ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រុមហ៊ុនទូរសព្ទដៃពិភពលោក apple បានដាក់បង្ហាញនូវសេរី iPhone -១៦ ថ្មីចំនួន ៤ម៉ូឌែលជាផ្លូវការ ជាមួយនឹងមុខងារ AI ពេលនេះ ការទន្ទឹងរងចាំនូវ សេរីទូរសព្ទម៉ូឌែលថ្មីរបស់បាន iPhone បានលេចរូបរាងថ្មីជាមួយនឹង iPhone -១៦ ដែលមាន៤ម៉ូឌែលរួមទាំង បំពាក់ជាមួយមុខងារផ្លូវការ AIថែមទៀតផង។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena ចេញផ្សាយនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នេះ ក្រុមហ៊ុន Apple បានរៀបចំមហាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីប្រកាសបង្ហាញផលិតផលថ្មី ដែលក្នុងនោះ iPhone -១៦ ត្រូវបានប្រកាសបង្ហាញវត្តមានជាផ្លូវការ អមមកជាមួយនូវលក្ខណៈសម្បត្តិថ្មីៗមួយចំនួន។ នៅក្នុងព្រឹត្តិការណ៍ «It’s Glowtime» ក្រុមហ៊ុន Apple បានប្រកាសបង្ហាញ iPhone ជំនាន់ថ្មីចំនួន ៤ម៉ូដែលគឺ iPhone -១៦, ១៦ -Plus, ១៦ -Pro និង ១៦ -Pro Max។ ត្រកូល iPhone ១៦ ក៏ណែនាំ Camera Control ដែលនាំមកនូវវិធីថ្មីក្នុងការចាប់យកការចងចាំ ហើយនឹងជួយអ្នកប្រើប្រាស់ចូលប្រើភាពវៃឆ្លាតដែលមើលឃើញបានរហ័ស ដើម្បីស្វែងយល់ពីវត្ថុ ឬទីកន្លែងជុំវិញពួកគេលឿនជាងពេលមុនៗ។ […]
  • មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះដោយ មានបក្សនយោបាយមកពីបណ្តាប្រទេសនានា ជាច្រើនចូលរួម ប្រធាន ICAPP បានជម្រាប សម្តេចតេជោ ហ៊ុន សែន ថា មហាសន្និបាតរបស់ ICAPP នឹងធ្វើឡើងនៅកម្ពុជាចុងឆ្នាំនេះ ដោយមានបក្សនយោបាយមកពីបណ្តាប្រទេសនានា ជាច្រើនចូលរួម។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួប សំដែងការគួរសមសម្តេចតេជោ ហ៊ុន សែន កាលពីម្សិលម៉ិញ នៅសាធារណ រដ្ឋកូរ៉េ។ លោក ជុង អ៊ីយ៉ុង ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានមានប្រសាសន៍ថា នៅខែវិច្ឆិកា ឆ្នាំ២០២៤នេះ ICAPP នឹងរៀបចំមហាសន្និបាតលើកទី១២ នៅរាជធានី ភ្នំពេញ។ នេះជាលើកទី២ហើយ ដែល ICAPP បានរៀបចំមហាសន្និបាតរបស់ខ្លួននៅកម្ពុជា។ ពាក់ព័ន្ធភាពជាម្ចាស់ផ្ទះនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រគល់ភារកិច្ចជូនសម្តេចធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី ធ្វើជាប្រធាននៃមហាសន្និបាត ហើយសម្តេចតេជោផ្ទាល់ធ្វើជាប្រធានកិត្តិយស។ លោក ជុង អ៊ីយ៉ុង បានឱ្យដឹងថា ដំណើររៀបចំកំពុងប្រព្រឹត្តទៅបានយ៉ាងល្អ ដោយមានកិច្ចសហការ […]
  • សមាគមវប្បធម៌កូរ៉េ គ្រោងនឹងរៀបចំពិពរណ៌គំនូរនៅកម្ពុជា និងរាត្រីស្រមោលសសប្បុរសធម៌នៅចុងឆ្នាំនេះ នៅខេត្តសៀមរាប ប្រធានសមាគមវប្បធម៌កូរ៉េ ជំរាបសម្តេចតេជោ ហ៊ុន សែន ថា គម្រោងរៀបចំពពិពណ៌គំនូរនៅកម្ពុជា និងរាត្រីស្រមោលសសប្បុរសធម៌នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ ២០២៤ខាងមុខ នៅខេត្តសៀមរាប ដោយនាំយក នូវវប្បធម៌កូរ៉េ និងសិល្បករល្បីៗ នៃសាធារណរដ្ឋកូរ៉េ ទៅបង្ហាញ និងសំដែងនៅកម្ពុជា។ នេះជាការលើកឡើងរបស់លោក