ព័ត៌មានថ្មី
- កម្ពុជា បន្ថែមសកម្មភាពថ្មីចំនួន ០៣ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានលើកឡើងថា កម្ពុជា បានបន្ថែមសកម្មភាពថ្មីចំនួន ០៣ ដោយផ្តោតសំខាន់លើបញ្ហាយេនឌ័រ បរិស្ថាន និងមីនប្រឆាំងមនុស្សកែឆ្នៃ ក្នុងផែនការសកម្មភាពសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ ក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិគ្រោះយោបល់ផ្តល់ធាតុចូលលើផែនការសៀមរាប-អង្គរ ឆ្នាំ២០២៥-២០២៩ សម្រាប់ការអនុវត្តអនុសញ្ញាស្តីពីការហាមប្រាមគ្រាប់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅទីស្នាក់ការអាជ្ញាធរមីន នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានលើកឡើងថា ការអនុវត្តផែនការសកម្មភាពនេះទទួលបានលទ្ធផលគួរជាទីកត់សម្គាល់ ដើម្បីសម្រេចបាននូវគោលដៅរបស់អនុសញ្ញាអូតាវ៉ា។ ផែនការសកម្មភាពទីក្រុងអូស្លូ ត្រូវបានយកមកប្រើប្រាស់ ធ្វើជាមូលដ្ឋាន និងតាក់តែងសម្រាប់ការរៀបចំផែនការសកម្មភាពសៀមរាប-អង្គរឆ្នាំ២០២៥-២០២៩ ទោះបីមានបញ្ហាប្រឈមមួយ ចំនួនក៏ដោយ ស្របតាមការវិវត្តន៍នៃវិស័យសកម្មភាពមីនសកល ដើម្បីឆ្ពោះទៅរកពិភពលោកមួយដែលគ្មានមីន និងគ្មានអ្នកណាបន្តរងគ្រោះដោយសារមីន ទៀត។ ដើម្បីឱ្យការអនុវត្តផែនការសកម្មភាពសៀមរាប-អង្គរ មានលក្ខណៈគ្រប់ជ្រុងជ្រោយ កម្ពុជា បានខិតខំប្រឹង ប្រែងបំពេញបន្ថែម និងប្រមូលធាតុចូលប្រកបដោយការយកចិត្តទុកដាក់ពីគ្រប់វេទិការ ទាំងផ្លូវការ និងក្រៅផ្លូវ ការ […]
- គ្រឿងញៀន៣ វ៉ាលីបំរ៉ុងឆ្លងដែនមកកម្ពុជា ត្រូវសមត្ថកិច្ចថៃរឹបអូសបានពីកម្មករអូសរទេះ ខេត្តបន្ទាយមានជ័យៈ សមត្ថកិច្ចថៃប្រចាំ នៅច្រកទ្វារក្លងលឹកស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ឈមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានហៅកម្មករអូរទេះប្រុស ស្រី២នាក់ សួរនាំបន្ទាប់ ពីរាយការសង្ស័យថា មានគ្រឿងញៀនចំនួន៣វ៉ាលី ដែលគេហៅខ្លួនដឹកបំរ៉ុងឆ្លងដែនមកកម្ពុជា នា ព្រឹកថ្ងៃទី០៣ កញ្ញា ឆ្នាំ២០២៤ នៅចំណុចច្រកទ្វារខាងលើថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ សេចក្ដីរាយការបន្ថែមថា មុនកើតហេតុ មានជនជាតិថៃម្នាក់បានបើករថយន្តមកចតនៅចំណតរថយន្តជិតផ្សារោងក្លើ ស្រុកអារញ្ញ(ថៃ) រួចហើយបានមកហៅស្ត្រីម្នាក់ ជាកម្មករអូរទេះ ដើម្បី ដាក់វ៉ាលីចំនួនបី គ្រានោះស្ត្រីជាកម្មករខ្មែរបានដើរតំរង់ទៅរថយន្តមានឥវ៉ាន់(វ៉ាលី) ដើម្បីលើកដាក់លើរទេះ។ ដោយឡែកម្ចាស់ទំនិញបានដើរទៅបាត់ ខណៈនោះដែរស្ត្រីកម្មករជាម្ចាស់រទេះបានលើកវ៉ាលីម្ដងមួយៗដាក់រទេះ តែលើកមិនរូចក៏ហៅកម្មករប្រុសម្នាក់ មកជួយលើកវ៉ាលីតែ នៅលើកមិនរួចដដែលក៏កើតមានការសង្ស័យ បានឆែកមើលឃើញកញ្ចប់ដុំៗ ជាច្រើនដុំបានរាយការប្រាប់សមត្ថកិច្ចប្រចាំការនៅក្បែរនោះ និងមកឆែកឆេមើល។ បន្ទាប់ពីរាយការណ៏ ប្រាប់សមត្ថកិច្ចរួចរាល់សមត្ថកិច្ចជំនាញថៃ បានមកឆែកឆេក្នុងវ៉ាលី ក៏បានឃើញគ្រឿងញៀនជាច្រើនក្នុងវ៉ាលី នីមួយ និងបានឃាត់ខ្លួនកម្មករប្រុស ស្រីទាំង២នាក់ដើម្បីសួរនាំព័ត៏មានលំអិត បញ្ហាទៅនឹងគ្រឿងញៀនខាងលើ។ សេចក្ដីរាយការបន្ថែមថា បុរសជនសង្ស័យជាជនជាតិថៃ បានប្រពន្ធជនជាតិខ្មែរ ដោយឡែកគ្រឿងញៀនចំនួន៣វ៉ាលី ស្មើជាង ២០០គីឡូក្រាម។ បញ្ជាក់ថារហូតដល់មកទល់ពេលនេះ បុរសជាកម្មករជួយលើកគ្រឿងញៀនត្រូវសមត្ថកិច្ចដោះលែងមកវិញហើយ ចំពោះស្រ្តីជាម្ចាស់រទេះសមត្ថកិច្ចមិនទាន់ដោះលែងនៅឡើយ។ ចំពោះបុរសជនជាតិថៃជាជនសង្ស័យនោះ […]
- លោក Benjamin Netanyahu ធ្វើការសុំការអភ័យទោសចំពោះការស្លាប់របស់ចំណាប់ខ្មាំង នៅពេលដែលការតវ៉ានៅតែបន្តផ្ទុះឡើង លោក Benjamin Netanyahu បានសុំ “ការអភ័យទោស” ពីអ៊ីស្រាអែលចំពោះការខកខាន ក្នុងការប្រគល់ចំណាប់ខ្មាំងចំនួន ៦ នាក់ ដែលបានស្លាប់នៅក្នុងតំបន់ Gaza កាលពីថ្ងៃសៅរ៍ ខណៈក្រុមហាម៉ាស់បានព្រមានថា អាចនឹងត្រលប់ទៅគ្រួសាររបស់ពួកគេវិញជាក្រុម ប្រសិនបើបទឈប់បាញ់មិនត្រូវបានឈានដល់។ ប្រជាជនអ៊ីស្រាអែល រាប់ពាន់នាក់បានដើរតាមដងផ្លូវកាលពីថ្ងៃចន្ទ នៅក្នុងការតវ៉ាថ្មី ដើម្បីបង្ហាញពីកំហឹងរបស់ពួកគេចំពោះការបរាជ័យរបស់លោក Netanyahu ក្នុងការនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេមកផ្ទះវិញបន្ទាប់ពីរយៈពេលជិត ១១ ខែ។ បាតុកម្មចុងក្រោយនេះ កើតឡើងបន្ទាប់ពីមនុស្សរាប់សែននាក់បានដើរតាមផ្លូវក្នុងការតវ៉ា នៅទូទាំងប្រទេសកាលពីថ្ងៃអាទិត្យ ដោយបាតុករខ្លះ បានបិទផ្លូវហាយវេ ដ៏សំខាន់មួយក្នុងទីក្រុង Tel Aviv។ មនុស្សជាច្រើនបានពាក់ទង់ជាតិអ៊ីស្រាអែល និងព្យួរខ្សែបូពណ៌លឿង ដែលជានិមិត្តរូបនៃសាមគ្គីភាពជាមួយចំណាប់ ខ្មាំង ពីស្ពានដែលមើលពីលើផ្លូវ Ayalon Highway។ ចំណាប់ ខ្មាំងសរុប ចំនួន៩៧ នាក់ នៅតែមិនត្រូវបានគេរាប់បញ្ចូល បន្ទាប់ពីត្រូវ បានចាប់ជំរិតដោយក្រុមហាម៉ាសនៅ ថ្ងៃទី៧ ខែ តុលា ឆ្នាំមុន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ត្រីបាឡែនចារកម្មរបស់រុស្ស៊ី Hvaldimir ត្រូវបានគេប្រទះឃើញស្លាប់នៅជិតប្រទេសន័រវេស ទីភ្នាក់ងារព័ត៌មាន Reuters បានចុះផ្សាយកាលពីថ្ងៃទី២ ខែកញ្ញានេះថា ត្រីបាឡែន បេលូហ្គា មួយក្បាល ដែលត្រូវបានគេសង្ស័យថា ជាអ្នកធ្វើចារកម្ម សម្រាប់ប្រទេសរុស្ស៊ី បន្ទាប់ពីត្រូវបានរកឃើញ នៅក្នុងដែនទឹក ប្រទេសន័រវេស កាលពី៥ឆ្នាំមុន ត្រូវបានគេរកឃើញថា ងាប់ហើយ។ ឈ្មោះរបស់ ត្រីបាឡែន Hvaldimir គឺជា ការរួមបញ្ចូលគ្នានៃពាក្យន័រវេសសម្រាប់ត្រីបាឡែន និងឈ្មោះដំបូងរបស់ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន៕ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋន័រវេស NRK បានរាយការណ៍ថា សាកសពត្រីបាឡែននេះ ត្រូវបានរកឃើញអណ្តែត ចេញពីឆ្នេរសមុទ្រ នៅតំបន់ Risavika នាភាគខាងត្បូង