ព័ត៌មានថ្មី
- យុវជននៅប្រទេសហៃទី សម្រុកដាក់ពាក្យធ្វើទាហាន ខណៈកងទ័ពប្ដេជ្ញាប្រយុទ្ធនឹងក្រុមជនអន្ធពាល យុវជនជនជាតិហៃទី រាប់ពាន់នាក់កំពុងសម្រុកចាប់យកឱកាសក្លាយជាទាហាន បន្ទាប់ពីមានសេចក្តីប្រកាសរបស់យោធាក្នុងការជ្រើសរើសកងទ័ពបន្ថែម ខណៈអំពើហិង្សារបស់ក្រុមជនអន្ធពាលដ៏រីករាលដាល បានបង្កើតជាឱកាសការងារដ៏កម្រមួយនៅក្នុងប្រទេសក្រីក្រខ្លាំងមួយនេះ ដែលពលរដ្ឋជាច្រើនកំពុងខ្វះការងារធ្វើ។ រដ្ឋាភិបាលរបស់ប្រទេសហៃទី មិនបាននិយាយថាចំនួនទាហានប៉ុន្មាននាក់ដែលខ្លួនមានបំណងជួល ឬមនុស្សប៉ុន្មាននាក់ដែលបានដាក់ពាក្យមកទល់ពេលនេះទេ ប៉ុន្តែឯកសារដែលបានផ្សាយតាមអ៊ីនធឺណិតដោយក្រសួងការពារជាតិបង្ហាញថា យ៉ាងហោចណាស់មនុស្ស ៣.០០០នាក់ត្រូវបានជ្រើសរើសត្រឹមពាក់កណ្តាលខែសីហា ហើយត្រូវបានស្នើឱ្យដាក់ឯកសារផ្ទាល់ខ្លួន ខណៈពួកគេកំពុងរង់ចាំការធ្វើតេស្តរាងកាយ និងផ្លូវចិត្ត។ ប្រសិនបើអ្នកដាក់ពាក្យទាំងអស់នោះត្រូវបានជ្រើសរើស នេះនឹងកើនឡើងទ្វេដងនៃកងកម្លាំងត្រឹមតែ ២.០០០នាក់កាលពីដើមឆ្នាំមុន។ ប្រហែល ៦០ភាគរយនៃចំនួនប្រជាជនសរុបរបស់ហៃទី ឬមនុស្សជិត ១២លាននាក់ រកចំណូលបានតិចជាង ២ដុល្លារប៉ុណ្ណោះក្នុងមួយថ្ងៃ ជាមួយនឹងកំណើនអតិផរណាឡើងដល់តួលេខពីរខ្ទង់ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ គេមិនដឹងទេថាទាហានហៃទីទទួលបានប្រាក់ឈ្នួលប៉ុន្មាន នោះទេប៉ុន្តែយុវជនដែលដាក់ពាក្យជាច្រើនបាននិយាយថា មិត្តភក្តិក្នុងជួរកងទ័ពប្រាប់ថាពួកគេរកបានប្រហែល ៣០០ដុល្លារក្នុងមួយខែ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អាជ្ញាធរជាតិអប្សរា បន្តការងារជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើង នៃប្រាសាទនាគព័ន្ធ បន្ទាប់ពីបញ្ជប់ការជួសជុលទបង្ហូរទឹក ផ្នែកខាងកើតរួចមក កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៤ អាជ្ញាធរជាតិអប្សរាបានធ្វើការជួសជុលទបង្ហូរទឹក ផ្នែកខាងកើត ប្រាសាទនាគព័ន្ធ ក្នុងរយៈពេលជិត២ខែកន្លងមក កិច្ចការងារនេះបានបញ្ចប់ដោយជោគជ័យ និងកំពុងបន្តការងារជួសជុលទបង្ហូរទឹក ផ្នែកខាងជើងវិញម្តង។ លោក អ៊ិច ស្រេង ស្ថាបត្យករនៃអាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា ចាប់ផ្តើមពីដើមខែសីហា ឆ្នាំ២០២៤មក ក្រុមការងារជំនាញ បានបន្តការជួសជុលទបង្ហូរទឹក នៅផ្នែកខាងជើងនៃប្រាសាទ នាគព័ន្ធ ដើម្បីពង្រឹងរចនាសម្ពន្ធនៃទបង្ហូរទឹក ដែលប្រឈមនិងគ្រោះថ្នាក់ ឱ្យវារឹងមាំគង់វង្សយូរអង្វែងទៅមុខទៀត។ លោកថា មុននឹងចាប់ផ្តើមការជួសជុល អភិរក្ស ទបង្ហូរទឹកទាំងនោះ អ្នកជំនាញបានសិក្សាអំពីស្ថានភាពគ្រឹះ សម្រង់ប្លង់គោល របស់ទបង្ហូរទឹកនីមួយៗ ដើម្បីចង់ដឹងអំពីទំហំនៃភាពខូចខាត ទើបចាប់ផ្តើមជួសជុលដោយយកតាមលំនាំពីបុរាណ រក្សាអ្វីជាភាពដើមនៃសំណង់ ជ្រើសយកថ្មី មកជំនួសថ្មចាស់ ក្នុងកម្រិតទាបបំផុត រួចចាប់ផ្តើមជួសជុលពង្រឹងគ្រឹះខាងក្រោមនៃទបង្ហូរទឹកជាមុន