Samuel Chung ប្រធានសមាគមវប្បធម៌កូរ៉េ ខេស៊ីអេ (KCA-Korean Culture Association) ក្នុងឱកាសដែលសម្ដេចតេជោ តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានអនុញ្ញាតឱ្យ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ លោកប្រធានសមាគមកូរ៉េ បានបង្ហាញនូវក្តីសង្ឃឹមថា ដើម្បីបម្រើឱ្យការផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ សមាគមត្រូវការគាំទ្រពីសម្ដេចតេជោ។ លោកប្រធានសមាគមវប្បធម៌កូរ៉េ បានមានប្រសាសន៍ថា លោកពិតមានកិត្តិយសណាស់ដែលបានជួបសម្ដេចតេជោដោយផ្ទាល់ និងបានជម្រាបជូនអំពីសហប្រតិបត្តិការ និងទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរ កម្ពុជា និងសាធារណរដ្ឋកូរ៉េ។ លោកបានគូសបញ្ជាក់ថា លោកកំពុងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយលោកជំទាវឯកអគ្គរាជទូត កម្ពុជាប្រចាំនៅសាធារណរដ្ឋកូរ៉េ ដើម្បីរៀបចំសកម្មភាពដើម្បីការផ្លាស់ប្ដូរវប្បធម៌គ្នា។ លោក Samuel Chung បានជម្រាបពីបំណងក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន […]
  • ប្រធានក្រុមហ៊ុនហិរញ្ញវត្ថុរបស់កូរ៉េថា នឹងទៅស្វែងយល់ និងរកឱកាសវិនិយោគនៅកម្ពុជា លោក អូ ចាង ស៊ូក (Oh Chang-seok) ប្រធានក្រុម ហ៊ុន Mugungwha Trust បានមានប្រសាសន៍ចង់ឱ្យសម្តេចតេជោប្រធានព្រឹទ្ធសភា ក៏ដូចជារាជរដ្ឋាភិបាល អនុញ្ញាតឱ្យក្រុមហ៊ុនរបស់លោកបានទៅរួមចំណែក្នុងការចូលរួមក្នុងវិស័យបរធនបាលកិច្ច ដើម្បីជួយអភិវឌ្ឍសេដ្ឋកិច្ចនៅកម្ពុជា ដូចជាក្នុងការអភិវឌ្ឍន៍តំបន់ទីក្រុងថ្មីៗ។ ការបញ្ជាក់របស់លោក អូ ចាង ស៊ូក ធ្វើឡើងនៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអនុញ្ញាតឱ្យលោក ចូលជួបសម្ដែងការគួរសមនៅរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។ លោកប្រធានក្រុមហ៊ុន មានប្រសាសន៍ថា កាលពី១០ឆ្នាំមុន ក្រុមហ៊ុនរបស់លោកបានទៅធ្វើការសិក្សានៅប្រទេសកម្ពុជា អំពីបរធនបាលកិច្ច ក្នុងគោលបំណងចង់រួមចំណែកក្នុងការវិនិយោគនៅប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក្តី ក្រុមហ៊ុនរបស់លោក គិតថាប្រទេសកម្ពុជាគួរបង្កើតប្រព័ន្ធបរធនបាលកិច្ចនេះ និងមានគម្រោងទៅវិនិយោគនៅក្នុងប្រទេសកម្ពុជានៅពេលខាងមុខ។ លោកប្រធានក្រុមហ៊ុន បានបញ្ជាក់ថា ប្រទេសកូរ៉េ បានបង្កើតបរធនបាលកិច្ច នៅក្នុងទសវត្សរ៍ ឆ្នាំ១៩៩០ ដោយយកគម្រូពីប្រទេសអឺរ៉ុប។ ក្រុមហ៊ុនរបស់លោក ស្ថិតនៅក្នុងចំណោមក្រុមហ៊ុនបរធនបាលកិច្ច ចំនួន១៤ នៅប្រទេសកូរ៉េ និង ស្ថិតនៅក្នុងលំដាប់ខ្ពស់។ លោក Oh […]
  • ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទទួលជំនួបជម្រាបលារបស់ឯកអគ្គរាជទូតថៃ ដែលបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ បានសម្តែងការអបអរ សាទរចំពោះ ឯកឧត្តម ឆឺតកៀត អាត់ថាកន ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតប្រកបដោយជោគជ័យនៅកម្ពុជា ក្នុងឱកាសឯកឧត្តមឯកអគ្គរាជទូត ចូលជួបជម្រាបលា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។ ឯកឧត្តម សុខ ចិន្តាសោភា បានវាយតម្លៃខ្ពស់ចំពោះការរួម ចំណែកយ៉ាងសកម្មរបស់ឯកឧត្ដមឯកអគ្គរាជទូត ក្នុងការជំរុញទំនាក់ទំនងទ្វេភាគី ដែលត្រូវបានដំឡើងទៅកាន់កម្រិត «ភាពជាដៃគូយុទ្ធសាស្ត្រ» កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ ស្របពេលដែលកម្ពុជា និងថៃ នឹងប្រារព្ធខួបអនុស្សាវរីយ៍លើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំ២០២៥ ភាគីទាំងពីរ បានឯកភាពក្នុងការរៀបចំរួមគ្នានូវព្រឹត្តិការណ៍នានាដើម្បីអបអរសាទរឆ្នាំដ៏ពិសេសនេះ។ ឯកឧត្តមឯកអគ្គរាជទូត បានសម្តែងនូវអំណរគុណយ៉ាងជ្រាល ជ្រៅជូនដល់ក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះការផ្តល់នូវការគាំទ្រយ៉ាងពេញទំហឹងសម្រាប់បេសកកម្មការទូតរបស់ឯកឧត្ដម នៅព្រះរាជាណាចក្រកម្ពុជា។
  • រចនាសម្ពន្ធខ្លោងទ្វារប្រាសាទតាព្រហ្មកិល ដែលជាមន្ទីរពេទ្យបុរាណត្រូវបានរៀបចំរួចរាល់ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការរៀបចំរចនាសម្ពន្ធមួយចំនួននៅប្រាសាទតាព្រហ្មកិល ដែលរងការខូចខាតដោយអន្លើៗ មានថ្មខ្លះរាយប៉ាយ និងថ្មជាច្រើនទៀតបានបាត់ ឱ្យមានរបៀបរៀបរយឡើងវិញ។ លោក ម៉ៅ សុខនី ប្រធានការដ្ឋានជួសជុលប្រាសាទតាព្រហ្មកិល ឱ្យដឹងថា ក្រោយបញ្ចប់ការជួសជុលតួប្រាសាទតាព្រហ្មកិល ក្រុមការងារកំពុងបន្តរៀបចំបរិវេណខាងមុខប្រាសាទនោះ មាន ខ្លោងទ្វារ និងបណ្ណាល័យនៅជ្រុងនិរតី។ ការរៀបចំរចនាសម្ពន្ធរបស់មន្ទីរពេទ្យបុរាណនេះឡើងវិញ ចាំបាច់ត្រូវពង្រឹងខឿនខ្លោងទ្វារច្រកចូលខាងកើត យកថ្មចល័តខុសទីតាំងមកដាក់កន្លែងដើម រៀបផ្គុំហោជាងឡើងវិញ រៀបចំថ្មមួយចំនួនឱ្យមានសណ្តាប់ធ្នាប់ ហើយទេសចរអាចទស្សនានូវក្បាច់ចម្លាក់ផ្សេងៗ ដូចជា ហោជាង និងផ្តែរបាន ព្រមទាំងរៀបចំខឿនបណ្ណាល័យនៅជ្រុងអាគ្នេយ៍ផង៕
  • អភិបាលខេត្តប៉ៃលិន ក្រើនរំលឹកដល់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពិនិត្យមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក ប៉ៃលិន៖ នៅសាលប្រជុំធំសាលាខេត្ត នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាខេត្តប៉ៃលិន បានបើកកិច្ចប្រជុំសាមញ្ញលើកទី៤ អាណត្តិទី៤ របស់ខ្លួន ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ក្រើនរំលឹកដល់មន្ទីរអង្គភាពស្ថាប័នជុំវិញខេត្ត និងអាជ្ញាធរក្រុង/ស្រុក ត្រូវបន្តពិនិត្យមើលឡើងវិញនូវរាល់បញ្ហា នាពេលកន្លងមក មិនត្រូវទុកចោលនោះទេ គឺត្រូវដោះស្រាយជូនពលរដ្ឋឱ្យបានទាន់ពេលវេលា ដោយមិនត្រូវរើសអើង ប្រកាន់ បក្សពួកនិយម និងគ្រួសារនិយម ជាពិសេសត្រូវខិតខំដុសខាត់ទាំងចំណេះដឹង និងសមត្ថភាព ក្នុងនាមជាតំណាងសាធារណៈ ស្វ័យភាពរបស់មូលដ្ឋាន ដើម្បីអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋ ប្រកបដោយសមធម៌ បរិយាប័ន្ន និងមានចីរភាព ឈានឆ្ពោះទៅរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់ បន្ថយភាពក្រីក្រ។ លោកជំទាវបណ្ឌិត បាន ស្រីមុំ ក៍បានមានប្រសាសន៍កោតសរសើរ ដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធទាំង ៣ ប្រភេទ ដែលកន្លងមកបានខិតខំអនុវត្តតួនាទីភារកិច្ចរបស់ខ្លួន ប្រកបដោយប្រសិទ្ធិភាព […]
