ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • មនុស្ស ៥៩ នាក់បានស្លាប់នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីព្យុះទីហ្វុង Yagi បង្កការរអិលបាក់ដី និងទឹកជំនន់ យ៉ាងហោចណាស់មនុស្ស ៥៩ នាក់បានស្លាប់នៅក្នុងប្រទេសវៀតណាម ចំពេលមានការបាក់ដី និងទឹកជំនន់ដែលបង្កឡើងដោយព្យុះទីហ្វុង Yagi ។ អាជ្ញាធរបាននិយាយថា ព្យុះទីហ្វុងបានបំផ្លាញផ្ទះជិត ៣,៣០០ និងដំណាំជាង ១២០,០០០ ហិកតា ។ ព្យុះទីហ្វុង yagi នេះគឺជាព្យុះដ៏មានឥទ្ធិពលបំផុតរបស់អាស៊ីក្នុងឆ្នាំនេះ ហើយបានបោកបក់លើឆ្នេរសមុទ្រភាគឦសាននៃប្រទេសវៀតណាមកាលពីថ្ងៃសៅរ៍ បន្ទាប់ពីបានបង្កការបំផ្លិចបំផ្លាញនៅក្នុងប្រទេសចិន និងហ្វីលីពីន។ រដ្ឋាភិបាលវៀតណាមបាននិយាយថា ព្យុះនេះបានបង្អាក់ការផ្គត់ផ្គង់ថាមពល និងទូរគមនាគមន៍នៅក្នុងផ្នែកជាច្រើននៃប្រទេស ដែលភាគច្រើននៅតំបន់ Quang Ninh និង Hai Phong នៅភាគឦសាន។
  • ក្រុមហ៊ុនរថយន្តBYD កំពុងឈរនៅលេខរៀងទី៣ ជាម៉ាករថយន្តលក់ដាច់បំផុតប្រចាំខែកក្កដាឆ្នាំ២០២៤នេះ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន BYD កំពុងពង្រីកទីផ្សារទៅកាន់បណ្តាប្រទេសនានា ជាមួយប្រជាប្រិយភាពកើនឡើងឥតឈប់ឈរ ដោយសារតម្លៃសមរម្យ អមជាមួយនឹងគុណភាពអាចទទួលយកបានពីអតិថិជន។ បើតាមការចេញផ្សាយដោយសារព័ត៌មន Insider EV បានឲ្យដឹងថា ក្រុមហ៊ុន Toyota ឈរនៅលេខរៀងទី១ ដោយលក់រថយន្តបានចំនួន ៦៥១,២០០ គ្រឿង និង Volkswagen ឈរនៅលេខរៀងទី២ លក់បាន ៣៤៦,២០០គ្រឿង ខណៈ BYD ទទួលបានចំណាត់ថ្នាក់លេខ៣ ជាមួយចំនួនលក់ជិត ៣១៥,៦០០។ យោងតាមរបាយការណ៍ប្រាក់ចំណូលរបស់ BYD នៅក្នុងខែ សីហា គឺបង្ហាញថាប្រហែល ២/៣ នៃការលក់គឺទៅលើរថយន្តប្រភេទកូនកាត់ ខណៈតែចំនួនលក់រថយន្តអគ្គិសនីកើនឡើង ១២%។ ផលិតផលរថយន្ត EV, Hybrid និង PHEV របស់ម៉ាកយីហោចិនមួយBYDនេះ ត្រូវបានដាក់លក់យ៉ាងច្រើនគ្រប់ទីកន្លែងឥឡូវនេះ លើកលែងតែសហរដ្ឋអាមេរិកប៉ុណ្ណោះ។ ប្រការនេះ ធ្វើឲ្យ BYD ជាប់ឈ្មោះក្លាយជាម៉ាកយីហោរថយន្តលក់ដាច់បំផុតទី៣ លើពិភពលោកប្រចាំខែកក្កដា ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • លោក Elon Musk អាចនឹងក្លាយជាមហាសេដ្ឋី (Trillionaire) ដំបូងគេរបស់ពិភពលោកនៅឆ្នាំ ២០២៧ ថ្មីៗនេះមានចេញផ្សាយដោយ The Guardian នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ពិភពលោកគឺក្រុមហ៊ុន Tesla, SpaceX និង បណ្តាញ X ជាដើមនោះ កំពុងការក្លាយជាមហាសេដ្ឋីប្រាក់ពាន់ពាន់លាន ឬ Trillionaire ដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០២៧ ខាងមុខនេះ។ ប្រភពពី Informa Connect