប្រទេសកម្ពុជា ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានទទួលជួបលោក ណាហ្គាសិ កេនស៊ូកិ (Mr. NAGASE Kensuke) ឧបទូតនិងជាអនុប្រធានបេសកកម្មការទូតនៃស្ថានទូតជប៉ុនប្រចាំកម្ពុជាដែលទើបតែងតាំងថ្មី និងសហការី ជួបសម្តែងការគួរសម និងសន្ទនាជាលក្ខណៈមិត្តភាព នារសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ នេះ នៅអគារមិត្តភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី។ នៅក្នុងជំនួបនេះ លោក ណាហ្គាសិ កេនស៊ូកិ បានលើកសរសើរទំនាក់ទំនងដ៏ល្អរវាងកម្ពុជា-ជប៉ុន ដែលកាលពីឆ្នាំ២០២៣ កន្លងទៅត្រូវបានដំឡើងជា ដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ លោកសន្យាថា នឹងជួយជំរុញឱ្យកិច្ចសហប្រតិបត្តិការកម្ពុជា -ជប៉ុន កាន់តែល្អប្រសើឡើងជាលំដាប់ និងជួយជំរុញវិនិយោគិនជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនឡើង។ លោកអនុប្រធានបេសកកម្មក៏បានលើកសសើរអំពីគោលនយោ បាយដ៏ល្អរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំពារប្រជាពលរដ្ឋជាពិសេសលើការផ្តល់សេវាសុខភាព។ ជាការឆ្លើយតប ឯកឧត្តម ប៉ែន បូណា បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលជប៉ុន ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុស្វែងរកសន្តិភាព និងការស្តារប្រទេសកម្ពុជាឡើងវិញ ក្រោយចេញពីរបបខ្មែរក្រហម។ ឯកឧត្តមបន្តថា ជំនួយរបស់ជប៉ុនពិតជាមានតម្លៃក្នុងការជួយអភិឌ្ឍប្រទេសកម្ពុជា ហើយទំនាក់ទំនងរវាងប្រទេសទាំងពីរមានលក្ខណៈល្អប្រសើរជានិច្ចក្នុងគ្រប់ដំណាក់កាល។ […]
  • រដ្ឋមន្ត្រីក្រសួងបរិស្ថាន អំពាវនាវឲ្យប្រជាពលរដ្ឋគ្រប់គ្នា ចូលរួមយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន ឯកឧត្ដបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអំពាវនាវឲ្យ ប្រជាពលរដ្ឋគ្រប់រូប ទូទាំងប្រទេសរួមគ្នាបំផុសចលនាកម្ពុជាស្អាត និងចូលរួម សំអាតបរិស្ថាន ដើម្បីកម្ពុជាស្អាត គ្មានសំរាម។ ការបញ្ជាក់នេះធ្វើឡើង នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ក្នុងទិវាសម្អាតពិភពលោកនៅកម្ពុជា ក្រោមប្រធានបទ “កម្ពុជាស្អាត ខ្មែរធ្វើបាន”នាព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ។ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍លើកឡើងថាបរិមាណសំរាម សំណល់រឹងនៅរាជធានីភ្នំពេញបានកើតទឿងជាលំដាប់ ដោយប្រៀបធៀបឆ្នាំ២០០៩និងបច្ចុប្បន្ននេះបានកើនឡើងរហូត៣ដង ពោលគឺនៅក្នុងឆ្នាំ២០០៩ បរិមាណសំរាមមានប្រមាណជាង១០០០តោន ក្នុងមួយថ្ងែ តែនៅក្នុងឆ្នាំ២០២៤នេះ បរិមាណសំរាមមានប្រមាណ៣៥០០ តោន ក្នុងមួយថ្ងៃ។ នេះដោយសារកំណើនប្រជាពលរដ្ឋចូលមករាជធានីភ្នំពេញ ជាមួយនិងកំណើនសេដ្ឋកិច្ចផងដែរ។ ឯក ឧត្តមអភិបាលរាជធានី