  • អាស៊ាន ទន្ទឹងធ្វើការជាមួយបេឡារុស ក្នុងវិស័យដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដែលបេឡារុសមានជំនាញ និងភាពខ្លាំង ឯកឧត្តម Raman Ramanouski ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសាធារណរដ្ឋបេឡារុសប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នៅព្រឹកថ្ងៃអង្គារ ទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានស្វាគមន៍ និងអបអរសាទរ ឯកឧត្តម Raman Ramanouski សម្រាប់ការចាប់ផ្តើមភារកិច្ច ហើយបានបញ្ជាក់ឡើងវិញនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបេឡារុសនៅទីក្រុងហ្សាការតា។ ជាការឆ្លើយតប ឯកឧត្តម Raman Ramanouski បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់បេឡារុស ក្នុងការបង្កើតទំនាក់ទំនងជាមួយអាស៊ាន និងប្រទេសសមាជិកអាស៊ាន តាមរយៈវត្តមានផ្នែកការទូតរបស់បេឡារុស នៅក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏បានលើកទឹកចិត្តឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ចូលរួមធ្វើការជាមួយសហគមន៍ការទូត ក្នុងទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។ ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការរិះរកកិច្ចសហប្រតិបត្តិការបន្ថែម ដូចជា ការបង្កើនការចូលរួមរបស់វិស័យឯកជន ព្រមទាំងការពង្រឹងទំហំពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍សម្រាប់ផលប្រយោជន៍ទៅវិញទៅមក ជាដើម។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានមានប្រសាសន៍ថា អាស៊ានទន្ទឹងធ្វើការជាមួយបេឡារុស ក្នុងវិស័យដែលមានចំណាប់អារម្មណ៍ទៅវិញទៅមក ដែលបេឡារុសមានជំនាញ […]
  • ក្រុមហ៊ុន ហ៊ិននីគែន ប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ី ហ្វិកនៃក្រុមហ៊ុន ហ៊ុននីគែន (Heineken) បានប្ដេជ្ញាចិត្តបន្តការវិនិយោគនៅកម្ពុជា ។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងជំនួបជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងជំនួបសសម្តែងការគួរ សម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤។ លោក Jacco Van Der Linden អគ្គនាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃក្រុមហ៊ុន ហ៊ុននីគែន បានគោរពជម្រាបជូនសម្តេចធិបតីអំពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅប្រទេស កម្ពុជា ក្នុងរយៈពេល៣០ឆ្នាំ និងថ្លែងអំណរ គុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលបានផ្តល់កិច្ច សហការ និងការយកចិត្តទុកដាក់ដល់ក្រុមហ៊ុន កន្លងមក។ ទន្ទឹមនឹងនេះ លោកអគ្គនាយកប្រចាំតំបន់ បានប្តេជ្ញាចិត្ត ក្នុងការបន្តការវិនិយោគនៅកម្ពុជា