Academy បានឱ្យដឹងថា ការព្យាករណ៍នេះ គឺផ្អែកលើអត្រាកំណើនទ្រព្យសម្បត្តិរបស់ Musk ដែលបានកើនឡើងខ្ទង់ ១១០ភាគរយជារៀងរាល់ឆ្នាំ។ បច្ចុប្បន្ននេះ Musk កាន់កាប់តំណែងជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៥១ពាន់លានដុល្លារ ដូចដែលបានរាយការណ៍ដោយ Bloomberg Billionaires Index។ តែយ៉ាងណារបាយការណ៍ចុងក្រោយនេះ បានឱ្យដឹងថា Musk ចាប់ផ្តើមបងា្ហញខ្លួនជាបណ្តើរៗហើយនៅក្នុងរបាយការណ៍ «២០២៤ Trillion Dollar Club» ឬ ក្លឹបកំពូលមហាសេដ្ឋីបា្រក់ពាន់ពាន់លានដុល្លារ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ទេសចរណ៍នៅតាមតំបន់សហគមន៍តំបន់ការពារធម្មជាតិជួយពង្រឹងការគ្រប់គ្រងធនធានធម្មជាតិនិងជីវភាពមូលដ្ឋាន ការចូលរួមការពារធនធានធម្មជាតិ និងការដាំឈើឱ្យបានច្រើន ជួយដល់ការការបន្ថយការប្រែប្រួលអាកាសធាតុ ដែលបណ្តាលឱ្យមានរលកដំដៅ ខ្យល់ព្យុះ ទឹកជំនន់ ភាពរាំងស្ងួត និងអាកាសធាតុមិនប្រក្រតីជាច្រើនទៀត និងជួយដល់លំនឹងបរិស្ថាន និងការបាត់បង់ជីវចម្រុះ ប្រមទាំងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន តាមរយៈការចិញ្ចឹមជីវិតជាមួយទេសចរណ៍ធម្មជាតិ នៃការរៀបចំគោលដៅលំហែរបៃតង។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងបែបបនេះ នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងពេលអញ្ជើញជាអធិបតីបើកព្រឹត្តិការណ៍បោះតង់ ក្រោមប្រធានបទ “កីឡាដើម្បីទេសចរណ៍” រដូវកាលទី១ ឆ្នាំ២០២៤ ដែលរៀបចំឡើងដោយក្រុមការងារដើរព្រៃ នៅសហគមន៌តំបន់ការពារធម្មជាតិទឹកធ្លាក់ស្រែអំពិល ក្នុងភូមិសាស្រ្តដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិក្តុល ឃុំក្ដុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ជាមួយគ្នានេះ ឯកឧត្តម បានសង្កត់ធ្ងន់ទៅលើសសរស្តម្ភទី២គឺ «បៃតង» នៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត គឺជំរុញការដាំដើមឈើឱ្យបាច្រើន ពង្រឹងការគ្រប់គ្រងធនធានធម្មជាតិយ៉ាងតឹងរឹង ដោយអនុវត្តច្បាប់១០០ភាគរយ ចំពោះបទល្មើសធនធានធម្មជាតិ រួមទាំងការសហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ និងក្រសួង ស្ថាប័នពាក់ព័ន្ធ។ លើសពីនេះក្រសួងបាននិងកំពុងជំរុញជីវភាពសហគមន៍ តាមរយៈគោលដៅលំហែបៃតង ដោយបង្កើតជម្រើសមុខរបរថ្មី តំបន់សក្តានុពលទេសច រណ៍ ដើម្បីប្រជាពលរដ្ឋមានចំណូលពីទេសចរណ៍ធម្មជាតិ និងឈប់ពឹងអាស្រ័យលើការចូលព្រៃកាប់ឈើឬបាញ់សត្វដូចមុន។ ក្នុងនោះដែរ ឯកឧត្តមបានជំរុញឱ្យប្រជាពលរដ្ឋ […]