បានបន្តទៀតថា ការទុកដាក់ដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ កាលពីមុនមិនល្អប្រសើរនោះទេ តែពេលនេះពោលគឺក្រោយពីមានក្រុមហ៊ុនដឹកជញ្ជូនប្រមូលសំរាម ៣ប្រកួនប្រជែងគ្នា ឃើញថានៅរាជធានីភ្នំពេញ មានភាពល្អប្រសើរ មិនមានសំរាម កកស្ទះនៅតាមដងផ្លូវដូចមុន ដែលធ្វើអោយរាជធានីភ្នំពេញមានបរិស្ថានកាន់តែល្អ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តីការសំអាត ការប្រមូលសំរាមឯកឧត្ដម បណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានមាន ប្រសាសន៍លើកឡើងថា កម្ពុជាស្អាត […]
  • នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឃាត់ខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ ដែលបាញ់បោះ ថតបង្អួតគេតាមបណ្តាញសង្គម នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ មានកិត្តិយសសូមជម្រាបជូនសាធារណៈជន និងអ្នកសារព័ត៌មានឲ្យបានជ្រាប អំពីចំណាត់ការតាមផ្លូវច្បាប់លើស្ដ្រីម្នាក់ ដែលបានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ Yubee Ly ហើយបង្ហោះវីដេអូប្រើប្រាស់អាវុធដោយខុសច្បាប់ ដោយភ្ជាប់ជាមួយខ្លឹមសារ «អូនកាចចឹងធ្វើប្រពន្ធបងបាននៅ»។ ក្រោយឃើញការបង្ហោះបែបនេះ ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបា លព្រហ្មទណ្ឌ, កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តម សេនីយ៍ត្រី វុទ្ធី វង្សវិបុល និងលោកវរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាន និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ បានធ្វើការស្រាវជ្រាវបន្ទាន់ភ្លាមៗប្រកបដោយការយកចិត្តទុកដាក់ខ្ពស់។ ប្រហែល១ម៉ោងក្រោយការបង្ហោះ ក្រោមការសម្របសម្រួលនីតិវិធីពីលោកព្រះរាជអាជ្ញារង នៃតំណាងអយ្យការអមសាលា ដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញកំណត់បានទីតាំងស្នាក់នៅ និងឈានដល់ការនាំខ្លួនស្ដ្រីម្នាក់ឈ្មោះ ម៉េង លីហ័រ អាយុ២៤ឆ្នាំ មកធ្វើការសួរនាំទាំងយប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ នៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ រហូតមកដល់ព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កម្លាំងជំនាញការិយា ល័យព្រហ្មទណ្ឌកម្រិតស្រាល បាននិងកំពុងបន្ដធ្វើការសួរនាំស្ដ្រីខាងលើ ដើម្បីចាត់ការបន្ដតាមនីតិវិធី។ ផ្អែកតាមការសាកសួរជំហ៊ានដំបូង ស្ដ្រីឈ្មោះ […]
  • គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា អនុម័តលើសេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានអនុម័តលើសេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃពុធ ទី២១ ខែសីហា ឆ្នាំ២០២៤។ អង្គប្រជុំបានធ្វើការពិភាក្សា និងអនុម័តលើរបៀបវារៈ ដោយមានលទ្ធផលដូចខាងក្រោម៖ ១- អង្គប្រជុំបានអនុម័តលើ សេចក្តីព្រាងគម្រោងចំណាយថវិការបស់រដ្ឋសភាឆ្នាំ២០២៥ ដើម្បីបញ្ជូនទៅ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីដាក់បញ្ចូលទៅក្នុងគម្រោងថវិកាជាតិ ស្របតាមច្បាប់ ស្តីពីប្រព័ន្ធហិរញ្ញវត្ថុ សាធារណៈ។ ២- អង្គប្រជុំបានអនុម័តប្រគល់ការស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភា ជូនគណៈកម្ម ការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យសិក្សា ហើយធ្វើរបាយការណ៍ជូនគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវិញ។ ៣- អនុម័តលើសំណើសុំជ្រើសតាំងសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមថ្មីចំនួន ០១រូប សម្រាប់ អាណត្តិទី៣ ជំនួស ឯកឧត្តម អ៊ុត រ៉ាឌី សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវចប់អាណត្តិ ។ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា ធ្វើសេចក្តី […]
  • រដ្ឋបាលរាជធានី បង្ហាញលេខទូរស័ព្ទមន្ត្រីអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីងាយស្រួលទំនាក់ទំនងព័ត៌មានពីរដ្ឋបាលរាជធានីភ្នំពេញ មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ ទទួលបន្ទុកជាអ្នកនាំពាក្យអោយរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន៤រូប ហើយដើម្បីអោយសាធារណជន និងអ្នកសារព័ត៌មានងាយស្រួលក្នុងការទំនាក់ទំនងការងារ រដ្ឋបាលរាជធានីភ្នំពេញ នាថ្ងៃទី២១សីហានេះ បានចេញសេចក្តីជូនដំណឹងមួយ ដោយបានបង្ហាញឈ្មោះ តួនាទីនិងលេខទូរស័ព្ទផ្ទាល់ខ្លួនរបស់មន្ត្រីទាំង៤រូបនេះតែម្តង។ បើតាមសេចក្តីជូនដំណឹងស្តីពីលេខទូរស័ព្ទទំនាក់ទំនងមន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញមានកិត្តិយសសូមជម្រាបជូនសាធារណជន និងអ្នកសារព័ត៌មានទាំងអស់មេត្តាជ្រាប អំពីលេខទូរស័ព្ទរបស់មន្ត្រីទទួលបន្ទុកព័ត៌មានរបស់រដ្ឋបាលរាជធានីភ្នំពេញ ដូចខាងក្រោម៖ ទី១ ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ មានលេខទូរស័ព្ទ ០១២ ៧៨៨ ៨៨១។ទី២ លោកស្រី ពេជ ស៊ីធឿន ប្រធានមន្ទីរព័ត៌មានរាជធានីភ្នំពេញ លេខទូរស័ព្ទ ០៩៩ ៥៣៤ ៧៤៨។ទី៣ លោកស្រី ជោ សម្ផស្ស នាយិកាទីចាត់ការរដ្ឋបាល លេខទូរស័ព្ទ ០១៧ ៦៦២ ២២៣។ទី៤ លោក សេង បញ្ញា នាយកស្តីទីទីចាត់ការផែនការ និងវិនិយោគលេខទូរស័ព្ទ០១៧ ៥៥៥ ៨២៧៕
  • អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញផ្តល់សន្ទរកថា នៅក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ នៅសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងអញ្ជើញចូលរួម និងផ្តល់សន្ទរកថា នៅក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី។ SPDDM គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រប្រចាំឆ្នាំ នៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដែលរៀបចំដោយប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០១៥ មក ហើយសហការរៀបចំដោយកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្រប សម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (AHA Centre)។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសសិង្ហបុរី ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងឆ្លៀតឱកាសជួបជាមួយតួអង្គពាក់ព័ន្ធផ្សេងៗគ្នា ទាំងមកពីខាងរដ្ឋាភិបាល និងខាងសិក្សាធិការជាដើម។
  • អូស្ត្រាលី អនុម័តគម្រោងនាំចេញ ថាមពលពន្លឺព្រះអាទិត្យចំនួន ១៣,៥ ពាន់លានដុល្លារទៅសិង្ហបុរី ប្រទេសអូស្ត្រាលី បានផ្តល់ការបន្តសម្រាប់គម្រោងថាមពលព្រះអាទិត្យចំនួន ២០ ពាន់លានដុល្លារអូស្ត្រាលី ស្មើនឹង (១៣.៥ ពាន់លានដុល្លារ) ដែលគ្រោងនឹងបញ្ជូនថាមពលពីកសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំ នៅភាគខាងជើងរបស់ប្រទេសទៅកាន់ប្រទេសសិង្ហបុរី តាមរយៈខ្សែកាបក្រោមសមុទ្រ ៤,៣០០ គីឡូម៉ែត្រ។ យោងតាម រដ្ឋមន្ត្រីក្រសួងបរិស្ថាន Tanya Plibersek បាននិយាយថា គម្រោងតភ្ជាប់ថាមពលអូស្ត្រាលី -អាស៊ី របស់ក្រុមហ៊ុន SunCable នឹងជួយបំពេញតម្រូវការដែលកំពុងកើនឡើងសម្រាប់ថាមពលកកើតឡើងវិញក្នុងប្រទេស និងក្រៅប្រទេស។ រដ្ឋមន្ត្រីក្រសួងបរិស្ថាន Tanya Plibersek បានបន្ថែម ថាការអនុម័តនេះភ្ជាប់មកជាមួយលក្ខខណ្ឌដ៏តឹងរ៉ឹងដើម្បីការពារធម្មជាតិ ហើយគម្រោងនេះត្រូវតែជៀសវាងជម្រករបស់ bilby ធំជាង ដែលជាប្រភេទសត្វទន្សាយតូចៗ ដែលមានត្រចៀកវែង។ ក្នុងរយៈពេលពីរដំណាក់កាលនៃការអភិវឌ្ឍន៍ គម្រោងនេះមានគោលបំណងផ្តល់ថាមពលអគ្គិសនីបៃតងរហូតដល់ ៦ ជីហ្គាវ៉ាត់ដល់អតិថិជនឧស្សាហកម្មខ្នាតធំនៅទីក្រុង Darwin រដ្ឋធានីនៃដែនដីភាគខាងជើងរបស់ប្រទេសអូស្ត្រាលី និងនៅក្នុងប្រទេសសិង្ហបុរី៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អាជ្ញាធរជាតិអប្សរា ជួសជុលពង្រឹងតួប៉មឥដ្ឋ G15 នៃប្រាសាទ ភ្នំបាខែង ប៉មឥដ្ឋ G15 ស្ថិតនៅខាងត្បូងនៃប្រាសាទភ្នំបាខែង អាយុកាលជាង១ពាន់ឆ្នាំ មានសភាពទ្រុឌទ្រោមខ្លាំងទាមទារឱ្យជួសជុលទប់ស្កាត់ការខូចខាតជាបន្តទៀត។ លោកស្រី ឈុន រតនា មន្ត្រីនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ឱ្យដឹងថា បច្ចុប្បន្ននេះ ប៉មឥដ្ឋ G15 នៃប្រាសាទភ្នំបាខែង ទ្រុឌទ្រោម ដោយសារអាយុកាលនៃសំណង់ កង្វះការថែទាំយូរអង្វែង ព្រមទាំងធម្មជាតិផង ធ្វើឱ្យប្រាសាទឥដ្ឋនេះ រងការខូចខាតទាំងស្រុងចាប់តាំងពីក្បាំងជញ្ជាំងឡើងលើ។ ក្រៅពីនេះ ចំណុចហានិភ័យនៃប៉មឥដ្ឋ G15 មានដូចជា ខូចខាតខឿន