ប្រទេសន័រវេស កាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកនេសាទ។ ត្រីបាឡែនមួយក្បាលនេះ ត្រូវបានរកឃើញមានខ្សែដ៏ចម្លែកមួយ បំពាក់ជាមួយនឹងឧបករណ៍សម្រាប់ដាក់កាមេរ៉ា ដែលមានពាក្យថា « Equipment St Petersburg » ជាឈ្មោះ ដែលធ្លាប់ត្រូវបានដាក់ ដោយប្រធានា ធិបតីរុស្ស៊ី លោកពូទីន ទើបគេសន្មត់ថា ជាត្រីបាឡែន ចារកម្មរុស្ស៊ី៕ ប្រែសម្រួលដោយ ម៉ុក […]
- នាយករដ្ឋមន្ត្រីឥណ្ឌា នឹងទៅបំពេញទស្សនកិច្ចផ្លូវការ នៅ ប្រទេសប្រ៊ុយណេ និងសិង្ហបុរី នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃអង្គារ បានចាប់ផ្ដើមដំណើរទស្សនកិច្ចផ្លូវការរយៈពេលបីថ្ងៃទៅកាន់ប្រទេសប្រ៊ុយណេ ដារូសាឡឹម និងសិង្ហបុរី។ ដំណើរទស្សនកិច្ច របស់ប្រ៊ុយណេ របស់លោក Modi នឹងក្លាយជាដំណើរ ទស្សនកិច្ចទ្វេភាគីលើកដំបូង របស់នាយករដ្ឋមន្ត្រីឥណ្ឌា។ នៅក្នុងជើងទីពីរនៃដំណើរទស្សនកិច្ចរបស់លោក Modi នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ៤-៥ ខែកញ្ញា។ នៅក្នុងសេចក្តីថ្លែងការណ៍នៃការចាកចេញរបស់គាត់ លោក Modi បាននិយាយថា ការផ្តោតសំខាន់នៃដំណើរទស្សនកិច្ចភ្លោះរបស់គាត់នឹងផ្តោតលើការពង្រឹងទំនាក់ទំនងរបស់ឥណ្ឌាជាមួយប្រទេសទាំងពីរ។ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរថា “ទំនាក់ទំនងការទូតឥណ្ឌា-ប្រ៊ុយណេដារូសាឡឹមបានបញ្ចប់ ៤០ ឆ្នាំដ៏រុងរឿង។ ខ្ញុំទន្ទឹងរង់ចាំជួបជាមួយព្រះចៅស៊ុលតង់ Haji Hassanal Bolkiah” ។ លោកបានបន្ថែមថា “នៅប្រទេសសិង្ហបុរី ខ្ញុំនឹងជួបពិភាក្សាជាមួយប្រធានាធិបតី Tharman Shanmugaratnam នាយករដ្ឋមន្ត្រី Lawrence Wong ទេសរដ្ឋមន្ត្រី Lee Hsien Loong និង លោក Goh Chok Tong៕
- គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» ប្រវែងជាង ៣៣គីឡូម៉ែត្រ សម្រេចបាន ៤៤,៣១% គម្រោងសាងសង់ «ស្ពានឆ្លងកាត់ទន្លេមេគង្គនៅខេត្តក្រចេះ និងផ្លូវតភ្ជាប់» មានហេដ្ឋារចនាសម្ព័ន្ធដូចជា៖ ទី១. ស្ពានឆ្លងកាត់ទន្លេមេគង្គខេត្តក្រចេះ មានប្រវែង ១ ៧៦១ម៉ែត្រ ស្ថិតនៅស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វ ហើយទី២. ផ្លូវតភ្ជាប់ និងផ្លូវខ្នែងទៅកាន់ក្រុងក្រចេះ ខេត្តក្រចេះ មានប្រវែងសរុបជាង ៣៣ គីឡូម៉ែត្រ ដោយគ្រោងបញ្ចប់ការសាងសង់ឱ្យបានមុនខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ។ ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន ដែលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តកសាង និងពង្រឹងមូលដ្ឋានគ្រឹះ តាមរយៈការបង្កើនប្រសិទ្ធភាពហេដ្ឋារចនាសម្ព័ន្ធគាំទ្រ និងការកសាង ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗ៕
- ស្ពានអណ្តោត ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋានក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សា ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះត្រូវបានកសាងដើម្បីភ្ជាប់ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅកាន់ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់ -ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាលនៃព្រះរាជាណាចក្រកម្ពុជា៕
- ធនាគារអភិវឌ្ឍន៍អាស៊ី ADB អនុម័តប្រាក់កម្ចី និងជំនួយឥត សំណងជាង៩៣លានដុល្លារ ដើម្បីកែលម្អនិងពង្រីកការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តប្រាក់កម្ចី និងជំនួយ ឥតសំណងចំនួន ៩៣,៦លានដុល្លារ ដើម្បីកែលម្អនិងពង្រីកការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន(WASH) ដែលធន់នឹងអាកាសធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់៨៨,០០០គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុង ៩ខេត្ត ដូចជា ខេត្តបន្ទាយមានជ័យ បាត់ដំបង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យប៉ៃលិន ព្រះវិហារ និងស្ទឹងត្រែង។ នេះបើតាមសេចក្តីប្រកាស ព័ត៌មានរបស់ធនាគារអភិវឌ្ឍអាស៊ីនៅថ្ងៃច័ន្ទ ទី០២ ខែកញ្ញា ២០២៤នេះ។ កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបានជាសកលនូវការផ្គត់ផ្គង់ទឹកនិងសម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ជនបទ និងធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានគ្រឿងបរិក្ខារអនាម័យ ដែលគ្រប់គ្រងប្រកបដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។ លោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានលើកឡើងថា«កម្មវិធីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាពនិងអនាម័យមូលដ្ឋាន(Wash)ដើម្បីទាំងអស់គ្នា» ដោយផ្តល់អាទិភាពដល់ប្រជាពលរដ្ឋរស់នៅតំបន់ដាច់ស្រយាល គឺមានការរួមបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ចក្នុងការចាត់ចែងបរិក្ខារផ្គត់ផ្គង់ទឹកមានសុវត្ថិភាពនិងអនាម័យ ដែលគ្រប់គ្រងដោយសហគមន៍ និងពង្រីកវិសាលភាពការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាស ធាតុ។ […]
- ការដ្ឋានដាក់ប្រព័ន្ធលូប្រអប់៤ខ្សែ ខ្នាតធំនៅសង្កាត់បឹងទំពន់ទី១បានរួចរាល់១ខ្សែផ្លូវ និង៣ខ្សែទៀតកំពុងអនុវត្ត ការដ្ឋានដាក់លូប្រអប់៤ខ្សែខ្នាតធំនៅសង្កាត់បឹងទំពន់ទី១បានរួចរាល់១ខ្សែផ្លូវលេខ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រ ហើយចាប់ផ្ដើមស្ថាបនាផ្លូវ ក្រោយពីបើកការដ្ឋានស្ថាបនាកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិច ចេញតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ។ លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជ ធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃ២កញ្ញានេះថា ៖ សកម្មភាពការដ្ឋា