ព័ត៌មានថ្មី
- អគ្គលេខាធិការអាស៊ាន អញ្ជើញទៅទស្សនាស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទៅទស្សនាស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ព្រមទាំងបានជួបពិភាក្សាការងារជាមួយប្រធានគណៈកម្មការនេះ គឺលោក José Manuel Salazar-Xirinachs ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញកិច្ចសហប្រតិបត្តិការ និងកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និង ECLAC នៅក្រោមក្របខណ្ឌភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី។
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមពិសាបាយការងារដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មស៊ីលី SOFOFA នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមពិសាបាយការងារដែលសហការរៀបចំដោយសហព័ន្ធឧស្សាហកម្មស៊ីលី SOFOFA និងសមាគមអ្នកនាំចេញសាច់ស៊ីលី Chile Carne ។ នៅក្នុងឱកាសនោះ ភាគីទាំងអស់បានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចអាស៊ាន-ស៊ីលី និងបានស្វែងរកមើលវិស័យកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានថ្មីៗ ដើម្បីបង្កើនការចូលរួមរវាងអាស៊ាន និងស៊ីលី។
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ លោក Rodrigo Yañez អគ្គលេខាធិការសហព័ន្ធឧស្សាហកម្មស៊ីលី នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោក Rodrigo Yañez អគ្គលេខាធិការសហព័ន្ធឧស្សាហកម្មស៊ីលី (SOFOFA) ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្តោតលើវិធានការដែលអាចធ្វើទៅបាន និងបានរិះរកសកម្មភាពកិច្ចសហប្រតិបត្តិការថ្មីៗ ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងស៊ីលី។
- អគ្គលេខាធិការអាស៊ាន ធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី ស្តីពីការវិវត្តន៍របស់អាស៊ាន ក្នុងនាមជាសហគមន៍ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានធ្វើបាឋកថានៅសាកលវិទ្យាល័យស៊ីលី ស្តីពីការវិវត្តន៍របស់អាស៊ាន ក្នុងនាមជាសហគមន៍ ដោយបានជម្រាបជូនពីគោលបំណងចំបងក្នុងការបង្កើតអាស៊ាន ដើម្បីធានាថា ប្រទេសនានានៅក្នុងតំបន់គ្មានជម្លោះ តាមរយៈការស្វែងរកការអភិវឌ្ឍសេដ្ឋកិច្ច។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានចែករំលែកពីសមិទ្ធផល និងកិច្ចខិតខំប្រឹងប្រែងកំពុងបន្តរបស់អាស៊ាន ក្នុងការថែរក្សាតួនាទីរបស់ខ្លួន ជាកម្លាំងចលករក្នុងការរៀបចំនិម្មាបនកម្មតំបន់ ចំពេលដែល បរិយាកាសយុទ្ធសាស្ត្រកំពុងប្រែប្រួល រួមទាំងតាមរយៈចក្ខុវិស័យអាស៊ាន ស្តីពីតំបន់ឥណ្ឌូប៉ាស៊ីហ្វិក (AOIP) ជាដើម។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានគូសបញ្ជាក់អំពីសក្តានុពលដែលមិនទាន់បានប្រើប្រាស់ ដែលអាស៊ាន និងស៊ីលីអាចធ្វើរួមគ្នាបាន ដើម្បីជំរុញកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។
- ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌ មាន Diario Financiero របស់ស៊ីលី នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាស៍ជាមួយសារព័ត៌ មាន Diario Financiero របស់ស៊ីលី។ នៅក្នុងកិច្ចសម្ភាសន៍នោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីគោលបំណងនៃទស្សនកិច្ចរបស់គាត់ ក្នុងនាមជាអគ្គលេខាធិការអាស៊ានទី ១ ដែលមកធ្វើទស្សនកិច្ចនៅប្រទេសស៊ីលី និងតំបន់អាមេរិកឡាទីននេះ។ ឯកឧត្តម ក៏បានពិភាក្សាអំពីវិស័យដែលអាចធ្វើរួមគ្នាបាន ដើម្បីពង្រឹងភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី ដូចជា ការជំរុញពាណិជ្ជកម្ម ការវិនិយោគ ទេសចរណ៍ និងការតភ្ជាប់ឱ្យកាន់តែប្រសើរជាងមុន។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានចែករំលែកទស្សនៈរបស់គាត់ អំពីសំណើរបស់ស៊ីលីសុំចូលក្នុងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ផងដែរ។
- ទេសរដ្ឋមន្រ្តី លី ធុជ ៖គោលដៅរបស់សម្តេចធិបតី គឺបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា (សៀមរាប)÷ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានគូសបញ្ជាក់ថា ទស្សនវិស័យ និងគោល ដៅរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្នុងការបញ្ចប់ការរងគ្រោះដោយយុទ្ធភណ្ឌគ្រឿងផ្ទុះ និងផ្តល់សុខសុវត្ថិភាពពេញលេញ ជូនប្រជាជនកម្ពុជា តាមរយៈការកាត់ បន្ថយការស្លាប់ របួស និងការរំដោះផ្ទៃដី គឺជាកាតព្វកិច្ចចម្បង និងការទទួលខុសត្រូវរបស់អាជ្ញាធរមីន។ នេះជាការលើកឡើងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ តាងនាម សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី និងជាប្រធានអាជ្ញាធរមីន ដែលបានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយ «លទ្ធផលនៃការអនុវត្តគម្រោងសាកល្បងការប្រើប្រាស់ឧបករណ៍វាយតម្លៃហានិភ័យ ក្នុងការគ្រប់គ្រងការគម្រាមកំហែងដែលនៅសេសសល់ក្នុងប្រទេសកម្ពុជា» ក្រោមការគាំទ្រទាំងថវិកា និងបច្ចេកទេស ពីមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវសម្រាប់ការបោសសម្អាតមីនមនុស្សធម៌(GICHD) ដែលបានប្រារព្ធធ្វើនៅខេត្តសៀមរាប នាថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤។ សិក្ខាសាលាផ្សព្វផ្សាយនេះ មានការចូលរួមពីស្ថាប័នអាជ្ញាធរមីន តំណាងរដ្ឋបាលទាំង២៥រាជធានីខេត្ត អង្គភាពម៉ាពូ ដៃគូអភិវឌ្ឍន៍ ប្រតិបត្តិករសកម្មភាពមីនជាតិ-អន្តរជាតិ និងតំណាង GICHD ។ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ […]
