ព័ត៌មានថ្មី
- ឯកឧត្ដម ស៊ុន ចាន់ថុល ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិ សាស្ត្រផ្លូវទឹក ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានលេខាធិការដ្ឋាន នៃគណៈ កម្មាធិការពិសេស ដើម្បីជំរុញការរៀបចំ និងការអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ នាព្រឹកថ្ងៃច័ន្ទ ទី២៦ ខែសីហា ឆ្នាំ២០២៤ បានអមដំណើរ ឯកឧត្ដម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដោយមានការចូលរួមពីក្រសួង-ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូប។ គោលបំណងនៃការចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកគម្រោងផ្លូវនាវាចរណ៍ “ព្រែកជីកហ្វូណនតេជោ” ដើម្បីស្វែងយល់អំពីភូមិសាស្ត្រផ្លូវទឹកដែលមានតាំងពីសម័យហ្វូណនមក ក៏ដូចជាស្វែងយល់អំពីតម្រាយ ផ្លូវទឹកគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា។ គណៈប្រតិភូបានចុះពិនិត្យទីតាំងតម្រាយផ្លូវទឹកដោយជិះកាណូត-អូប័រ ចាប់ពីព្រែកតាហ៊ីង នៃស្រុកកោះធំ ខេត្តកណ្តាល ទៅទីរួម ស្រុកអង្គរបូរី ខេត្តតាកែវ ដោយឆ្លងកាត់តាមព្រែកតាហ៊ីង ព្រែកក្បាលខ្មោច និងស្ទឹងអង្គរបូរី រួចបន្ដទៅស្ទឹងអូរកែវ រហូតដល់ព្រំប្រទល់កម្ពុជា-វៀតណាម។ បន្ទាប់មកទៀតគណៈប្រតិភូបានបន្តដំណើរពីទីរួមស្រុកអង្គរបូរីទៅក្រុងដូនកែវនៃទីរួមខេត្តតាកែវ តាមប្រឡាយ១៥ និងបន្តដំណើរពិនិត្យទីតាំងគ្រោងសាងសង់សន្ទះ ផ្លូវទឹក នៅត្រង់ទំនប់អូរពុំ ខេត្តតាកែវ ដែលទ្វារទឹកនេះ ជាផ្នែកមួយក្នុងចំណោមទ្វារទឹកចំនួន៣។ បេសកកម្មនេះធ្វើឡើងដើម្បីបញ្ជាក់អោយបានច្បាស់ លាស់ថាតម្រាយផ្លូវទឹកព្រែកជីកហ្វូណនតេជោពិតជាធ្វើតាមផ្លូវទឹកចាស់ៗដែលមានស្រាប់ ពុំបានស្តារ និងអភិវឌ្ឍជាច្រើនទសវត្សរ៍មកហើយ […]
- លោក ចាន់ សំរ៉ុង៖ ខ្ញុំមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនជាអ្នកជំនាញខាងអគ្គិសនី ដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ ភ្នំពេញ៖ អតីតសិស្សម្នាក់ដែលបានបោះបង់ការសិក្សានៅត្រឹមថ្នាក់វិទ្យាល័យ យុវជន ចាន់ សំរ៉ុង បាននិងកំពុងខិតខំប្រឹងប្រែងស្រវ៉ាចាប់យកជំនាញខាងអគ្គិសនីពីវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ ដើម្បីពង្រឹងសមត្ថភាព និងបង្កើនលទ្ធភាពក្នុងការរកចំណូលបន្ថែម។ យុវជន ចាន់ សំរ៉ុង វ័យ ១៦ឆ្នាំកំពុងសិក្សាជំនាញខាងអគ្គីសនី បាននិយាយទាំងទឹកមុខស្រងូតស្រងាត់ថា ដោយសារតែខ្លួនរៀននៅវិទ្យាល័យមិនសូវពូកែ ហើយមិនអាចចាប់យកជំនាញផ្សេងទៀតបាន ក៏សម្រេចចិត្តបោះបង់ការសិក្សាទាំងស្ដាយ ស្រណោះត្រឹមថ្នាក់ ១០នៅខេត្តតាកែវ។ ក្រោយពីបោះបង់ការសិក្សា សំរ៉ុង ហាក់ដូចជារស់នៅក្នុងភាពខ្វះជាតិអ្វីម្យ៉ាង ពោលគឺខ្វះការសិក្សា និងខ្វះជំនាញប្រចាំជីវិតរបស់គេ។ ក្រោយមានការលើកទឹកចិត្តពីមិត្តភក្ដិ និងឱពុកម្ដាយ សំរ៉ុងបានសម្រេចចិត្តមកចុះឈ្មោះចូលរៀនជំនាញខាងអគ្ដិសនីនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនខេត្តតាកែវ។ យុវជនរូបនេះបន្តថា៖«ប្រសិនបើខ្ញុំរៀនចប់បាក់ឌុប ក៏គ្រួសារខ្ញុំមិនមានលទ្ធភាពឱ្យខ្ញុំរៀនបន្តនៅមហាវិទ្យាល័យដែរ ហើយវាបូករួមទាំងប្រាជ្ញាស្មារតីរបស់ខ្ញុំមិនសូវចាប់បាននូវការសិក្សាជំនាញផ្សេងៗផង។ ខ្ញុំក៏បោះបង់ការសិក្សានៅវិទ្យាល័យតែម្ដង ប៉ុន្ដែខ្ញុំមករៀនជំនាញនៅទីនេះ គឺខ្ញុំក៏អាចមានឱកាសច្រើនក្នុងការរកប្រាក់ចំណូល ព្រោះត្រូវចំណាយសិក្សាខ្លីដែរ»។ សំរ៉ុង បានតស៊ូសិក្សារៀនសូត្រយ៉ាងខ្លាំង ដោយសារគិតក្នុងចិត្តថា នេះជាឱកាសចុងក្រោយសម្រាប់ការសិក្សារបស់ខ្លួន។ សំរ៉ុង ក៏មានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រទៀតដែរ ប៉ុន្ដែភ្លាមៗនោះនៅមិនទាន់មានលទ្ធភាពគ្រប់គ្រាន់ទេ។ យុវជនរូបនេះបន្តថា បើទោះបីជាខ្លួនមិនទាន់មានលទ្ធភាពបង្កើតក្រុម ការងារជាងតម្លើងអគ្គិសនីជាលក្ខណៈធំដុំ ប៉ុន្ដែខ្លួនគេមានលទ្ធ ភាពធ្វើការងារសមរម្យ និងទទួលបានប្រាក់ចំណូលខ្ពស់ដែរ។ សំរ៉ុង នៅតែមានមហិច្ឆតាចង់សិក្សាជំនាញខាងអគ្គិសនីឱ្យបានច្រើនជាងនេះ ព្រោះខ្លួននៅវ័យក្មេងនៅឡើយ។ សំរ៉ុង នៅតែមានក្ដីសង្ឃឹមជានិច្ច និងមិនបោះបង់ក្ដីស្រមៃរបស់ខ្លួនដូចបោះបង់ការសិក្សានៅវិទ្យាល័យនោះទេ ហើយខ្លួននឹងបន្តខិតខំប្រឹងប្រែងក្នុងការសិក្សាជំនាញដែលខ្លួនស្រលាញ់ពេញចិត្ត ដើម្បីធ្វើជាស្ពានចម្លងអនាគតខ្លួនផង […]
- ព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី នៅព្រឹកថ្ងៃទី២៦ ខែសីហានេះ បានយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ ក្នុងអំឡុង ពេលព្រះរាជអវត្តមានព្រះករុណាព្រះមហាក្សត្រ សម្តេចតេជោ ហ៊ុន សែន នឹងត្រូវធ្វើជាប្រមុខរដ្ឋស្តីទី។ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណៈរដ្ឋប្រជាមានិតចិន។ វត្តមានអញ្ជើញថ្វាយព្រះរាជដំណើរ មានវត្តមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា សម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងព្រះវត្តមាន និងវត្តមានឥស្សរជនជាន់ខ្ពស់ក្នុងជួររាជរដ្ឋាភិ បាលផ្សេងទៀត ផងដែរ។ ក្នុងព្រះរាជសាររបស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ […]