នដាក់ប្រព័ន្ធលូប្រអប់ខ្នាតធំ៤ខ្សែហើយ១ខ្សែលើកំណាត់ផ្លូវ 108 BT មានទំហំ ៤ម៉ែត្រx២ម៉ែត្រប្រវែងជិត២០០ម៉ែត្ររួចរាល់ទាំងស្រុងហើយក្នុងនោះផ្លូវមួយចំនួនទៀតកំពុងអនុវត្តព្រមគ្នា។ ចំណែកមន្ត្រីជំនាញឱ្យដឹងថា៖ ផ្លូវលេខ 108 BT បានដាក់លូរួចហើយកំពុងបន្តស្ថាបនាផ្លូវបេតុងលើផ្លូវ១០៨ដដែលនេះក្នុងរយះពេល១ខែកន្លះទៀត។ ជារួមការងារដាក់លូនិងធ្វើផ្លូវនៅតំបន់បឹងទំពន់នេះមានចំនួន៤ខែ ដោយប្រើពេល១ឆ្នាំកន្លះបានរួចរាល់ទាំងស្រុង។ការងារខាងលើនេះអនុវត្តដោយក្រុមហ៊ុន Precast Plantsដែលជាគម្រោងរបស់ថ្នាក់ជាតិ។ គួរបញ្ជាក់ថា៖ គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញរយៈពេល៥ឆ្នាំ មានចំនួន៥០គម្រោង ចំពោះគម្រោងដែលត្រូវអនុវត្តមានចំនួន២៣គម្រោង។ កម្រោងរដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងអនុវត្តចំនួន១៣គម្រោង ហើយគម្រោងដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រ x២ម៉ែត្រនេះ ក៏ស្ថិតក្នុងគម្រោងនេះដែរ។ អភិបាលរាជធានីភ្នំពេញឯកឧត្ដមឃួង ស្រេង កាលពីថ្ងៃទី១១ កក្កដា២០២៤ កន្លងមកនេះ បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរដែនដី ពាក់ពន្ធ័ចុះទៅពិនិត្យមើលប្រឡាយ ស្ថានីយ៏បូមទឹកបឹងទំពន់ មើលការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 […]
- កិច្ចសហប្រតិបត្តិការចិន-អាហ្រ្វិកកាន់តែជំរុញការអភិវឌ្ឍន៍រួមនៃសកលខាងត្បូង ជាច្រើនឆ្នាំមកនេះ សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសចិន ដែលជាប្រទេសកំពុងអភិវឌ្ឍន៍ធំជាងគេ និងទ្វីបអាហ្រ្វិក ដែលជាទ្វីបដែលមានប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំងបំផុត បានបន្តផ្តល់ផលប្រយោជន៍ដល់ប្រជាជាតិដែលពាក់ព័ន្ធ ដោយ ធ្វើជាឧទាហរណ៍មួយអំពីរបៀប ដែលបណ្តាប្រទេសខាងត្បូងសកលអាចរួបរួមគ្នាដើម្បីជំរុញកំណើនរួម និង ការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ២០២៤ នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) ដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងប៉េកាំង ពីថ្ងៃទី០៤ ដល់ថ្ងៃទី០៧ ខែកញ្ញា ប្រទេសចិន និងប្រជាជាតិអាហ្វ្រិកនឹងបន្តទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាក់ស្តែងបន្ថែមទៀត ដើម្បីរួមគ្នាជំរុញទំនើបកម្ម និងកសាងសហគមន៍កម្រិតខ្ពស់ជាមួយ អនាគតរួមគ្នា។ សហគ្រាសចិនបានជួយពង្រឹងមូលដ្ឋានឧស្សាហកម្មរបស់ទ្វីបអាហ្រ្វិក តាមរយៈការសាងសង់សួនឧស្សាហកម្ម ការកសាងសមត្ថភាព ការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះទេពកោសល្យលើវិស័យផ្សេងៗ រួមទាំងកសិកម្ម ការផលិត សេដ្ឋកិច្ចឌីជីថល ឱសថ ភស្តុភារ និងហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនេះ ប្រទេសចិនបានអនុវត្តគម្រោងថាមពលស្អាត