- អ្នកជំនាញ បន្តជួសជុលជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិច អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហប្រតិបត្តិការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund) របស់សហរដ្ឋអាមេរិក បន្តការងារជួសជុល ពង្រឹងជញ្ជាំងរួតទី២ ប្រាសាទភ្នំបាខែង ទិសខាងត្បូងឆៀងខាងលិចប្រវែង៣៦ម៉ែត្រជាបន្តទៀត។ លោក ជីវ ភារម្យ ស្ថាបត្យករនៅការដ្ឋានជួសជុលប្រាសាទ ភ្នំបាខែង ឱ្យដឹងថា ជញ្ជាំងរួតទី២ប្រាសាទភ្នំបាខែង រងការខូច ខាតស្ទើរតែ៩០ភាគរយ។ ពិសេស នៅត្រង់ចំណុចកាច់ជ្រុង ធ្វើឱ្យប្រាសាទរណបបាត់បង់ថ្មស្ទើរតែទាំងស្រុង ហើយកម្រាល និងជញ្ជាំងបានខូចខាតបាត់បង់ថ្មមួយផ្នែកធំ។ ការខូចខាតបណ្តាលមកពីអាយុកាល និងធម្មជាតិ បណ្ដាលឱ្យឬសឈើដុះចាក់តាមកន្លៀតថ្មភ្នំនិងថ្មជញ្ជាំង ទឹកភ្លៀងហូរច្រោះ ថ្មភ្នំពុកផុយ ព្រម ទាំងថ្មជញ្ជាំងចល័តខុសពីទីតាំងជាដើម។ ការងារជួសជុលផ្នែករួតទី២នេះ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២៤ខាងមុខ។ លោក ជីវ ភារម្យ បញ្ជាក់ទៀតថា ការងារជួសជុលរចនាសម្ពន្ធប្រាសាទភ្នំបាខែង ជ្រុងខាងត្បូងឆៀងខាងលិច គឺចាប់ផ្ដើមតាំងពីខែសីហា ឆ្នាំ២០១៩ ដែលជួសជុលសម្រេចនូវប្រាសាទរណបចំនួន៤ និង ជួសជុលជណ្តើរទាំង៥ថ្នាក់ សម្រេចបាន៩០ ភាគរយ។ ជាមួយគ្នានោះដែរ ក៏បានជួសជុលកម្រាលនៅតាមរួតទី៣ និងទី៤ សម្រេចបាន៣០ភាគរយ។ ដោយឡែក ក៏បានជួសជុលជញ្ជាំងរួតទី១ រួតទី៣ និងរួតទី៤ សម្រេចបាន៨០ […]
- សម្ដេចតេជោ គាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ សម្ដេចតេជោ គាំទ្រគំនិតផ្តួចផ្តើមតភ្ជាប់ផ្លូវអាកាស ដោយហោះហើរត្រង់ពីកាហ្សាក់ស្ថាន មកព្រលានយន្តហោះនៅភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ។ ការគាំទ្រនេះធ្វើឡើងនៅក្នុងឱកាសសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យ ឯកឧត្តម កាណាត់ ទូមិសហ្ស ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារ ណរដ្ឋកាហ្សាក់ស្ថាន ចូលជូនសារតាំង នៅវិមានព្រឹទ្ធសភា។ ឯកឧត្តម ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋកាហ្សាក់ ស្ថាន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតរយៈពេល៣០ ឆ្នាំ មកនេះ ដែលមានមូលដ្ឋានលើការទុកចិត្តគ្នា ការគាំទ្រគ្នា និងការផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក។ កាហ្សាក់ស្ថាន តែងតែចាត់ទុកកម្ពុជា ជាដៃគូដ៏ល្អប្រសើរមួយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ឯកឧត្តមឯកអគ្គរដ្ឋទូត សង្ឃឹមថា កម្ពុជានឹងបន្តគាំទ្រកាហ្សាក់ស្ថាន ក៏ដូចជាគាំទ្រដល់សេចក្តីព្រាងដំបូងនៃធម្មនុញ្ញ ដើម្បីធ្វើឱ្យសន្និសីទនេះ ក្លាយជាអង្គការកម្រិតអន្តរជាតិជាផ្លូវការមួយ។ ក្រៅពីនេះ ឯកឧត្តម ក៏សូមស្នើកម្ពុជា បន្តគាំទ្រកាហ្សាក់ស្ថាន ក្នុងឋានៈជាប្រទេសសង្កេត ការណ៍របស់អាស៊ាន និងក្នុងក្របខណ្ឌអន្តរជាតិផ្សេងៗ។ កាហ្សាក់ស្ថាន ចង់ពង្រីកទំនាក់ទំនងជាមួយប្រទេសកម្ពុជា ដែលជាដៃគូដ៏ល្អ និងជាមួយបណ្តាប្រទេសអាស៊ីអាគ្នេហ៍ដទៃទៀត លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ការវិនិយោគ ទំនាក់ ទំនងនយោបាយ និងវប្បធម៌ជាដើម។ […]