ដោយសារមានសភាពទ្រុឌទ្រោមខ្លាំង ទើបបន្តទៅជួសជុលនៅផ្នែកជណ្តើរវិញម្តង។ ជាជំហានបន្ទាប់ ក្រុមការងារនឹងបន្តទៅជួសជុលទបង្ហូរទឹក ផ្នែកខាងលិច នៃប្រាសាទ នាគព័ន្ធនេះ ដើម្បីធ្វើយ៉ាងណាឱ្យរចនាសម្ពន្ធរបស់ទបង្ហូរទឹក និងជណ្តើរ រួចផុតពីហានិភ័យ។ សូមជម្រាបថា អាជ្ញាធរជាតិអប្សរា បានធ្វើការជួសជុលពង្រឹងជណ្តើរខាងលិចនៃស្រះខាងកើត និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងកើត ជួសជុលជណ្តើរខាងត្បូងនៃស្រះខាងជើង និងកម្រាលជុំវិញដំបូលទបង្ហូរទឹកខាងជើង ជួសជុលជណ្តើរខាង កើតនៃស្រះខាងលិច […]
- ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា ជំរុញឱ្យរដ្ឋបាលខេត្ត ស្វាយរៀងបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ប្រកប ដោយ គុណភាព តម្លាភាព គណៈកម្មការទី៩ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន បានចុះសិក្សាឈ្វេងយល់ពីប្រសិទ្ធិភាពនៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៅខេត្តស្វាយរៀង។ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការទី៩ បានជំរុញឱ្យរដ្ឋបាលខេត្តបន្តយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជាពិសេសសេវារដ្ឋបាលប្រកបដោយ គុណភាព តម្លាភាព។ ប្រធានគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា (គណៈកម្មការទី៩) លោកជំទាវ និន សាផុន បានមានប្រសាសន៏ថា ការចុះបំពេញ បេសកកម្មនៅមូលដ្ឋានខេត្តស្វាយរៀងនាពេលនេះ ក្នុងគោល បំណងឈ្វេងយល់ពីកិច្ចការមួយចំនួន ពីលទ្ធផលការងារសំខាន់ៗរបស់រដ្ឋបាលខេត្តសម្រេចបាន មិនមែនជាការចុះមកត្រួត ពិនិត្យ អធិការកិច្ច ឬសួរដេញដោលថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញនោះទេ គោលបំណងសំខាន់គឺឈ្វេង យល់ ដើម្បីប្រមូលព័ត៌មាន និងបញ្ហាប្រឈមនានា ក្នុងការប្រតិបត្តិច្បាប់នៅមូលដ្ឋាន ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិប្រតិបត្តិ […]
- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ក្រសួងបរិស្ថានបន្តពង្រឹងការអនុវត្តច្បាប់១០០% ក្នុងការគ្រប់គ្រងតំបន់ការពារធម្មជាតិ នៅក្នុងជំនួបជាមួយគ្រួសារបរិស្ថាន បូកសរុបការងារនិងដាក់ចេញផែនការឆ្នាំបន្ទាប់ក្នុងវិស័យបរិស្ថាន នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថានៅក្នុងឆ្នាំបន្ទាប់ ក្រសួងបរិស្ថានពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិតាមរយៈការបន្តអនុវត្តច្បាប់១០០%។ តាមរយៈវិធានការនេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងថា៖ ១)ពង្រឹងការអនុវត្តលិខិតបទដ្ឋានគតិយុត្តដែលនៅមានជាធរមាន ១០០% ដោយមិនលើកលែង និងត្រូវបញ្ឈប់វប្បធម៌ចុះកិច្ចសន្យាដោះលែងបទល្មើស ២)សហការជាមួយក្រុមអ្នកច្បាប់អំពីដំណើរការនៃនីតិវិធីច្បាប់ទាំងផ្នែករដ្ឋប្បវេណី