និងបណ្តាញអគ្គិសនីរាប់រយនៅក្នុងទ្វីបអាហ្រ្វិក ដោយបានជួយប្រទេសក្នុងទ្វីបអាហ្រ្វិកប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យ ថាមពលវារីអគ្គិសនី និងថាមពលខ្យល់បានកាន់តែប្រសើរឡើង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- មនុស្សរាប់ម៉ឺននាក់ ប្រមូលផ្តុំគ្នានៅអ៊ីស្រាអែល ដើម្បីបាតុកម្ម ទាមទារឱ្យមានកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទូទាំងប្រទេសអ៊ីស្រា អែលដើម្បីបាតុកម្ម បន្ទាប់ពីសាកសពចំណាប់ខ្មាំងប្រាំមួយនាក់ដែលក្រុមហាម៉ាស់ឃុំឃាំងនៅតំបន់ហ្គាហ្សាស្ទ្រីបត្រូវបានទាហានរកឃើញ។ ក្រុមអ្នកតវ៉ា ជាច្រើននាក់ពាក់ទង់ជាតិអ៊ីស្រាអែល បានចុះមកទីក្រុង Tel Aviv ទីក្រុង Jerusalem និងទីក្រុងផ្សេងទៀត ដើម្បីដាក់ទន្ទកម្មដល់ នាយករដ្ឋមន្ត្រី គឺលោកBenjamin Netanyahu និងរដ្ឋាភិបាល ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយដើម្បីធានាការដោះលែងចំណាប់ខ្មាំងដែលនៅសេសសល់ ដែលត្រូវបានចាប់ខ្លួនដោយក្រុមហាម៉ាសក្នុងអំឡុងពេលការវាយប្រហារថ្ងៃទី ៧ ខែតុលា។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយនៅមុននេះបន្តិចថា សាកសពទាំងប្រាំមួយត្រូវបានរកឃើញកាលពីថ្ងៃសៅរ៍នៅក្នុងផ្លូវរូងក្រោមដីមួយក្នុងតំបន់ Rafah នៃភាគខាងត្បូងហ្គាហ្សា។ ករណីនេះបានបង្កឱ្យមានការតវ៉ាកាលពីថ្ងៃអាទិត្យ ដោយហ្វូងមនុស្សបានចោទប្រកាន់រដ្ឋាភិបាល និងលោក Netanyahu ដោយផ្ទាល់ពីការខកខានក្នុងការជួយសង្គ្រោះចំណាប់ខ្មាំងដែលនៅសេសសល់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- រដ្ឋមន្ត្រីក្រសួងព័ត៌មាន អំពាវនាវដល់សមាជិកវិទ្យាស្ថានអភិវឌ្ឍ ន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក ចូលរួមជាមួយកម្ពុជា ប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ក្នុងតំបន់ (កូឡាឡាំពួរ)៖ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអំពាវនាវឱ្យបណ្តាប្រទេសជាសមាជិកវិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក AIBD ចូលរួមជាមួយកម្ពុជាក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញនូវជំហរគាំទ្រ និងសាទរ។ ការបង្ហាញពីគំនិតផ្តួចផ្តើមលើការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ នៅក្នុងតំបន់នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបិទ «កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤៩ និងមហាសន្និបាតលេីកទី២២ និងកិច្ចប្រជុំពាក់ព័ន្ធ» (49th Annual Gathering/22nd AIBD General Conference & Association Meetings) របស់វិទ្យាស្ថានអភិវឌ្ឍន៍ប្រព័ន្ធផ្សាយសោតទស្សន៍អាស៊ីប៉ាស៊ីហ្វិក នៅរសៀលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤ នាទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ពិធីនេះមានការចូលរួមពីបណ្តាលប្រទេសសមាជិក១៩ផ្សេងគ្នា និងមានអ្នកចូលរួមប្រមាណ៦០រូប។ នៅក្នុងសុន្ទរកថាបិទ ឯកឧត្តម រដ្ឋមន្រ្តីបានជម្រាបជូនគណៈប្រ តិភូដែលអញ្ជើញចូលរួម ពីគំនិតផ្តួចផ្តើមរបស់កម្ពុជាអំពីយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលជាបញ្ហារួមរបស់តំបន់ និងបានអំពាវនាវឱ្យបណ្តាលប្រទេសជាសមាជិក ចូលរួមជាមួយកម្ពុជានៅក្នុងយុទ្ធនាការនេះ ដើម្បីរួមគ្នាលើក កម្ពស់ការយល់ដឹងរបស់ប្រជាពលរដ្ឋ។ គណៈប្រតិភូទាំងអស់ បានបង្ហាញនូវជំហរគាំទ្រ និងសាទរចំពោះគំនិតផ្តួចផ្តើមរបស់កម្ពុជា លើការរួមគ្នាប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ ដែលលើកឡើងដោយឯកឧត្តមរដ្ឋមន្រ្តី។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តីក៏បានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា […]
- ស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាស្ពានយុទ្ធសាស្ត្រក្នុងការតភ្ជាប់ការដឹកជញ្ជូន និងចរាចរណ៍ពីប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ មានប្រវែងសរុបចំនួន ១១៣១ម៉ែត្រ និងមានទទឹងទំហំ ១៣,៥០ម៉ែត្រ ដោយតភ្ជាប់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម និងស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ស្ពាននេះ បានបើកការដ្ឋានសាងសង់នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ ២០១៨ និងបញ្ចប់ការសាងសង់នាថ្ងៃទិ២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដោយបានក្លាយមធ្យោបាយដ៏សំខាន់ក្នុងការតភ្ជាប់ទៅប៉ែកឦសាននៃព្រះរាជាណាចក្រកម្ពុជា តាមរយៈការបង្ខិតចូលគ្នារវាងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ ដោយតភ្ជាប់ផ្លូវជាតិលេខ៧១C ដែលជាផ្លូវយុទ្ធសាស្ត្រដ៏សំខាន់ក្នុងវិស័យដឹកជញ្ជូន ពិសេស ទំនិញកសិឧស្សាហកម្ម ទៅកាន់ទីផ្សារ ។ បន្ថែមពីនេះ ស្ពានភ្ជាប់និស្ស័យស្ទឹងត្រង់-ក្រូចឆ្មារ ក៏បានផ្តល់ភាពងាយស្រួលក្នុងការធ្វើចរាចរណ៍របស់ពលរដ្ឋក្នុងតំបន់ ក៏ដូចជាការធ្វើដំណើររបស់អ្នកទេសចរបានកាន់តែល្អប្រសើរ ដោយកាត់បន្ថយនូវរយៈពេលធ្វើដំណើរ និងឆាប់ទៅដល់គោលដៅទេសចរណ៍។
- រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះសួរសុខទុក្ខ បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ៖ ឯកឧត្តម ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឆ្លៀតក្នុងឱកាសនៃការចុះពិនិត្យទីតាំងត្រៀមចុះបឋមសិលាអគារមណ្ឌលកណ្តាលនៃមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញចុះសួរសុខទុក្ខបងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត។ ឯកឧត្តមសាស្ត្រាចារ្យ បានសំដែងមនោសញ្ចេតនាគោរពដឹងគុណជូនដល់បងប្អូនអ្នកជំងឺ និងក្រុមគ្រួសារដែលបានផ្តល់ទំនុកចិត្តយ៉ាងខ្លាំងមកលើសេវាសុខាភិបាលនៃមន្ទីរពេទ្យកាល់ម៉ែត