- នាយករដ្ឋមន្ត្រីចិន អំពាវនាវឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជា សកល ដើម្បីជំរុញឧស្សាហកម្មមនុស្សយន្ត នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានធ្វើទស្សនកិច្ចសិក្សាកាលពីថ្ងៃអាទិត្យទៅកាន់ពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងប៉េកាំង។ ពិព័រណ៍នេះគឺជាផ្នែកមួយនៃសន្និសិទមនុស្សយន្តពិភពលោករយៈពេលប្រាំថ្ងៃដែលបានបើកកាលពីថ្ងៃពុធ ក្រោមប្រធានបទ “ការសហការជំរុញកម្លាំងផលិតភាពគុណភាពថ្មីសម្រាប់អនាគតឆ្លាតវៃដែលបានចែករំលែក” ។ នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានអំពាវនាវឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការច្នៃប្រឌិតបច្ចេកទេស និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបណ្តុះម៉ាស៊ីនកំណើនថ្មី និងបន្តកែលម្អសុខុមាលភាពរបស់មនុស្សជាបន្តបន្ទាប់។ ដើម្បីបង្កើនឧស្សាហកម្មមនុស្សយន្ត លោកក៏បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការចូលរួមការវិនិយោគទុនបណ្តាក់ទុនបន្ថែមទៀត បង្កើតក្រុមហ៊ុន unicorn កាន់តែច្រើន និងក្រុមហ៊ុន “យក្សតូច” ជាច្រើនទៀត ដែលជាសហគ្រាសធុនតូច និងមធ្យមដែលមានជំនាញក្នុងទីផ្សារពិសេស និងអួតអំពីបច្ចេកវិទ្យាទំនើប ក៏ដូចជាជំរុញក្រុមឧស្សាហកម្មដែលមានជំនាញ និងអត្ថប្រយោជន៍៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ត្រួតពិនិត្យការសាក ល្បងយន្តហោះគ្មានមនុស្សបើក ដែលបានផលិតកាលពីពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានត្រួតពិនិត្យការសាក ល្បងនៃយន្តហោះគ្មានមនុស្សបើកដែលផលិតក្នុងស្រុកដោយការ ត្រួតពិនិត្យការសាកល្បងនេះក្នុងដំណើរទស្សនកិច្ចទៅកាន់វិទ្យាស្ថាន Drone នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រការពារជាតិរបស់ប្រទេសកូរ៉េខាងជើង។ យន្តហោះគ្មានមនុស្សបើកនេះគឺមានពណ៌ស ដែលមានកន្ទុយ និងស្លាបរាងអក្សរ X បានធ្លាក់ចូល និងបំផ្លាញគោលដៅដែលស្រដៀងនឹងរថក្រោះប្រយុទ្ធដ៏សំខាន់ K-2 របស់កូរ៉េខាងត្បូង។ ទីក្រុងព្យុងយ៉ាងបានបង្កើនសមត្ថភាពធ្វើសង្គ្រាមយុទ្ធសាស្ត្ររបស់ខ្លួន ពាក់ព័ន្ធនឹងមីស៊ីលរយៈចម្ងាយខ្លី និងកាំភ្លើងធំធុនធ្ងន់ សំដៅវាយប្រហារកូរ៉េខាងត្បូង បន្ទាប់ពីមានការជឿនលឿនយ៉ាងខ្លាំងនៅក្នុងកម្មវិធីមីស៊ីលផ្លោង និងនុយក្លេអ៊ែររយៈចម្ងាយឆ្ងាយរបស់ខ្លួន ដើម្បីផ្គើននឹងទណ្ឌកម្មអន្តរជាតិ។ ការសាកល្បងយន្តហោះគ្មានមនុស្សបើកនេះ ធ្វើឡើងនៅពេលដែលយោធាសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងធ្វើសមយុទ្ធទ្រង់ទ្រាយធំ ក្នុងគោលបំណងពង្រឹងសមត្ថភាពរួមគ្នារបស់ពួកគេ ដើម្បីការពារប្រឆាំងនឹងការគំរាមកំហែងរបស់កូរ៉េខាងជើង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមហ៊ុន Vietjet ទទួលបានជ័យលាភីឆ្នាំ២០២៤ បន្តជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង៥០នៅវៀតណាម ភ្នំពេញ÷ ភ្ញៀវធ្វើដំណើរចំនួនពីររយលាននាក់ ផ្លូវហោះ ហើរអន្តរជាតិ និងក្នុងស្រុកថ្មី ការទិញយន្តហោះបន្ថែម កិច្ចព្រមព្រៀងអាកាសចរណ៍សំខាន់ៗ និងលំហូរហិរញ្ញវត្ថុដ៏រឹងមាំនៃឆមាសទីមួយ គឺជាសមិទ្ធផលសំខាន់ៗមួយចំនួនរបស់ក្រុមហ៊ុន Vietjet ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យយក្រុមហ៊ុនអាកាសចរណ៍ ទទួលបានតំណែងជាក្រុមហ៊ុនដ៏កំពូលមួយក្នុងចំណោមក្រុម ហ៊ុនកំពូលរបស់វៀតណាម។ ប្រទេសកម្ពុជា ក៏បានរួមចំណែកដល់ការបន្តរីកចម្រើន និងជោគជ័យរបស់ក្រុមហ៊ុនអាកាស ចរណ៍ Vietjet ជាក់ស្តែងកាលពីឆ្នាំមុន ក្រុមហ៊ុន Vietjet បានសម្ពោធផ្លូវហោះហើរទៅមកពីសៀមរាបទៅហាណូយ។ កាលពីដើមឆ្នាំនេះ Vietjet ត្រូវបានផ្តល់កិត្តិយសជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុន ដែលបានចុះផ្សាយក្នុងបញ្ជីក្រុមហ៊ុនកំពូលទាំង៥០ នៅវៀតណាម ប្រចាំ២០២៤ ដោយទស្សនាវដ្ដី Forbes Vietnam ដែលនេះបង្ហាញពីអាជីវកម្មឈានមុខគេលើវិស័យផ្សេងៗគ្នានៅលើទីផ្សារភាគហ៊ុនរបស់ប្រទេស។ ការជ្រើសរើសរបស់ Forbes វៀតណាម ដាក់ចូលក្នុងបញ្ជីកំពូលក្រុមហ៊ុនទាំង៥០ គឺជាដំណើរការដ៏ម៉ត់ចត់ ដោយចាប់ផ្តើមជាមួយនឹងការពិនិត្យដំបូង ដោយផ្អែកលើប្រតិបត្តិការហិរញ្ញវត្ថុសំខាន់ៗ។ ការវាយតម្លៃនេះ ត្រូវបានអនុវត្តលើកំណើនប្រាក់ចំណូល ប្រាក់ចំនេញ ផលត្រឡប់មកវិញពីទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុន (ROE) ផលត្រឡប់មកវិញលើដើមទុនដែលបានប្រើ (ROC) និងកំណើនប្រាក់ចំណូលក្នុងមួយភាគហ៊ុន (EPS) ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣រួមជាមួយនឹងមុខតំណែងឧស្សាហកម្ម គុណភាពអភិបាលកិច្ច និងកំណើនអាជីវកម្មស្របតាមការរំពឹងទុក។ ក្រុមហ៊ុន […]
- ក្រុមហ៊ុនអាកាសចរណ៍ធំៗនៅអឺរ៉ុប បានផ្អាកជើងហោះហើរ ដោយសាររវាងជម្លោះអ៊ីស្រាអែល និងហេសបូឡា កាន់តែកើនឡើង ក្រុមហ៊ុនអាកាសចរណ៍ធំ ៗ ជាច្រើននៅក្នុងបណ្តាប្រទេសអ៊ឺរ៉ុបបានប្រកាសពីការផ្អាកជើងហោះហើរ ទៅនិងមកពីប្រទេសអ៊ីស្រាអែល និងលីបង់កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការផ្ទុះសង្គ្រាមកាន់តែខ្លាំងឡើង រវាងជម្លោះអ៊ីស្រាអែល និងហេសបូឡា។ យោងតាមទូរទស្សន៍បារាំង BFMTV បានឲ្យដឹងថា ក្រុម ហ៊ុន Air France បានសម្រេចចិត្តផ្អាកជើងហោះហើររបស់ខ្លួនទៅកាន់ទីក្រុង Tel Aviv របស់អ៊ីស្រាអែល និងទីក្រុង Beirut របស់ប្រទេសលីបង់ ដោយសារតែភាពតានតឹងកើនឡើងនៅក្នុងតំបន់។ ដូចគ្នានេះដែរ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានប្រកាសផ្អាកជើងហោះហើរទៅកាន់ និងពីទីក្រុង Tel Aviv របស់អ៊ីស្រាអែល រហូតដល់ថ្ងៃពុធ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- រាជរដ្ឋាភិបាល បង្កើតមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ក្នុងគោលបំណងដើម្បីកៀរគរថវិកាបន្ថែមសម្រាប់ កសាងហេដ្ឋារចនាសម្ព័ន្ធនានានៅតាមបណ្តោយព្រំដែន ព្រមទាំងបានផ្តល់ឱកាសឱ្យ ប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស បានចូលរួមចំណែកដោយផ្ទាល់ជាមួយ រាជរដ្ឋាភិបាលនៅក្នុងបុព្វហេតុការពារ និង អភិវឌ្ឍជាតិ ក្នុងស្មារតីមហាសាមគ្គីជាតិខ្មែរ ដើម្បីថែរក្សា សុខសន្តិភាព អធិបតេយ្យ និងបូរណភាពទឹកដី ក៏ដូចជាការជំរុញការអភិវឌ្ឍ នៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងប្រកបដោយចីរភាព។ សម្រាប់ការចូលរួមជាសាច់ប្រាក់ សូមទាក់ទង ឯកឧត្តម សេង ទៀង នាយករងខុទ្ទកាល័យ សម្តេចធិបតីនាយករដ្ឋមន្ត្រី ទូរស័ព្ទលេខ 012 961 971 ទីតាំង៖ នៅទីស្តីការគណៈរដ្ឋមន្ត្រី ” អគារជាប់ផ្លូវកម្ពុជាក្រោម បន្ទប់លេខ ២០៦ ជាន់ទី២ “ ចំពោះការបរិច្ចាគតាមរយៈគណនីធនាគារដូចខាងក្រោម៖ ឈ្មោះគណនី៖ “Foundation for Border Infrastructure Development” លេខគណនីធនាគារទាំង៦ រួមមាន៖ ១ ⁃ ធនាគារកាណាឌីយ៉ា “Canadia Bank” ៖ 1341325012 (KHR) , […]
- អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន នៅឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃសាធារណ រដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ទៅចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី ១៨ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងប្រព្រឹត្តទៅនៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ ដែលជាប្រធាន AMMTC ឆ្នាំ២០២៤ ពីថ្ងៃទី ២៧ ដល់ ២៩ ខែសីហា ឆ្នាំ២០២៤។ ក្នុងអំឡុងពេលស្នាក់នៅទីក្រុងវៀងច័ន្ទ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងឆ្លៀតឱកាសដើម្បីជួបប្រជុំទ្វេភាគីជាមួយបណ្ដារដ្ឋមន្ត្រី និងប្រធានប្រតិភូមកពីប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូសន្ទនារបស់អាស៊ាន ដើម្បីពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចខិតខំប្រឹងប្រែងកំពុងបន្តនៃការអនុវត្តច្បាប់ ជាពិសេស ក្នុងការផ្តល់ជូននូវដំណោះស្រាយជាក់ស្តែង និងមានប្រសិទ្ធភាពបំផុត ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។
- លោកជំទាវ ឡោក ខេង អនុញ្ញាតឱ្យ លោកស្រី Dr Marianna Trias តំណាងឱ្យអង្គការWHO ប្រចាំនៅកម្ពុជាចូលជួបពិភាក្សាការងារ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ គណៈកម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា (គណៈកម្មការទី៨) ដឹកនាំដោយ លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការ និងមានការចូលរួមដោយ លោកជំទាវ មុំ សណ្តាប់ សមាជិកគណៈកម្មការទី៦នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យ លោកស្រី Dr Marianna Trias តំណាងឱ្យអង្គការWHO ប្រចាំនៅកម្ពុជា លោក Dr Lluis Vinals Torres ប្រធានផ្នែកប្រព័ន្ធសុខាភិបា លនៃការិយាល័យ WHO