  • គ្រប់ភាគីពាក់ព័ន្ធចូលរួមលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរទម្លាប់រស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព ក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរខេត្តកំពង់ឆ្នាំង ក្រុមការ ងារដើរព្រៃ កីឡាករ កីឡាការិនី លើងភ្នំ និងវិស័យឯកជន នៅថ្ងៃសៅរ៍ ទី០៧ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមផ្សព្វ ផ្សាយភាពស្អាត បៃតង និងដាំកូនឈើ ជាមួយសិស្សានុសិស្សនៅសាលាបឋមសិក្សាតាភន ស្ថិតនៅភូមិភ្នំតាឱស ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីនេះ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងបរិស្ថាន បានកំណត់ទិសដៅការងារជាអាទិភាពនៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទនិងទម្លាប់ការរស់នៅ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយការរស់នៅប្រកបដោយភាពស្អាត ភាពបៃតង និងចីរភាព ដែលបានកំណត់ជាសសរស្តម្ភនៃយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន។ ឯកឧត្តមបានថ្លែងអំណរគុណ និងលើកទឹកចិត្តបន្ថែមដល់អាជ្ញាធរ អ្នកពាក់ព័ន្ធទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ចូលរួមបង្កើតភាពស្អាត កាត់បន្ថយការបំពុលដោយសំរាមប្លាស្ទិក តាមរយៈយុទ្ធនាការបន្តបន្ទាប់ របស់ក្រសួងបរិស្ថាន ដែលក្នុងនោះក្នុងជំហានទី១ គឺការប្តេជ្ញាចិត្ត «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្តិកទេ» និងចូលរួមអនុវត្តរើសសំរាម ប្លាស្ទិក សម្អាតផ្ទះ […]
  • អ្នកចូលរួមដំណើរកម្សាន្តទិសឦសានសប្បាយរីករាយនិងមានទំនុកចិត្តលើការការពារបូរណភាពទឹកដី ដូចការសន្យារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដំណើរកម្សាន្តទិសឦសានដោយឥតគិតថ្លៃដែលផ្តល់ជូនដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានចាប់ផ្តើមហើយនៅថ្ងៃសៅរ៍នេះ។ ដំណើរកម្សាន្តនេះដឹកនាំដោយឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋប្រមាណ ២០០ អង្គ/នាក់ បានចូលរួមក្នុងដំណើរទស្សនកិច្ចនេះនាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះ ធ្វើឡើងដោយឥតគិតថ្លៃ ទាំងការធ្វើដំណើរ អាហារ៣ពេល ព្រមទាំងមានភេសជ្ជៈ និងទឹកបរិសុទ្ធបម្រើជូនទៀតផង។ គោលដៅនៃដំណើរទស្សនកិច្ចតាមបណ្តោយខ្សែក្រវាត់ព្រំដែននេះមានគោលដៅឱ្យប្រជាពលរដ្ឋបានឃើញផ្ទាល់ភ្នែកចំពោះខ្សែក្រវាត់ការពារទឹកដីយ៉ាងរឹងមាំ។ ព្រះសង្ឃ យុវជន និងប្រជាពលរដ្ឋបានសម្តែងក្តីសប្បាយរីករាយនិងមានទំនុកចិត្តទាំងស្រុងលើរាជរដ្ឋាភិបាលក្នុងការការពារបូរណភាពទឹកដី។ ដំណើរទស្សនកិច្ចព្រំដែនខ្សែទី១ ចាប់ផ្តើមចេញដំណើរពីទីស្តីការក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដោយឆ្ពោះទៅកាន់ផ្លូវក្រវាត់ព្រំដែនខេត្តត្បូងឃ្មុំ ក្រចេះ និងខេត្តមណ្ឌលគិរី រួចវិលត្រលប់មកកាន់រាជធានីភ្នំពេញវិញ។ សូមជម្រាបជូនដែរថា អ្នកចូលចូលរួមដំណើរកម្សាន្តនេះ ក៏ទទួលបានក្រមាមួយជាអនុស្សាវរីយ៍ពីសម្តេចធិបតី ហ៊ុន ម៉ាណែត ផងដែរ៕