ដោយអនុវត្តតាមលិខិតបទដ្ឋានគតិយុត្តិជាធរមាន ចូលរួមការពារអ្នកប្រើប្រាស់ និងរួមចំណែកលើកកម្ពស់ការ ទទួលខុសត្រូវក្នុងសង្គម រួមទាំងកិច្ចការពារបរិស្ថាន។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះទំនុកចិត្ត និងការជឿជាក់របស់ក្រុមហ៊ុនហ៊ុននីគែន ដែលបាន សម្រេចចិត្តធ្វើការវិនិយោគនៅប្រទេសកម្ពុជា និងរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច […]
  • គណៈប្រតិភូធុរកិច្ចអាមេរិកចាប់អារម្មណ៍នាំចេញផលិត ផលកសិកម្មរបស់កម្ពុជា និងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លោក ផាទ្រីក មឺហ្វី (Patrick Murphy) តំណាងគណៈប្រតិភូធុរកិច្ចអាមេរិក បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរបេសកកម្មធុរកិច្ចនៅកម្ពុជានាពេលនេះ ដែលមានការចូលរួមរបស់ក្រុមហ៊ុនចំនួន៥ មានគោលបំ ណងស្វែងរកកាលានុវត្តភាពវិនិយោគ និងភ្ជាប់ទំនាក់ទំនងជាមួយដៃគូរធុរកិច្ចនៅ កម្ពុជា ដើម្បីនាំចេញផលិតផលកសិកម្មរបស់កម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលរួមមានអង្ករ ស្វាយចន្ទី ម្រេច ស្វាយក្រៀម ជាដើម។ ជាមួយគ្នានេះ គណៈប្រតិភូក៏មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ ជាក់ស្តែង ក្រុមហ៊ុនមួយនៅសហរដ្ឋអាមេរិកបានសម្រេចបង្កើតការិយាល័យតំណាងរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ការសម្របសម្រួលជូននិស្សិតកម្ពុជា ដែលមានបំណងចង់បន្តការសិក្សានៅសហរដ្ឋអាមេរិកផងដែរ។ សម្ដេចធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនអាមេរិក ក្នុងការស្វែងរកឱកាសវិនិយោគ និងការនាំចេញផលិតផលកសិកម្មរបស់កម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ព្រមទាំងការជំរុញកិច្ចសហប្រ តិបត្តិការក្នុងវិស័យអប់រំនៅកម្ពុជា។ សម្ដេចធិបតីបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់និងអាទិភាពរបស់រាជរដ្ឋាភិបាល ចំពោះវិស័យកសិកម្ម ដូចជា កញ្ចប់លើកទឹកចិត្តផ្នែកពន្ធសម្រាប់វិស័យកសិកម្ម ការធ្វើទំនើបកម្មវិស័យកសិកម្ម ការដាក់ពង្រាយមន្ត្រីបច្ចេក ទេសកសិកម្មនៅតាមមូលដ្ឋាន ការបង្កើតសហគមន៍កសិកម្មទំនើប ព្រមទាំងប្រព័ន្ធឡូជីស្ទីកនិងហេដ្ឋារចនា សម្ព័ន្ធ សំដៅចូលរួមកាត់បន្ថយថ្លៃដើម និងបង្កើនសមត្ថភាពប្រកួតប្រជែងនៃផលិតផលកសិកម្មរបស់កម្ពុជា។ សម្ដេចធិបតីបានលើកទឹកចិត្តដល់គណៈ ប្រតិភូធុរកិច្ចអាមេរិកឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាលម្អិតបន្ថែមទៀត ជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដើម្បីចាប់យកឱកាសវិនិយោគ និងធុរកិច្ចក្នុងវិស័យកសិកម្ម វិស័យអប់រំ […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី១ នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ថាប័នវិភាគសិក្សាស្រាវជ្រាវអាស៊ានលើកទី ១។ រៀបចំដោយបណ្តាញវិទ្យាស្ថានសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិអាស៊ាន (ASEAN -ISIS Network) ដោយមានជំនួយពីលេខាធិការដ្ឋានអាស៊ាន និង GIZ នៃការិយាល័យការបរទេសសហព័ន្ធអាល្លឺម៉ង់ កិច្ចប្រជុំនេះ ត្រូវបានបើកជាមួយនឹងសន្ទរកថាគន្លឹះ ដោយឯកឧត្តមអគ្គលេខាធិការអាស៊ាន។ កិច្ចប្រជុំដែលមានរយៈពេល ២ នេះ មានការចូលរួមពីបញ្ញវន្ត អ្នកជំនាញខាងស្រាវជ្រាវ និងសិក្សា ធិការជាង ៥០ នាក់ មកពីទូទាំងតំបន់ ធ្វើការពិភាក្សា និងផ្លាស់ប្តូរទស្សនៈ លើការប្រឈមផ្នែកភូមិសាស្ត្រនយោបាយ និងសេដ្ឋកិច្ចបន្ទាន់ៗនានា ដែលអាស៊ានកំពុងប្រឈម។ កិច្ចប្រជុំនេះ រំពឹងថានឹងចេញអនុសាសន៍យុទ្ធសាស្ត្រជាក់លាក់ ហើយនឹងដាក់ស្នើសុំការណែនាំនាកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ […]
  • រដ្ឋមន្រ្តី ឈាង រ៉ា បន្តជំរុញ និងលើកទឹកចិត្តមន្រ្តីនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីឈាង រ៉ា បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។ \ការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ធ្វើឡើងក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី ១ នៃខែកញ្ញា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅកិច្ចការបន្ត។ ឯកឧត្តមសាស្ត្រាចារ្យ បានថ្លែងកោតសរសើរជូនចំពោះថ្នាក់ដឹក នាំ ទាំងអស់ ដោយភាពបុរេសកម្ម និងការយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំ និងពង្រឹងមូលដ្ឋានសុខាភិបាល ឆ្លុះបញ្ចាំងពីការអភិវឌ្ឍ នវានុវត្តន៍ ដែលទទួលបានលទ្ធផលនាពេលបច្ចុប្បន្ន និងនាពេលខាងមុខបន្តទៀត។ ដើម្បីឆ្ពោះទៅរកការគ្របដណ្តប់សុខភាពជាសកល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បន្តជំរុញ និងលើកទឹកចិត្តដល់ថ្នាក់ដឹកនាំនៅតាមន្ទីរពេទ្យជាតិ មន្ទីរពេទ្យបង្អែកខេត្ត-ស្រុក រហូតដល់មណ្ឌលសុខភាព សូមពង្រឹង និងរួមគ្នាក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌ ជាពិសេសលើក្រមសីលធម៌វិជ្ជាជីវៈ។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានណែនាំដល់ថ្នាក់ដឹកនាំមន្ទីរ ពេទ្យ ពិសេសនៅតាមបណ្តារាជធានី ខេត្ត ត្រូវពិនិត្យណែនាំដល់មន្រ្តីក្រោមឱវាទ ត្រូវចូលរួមថែរក្សាសម្ភារៈបរិក្ខារវេជ្ជសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ […]
  • អ៊ុយក្រែន គ្រោងនឹងដាក់លក់ដេញថ្លៃក្រុមហ៊ុនរដ្ឋ ដើម្បីផ្តល់ មូលនិធិ ដល់ យោធា នោងជួយជំរុញ សេដ្ឋកិច្ច រដ្ឋាភិបាលអ៊ុយក្រែនគ្រោងនឹងដេញថ្លៃក្រុមហ៊ុនរដ្ឋចំនួន ២០ ដែលជាផ្នែកមួយនៃការជំរុញការធ្វើឯកជនភាវូបនីយកម្ម ដើម្បីជួយផ្តល់មូលនិធិដល់យោធា និងជំរុញសេដ្ឋកិច្ចដែលទទួលរងនូវសង្រ្គាម។ អ៊ុយក្រែនសង្ឃឹមថានឹងរៃអង្គាសប្រាក់បានយ៉ាងហោចណាស់ ១០០ លានដុល្លារពីការដេញថ្លៃនៅចុងឆ្នាំនេះរួមទាំង មជ្ឈ មណ្ឌលផ្សារទំនើបដ៏ធំមួយ សណ្ឋាគារប្រវត្តិសាស្ត្រ និងក្រុមហ៊ុនរុករករ៉ែ និងគីមីមួយចំនួន។ អ៊ុយក្រែនមានអង្គភាពទាំងនេះច្រើនជាង ៣,០០០ ប៉ុន្តែមានតែ ១៥ ភាគរយប៉ុណ្ណោះនៃប្រជាជនដែលកំពុងបង្កើតប្រាក់ចំណេញ។ មនុស្សជាច្រើនត្រូវចំណាយនិងផ្គត់ផ្គង់ពីរដ្ឋ រហូតដល់រាប់លានដុល្លារ ដើម្បីដំណើរការ និងការថែទាំ៕ ប្រែសម្រួលថ៊ដោយ ម៉ុក ម៉ានិច