និងផ្នែកព្រហ្មទណ្ឌនិងជាមួយ ក្រសួងយុត្តិធម៌ ដើម្បីទទួលបាននូវសេវាគាំទ្រពីមន្ត្រីជំនាញផ្នែកច្បាប់។ ៣)ផ្តល់ដ្រូនដល់មន្ទីរបរិស្ថាន ដើម្បីប្រើប្រាស់ក្នុងតំបន់ ការពារធម្មជាតិ និងផ្តល់ផែនទីកំណត់តំបន់ការពារធម្មជាតិគ្រប់គ្រាន់ និងផែនទីផ្កាយរណបជាប្រចាំ ជូនដល់រដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្ទីរបរិស្ថានខេត្ត ដែលមានតំបន់ការពារធម្មជាតិ។ ៤)បន្តសហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងកងរាជអាវុធហត្ថ៖ ដោយផ្តល់ផែនទីកំណត់តំបន់ការពារ ធម្មជាតិនិងផែនទីផ្កាយរណបជាប្រចាំ និងកិច្ចសហការគ្រប់គ្រងធនធានធម្មជាតិបន្ថែមលើការចូលរួមពីអាជ្ញាធរក្រុង ស្រុក ខេត្តនានា។ នៅក្នុងឆ្នាំបន្ទាប់នេះ ក្រសួងបរិស្ថាននឹងដាក់ចេញយន្តការតាម ដានការអនុវត្ត វាយតម្លៃ និងដាក់វិធានការនានាឱ្យមានប្រសិទ្ធ ភាព លើការគ្រប់គ្រងធនធានធម្មជាតិ ជាពិសេសរៀបចំផែនការថែរក្សា និងប្រើប្រាស់ដីដែលដកហូតមកវិញ ដែលក្នុង១ឆ្នាំកន្លងទៅក្រសួងបានធ្វើការសហការជាមួយអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធ ដកហូតដីពីការកាប់ទន្រ្ទានដីព្រៃខុសច្បាប់៕
- សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់ បានកាត់តក្លែងបន្លំ QR Code ឆបោកប្រាក់ពីប្រជាពលរដ្ឋបរិច្ចាគដល់ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ជនល្មើសរូបនេះ មានឈ្មោះ សុំ កញ្ចណាក់ ភេទប្រុស អាយុ២២ ឆ្នាំ មុខរបរជាអ្នករត់តុ។ ជនល្មើសរូបនេះបានសារថា រូបគេ និងបក្ខពួកបានក្លែងបន្លំ QR Code ភ្ជាប់ជាមួយសារលិខិតថ្លែង អំណរគុណ របស់សម្តេចធិបតី និងបានផ្ញើទៅ Group Telegram មួយដែលមានឈ្មោះថា «មូលធិនិកសាងហេដ្ឋា រចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ក្នុងគោលបំណងក្លែងបន្លំឱ្យប្រជាពលរដ្ឋ ផ្ញើថវិកាចូលមកគណនីរបស់ខ្លួន។ ជនសង្ស័យរបានសារភាពថាខ្លួន និងបក្ខពួកពិតជាបានក្លែងបន្លំកាត់ត QR Code និងផ្ញើចូលGroup Telegram ឆបោកប្រជាពលរដ្ឋ ឱ្យវេរប្រាក់ឱ្យខ្លួន និងបក្ខពួកពិតប្រាកដមែន៕
- សម្តេចតេជោ ការបរិច្ចាគថវិការបស់ប្រជាពលរដ្ឋ ជាចលនាជាតិដ៏មហិមា ក្នុងការស្រឡាញ់ជាតិស្រឡាញ់ទឹកដី ដែលជាខឿនការពារជាតិដ៏រឹងមាំ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានបង្ហាញនូវកាភ្ញាក់ផ្អើល និងសប្បាយរីករាយយ៉ាងខ្លាំងដោយបានទទួលដំណឹងថា មូលនិធិអភិវឌ្ឍន៍ហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើផ្លូវថ្នល់ត្រូវបានចូល រួមដោយប្រជាជននៅតាមមូលដ្ឋាន។ សម្តេចតេជោ ចាត់ទុកថា នេះជាចលនាជាតិដ៏មហិមាក្នុងការស្រ ឡាញ់ជាតិស្រឡាញ់ទឹកដី របស់ប្រជាជនយើង ដែលជាខឿនការពារជាតិ ដ៏រឹងមាំរបស់ប្រជាជន និងខ្លាំងជាងអ្វីៗទាំងអស់។ ជាក់ស្តែងប្រជាជន នៅភូមិត្រពាំងចក ភូមិគ្រាំងគរ ភូមិកែស ភូមិគល់គម ភូមិ អង្ករនាប ភូមិថ្មកែវ ភូមិត្រពាំងឬស្សី ឃុំត្រាំកក់ ស្រុកត្រាំកក់ខេត្តតាកែវ បានចូលជា ថវិកាខ្លះ៣០០រៀល ៥០០រៀល ១០០០រៀល ២០០០រៀល ៥០០០រៀល ១០.