  • កំណាត់ផ្លូវជាតិលេខ៧៨ ត្រង់ចំណុចស្រុកសេសាន ខេត្តស្ទឹងត្រែង និងស្រុកកូនមុំ ខេត្តរតនគិរី ផ្លូវជាតិលេខ៧៨ គឺជាផ្លូវយុទ្ធសាស្ត្រក្នុងការតភ្ជាប់ភូមិភាគឦសាន ពីខេត្តស្ទឹងត្រែង ទៅកាន់ខេត្តរតនគិរី ដោយបន្តរហូត ដល់តំបន់កន្ទុយនាគ នៃព្រះរាជាណាចក្រកម្ពុជា។ ផ្លូវនេះ មានប្រវែងជាង ១៩១គីឡូម៉ែត្រ ដោយបានសាងសង់ជាប្រភេទផ្លូវកម្រាលកៅស៊ូ DBST និង AC ។ នាកន្លងមក ផ្លូវនេះ ក៏ត្រូវបានប្រើប្រាស់សម្រាប់បម្រើដល់យុទ្ធសាស្ត្រយោធាផងដែរ គឺតាំង តែពីផ្លូវនៅដីក្រហមមកម្ល៉េះ។ សម្រាប់នាពេលបច្ចុប្បន្ន ផ្លូវជាតិលេខ៧៨ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងវិស័យដឹកជញ្ជូន និងទេសចរណ៍ ដែលបានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ពលរដ្ឋ ក្នុងការកសាងមូលដ្ឋានសេដ្ឋកិច្ចនៅតាមតំបន់ព្រំដែនឱ្យបានកាន់តែរឹងមាំ និងរីកចម្រើន ។ បន្ថែមពីនេះ ផ្លូវជាតិលេខ៧៨ ក៏ត្រូវប្រើប្រាស់ផងដែរ នៅក្នុងការដឹកកសិផលរបស់កម្ពុជា សម្រាប់ទីផ្សារក្នុងស្រុក និងក្រៅស្រុកបានកាន់តែលឿនផងដែរ ប្រកបដោយប្រសិទ្ធភាព ដែលរក្សាបាននូវគុណភាពកសិផល ។ គូសរំលេចផងដែរថា ផ្លូវ ស្ពាន គឺជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ និងជាអាទិភាពគន្លឹះទី២ ក្នុងចំណោមអាទិភាពគន្លឹះទាំង៥ “មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយក្នុងកិច្ចការអាទិភាពទី២ នៃបញ្ចកោណទី២ គឺការលើកកម្ពស់ការតភ្ជាប់ និងការបង្កើនប្រសិទ្ធភាពនៃវិស័យដឹកជញ្ជូន […]
  • ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត៖ ប្លាស្ទិកជាសត្រូវលាក់មុខដែលយើងត្រូវតែប្រយុទ្ធប្រឆាំងដើម្បីការពារអាយុជីវិតមនុស្សនិងដើម្បីកម្ពុជាស្អាត បញ្ហាប្លាស្ទិកគឺជាសត្រូវលាក់មុខរបស់យើង ដែលត្រូវចូលរួមយុទ្ធនាការប្រឆាំងដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋនិងដើម្បីកម្ពុជាស្អាត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងឱកាសអញ្ជើញជាអធិបតីបើកសន្និសីទប្លាស្ទិកអូដេសេយ៍ ក្រោមប្រធានបទ «វិធីកែច្នៃប្លាស្ទិកឱ្យទៅជាឱកាសអភិវឌ្ឍន៍» រៀបចំ ឡើងនារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្ត