ក៏ដូចជានៅគ្រប់បណ្តាមូលដ្ឋានសុខាភិបាលទូទាំប្រទេស ដែលបងប្អូនញាត្តិមិត្តបានអញ្ជើញទៅដល់។ នាឱកាសសួរសុខទុក្ខនេះផងដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ ដេីម្បីសួរសុខទុក្ខនិងសំណេះសំណាល ព្រមទាំងផ្តល់អនុសាសន៍មួយចំនួន ក្នុងការផ្តល់សេវាប្រកបដោយគុណភាព ស័ក្តិសិទ្ធភាព ចូលរួមជម្រុញការអភិវឌ្ឍន៍សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល។ ឯកឧត្តមសាស្ត្រាចារ្យ បានពាំនាំប្រសាសន៍សួរសុខទុក្ខពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង មកលើការអភិវឌ្ឍន៍នៃវិស័យសុខាភិបាល។
- គណៈមេធាវីកម្ពុជានិងបរទេស មកសិក្សាស្វែងយល់ពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាព នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជាក្នុងអាណត្តិថ្មីនីតិកាលទី៧ គណៈប្រតិភូគណៈមេធាវីកម្ពុជា និងគណៈមេធាវីបរទេស ចំរុះជាតិសាសន៍ មានឥណ្ឌា ថៃ ហុងកុង ចិន និងជប៉ុនសរុបចំនួន៧៨រូប បានអញ្ជើញមកកាន់វិមានរដ្ឋសភា នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ដើម្បីសិក្សាស្វែងយល់អំពី ការរៀបចំនិងការប្រព្រឹត្តទៅ និងវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧។ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីកម្ពុជា បានមាន ប្រសាសន៍ថ្លែងអំណរគុណ ចំពោះសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ដែលបានអនុញ្ញាតឱ្យគណៈប្រតិភូគណៈមេធាវីកម្ពុជានិងគណៈមេធាវីបរទេសបានមកធ្វើទស្សនកិច្ចសិក្សាស្វែងយល់ពីការងាររដ្ឋសភា និងក៏សូមថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍ដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភាផងដែរ។ ឯកឧត្តមប្រធានគណៈមេធាវីកម្ពុជា ជឿជាក់ថា តាមរយៈបទឧទ្ទេសនាមរបស់ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋានរដ្ឋសភា នាឱកាសនេះ គណៈមេធាវីទាំងកម្ពុជានិងបរទេស នឹងទទួលបាននូវចំណេះដឹង និងបទពិសោធន៍ថែមទៀត សម្រាប់ការបំពេញការងាររបស់ខ្លួន។ ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា និងសហការី ដែលបានអញ្ជើញទទួលស្វាគមន៍ គណៈប្រតិភូគណៈមេធាវីនាពេលនេះ បានធ្វើបទបង្ហាញអំពី ការរៀបចំនិងការប្រព្រឹត្តទៅ ក៏ដូចជាវឌ្ឍនភាពថ្មីៗ នៃអំណាចនីតិប្បញ្ញត្តិរបស់ប្រទេសកម្ពុជា នៅក្នុងអាណត្តិថ្មីនីតិកាលទី៧នេះ ដោយឯកឧត្ដមបានមានប្រសាសន៍ជម្រាបជូនពីតួនាទីភារកិច្ចស្នូល ដែលជាកិច្ចការរបស់់រដ្ឋសភាត្រូវបំពេញក្នុងនាមជាស្ថាប័ននីតិប្បញ្ញត្តិ គឺមានការងារនីតិកម្ម ការតាមដានការអនុវត្តច្បាប់ និងភាពជាតំណាងរបស់ប្រជាពលរដ្ឋ រួមជាមួយនឹងការខិតខំក្នុងការជំរុញទំនាក់ទំនងក្នុងវិស័យការទូតសភាផងដែរ។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


