ព័ត៌មានថ្មី
- អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ចាត់ទុកសម្តេចតេជោ ជាមេដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ ឯកឧត្តមបាន Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ ការបញ្ជាក់នេះគឺធ្វើឡើងនៅក្នុងជំនួប ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា កាលពីរសៀលម្សិលម៉ិញ។ តាមរយៈជំនួបនោះ ឯកឧត្តម Ban Ki-moon មានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។ ឯកឧត្តមបាន Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម Ban Ki-moon ថា ទោះបីជា សម្ដេច នៅមានសុខភាពល្អ ដែលធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែសម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។ សម្ដេចតេជោ បានរំលឹកថា អ្វីដែលជាស្នាដៃរបស់ឯកឧត្តម […]
- សម្ដេចតេជោ ហ៊ុន សែន ស្នើប្រធានាធិបតី ជួយជំរុញក្រុមវិនិយោគកូរ៉េ មកបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើប្រធានាធិប តី ជួយជំរុញក្រុមវិនិយោគកូរ៉េទៅបណ្ដាក់ទុននៅកម្ពុជា ដោយការរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកូរ៉េ គឺសម្រាប់ការវិនិយោគកូរ៉េ។ ការស្នើនេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Yoon Suk-Yeol ប្រធានាធិបតីនៃសាធារណ រដ្ឋកូរ៉េនៅវិមានប្រធានាធិបតី កាលពីរសៀលម្សិលម៉ិញ នៅសាធារណៈរដ្ឋកូរ៉េ។ តាមរយៈជំនួបនោះ ឯកឧត្តមប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ បានថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានគាំទ្រចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសយើងទាំងពីរ និងបានរំលឹកថា ដំណើរទស្សនកិច្ចរបស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី កាលពីខែឧសភាកន្លងទៅ បានអនុញ្ញាតឱ្យមានការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរជាភាពដៃគូយុទ្ធសាស្ត្រ ដែលជាដំណាក់កាលថ្មីនៃទំនាក់ទំនងរបស់យើង។ សម្តេចតេជោ បានលើកឡើងថា នៅ៣ឆ្នាំខាងមុខ គឺជាពេលដែលយើងទាំងពីរប្រារព្ធអនុស្សាវរីយ៍ទី៣០នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសយើងទាំងពីរ សម្តេចតេជោ បានស្នើដល់ឯកឧត្តមប្រធានាធិបតី ពិចារណាលើកកម្ពស់ទំនាក់ទំនងប្រទេសយើងទាំងពីរ ឱ្យដល់ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។ ជាមួយគ្នានេះដែរ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះជំនួយឧបត្ថម្ភគ្រប់សព្វបែបយ៉ាងទាំងផ្នែកសេដ្ឋកិច្ច ជំនួយសំណង ឥណទានក្នុងការជួយកសាងប្រទេសនិងអភិវឌ្ឍន៍កម្ពុជាឡើងវិញ ហើយនៅក្នុងនេះដែរសាធារណរដ្ឋកូរ៉េក៏បានជួយកសាងជួសជុលផ្លូវជាតិផ្លូវជាតិ៣ លេខ៤៨ ផ្លូវជាតិលេខ២១ និងផ្លូវជាតិលេខផ្សេងទៀត។ល។ ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏រង់ចាំនូវវត្តមាននៃការបើកការដ្ឋានសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េដែលជាស្ពានដ៏ធំបំផុតនិងវែងបំផុតនៅកម្ពុជា ជាមួយគ្នានេះដែរសម្ដេចតេជោក៏បានថ្លែងនូវអំណរគុណចំពោះជំនួយដល់វិស័យផ្សេងៗទៀត ដូចជាវិស័យបរិស្ថាន ការបណ្ដុះបណ្ដាលធនធានមនុស្ស ដែលជួយដល់កម្ពុជាក្នុងការអភិវឌ្ឍ។ ទាក់ទងនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ សម្ដេចតេជោ បានចាត់ទុកថាមានសារៈសំខាន់ ដែលពេលនេះកម្ពុជាមានលទ្ធភាពច្រើនក្នុងការនាំចេញមកសាធារណរដ្ឋកូរ៉េ […]