សៀមរាប។ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថាតើហេតុអ្វីបានជាយើងត្រូវប្រយុទ្ធនឹងសត្រូវលាក់មុខរបស់យើង? ពីព្រោះ១) ប្លាស្ទិកបាននិងកំពុងបំពុលបរិស្ថានយ៉ាងខ្លំាងរួមមាននៅលើផ្ទៃដី នៅក្នុងទឹក និងនៅលើអាកាស ២) សំណល់ប្លាស្ទិកបង្កផលប៉ះពាល់យ៉ាងខ្លំាងដល់សុខភាពមនុស្ស ប្លាស្ទិកមួយចំនួនមិនងាយនឹងរលួយ និងមិនអាចកែច្នៃឡើងវិញបាននោះទេ កាលណាដុតវា វាអាចបង្កឱ្យមានជំងឺផ្លូវដង្ហើមនិងមហារីកជាដើម ៣) ផលប៉ះពាល់ដល់សេដ្ឋកិច្ចជាតិជាខ្លាំងនៅពេលដែល ទឹក ដី និងខ្យល់ត្រូវបានបំពុលដោយប្លាស្ទិក។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់បន្ថែមថា សំណល់ប្លាស្ទិក បានកើនឡើងជារៀងរាល់ឆ្នាំ។ នៅឆ្នាំ ២០៥០ ប្លាស្ទិកអាចមានច្រើនជាងត្រីនៅក្នុងសមុទ្រ ប្រសិនបើគ្មានវិធានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ថា សព្វថ្ងៃនេះ ការប្រយុទ្ធប្រឆាំងនឹងសំណល់សំរាម សំណល់ប្លាស្ទិកជាសកម្មភាពជាអាទិភាពបំផុតមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួងបរិស្ថានបានបង្កើត “យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨” ដោយផ្តោតលើសសរស្តម្ភចំនួនបី៖ ស្អាត បៃតង […]
  • ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង ចុះហត្ថលេខាលើឯកសារបន្តពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់កម្ពុជា-ចិន! ឯកឧត្តមអភសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង ស៊ាវហុង សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះហត្ថលេខាលើផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃ និងក្រសួងសន្តិសុខសាធារណៈ បន្ទាប់ពីភាគីទាំងពីរ បានអនុវត្តដោយជោគជ័យជាបន្តបន្ទាប់ ចាប់ពីឆ្នាំ២០១៩ មក។ ពិធីចុះហត្ថលេខា បានធ្វើឡើងនៅទីក្រុងប៉េកាំង នាឱកាសឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកឧត្តម វ៉ាង ស៊ាវហុង អញ្ជើញជាសហប្រធានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារសម្រាប់ឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ នាព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ ភាគីទាំងពីរ ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបន្តដំណើរការការិយាល័យសម្របសម្រួលកិច្ចសហប្រតិបត្តិការការអនុវត្តច្បាប់ផងដែរ។ ផែនការការងារស្តីពីការបន្តអនុវត្តឆ្នាំនៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរវាងរដ្ឋាភិបាល នៃប្រទេសទាំងពីរ ក៏ដូចជារវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណៈចិន ក្នុងកិច្ចសហការថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ សម្រាប់ឆ្នាំបន្តនេះ ភាគីទាំងពីរ បានផ្ដោតលើការងារសន្តិសុខ ការស្វែងរកជនល្មើស និងការធ្វើមាតុភូមិនិវត្តន៍ ការពង្រឹងការអនុវត្តច្បាប់ជាក់ស្តែង ការកសាងសមត្ថភាព ការលើកកម្ពស់គុណភាព និងប្រសិទ្ធភាពកិច្ចសហប្រតិបត្តិការ។ គិតត្រឹមឆ្នាំ២០២៣ ដល់ឆមាសទី១ ឆ្នាំ២០២៤ ភាគីទាំងពីរ […]
  • សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ធ្វើឡើងនៅប្រទេសកម្ពុជា សកម្មភាពផ្សព្វផ្សាយវប្បធម៌ប្រពៃណីចិន “HI, CHINA” ដែលរៀបចំឡើងមជ្ឈមណ្ឌលភាសាអាស៊ី និង អាហ្វ្រិក នៃអគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានធ្វើឡើងនៅទីក្រុងសៀមរាប ប្រទេសកម្ពុជា។ កញ្ញា ចំរើន ពិធីការិនីនៃវិទ្យុមិត្តភាពកម្ពុជាចិន បានអញ្ជើញតារាអិនធឺណែតល្បីឈ្មោះ នៅប្រទេសកម្ពុជា មកជួបលេងកម្សាន្តជាមួយប្រជាជនក្នុងស្រុក និង ភ្ញៀវទេសចរអន្តរជាតិ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ។ ក្នុងសកម្មភាពនេះ មានរៀបចំយ៉ាងផ្ចិតផ្ចង់នូវ វគ្គផ្សេងៗដូចជា ការប្រកួតធ្វើកាយវិការរបាំអប្សរារបស់កម្ពុជា ការធ្វើផ្លិតបុរាណចិនដែលជាសម្បត្តិបេតិកភណ្ឌអរូបី និង ការទទួលបទពិសោធន៍ស្លៀកសម្លៀកបំពាក់ជនជាតិហានរបស់ប្រទេសចិន។ ទស្សនិក ជននៅទីតាំងផ្ទាល់ និង ពិធីការិនី បានរួមគ្នាសម្កែងរបាំកាយវិការដៃ ប្រធានបទ”HI, CHINA”។ នៅទីតាំងផ្ទាល់ មានមនុស្សប្រមាណជាង៣០០នាក់ បានចូលរួមក្នុងសកម្មភាពនេះ។ ពេលទទួលបទសម្ភាសន៍ ទស្សនិកជននៅទីតាំងផ្ទាល់ បាននិយាយថា “សកម្មភាពថ្ងៃនេះសប្បាយខ្លាំងណាស់ មិនថាការសម្ដែងរបាំ ឬ ការធ្វើផ្លិតបុរាណទេ សុទ្ធតែបានបង្ហាញពីវប្បធម៌ប្រពៃណីចិន ធ្វើឱ្យប្រជាជនកម្ពុជា ក៏ដូចជាភ្ញៀវទេសចរបស្ចិមប្រទេស បានស្គាល់ពីវប្បធម៌ចិនដ៏សម្បូរបែប។” តារាអិនធឺណែតល្បីឈ្មោះនៅប្រទេសកម្ពុជា និង ពិធីការិនីចិន បានចូលរួមរៀបចំសកម្មភាពនេះ ព្រមទាំង បានផ្សព្វផ្សាយស្នាដៃពាក់ព័ទ្ធផ្សេងៗតាមរយៈរូបថត […]
  • ជប៉ុនផ្តល់ឥណទានសម្បទានប្រមាណ ៥៥ លានដុល្លារសម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តម អ៊ុអិណុ អាតស៊ុស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េន ដែលមានទឹកប្រាក់សរុប ៧.៩៨៨ លានយ៉េន (ប្រមាណ ៥៥ លានដុល្លារអាមេរិក) សម្រាប់ការអនុវត្ត “គម្រោងពង្រីកប្រព័ន្ធខ្សែបញ្ជូន និងចែកចាយក្នុងរាជធានីភ្នំពេញ (ដំណាក់កាលទី២) នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ។ ការផ្តល់ឥណទានសម្បទានខាងលើ បង្ហាញពីការប្តេជ្ញាចិត្តឥតងាករេ របស់ប្រទេសជប៉ុន ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសេដ្ឋកិច្ចសង្គម។ ការផ្តល់ឥណទានសម្បទាននេះ ក៏នឹងជួយពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវ «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» រវាងប្រទេសទាំងពីរផងដែរ។ ក្នុងនាមរាជរដ្ឋា ភិបាល និងប្រជាជនកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្ដាសោភា បានថ្លែងអំណរគុណចំពោះប្រទេសជប៉ុន ដែលបានបន្តគាំទ្រ និងបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅកម្ពុជា ៕
  • រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចកម្ពុជា ឯកឧត្តម Prabowo Subianto រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានាធិបតីជាប់ឆ្នោតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះគូស បញ្ជាក់ពីទំនាក់ទំនងដ៏កក់ក្តៅរវាងកម្ពុជា និងឥណ្ឌូណេស៊ី ព្រមទាំង រក្សាបាននូវសន្ទុះដ៏ល្អនៃការផ្លាស់ប្តូរទំនាក់ទំនងកម្រិតខ្ពស់របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរ។ ក្នុងដំណើរទស្សនកិច្ចនេះ ឯកឧត្តម Prabowo Subianto នឹងមានជំនួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕
  • លោកដុលណាល់ត្រាំ អះអាងថាអ៊ីស្រាអែលនឹងលែងមាន ប្រសិនបើ លោកស្រី Harris ក្លាយជាប្រធានាធិបតីរបស់អាមេរិក អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា អ៊ីស្រាអែលនឹងលែងមាន ប្រសិនបើអនុប្រធានាធិបតីសហរដ្ឋអាមេរិក KamalaHarris ជាប់ឆ្នោតនៅសេតវិមានក្នុងខែវិច្ឆិកា។ លោកដុលណាល់ត្រាំបានធ្វេីការថ្លែងទៅកាន់ម្ចាស់ជំនួយជនជាតិជ្វីហ្វនៅទីក្រុង Las Vegas រដ្ឋ Nevada កាលពីថ្ងៃព្រហស្បតិ៍ ដោយអះអាងថា លោកស្រី Harris នឹង “បោះបង់ ចោល” អ៊ីស្រាអែលនៅពេលក្លាយជាប្រធានាធិបតី ហើយថា “កងទ័ពភេរវករ” នឹងធ្វើសង្រ្គាមដើម្បី “បណ្តេញជនជាតិយូដាចេញពីដែនដីបរិសុទ្ធ” ។“អ្នកនឹងមិនមានអ៊ីស្រាអែលទេ… ប្រសិនបើលោកស្រី Harrisក្លាយជាប្រធានាធិបតី អ៊ីស្រាអែលនឹងលែងមានទៀតហើយ»។ លោក Trump បាននិយាយថាលោកនឹងហាមឃាត់ជន ភៀសខ្លួនពី “តំបន់ដែលជ្រៀតជ្រែកដោយភេរវកម្ម” រួមទាំងតំបន់ហ្គាហ្សា ចាប់ខ្លួន “ពួកចោរគាំទ្រហាម៉ាស” ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់រដ្ឋាភិបាល និងលុបចោលការផ្តល់មូលនិធិ និងការទទួលស្គាល់សម្រាប់សាកលវិទ្យាល័យដែលផ្សព្វផ្សាយ “ការឃោសនាប្រឆាំងនឹងពួកយូដា” ប្រសិនបើជាប់ឆ្នោតអាណត្តិទីពីរ។ សាកលវិទ្យាល័យអាមេរិកនៅដើមឆ្នាំនេះត្រូវបានរញ្ជួយដោយការតវ៉ាជុំវិញសង្រ្គាមរបស់អ៊ីស្រាអែលនៅហ្គាហ្សា