ប្រចាំតំបន់ប៉ាសុីហ្វិកខាងលិច និងសហការីចូលជួបសំណេះសំណាលពិភាក្សាការងារ នៅវិមានរដ្ឋសភា។ លោកស្រី Dr Marianna Trias បានមានប្រសាសន៍លើកឡើងនូវចំនុចសំខាន់ៗជាច្រើនទាក់ទងការបណ្តុះបណ្តាល និងពង្រឹងធនធានមនុស្សក្នុងវិស័យសុខាភិបាលនៅក្នុងវេទិកាសមាជិក សភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល ដែលប្រព្រឹត្តនៅប្រទេសវ៉ាណូទូ(Vanuatu) នាខែកញ្ញាខាងមុខនេះ ព្រមទាំងបានស្នើសុំឱ្យព្រះរាជាណាចក្រកម្ពុជាធ្វេីជាម្ចាស់ផ្ទះសម្រាប់វេទិកាសមាជិកសភាអាសុីប៉ាសុីហ្វិកស្តីពីសុខភាពសកល (Asia Pacific Parliamentarian Forum on Global […]
- ពលរដ្ឋ និងពលករនៅសាធារណរដ្ឋកូរ៉េបានគាំទ្រ និងអបអរ សាទរចំពោះរាជរដ្ឋាភិបាលដែលបានបន្តសេវាផ្ដល់លិខិតឆ្លង ដែនចំនួន៦០ថ្ងៃទៀត ភ្នំពេញ៖ ប្រជាពលរដ្ឋ និងពលករដែលកំពុងរស់នៅ សិក្សា និងធ្វើការងារនៅសាធារណរដ្ឋកូរ៉េ បានចេញមុខគាំទ្រ និងអបអរ សាទរចំពោះរាជរដ្ឋាភិបាលកម្ពុជា តាមរយៈស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ ដែលបានបន្តសេវាផ្ដល់លិខិត ឆ្លងដែនចំនួន៦០ថ្ងៃទៀតចាប់ពីថ្ងៃទី៤ ខែកញ្ញា ដល់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៤។លោក សួង សុភាព ជាប្រជាពលរដ្ឋកំពុងរស់នៅសាធារណរដ្ឋកូរ៉េ និងមិត្តភក្ដិរបស់លោកបានមកទទួល លិខិតឆ្លងថ្មីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ក្រសួង មហាផ្ទៃ និងស្ថានឯកអគ្គរាជទូតកម្ពុជាដែលបានជួយសម្រួលលិខិតឆ្លងដែនថ្មីសម្រាប់ពួកគាត់បានទាន់ពេលវេលា។ លោកបន្តថា មន្រ្តីដែលបម្រើសេវាធ្វើលិខិតឆ្លងដែនបានយកចិត្តទុកដាក់ខ្ពស់ក្នុងការសម្របសម្រួលធ្វើលិខិតឆ្លងដែនជូនពួក គាត់។ មន្រ្តីជំនាញដែលប្រចាំការនៅទីនោះពិតជាមានក្រមសីល ធម៌ និងវិជ្ជាជីវៈល្អដែលតែងតែផ្ដល់ការណែនាំដល់ប្រជាពលរដ្ឋ និងពលករដែលមកស្វែងរកសេវាធ្វើលិខិតឆ្លងដែននៅស្ថានទូត ។ លោកបញ្ជាក់ថា៖«ក្នុងនាមពួកខ្ញុំដែលបានទទួលលិខិតឆ្លងដែននៅទីនេះ ខ្ញុំសូមថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពលរដ្ឋ និងពលករដែលកំពុងរស់នៅសាធារណរដ្ឋកូរ៉េ ព្រោះពួកខ្ញុំចំណាយថវិកាអស់តិច ដោយមិនចាំបាច់ធ្វើដំណើរមកកាន់ប្រទេសកម្ពុជាដើម្បីធ្វើលិខិតឆ្លងដែនថ្មីនេះ»។ អ្នកស្រី ម៉ុក សាវ៉េត ជាពលករខ្មែរដែលធ្វើការងារនៅប្រទេសកូរ៉េ ដែលបានទៅទទួលលិខិតឆ្លងដែនថ្មីនៅស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េបានថ្លែងថា អ្នកស្រីមានសេចក្ដីសោមនស្សរីករាយក្នុងការធ្វើលិខិតឆ្លងដែនថ្មីនេះ ដោយសារអ្នកស្រីចំណាយថវិកាអស់តិច និងមិនពិបាកធ្វើដំណើរទៅកាន់ប្រទេសកម្ពុជា។ អ្នកស្រីបន្តថា៖«សូមអរគុណដល់រាជរដ្ឋាភិបាលដែលបានជួយគិតគូរដល់ពលករនៅស្រុកកូរ៉េ។ ខ្ញុំសូមអំពាវនាវដល់ពលករផ្សេងទៀតដែលមិនទាន់បានធ្វើលិខិតឆ្លងដែន សូមប្រញាប់មកស្នើសុំ ដោយសារស្ថានទូតខ្មែរយើងបានបើកធ្វើលិខិតឆ្លងដែរនៅវគ្គទី៣ហើយ»។ ចំណែកលោក ឃឹម សារុម ជាប្រជាពលរដ្ឋខ្មែរដែលកំពុងបម្រើ ការងារនៅប្រទេសកូរ៉េ ក៏បានទៅស្នើសុំធ្វើលិខិតឆ្លងដែនថ្មីនៅឯស្ថានទូតកម្ពុជាប្រចាំប្រទេសកូរ៉េផងដែរ ដោយសារលិខិតឆ្លង […]