០០០រៀល ២០០០០រៀល។ល។ សម្តេចតេជោ អតីតនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា នៅទីនេះថវិកាសំខាន់ហើយ តែអ្វីដែលសំខាន់ជាងទៀត គឺទឹកចិត្តស្នេហាជាតិ របស់ប្រជាជនយើង ដែលម្ចាស់ប្រទេស។ ខ្ញុំក៏បានទទួលដំណឹងថា ចលនាបែបនេះ កំពុងកើតមាននៅច្រើន កន្លែងទូទាំងប្រទេស។ សម្តេចតេជោសង្ឃឹមថា នាយករដ្ឋមន្រី្តហ៊ុន ម៉ាណែត នឹងជូនលិខិតថ្លែងអំណរគុណជូនគ្រប់បងប្អូន ដែលបានបរិច្ចាគរាប់តាំងពី១០០រៀលឡើងទៅដើម្បីបងប្អូន ដែលបានចូលរួមទាំងរក្សាទុកសម្រាប់តកូនតចៅអំពីស្មារតីស្នេហាជាតិរបស់ឪពុកម្តាយជីដូនជីតា។ […]
- ៧ចំណុចដែលត្រូវដឹងពីគោលការណ៍កំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិត ភ្នំពេញ៖ យន្តការកំណត់ប្រាក់ឈ្នួលអប្បបរមា ត្រូវបានផ្អែកទៅលើលក្ខណៈវិនិច្ឆ័យសំខាន់ៗចំនួន ៧ចំណុច ដើម្បីធានាដល់ការការពារកម្មករនិយោជិតពីការទទួលបានប្រាក់ឈ្នួលទាបហួសហេតុ និងការកាត់បន្ថយភាពក្រីក្រ ស្របតាមកម្រិតអប្បបរមានៃប្រាក់ឈ្នួលដែលអាចទទួលយកបានទាំងកម្មករនិយោជិត និងនិយោជក។ នៅក្នុងមាត្រា៥ នៃច្បាប់ស្តីពីប្រាក់ ឈ្នួលអប្បបរមា ធាតុផ្សំសម្រាប់យកមកពិចារណាក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺត្រូវផ្តោតទៅលើលក្ខខណ្ឌសេដ្ឋកិច្ច តម្លៃជីវភាពរស់នៅ និងស្ថានភាពជាក់ស្តែងរបស់ប្រទេសឱ្យស្របនឹងគោលបំណងនៃការកំណត់ប្រាក់ឈ្នួលអប្បបរមា។ លក្ខណៈវិនិច្ឆ័យបែបសង្គម គឺផ្អែកទៅលើស្ថានភាពគ្រួសារ អត្រារអតិផរណា និងការចំណាយក្នុងការរស់នៅ។ រីឯលក្ខណៈវិនិច្ឆ័យបែបសេដ្ឋកិច្ច ត្រូវផ្ដោតទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យការងារ។ ប្រាក់ឈ្នួលអប្បបរមា មិនអាចកំណត់«ខ្ពស់ពេក ឬទាបពេក»នោះទេ ព្រោះវាអាចនឹងបង្កឱ្យមានផលវិបាកដោយអចេតនា ក៏ដូចជា «មូលដ្ឋានការព្រមព្រៀងគ្នា រវាងដៃគូរសន្ទនាសង្គម និងរាជរដ្ឋាភិបាល»។ យន្តការវិនិច្ឆ័យ ត្រូវផ្អែកទៅលើស្ថានភាពគ្រួសារ ទី១៖ គឺសំដៅដល់ការធានាបាននូវកម្រិតជីវភាពសមរម្យសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរក្នុងប្រទេសកម្ពុជា ស្ថានភាពគ្រួសារបានប្រើប្រាស់ជាលក្ខណៈវិនិច្ឆ័យមួយក្នុងចំណោមលក្ខណៈវិនិច្ឆ័យផ្សេងទៀតក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមា។ ស្ថានភាពគ្រួសារ បានគណនាជាសមាមាត្រចំនួនសមាជិកជាមធ្យមក្នុងគ្រួសារ ធៀបនឹងសមាជិកគ្រួសារដែលចូលរួមរកប្រាក់ចំណូល។ យោងតាមអង្កេតកម្លាំងពលកម្មឆ្នាំ២០១៩ ចំនួនសមាជិកក្នុងគ្រួសារជាមធ្យមរបស់ប្រទេសកម្ពុជា មានប្រហែល ៤នាក់ ចំនួនសមាជិកក្នុងគ្រួសារធ្វើការមានចំនួន ២នាក់។ ដូចនេះមានន័យថា ប្រាក់ឈ្នួលអប្បបរមារបស់កម្មករម្នាក់នឹងត្រូវប្រើប្រាស់ ដើម្បីចិញ្ចឹមសមាជិកគ្រួសារម្នាក់ទៀត ដែលមិនបានរកប្រាក់ចំណូល មានដូចជា កុមារ ឬមនុស្សចាស់ជរានៅក្នុងគ្រួសារជាដើម។ ទី២៖ អត្រាអតិផរណា […]