  • ក្រុមហ៊ុន Vietjet បង្ហាញពីកំណើនប្រាក់ចំណូល និងប្រាក់ ចំណេញ ស្របពេលមានការពង្រីកផ្លូវហោះហើរយ៉ាងឆាប់រហ័ស យោងតាមរបាយការណ៍ចុងក្រោយ ប្រាក់ចំណូលដឹកជញ្ជូនតាមផ្លូវអាកាសរបស់ Vietjet ឈានដល់ 33.862 ពាន់ពាន់លានដុង (ប្រហែល 1.37 ពាន់លានដុល្លារ) ក្នុងរយៈពេល 6 ខែដំបូងឆ្នាំ 2024 ដែលខ្ពស់ជាងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើបន្តិច។ ប្រាក់ចំណេញមុនពន្ធ ត្រូវបានកត់ត្រាក្នុងចំនួន 1.166 ពាន់ពាន់លានដុង (ប្រហែល 47.38 លានដុល្លារ) ដែលជាការកើនឡើងយ៉ាងខ្លាំងរហូតដល់ 688% ពីមួយឆ្នាំទៅមួយឆ្នាំ។ ក្រុមហ៊ុន Vietjet បានបង្ហាញពីប្រាក់ចំណូលរួមឆមាសទីមួយនៃឆ្នាំ 2024 ចំនួន 34.030 ពាន់ពាន់លានដុង (ប្រហែល 1.38 ពាន់លានដុល្លារអាមេរិក) និងប្រាក់ចំណេញមុនបង់ពន្ធសរុបជាង 1 ពាន់ពាន់លានដុង (ប្រហែល 40.63 លានដុល្លារ) ដែលតំណាងឱ្យការកើនឡើង 15% និង 307% ពីមួយឆ្នាំទៅមួយឆ្នាំ។ គិតត្រឹមថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2024 ទ្រព្យសម្បត្តិសរុបរបស់ក្រុមហ៊ុន Vietjet បានកើនឡើងដល់ជាង 92.205 ពាន់ពាន់លានដុង […]
  • កម្ពុជា-ហ្វីលីពីន នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការកងទ័ព ក្នុងឱកាសនៃជំនួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម នាយឧត្ដមសេនីយ៍ Romeo Saturnino Brawner, Jr. នាយសេនាធិការកងទ័ពហ្វីលីពីនបានសម្ដែងនូវមោទភាពជាខ្លាំងចំពោះសម្ដេចធិបតីដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងនីតិកាលទី៧នៃរដ្ឋសភា និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តការដ៏ល្អប្រសើររវាងកងទ័ពហ្វីលីពីន-កម្ពុជា។ ឯកឧត្តម Brawner បានប្ដេជ្ញាចិត្តក្នុងការបន្ដពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃប្រទេសទាំងពីរ ឱ្យកាន់តែរីកចម្រើនថែមទៀត តាមរយៈការអនុវត្តយន្តការដែលមានស្រាប់ និងការដាក់ចេញនូវផែនការសកម្មភាពសម្រាប់កិច្ចសហការ ថ្មីៗបន្ថែមទៀត។ សម្ដេចធិបតី បានសម្តែងភាពរីករាយចំពោះការរីកចម្រើននៃកិច្ចសហប្រតិបត្តិការវាងកងទ័ពកម្ពុជា-ហ្វីលីពីន និងបានថ្លែង អំណរគុណហ្វីលីពីនដែលបានផ្ដល់ការគាំទ្រដល់កងទ័ពកម្ពុជា នាពេលកន្លងមក ព្រមទាំងបានលើកទឹកចិត្តឱ្យកងទ័ពនៃប្រទេសទាំងពីរ បន្តពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំថែមទៀត ដោយផ្តោតជាសំខាន់លើការបណ្ដុះ បណ្ដាល ការពង្រឹងសមត្ថភាព ការផ្លាស់ប្ដូរទស្សនកិច្ចសិក្សា និងលំហាត់រួមគ្នា។ សម្តេចធិបតីក៏បានគូសបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការរវាងកងទ័ពក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងការគំរាមកំហែងមិនប្រពៃណីផងដែរ៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)