- លោកយាយ លោកតាចាស់ជរា គ្មានទីពឹង ក្នុងខេត្តប៉ៃលិន បន្តទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែ ពីមូលនិធិចាស់ជរា របស់លោកជំទាវ បាន ស្រីមុំ អ៊ី ឈាន ប៉ៃលិន៖ ព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សៅ សារ៉ាត់ ក្នុងនាមលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិចាស់ជរា និងជាអភិបាលខេត្តប៉ៃលិន បានដឹកនាំ យុវជន សសយក យុវជនកាកបាទក្រហម និង ក្រុមការងារមូលនីធិ អញ្ជើញសំណេះសំណាលសួរសុខទុក្ខ ជាមួយលោកតា លោកតា ចាស់ជរាគ្មានទីពឹង និងមានជីវភាពខ្វះខាតទូទាំងខេត្តប៉ៃលិន ដែលមកទទួលប្រាក់ឧបត្ថម្ភប្រចាំខែកញ្ញា ពីក្រុមការងាររបស់មូលនិធិ ។ ឯកឧត្តម សៅ សារ៉ាត់ បានមានប្រសាសន៍នាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ឯកឧត្តមទេសរដ្ឋមន្ត្រី អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន និងលោកជំទាវបណ្ឌិត បាន ស្រីមុំ ប្រធានមូលនីធិ ជូនដល់លោក យាយ លោកតាចាស់ជរាទាំងអស់ ដែលជានិច្ចកាលឯកឧត្តម និងលោកជំទាវ តែងតែគិតគូពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែងនៅទូទាំងខេត្តប៉ៃលិន ។ ឯកឧត្តម បានមានប្រសាសន៍លើកឡើងពី អត្ថប្រយោជន៍ដ៏មហាសាល របស់ព្រែកជីកហ្វូណន-តេជោ ដែលជាគំនិតផ្តួចផ្ដើមដ៏ឧត្តុង្គឧត្តមរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រី […]
- សិស្សស្រីងាកមកចាប់ជំនាញជួសជុលរថយន្តកាន់តែច្រើន ព្រោះឃើញឱកាសទីផ្សារការងារកាន់តែសម្បូរ ភ្នំពេញ៖ បច្ចុប្បន្នជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត ដែលជាជំនាញមួយលេចធ្លោក្នុងចំណោមជំនាញវិជ្ជាជីវៈផ្សេងទៀត ដោយជំនាញនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ខណៈដែលមានតម្រូវការការងារខ្ពស់ និងប្រាក់ខែសមរម្យ។ លោក ស៊ឹម សុរិន្ទ នាយកវិទ្យាស្ថានបច្ចេក ទេស ហ្ស៊ី វ៉េ សេ (JVC) បានមានប្រសាសន៍ថា ជំនាញមេកានិចរថយន្ត ឬជំនាញជួសជុលរថយន្ត កំពុងទទួលបានការចាប់អារម្មណ៍ខ្ពស់ពីសំណាក់យុវនារី ដោយសារបច្ចុប្បន្ននេះមានតម្រូវការការងារក្នុងស្រុកខ្ពស់ និងប្រាក់ខែសមរម្យ។ លោកបន្តថា ជំនាញបច្ចេកទេសជួសជុលរថយន្ត ជាជំនាញដ៏មានសក្ដានុពលមួយ អ្នកដែលបានបញ្ចប់ជំនាញនេះភាគច្រើនមិនខ្វះការងារ ខណៈតួលេខនៃយានជំនិះកើនឡើងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកនាយកថា បច្ចុប្បន្ននៅទូទាំងប្រទេស សិស្សទាំងបុរស និងនារីភាគច្រើនដែលចេញពីសាលា JVC មានការងារធ្វើនៅតាមបណ្ដាក្រុមហ៊ុនរថយន្តល្បីៗក្នុងស្រុក និងហ្គារ៉ាស់ដែលបើកព្រោងព្រាធនៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា។ លោកបានសង្កេតឃើញកន្លងមក ជំនាញមេកានិចរថយន្ត គឺមានតែសិស្សប្រុសៗទេដែលចាប់អារម្មណ៍ច្រើនព្រោះជំនាញនេះទាមទាឲ្យមានការប្រឹងប្រែងអត់ធ្មត់ ប្រើកម្លាំងកាយ និងប្រឡាក់ដៃជើងច្រើន។ លោកបន្តថា ទោះបីជាយ៉ាងណា សិស្សនារីនាបច្ចុប្បន្ននេះវិញ ក៏មានការចាប់អារម្មណ៍ខ្លាំងមិនចាញ់បុរសដែរ ហើយពួកគាត់ក៏មានការតស៊ូ ប្រឹងប្រែង សិក្សារៀនសូត្រពីលោកគ្រូ អ្នកគ្រូយ៉ាងខ្លាំង ព្រមទាំងមានការចងចាំ និងស្មារតីល្អថែមទៀត។ លោកនាយកបញ្ជាក់ថា៖«នៅសាលា JVC សព្វថ្ងៃនេះ សិស្ស […]