- ក្រសួងបរិស្ថាន សហការជាមួយប្រទេសអាល្លឺម៉ង់ពង្រឹងការអនុវត្តយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកឆ្ពោះទៅភាពស្អាតរបស់កម្ពុជា ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាននិងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថា ននិង ក្រុមហ៊ុន Everwave GmbH លើការអនុវត្តគម្រោង Blue Cambodia-Everwave’s cleanup Project ដែលរៀបចំនិងអនុវត្តលើគម្រោងសម្អាតអានម័យបរិស្ថាន រួមបញ្ជូលទាំងការប្រមូលសំណល់ ក្នុងនិងក្បែរប្រភពទឹក និងការញែកសំណល់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ និងអង្គការដៃគូសហការ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ សូមបញ្ជាក់ថា សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ ណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំ ឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី នោះគឺ ភាពស្អាត ភាពបៃតង និងចីរភាព។ សរសរស្ដម្ភទីមួយ ភាពស្អាត គឺភាពស្អាតលើដី ភាពស្អាតក្នុងទឹក និងភាពស្អាតក្នុងបរិសយាកាស សំដៅធ្វើយ៉ាងណាឱ្យផ្ទះយើង សង្គមយើង ប្រទេសយើងមានភាពស្អាត។ សម្រាប់ភាពស្អាតលើដី ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» សំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក នៅកម្ពុជា និងឆ្ពោះទៅអនាគតកម្ពុជាស្អាត។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើប្រាស់ថង់ប្លាស្ទិក សរុបប្រមាណជាង ៩,៥លានអង្គ/នាក់។ បន្ទាប់ពីបានទទួលបានជោគជ័យពីយុទ្ធនាការនេះ ដែលជាយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជំហានទី២ ដែលជាយុទ្ធនាការអនុវត្ត នោះគឺយុទ្ធនាការ«កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលតម្រូវឱ្យមានការចូលរួម ចំណាយពេល ដើម្បីសម្អាត ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយរយៈពេលត្រឹមតែជិត៣ខែតែប៉ុណ្ណោះ បានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមចំនួន ២៥,៥៨០នាក់ នៅតាមឃុំសង្កាត់ ចំនួន៦៣៤ និង ក្រុង ស្រុក ខណ្ឌ ១២៤ ក្នុងខេត្តនិងរាជធានីភ្នំពេញទូទាំងប្រទេស៕ ជាកិច្ចបន្ត នាពេលខ្លីខាងមុខនេះ អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាននឹងដាក់ចេញនូវយុទ្ធនាការជំហានទីបី នោះគឺការទុកដាក់និងញែកសំរាម ឱ្យបានត្រឹមត្រូវ ដើម្បីឱ្យប្រទេសកម្ពុជាយើងទទួលបានភាពស្អាត៕ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាននិងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធី ចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នារវាងក្រសួងបរិស្ថា ននិង ក្រុមហ៊ុន Everwave GmbH លើការអនុវត្តគម្រោង Blue Cambodia-Everwave’s