- គណៈបញ្ជាការឯកភាពខេត្ត ប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ចំពោះព្រះដំណើរនិមន្ត របស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន ប៉ៃលិន៖ ព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំសន្តិសុខសណ្តាប់ធ្នាប់ ជូនព្រះដំណើរនិមន្តទស្សនកិច្ច និងជួបប្រជាពុទ្ធបរិស័ទតាមខ្សែរបន្ទាត់ព្រំដែនកម្ពុជា-ថៃរបស់ព្រះធម្មវនវាសី ចន្ទ មុនី នៅខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ «ដើម្បីទទួលបដិសណ្ឋារកិច្ច និងរក្សាបាននូវសន្តិសុខសុវត្ថិភាព ចំពោះព្រះដំណើរនិមន្តទស្សនកិច្ច នៅលើទឹកដី ខេត្តប៉ៃលិន របស់ព្រះធម្មវនវាសី ចន្ទ មុនី, សូមឱ្យមន្ទីរអង្គភាព និងអាជ្ញាធរក្រុង ស្រុក ដែលពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈ ក្នុងការទទួលព្រះអង្គឱ្យបានល្អ ទាំងការរៀបចំចង្ហាន់, ទីកន្លែងគង់នៅ, ការការពារសន្តិសុខសណ្តាប់ធ្នាប់, ការត្រៀមរថយន្តសង្រ្គោះ ជាដើម ធ្វើយ៉ាងណាឱ្យព្រះដំណើរទស្សនកិច្ចរបស់ព្រះអង្គ ប្រព្រឹត្តិទៅដោយរលូន»។ សូមបញ្ជាក់ថា៖ ព្រះធម្មវនវាសី ចន្ទ មុនី នឹងនិមន្តមកកាន់ខេត្តប៉ៃលិន នៅ ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៤ ដោយនៅវេលា នៅវេលាម៉ោង ៥៖០០នាទីរសៀល […]
- យុទ្ធនាការដាំកូនឈើ ១ពាន់ដើម នៅតំបន់ទន្លេស្ងួតក្នុងស្រុកអូររាំងឪជួយបង្កើនគម្រប«បៃតង»បន្ថែមនៅកម្ពុជា ឯកឧត្តម ង៉ូវ បូរីណា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញជាតំណាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តត្បូងឃ្មុំ ដឹកនាំថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន យុវជនកម្ពុជា រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់និងប្រជាពលរដ្ឋ ជាច្រើននាក់ ចូលរួមដាំកូនឈើ (ឈើហូបផ្លែ និងដើមក្ងោក) ចំនួន១០០០ ដើម នៅក្នុងតំបន់ទន្លេស្ងួត នៅក្នុងភូមិសាស្រ្តភូមិថ្នល់កែង ឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ នៅថ្ងៃសៅរ៍ ទី២៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តម ង៉ូវ បូរីណា បានថ្លែងថា យុទ្ធនាការដាំដើមឈើនាពេលនេះ គឺជាការចូលរួមចំណែកក្នុងការការពារ ថែរក្សាបរិស្ថានល្អបរិសុទ្ធ សម្រាប់ជីវិតមនុស្ស សត្វ ជីវៈចម្រុះ ជាពិសេសការអភិវឌ្ឍទេសចរណ៍ធម្មជាតិ នាពេលអនាគត នៅតំបន់វប្បធម៌ ប្រវត្តិសាសស្រ្តបុរាណ របស់អាណចក្រខ្មែរ តំបន់ប្រាសាទព្រះធាតុបាស្រី និងទន្លេស្ងួត ដែលកន្លងមក ក្រោមគំនិតផ្តួចផ្តើម និងដឹកនាំអភិវឌ្ឍន៍ ដោយឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត។ តំបន់ទន្លេស្ងួត បានរៀបចំឱ្យមានហេដ្ឋារចនាសម្ព័ន្ធ ស្រះទឹក […]