ដែលបង្កឱ្យមានការអះអាងប្រឆាំងនឹងពួកយូដារួមជាមួយនឹងការអះអាងតបវិញថាការចោទប្រកាន់ពីភាពធំកំពុងត្រូវបានប្រើប្រាស់ដើម្បីបំបិទការរិះគន់ស្របច្បាប់នៃគោលនយោបាយអ៊ីស្រាអែល៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អតីតអភិបាលក្រុងហ្វីលីពីន Alice Guoបាន មកដល់ទីក្រុងម៉ានីល បន្ទាប់ពីការនិរទេសចេញពីប្រទេសឥណ្ឌូនេស៊ី អតីតអភិបាលក្រុងហ្វីលីពីន លោកស្រី Alice Guo ដែលត្រូវបានចោទប្រកាន់ពីបទមានទំនាក់ទំនងជាមួយក្រុមឧក្រិដ្ឋជនចិន និងលាងលុយកខ្វក់ជាង ១០០ លានប៉េសូ ស្មេីនឹង(១,៧៩ លានដុល្លារអាមេរិក) បានមកដល់ទីក្រុងម៉ានីល បន្ទាប់ពីត្រូវបាននិរទេសពីប្រទេសឥណ្ឌូនេស៊ី។ លោកស្រី Alice Guo ដែលត្រូវបានគេស្គាល់ថាជាជនជាតិចិន មានឈ្មោះជាភាសាចិនថា Guo Hua Ping ត្រូវបានចាប់ខ្លួនដោយអាជ្ញាធរឥណ្ឌូនេស៊ីកាលពីថ្ងៃពុធបន្ទាប់ពីចាកចេញពីប្រទេសហ្វីលីពីនកាលពីខែកក្កដា។ លោកស្រី ត្រូវបានព្រឹទ្ធសភាហ្វីលីពីន ចាប់ខ្លួនពី បទ បដិសេធមិនចូល ខ្លួនមុនការស៊ើបអង្កេតសភា លើទំនាក់ទំនង ឧក្រិដ្ឋកម្ម។ ការិយាល័យអន្តោប្រវេសន៍របស់ទីក្រុងហ្សាកាតាបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា នាងត្រូវបានគេនិរទេសចេញពីប្រទេសឥណ្ឌូនេស៊ីពីបទបំពានច្បាប់អន្តោប្រវេសន៍។ អតីតអភិបាលក្រុងបានមកដល់ទីក្រុងម៉ានីលតាមយន្តហោះឯកជនមួយ អមដោយអាជ្ញាធរអនុវត្តច្បាប់ហ្វីលីពីន រួមទាំងរដ្ឋមន្ត្រីមហាផ្ទៃរបស់ប្រទេសគឺលោក Benjamin Abalos Jr ដែលបានដឹកនាំការប្រគល់របស់នាងពីអាជ្ញាធរឥណ្ឌូនេស៊ីនៅទីក្រុងហ្សាការតាកាលពីថ្ងៃព្រហស្បតិ៍៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិចឲ
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួន ផ្តល់សន្ទរកថា ក្នុងសិក្ខាសាលាដែលរៀបចំនៅស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន នៅរសៀលថ្ងៃព្រហស្បតិ៍ ៣ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់សន្ទរកថា នៅក្នុងសិក្ខាសាលាដែលបានរៀបចំនៅស្នាក់ការកណ្តាលនៃគណៈកម្មការសេដ្ឋកិច្ចសម្រាប់តំបន់អាមេរិកឡាទីន និងការីប៊ីន (ECLAC) ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ថា ក្នុងចំណោមប្រទេសដៃគូផ្លូវការទាំង ២៥ របស់អាស៊ាន មាន ១៤ ប្រទេសហើយដែលជាសមាជិក ECLAC។ ឯកឧត្តមបានចែករំលែកពីផលប្រយោជន៍រួម ដែលអាស៊ានមានជាមួយប្រទេសដៃគូនៅក្នុងអាមេរិកខាងជើង និងអាមេរិកឡាទីន។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីកាលានុវត្តភាព ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយអាស៊ាន ជុំវិញសន្តិភាព វិបុលភាព ភពផែនដី ប្រជាជន ភាពជាដៃគូ និងសក្តានុពល សម្រាប់ជាប្រយោជន៍ទៅវិញទៅមក ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)