cleanup Project ដែលរៀបចំនិងអនុវត្តលើគម្រោងសម្អាតអានម័យបរិស្ថាន រួមបញ្ជូលទាំងការប្រមូលសំណល់ ក្នុងនិងក្បែរប្រភពទឹក និងការញែកសំណល់ផងដែរ។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រជាជនអាល្លឺម៉ង់ និងអង្គការដៃគូសហការ ដែលបានយកចិត្តទុកដាក់ខ្ពស់ លើបញ្ហាបរិស្ថានទាំងក្នុងតំបន់ និងសកល ជាពិសេសការកាត់បន្ថយការបំពុលដោយប្លាស្ទិក។ សូមបញ្ជាក់ថា សូមបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់ កាលទី១ ហើយតាមរយៈយុទ្ធសាស្ត្រនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការ ណែនាំ និងចង្អុលបង្ហាញ ដល់ក្រសួងបរិស្ថាន ឱ្យរៀបចំ ឡើងនូវយុទ្ធសាស្ត្រចក្រា ដែលមានសរសរស្ដម្ភបី […]
- អ៊ុយក្រែន ប្រើយន្តហោះគ្មានមនុស្សបើក វាយកម្ទេចឃ្លាំងស្តុកប្រេង នៅទីក្រុង Rostov របស់ប្រទេសរុស្ស៊ី យោងតាមការប្រកាសរបស់អភិបាល ក្រុង Rostov លោក Vasily Golubev នៅ ថ្ងៃ ទី ២៨ ខែ សីហា ឆ្នាំ២០២៤នេះថា អ៊ុយក្រែន បាន ប្រើយន្តហោះគ្មានមនុស្សបើក(Drone) វាយ ប្រហារទៅលើតំបន់ Kamersky ក្នុងទីក្រុង Rostov ភាគខាង ត្បូងប្រទេសរុស្ស៊ី ដែលបង្កឲ្យមានការ ឆាបឆេះឃ្លាំងស្តុកប្រេង មួយកន្លែង និងឆេះរថក្រោះ អស់ជាច្រើនគ្រឿង។ ការវាយ ប្រហារនេះកើតឡើងខណៈពេលដែលរថក្រោះកំពុងឆេះនៅឃ្លាំងស្តុកប្រេងមួយផ្សេងទៀតនៅក្នុងសង្កាត់ Proletarsk នៃទីក្រុង Rostov ប្រហែល ១០ ថ្ងៃបន្ទាប់ពីការវាយប្រហាររបស់អ៊ុយក្រែន។ ដោយឡែក លោក Alexander Gusev អភិបា លក្រុង Voronezh ដែលមានព្រំប្រទល់ជាប់ប្រទេសអ៊ុយក្រែន បាននិយាយថា កំទេចកំទីពីយន្តហោះគ្មានមនុស្សបើក ដែលបាញ់បង្ហោះដោយអ៊ុយក្រែន ពីលើតំបន់នេះ បានបង្កឱ្យមានភ្លើងឆេះ ប៉ុន្តែមិនមានការបំផ្ទុះទេ៕
- រុស្ស៊ីព្រមានសហរដ្ឋអាមេរិក អំពីហានិភ័យនៃសង្គ្រាមលោកលើកទីបី រុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិចកំពុងលេងជាមួយភ្លើង ដោយពិចារណាអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារជ្រៅ ទៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលរបស់លោកខាងលិច ហើយ បានព្រមានសហរដ្ឋអាមេរិកថា សង្រ្គាមលោកលើកទី០៣ នឹងទប់មិនជាប់ទេនៅអឺរ៉ុប។ អ៊ុយក្រែន បានវាយប្រហារតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ីកាលពីថ្ងៃទី៦ ខែសីហា ហើយ បានដាក់ចេញ នូវទឹកដីមួយចំណែក ក្នុងការវាយប្រហារបរទេស ដ៏ធំបំផុតលើរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២មក។ ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា នឹងមានការឆ្លើយ តបដ៏សក្តិសមពីរុស្ស៊ីចំពោះការ វាយប្រហារនេះ។ លោក Sergei Lavrov ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេ សរបស់ពូទីនអស់រយៈពេលជាង២០ ឆ្នាំបាននិយាយថាលោក ខាងលិចកំពុងស្វែងរកការកើនឡើងនៃសង្គ្រាមអ៊ុយក្រែន ហើយកំពុង “ស្នើសុំបញ្ហា” ដោយពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ ការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបរទេស។ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ លោកពូទីនបានព្រមានម្តងហើយម្តងទៀត អំពីហានិភ័យនៃសង្រ្គាមដ៏ទូលំទូលាយដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ទោះបីជាលោកបាននិយាយថា រុស្ស៊ីមិនចង់បានជម្លោះជាមួយសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិកក៏ដោយ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ចំនួនអ្នកស្លាប់ក្នុងគ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅស៊ូដង់ បានហក់ឡើងដល់១៣៨នាក់ ចំនួនអ្នកស្លាប់ដោយសារភ្លៀងធ្លាក់ខ្លាំងមកទល់ពេលនេះក្នុងប្រទេសស៊ូដង់សរុប នៃ១០រដ្ឋ កើនឡើង ចំនួនអ្នកស្លាប់រហូតដល់ទៅ១៣៨នាក់ហើយ នេះបើតាមក្រសួងសុខាភិបាលរបស់ប្រទេសស៊ូដង់។ គណៈកម្មការរដ្ឋាភិបាលគ្រាអាសន្ន បាននិយាយថា ចំនួនអ្នកស្លាប់ បានកើនឡើងដល់១៣៨នាក់ ក្រោយរកឃើញសាកសព១០នាក់ទៀត ខណៈចំនួនពលរដ្ឋរងផលប៉ះពាល់ បានកើនឡើងដល់៣១.៦៦៦គ្រួសារ និងមនុស្សចំនួន១២៩.៦៥០នាក់។ ទន្ទឹមនឹងនេះដែរ ប្រទេសស៊ូដង់បានកត់ត្រាករណីថ្មីចំនួន ១០២ និងការស្លាប់ថ្មីចំនួន ៥ នាក់នៃជំងឺអាសន្នរោគនៅក្នុងរដ្ឋចំនួន ៥ ដែលនាំឱ្យចំនួននៃការឆ្លង និងការស្លាប់សរុបដល់ ១២២៣នាក់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមហ៊ុន CIC ចេញលិខិតបដិសេធថា លោកជំទាវ ពេជ ចន្ទមុនី មិនមានជាប់ពាក់ព័ន្ទជាមួយអតីតក្រុមហ៊ុន CIC នោះទេ គណៈកម្មការស្តារក្រុមហ៊ុននិងមូលនិធិនៃក្រុមហ៊ុន CIC បានប្រកាសយ៉ាងដាច់អហង្កា និងច្រានចោលទាំងស្រុងនូវព័ត៌មានមិនពិត និងគ្មានមូលដ្ឋានរបស់សារព័ត៌មានបរទេសមួយទាក់ទងនឹងក្រុមហ៊ុន តាមការចុះផ្សាយវីដេអូមួយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ ដោយបានភ្ជាប់លោកជំទាវ ពេជ ចន្ទមុនី ថាមានជាប់ពាក់ព័ន្ទនឹងលោក គុយ វ៉ាត អតីតប្រធានក្រុមហ៊ុន CIC ដែលទង្វើបែបនេះ គ្មានសីលធម៌ គ្មានក្រមសីលធម៌វិជ្ជាជីវៈជាអ្នកវិភាគ និងជាអ្នកសារព័ត៌មាននោះទេ៕
- ព្យុះទីហ្វុង Shanshan បានធ្វើអោយជប៉ុនផ្អាកជើងហោះហើរ បិទផ្លូវរថភ្លើង និងផ្លូវថ្នល់ យោងតាមកាចេញផ្សាយរបស់កាសែត NHK នៅថ្ងៃពុធនេះ ដោយមានការព្យាករណ៍ ព្យុះទីហ្វុង Shanshan នឹងតម្រូវអោយមានការផ្អាក រាល់សេវាកម្មដឹកជញ្ជូន នៅក្នុងប្រទេសជប៉ុន ខណៈព្យុះដ៏សាហាវមួយនេះ កាន់តែខិតជិតមកដល់។ ប្រតិបត្តិ កររថភ្លើង Kyushu Shinkansen និយាយថា សេវាកម្មនឹងត្រូវបានផ្អាក រវាងស្ថានីយ៍ Kumamoto និងស្ថានីយ៍ Kagos hima-chuo ចាប់ពីម៉ោងប្រហែល ៨យប់ថ្ងៃពុធ ដល់ថ្ងៃព្រហស្បតិ៍ ឬអាចមានការពន្យារពេល នៅលើខ្សែរត់ ខ្លះៗទៀត ពីថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសៅរ៍។ ប្រតិបត្តិករកំពុងស្នើឱ្យប្រជាជនពិនិត្យមើលព័ត៌មានចុងក្រោយ ដោយកត់សម្គាល់ពីកាលបរិច្ឆេទ និងតំបន់ដែលរងផលប៉ះពាល់ ដែលអាចប្រែប្រួល អាស្រ័យលើដំណើរ របស់ព្យុះ។ ក្រុមហ៊ុន Japan Airlines និយាយថា ជើងហោះហើរចំនួន ៨២ ដែលភាគច្រើនទៅ និងមកពីទីក្រុង Kagoshima និងអាកាសយានដ្ឋាន នៅលើកោះតូចៗ នឹងត្រូវលុបចោល នៅថ្ងៃពុធ ដោយមានអ្នកដំណើរប្រហែល ៣៣០០ នាក់អាចនឹងមានការរអាក់រអួល៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន ចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៨ ក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” នៅព្រឹកថ្ងៃពុធ ៩ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយបណ្តារដ្ឋមន្ត្រីអាស៊ាន ទទួលបន្ទុកការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍ បានចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី១៨។ កិច្ចប្រជុំនេះ ត្រូវបានប្រព្រឹត្តទៅក្រោមប្រធានបទ “អាស៊ាន៖ ពង្រឹងការតភ្ជាប់ និងភាពធន់” ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក ដែលបានបង្ហាញពីការត្រៀមខ្លួនជាស្រេច ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីរៀបចំរបៀបវារៈរួមរបស់អាស៊ាន ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែនទាំងពេលបច្ចុប្បន្ន និងដែលកំពុងលេចឡើងថ្មីៗ។ កិច្ចប្រជុំក៏បានផ្លាស់ប្តូរទស្សនៈស្តីពីនិន្នាការថ្មីៗ ក្នុងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ឆ្នាំ២០១៦ ដល់ ២០២៥។ កិច្ចប្រជុំក៏បានស្វាគមន៍ប្រទេសម៉ាឡេស៊ី ក្នុងនាមជាប្រធាន AMMTC ឆ្នាំ២០២៥ ផងដែរ។ កិច្ចពិគ្រោះយោបល់ AMMTC ជាមួយប្រទេសចិន ជប៉ុន សាធារណរដ្ឋកូរ៉េ […]
- អគ្គលេខាធិការអាស៊ាន ពិភាក្សាការងារជាមួយ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ តបតាមការអញ្ជើញរបស់ឯកឧត្តម Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) លើកទី ១៨ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិប តេយ្យប្រជាមានិតឡាវ។ នៅព្រឹកថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានជួប ពិភាក្សាការងារជាមួយ ឯកឧត្តម Vilay Lakhamphong ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសន្តិសុខសាធារណៈនៃ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ានស្តីពីឧក្រិដ្ឋកម្មឆ្លងដែន (AMMTC) ឆ្នាំ២០២៤ ។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានអបអរសាទរប្រទេសឡាវ សម្រាប់ការធ្វើជាប្រធាន AMMTC ដោយជោគជ័យ។ ឯកឧត្តមក៏បានសំដែងនូវការត្រៀមខ្លួនជាស្រេចរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រទេសឡាវ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេស ក្នុងការអនុវត្តសកម្មភាព និងគម្រោងនានា។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