- ប៉ូលិស១១នាក់ បានស្លាប់ និង៧នាក់ទៀតរងរបួសក្នុងការវាយ ប្រហារនៅ រដ្ឋ Punjab ប្រទេសប៉ាគីស្ថាន មន្ត្រីប៉ូលីសបាននិយាយថា យ៉ាងហោចណាស់ប៉ូលីស ១១ នាក់បានស្លាប់ និង ៧ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីក្រុម Dacoits បានស្ទាក់ចាប់រថយន្តប៉ូលីសនៅក្នុងខេត្ត Punjab ភាគខាងកើតប្រទេសប៉ាគីស្ថានកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។ ការវាយប្រហារនេះបានកើតឡើងនៅក្នុងតំបន់ Machka នៃស្រុក Rahim Yar Khan នៃខេត្ត នៅពេលដែលក្រុមចោរបានបាញ់គ្រាប់រ៉ុក្កែតទៅលើរថយន្តប៉ូលីសចំនួនពីរគ្រឿង ដែលមានសមត្ថកិច្ចជាង ២០ នាក់ ដែលកំពុងត្រឡប់មកពីបំពេញកាតព្វកិច្ចប្រចាំសប្តាហ៍នៅឯប៉ុស្តិ៍ត្រួតពិនិត្យក្នុងតំបន់ នេះបើយោងតាមប៉ូលីស Rahim Yar។ ក្រោយការវាយប្រហារក្រុម សង្គ្រោះ និងប៉ូលិស បានចុះទៅដល់កន្លែងហើយ បញ្ជូន អ្នក របួសទៅកាន់ មន្ទីរពេទ្យក្បែរនោះ ដែលយ៉ាងហោចណាស់ ប៉ូលិសពីរនាក់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ ដោយមានការកត់សម្គាល់ពីឧប្បត្តិហេតុនេះ នាយករដ្ឋមន្ត្រី Shehbaz Sharif បានថ្កោលទោសយ៉ាងខ្លាំងចំពោះការវាយប្រហារលើក្បួនរថយន្តប៉ូលិស ដោយដឹកនាំសកម្មភាពភ្លាមៗ និងមានប្រសិទ្ធភាពប្រឆាំងនឹងអ្នកវាយប្រហារ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ស្លាប់៧នាក់ និងរបួស១២នាក់ ក្នុងហេតុការណ៍ឆេះសណ្ឋាគារនៅកូរ៉េខាងត្បូង មនុស្សចំនួន ៧ នាក់បានស្លាប់ និង ១២ នាក់ផ្សេងទៀតបានរងរបួសក្នុងហេតុការណ៍ឆេះសណ្ឋាគារមួយក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រសួងមហាផ្ទៃរបស់ប្រទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គិភ័យបានផ្ទុះឡើងកាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងបន្ទប់មួយនៅជាន់ទីប្រាំបីនៃសណ្ឋាគារមួយក្នុងទីក្រុង Bucheon ចម្ងាយប្រហែល ២៥ គីឡូម៉ែត្រភាគខាងលិចទីក្រុងសេអ៊ូល។ យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់របស់ទីក្រុងសេអ៊ូល បានឱ្យដឹងថា សណ្ឋាគារកម្ពស់ប្រាំបួនជាន់នេះមាន ៦៤ បន្ទប់ និងភ្ញៀវចំនួន ២៧ នាក់បានស្នាក់នៅទីនោះនៅពេលដែលអគ្គីភ័យបានឆាបឆេះ។ កាលពី ខែមិថុនា មនុស្ស ២៣ នាក់បានស្លាប់នៅក្នុងអគ្គីភ័យដ៏ធំមួយនៅឯរោងចក្រអាគុយលីចូមរបស់កូរ៉េខាងត្បូង ដែលជាគ្រោះមហន្តរាយរោងចក្រដ៏អាក្រក់បំផុតមួយរបស់ប្រទេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