និងរលុះប្រេះហែករចនាសម្ពន្ធនៃជញ្ជាំងជ្រាបទឹកចូលនៅក្នុងរដូវវស្សា។ លោក ស្រី ឈុន រតនា បញ្ជាក់ថា ដើម្បីថែរក្សាស្ថិរភាពប្រាសាទនេះឱ្យមានលំនឹងបន្តទៀត អ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា កំពុងដំណើរការជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្នុង ព្រមទាំងជួសជុលពង្រឹងជញ្ជាំងឥដ្ឋផ្នែកខាងក្រៅនាទិសខាងកើត ទិសខាងលិច ទិសខាងជើង និងទិសខាងត្បូងឡើងវិញ។ ជួសជុលពង្រឹងខឿន សសរផ្អោប និងសសរពេជ្រ បិទភ្ជិតស្នាមប្រេះ ការពារជម្រាបទឹក គឺដើម្បីឱ្យតួប៉ម G15 នៃប្រាសាទភ្នំបាខែង រឹងមាំឡើងវិញនៅគង់វង្សយូរអង្វែងបន្តទៀត៕
  • ក្នុងរយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ កម្មករនិយោជិតពេញចិត្តនឹងគោលនយោបាយរបស់រដ្ឋាភិបាលដែលដំឡើងប្រាក់ឈ្នួលអប្បបរមា និងផ្តល់អត្ថប្រយោជន៍ដ៏សម្បូរបែប ភ្នំពេញ៖ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌកាត់ដេរ បានបង្ហាញពីការពេញចិត្តចំពោះរាជរដ្ឋាភិបាលអាណត្តិទី៧ ដែលដឹកនាំដោយសម្តេចបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដំឡើងប្រាក់ខែ បង្កើតការងារថ្មីៗ និងផ្តល់អត្ថប្រយោជន៍កាន់តែច្រើន រួមទាំង មានលក្ខខណ្ឌការងារល្អប្រសើរជូនពួកគាត់។ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតក្នុងវិស័យកាត់ដេរបានកើនឡើងជាបន្តបន្ទាប់ពី ៤០ដុល្លារសហរដ្ឋអាមេរិកក្នុងឆ្នាំ១៩៩៧ រហូតដល់២០៤ ដុល្លារក្នុងឆ្នាំ២០២៤។ បន្ថែមលើនេះរាជរដ្ឋាភិបាល បានបន្តផ្តល់ជូនអត្ថប្រយោជន៍ផ្សេងៗច្រើនទៀត គឺ របបសន្តិសុខសង្គម ប្រាក់សោធននិវត្តន៍សម្រាប់វិស័យឯកជន។ អ្នកស្រី ឆម សុភា ជាកម្មការិនីនៅរោងចក្រ សេងយ៉ុងបាននិយាយថា ការទទួលបានប្រាក់ឈ្នួលច្រើនជាងមុន អាចជួយសម្រាល បន្ទុកក្នុងការចំណាយប្រចាំថ្ងៃ ក្នុងគ្រួសារ លុយផ្តល់ឱ្យកូនសិក្សា និងផ្គត់ផ្គង់ឪពុកម្តាយដែលមានវ័យចាស់។ កម្មការិនីរូបនេះ បានបង្ហាញការសប្បាយចិត្តក្នុងការធ្វើការងារបន្ថែមម៉ោង ដើម្បីទទួលបានប្រាក់កម្រៃកាន់តែច្រើន។ អ្នកស្រី ឆម សុភា៖ «សប្បាយបងអើយសប្បាយ បើសិនជាយើងអត់ការងារធ្វើប្រាក់កម្រៃវាមានតិច ដល់ពេលចឹងយើងមិនអាចផ្គត់ផ្គង់ទៅរួចទេ តែបើសិនយើងមានការងា យើងអាចថែមម៉ោង វាបានប្រាក់កម្រៃសមរម្យដែរ អ៊ីចឹងយើងអាចទប់ទល់ការចំណាយឈ្នះ»។ កម្មការិនីវ័យ៣០ឆ្នាំជាងរូបនេះនិយាយដោយទឹកមុខញញឹមថា ក្រៅពីបានតម្លើងប្រាក់ខែជូនកម្មករនិយោជិត រាជរដ្ឋាភិបាលក៏បានផ្តល់ភាពកក់ក្តៅបន្ថែមទៀត តាមរយៈការផ្តល់ជូនអត្ថប្រយោជន៍ពីបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដែលសំខាន់បំផុតគឺ ការឧបត្ថម្ភស្ត្រីមានផ្ទៃពោះ ពេលសម្រាលកូន និងការឧបត្ថម្ភក្រោយពេលសម្រាល។ អ្នកស្រីបន្ថែមថា៖ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)