- សិស្សពីរនាក់ និងគ្រូបង្រៀនពីរនាក់ត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងជាសិស្សនៅវិទ្យាល័យ Apalachee ក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិក មនុស្សបួននាក់បានស្លាប់ និងប្រាំបួននាក់បានរងរបួសនៅក្នុងការបាញ់ប្រហារក្នុងបរិវេណសាលានៅវិទ្យាល័យមួយក្នុងរដ្ឋ Georgia សហរដ្ឋអាមេរិកកាលពីថ្ងៃពុធ។ អ្នកស្លាប់ទាំងបួននាក់គឺជាសិស្សពីរនាក់ និងគ្រូបង្រៀនពីរនាក់នៅវិទ្យាល័យ Apalachee ក្នុងទីក្រុង Barrow រដ្ឋ Georgia ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Atlanta ដែលជាទីក្រុងធំបំផុតរបស់ហ្សកហ្ស៊ី។ លោក Chris Hosey នាយកការិយាល័យស៊ើបអង្កេតហ្សកហ្ស៊ី (GBI) បានប្រាប់សន្និសីទសារព័ត៌មាននៅរសៀលថ្ងៃពុធថា ខ្មាន់កាំភ្លើង ត្រូវបានគេកំណត់អត្តសញ្ញាណថាជាសិស្ស វិទ្យាល័យអាយុ ១៤ ឆ្នាំមានឈ្មោះថា Colt Gray ត្រូវបានចាប់ខ្លួន។ សាលារៀននៅ Barrow County នឹងត្រូវបិទសម្រាប់រយៈពេលពេញមួយសប្តាហ៍នេះ ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម៕ ប្តែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈកម្មា ធិការអាស៊ាន ប្រចាំទីក្រុងសាន់ត្យាហ្គោ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបជាមួយគណៈកម្មាធិការអាស៊ាន ប្រចាំទីក្រុងសាន់ត្យាហ្គោ ដែលក្នុងនោះរួមមាន សមាសភាពពីប្រទេសសមាជិកអាស៊ានចំនួន ៥ គឺ ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន ថៃ និងវៀតណាមនៅល្ងាចថ្ងៃពុធ ទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន បានធ្វើបច្ចុប្បន្នភាពជូនគណៈកម្មាធិការអំពីការវិវត្តន៍សំខាន់ៗនៅក្នុងអាស៊ាន ព្រមទាំងវឌ្ឍនភាពនៃទំនាក់ ទំនង និងទិសដៅអនាគតអាស៊ាន-ស៊ីលី។ ឯកឧត្តមអគ្គលេខាធិ ការអាស៊ាន បានថ្លែងអំណរគុណចំពោះគណៈកម្មាធិការអាស៊ានប្រចាំទីក្រុងសាន់ត្យាហ្គោ សម្រាប់តួនាទីដ៏មានសារៈសំខាន់របស់គណៈកម្មាធិការនេះ ក្នុងការលើកកម្ពស់មុខមាត់ និងការយល់ដឹងអំពីអាស៊ាននៅក្នុងទីក្រុងសាន់ត្យាហ្គោ ក៏ដូចជា ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការអាស៊ាន-ស៊ីលី ក្នុងវិស័យដែលអាចធ្វើទៅបានជាច្រើន ដែលមានប្រយោជន៍ទៅវិញទៅមក ហើយនាំមកនូវផលប្រយោជន៍ដល់ប្រជាជននៃតំបន់ទាំងពីរ។
- សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងថា ដើម្បីសម្រេចបំណងផ្តួលរំលំរាជរដ្ឋាភិបាល គេមិនខ្លាចក្នុងការ «ដុតផ្ទះដើម្បីចំអិនពងមាន់» នោះឡើយ ក្នុងពិធីប្រគល់វិញ្ញាបនបត្រជូនសិស្សមេធាវី និងសិក្ខាកាមមេធាវី នៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ ព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីសម្រេចបំណងក្នុងការផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ បុគ្គលជ្រុលនិយមមួយចំនួនដែលនៅក្រៅប្រទេស មិនខ្លាចក្នុងការធ្វើអ្វីគ្រប់យ៉ាង ទោះបីជាត្រូវដុតផ្ទះខ្លួនឯងដើម្បីចំអិនពងមាន់មួយក៏ដោយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បុគ្គលជ្រុល និយមនៅក្រៅប្រទេស បានប្រកាសថា ធ្វើបាតុកម្មអហិង្សា ប៉ុន្តែ ពួកគេបានត្រៀមលក្ខណៈគ្រប់បែបយ៉ាង រួមមានកាំបិត ដាវ ជំពាម គ្រាប់ឃ្លី រហូតដល់មានផែនការប្រើអាវុធជាតិផ្ទុះ និងដបសាំងទៀតផង។ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា យោងតាមសំឡេងដែលបានបែកធ្លាយ ពួកជ្រុលនិយមទាំងអស់នោះ ក៏បានរៀបចំផែនការក្នុងការដើរដុតផ្ទះមុខសញ្ញាសំខាន់ៗផងដែរ ក្នុងករណីការបំផ្ទុះរបស់គេបានសម្រេច៕
- ផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែក ចាយក្នុងរាជធានីភ្នំពេញ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ និងលោក អឺអិណុ អាស៊ីស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា នឹងចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត «គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែក ចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) (III) នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេរបស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ បន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ៕
- អគ្គលេខាធិការអាស៊ាន÷ ទំនាក់ទំនងអាស៊ាន-ស៊ីលី បានធ្វើឱ្យតំបន់ទាំងពីរកាន់តែខិតមកជិតគ្នា នៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិ ការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវរីយ៍ ៥ ឆ្នាំ នៃភាពជាដៃគូអភិវឌ្ឍន៍អាស៊ាន-ស៊ីលី និងការប្រារព្វទិវាអាស៊ានលើកទី ៥៧។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ទំនាក់ទំនងអាស៊ាន-ស៊ីលី បានធ្វើឱ្យតំបន់ទាំងពីរកាន់តែខិតមកជិតគ្នា តាមរយៈសកម្មភាពកិច្ចសហប្រតិបត្តិការប្រកបដោយអត្ថន័យនានា បើទោះបីតំបន់ទាំងពីរមានលក្ខណៈភូមិសាស្តឆ្ងាយពីគ្នាក៏ដោយ។ ឯកឧត្តមបានគូសបញ្ជាក់ពីកាលានុវត្តភាព និងកិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានរវាងភាគីទាំងពីរដើម្បីពង្រឹងទំនាក់ទំនង ដោយផ្អែកលើសមិទ្ធផលដែលសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំកន្លងទៅ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានបញ្ជាក់សាជាថ្មី អំពីតម្រូវការឱ្យអាស៊ាន និងស៊ីលី ត្រូវបន្តបង្ហាញការប្តេជ្ញាចិត្ត ដើម្បីពង្រឹងទំនាក់ទំនង និងធានាបានថា កិច្ចសហប្រតិបត្តិការនៅតែមានប្រយោជន៍ទៅវិញទៅមក។
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