- រោងចក្រសហគ្រាសចូលរួមគោរពច្បាប់ ដើម្បីពង្រឹងវប្បធម៌ស្អាតនៅតាមមូលដ្ឋានអាជីវកម្ម រោងចក្រ សហគ្រាស និងតំបន់សេដ្ឋកិច្ចពិសេស ចំនួន១៣ កន្លែង គិតមកត្រឹមថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ បានចូលរួមបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងរយៈពេលដូចគ្នានេះដែរ ក្រុមការងារជំនាញ បានបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យរួចជាស្រេចដល់ រោងចក្រសហគ្រាសចំនួន៣ ទីតាំងធំៗ មុនគេនៅក្នុងស្វាយរៀង និងខេត្តបាត់ដំបង។ រោងចក្រសហគ្រាស ចំនួន៣ទីតាំងផ្សេងទៀត បានចុះកិច្ច សន្យា ជាមួយក្រុមការងារតម្លើង។ កន្លងមករោងចក្រសហគ្រាសចំនួនជាង១០០ រួចមកហើយ បានស្នើសុំបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ចេញពីរោងចក្រ ដើម្បីធានាថាសំណល់រាវបញ្ចេញពីមូលដ្ឋានរោងចក្រ សហគ្រាសរបស់ខ្លួន មិនមានជាតិពុល មិនប៉ះពាល់សុខភាពប្រជាពលរដ្ឋ និងកម្មករកម្មការិនី ដែលរស់នៅ និងកំពុងបំពេញការងារនៅតាមមូលដ្ឋានអាជីវកម្មរបស់ខ្លួន មុននឹងការបង្ហូរចេញទៅតាមប្រឡាយប្រភពទឹកសាធារណៈ។ សូមបញ្ជាក់ថា ការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាប ឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ។ ក្រសួងបរិស្ថានតម្រូវឱ្យគ្រប់រោងចក្រសហគ្រាស (ប្រភេទប្រភពបំពុលសក្តានុពល) ត្រូវអនុវត្តការបំពាក់ឧបករណ៍ស្វ័យត្រួត ពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាម៖ ក្រមបរិស្ថាន និងធនធានធម្មជាតិត្រង់មាត្រា ១៧៨ មាត្រា២៨៧ ចំណុច ខ និងមាត្រា […]
- កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនជាតិថៃ៥នាក់ វត្ថុតាងគ្រឿងញៀនជាង៧៣គីឡូក្រាម និងកាំភ្លើង១ដើម ទៅសាលាដំបូង ខេត្តបន្ទាយមានជ័យៈជនជាតិថៃ៥នាក់ គ្រឿងញៀនជាង៧៣ គីឡូក្រាម និងកាំភ្លើង០១ ដើមត្រូវកម្លាំងកងរាជអាវុធហត្ថបញ្ជូនទៅសាលាដំបូខេត្ត នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីអនុវត្តតាមនីតិវធី។ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានពីភ្នាក់ងារផ្តល់ព័ត៌មាន និងមានការអនុវញ្ញាតិពីលោកឧត្តមសេនីយ៍មេបញ្ជការកងរាជអាវុធហត្ថខេត្ត លោកបោន ប៊ិន បានដឹកនាំកម្លាំងមូលដ្ឋានកងរាជឣាវុធហត្ថក្រុង សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជឣាវុធហត្ថខេត្ត និងដឹកនាំសម្របសម្រួលដោយលោក លុយ ទីហួរ ព្រះរាជឣាជ្ញារង ឣមសាលាដំបូងខេត្ត បានចុះធ្វើប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យជាជនជាតិថៃបានចំនួន០៥នាក់ នៅចំណុចផ្ទះលេខចំណុចផ្ទះលេខC62 ក្នុងបុរីដួងច័ន្ទ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ឣូរជ្រៅ ក្រុងប៉ោយប៉ែត ។ លោកបន្តថាៈ ការបង្រ្កាបករណីជួញដូរគ្រឿងញៀន ដ៏ធំរបស់ជនជាតិថៃនេះ ដកហូតបានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទ មានប្រភេទម៉្សៅក្រាមពណ៌សថ្លា (ICE)ចំនួន 71កញ្ចាប់ ទម្ងន់ 73គីឡូក្រាម និង675ក្រាម,រួមមានវត្ថុតាងគ្រឿងញៀនជាច្រើនប្រភេទដូចជា ហេរ៉ូអ៊ីន ,ប្រភេទម៉្សៅម៉ត់ពណ៌ស(កេតាម៉ីន), ថ្នាំគ្រាប់រាងផ្លែឈើ ពណ៌ត្នោត(ឣ៊ិចស្តាស៊ី), គ្រាប់ថ្នាំបន្ទះពណ៌ ក្រហម(Erimin5), ប្រភេទថ្នាំគ្រាប់រាងត្រីកោណ ពណ៌ផ្កាឈូក (ឣ៊ិចស្តាស៊ី), កញ្ឆាក្រៀម, និងប្រភេទថ្នាំគ្រាប់មូល មានកាំភ្លើងខ្លី […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ លោក Piti Srisangnam នាយកប្រតិបត្តិមូលនិធិអាស៊ាន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ព្រឹកថ្ងៃព្រហស្បតិ៍ ទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី បានទទួលជួបពិភាក្សាការងារជាមួយ លោក Piti Srisangnam នាយកប្រតិបត្តិមូលនិធិអាស៊ាន ដើម្បីពិភាក្សាអំពីកម្មវិធីចុងក្រោយនៃ “AI Ready ASEAN” របស់មូលនិធិនេះ។ កម្មវិធីនេះ សំដៅត្រៀមជួយដល់ពលរដ្ឋអាស៊ាន ជាមួយនឹងជំនាញបញ្ញាសិប្បនិម្មិត ក្នុងការសហការជាមួយក្រុមហ៊ុន Google។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិ ការអាស៊ាន បានស្វាគមន៍គំនិតផ្តួចផ្តើមនេះ ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការប្រើប្រាស់សក្តានុពលសេដ្ឋកិច្ចរបស់ AI ដូចដែលបានចែងនៅក្នុង គោលការណ៍ណែនាំអាស៊ាន ស្តីពីអភិបាលកិច្ច និងសិលធម៌របស់ AI ដែលបានអនុម័តដោយកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ានលើកទី ៤។
- អគ្គលេខាធិការអាស៊ាន បានបញ្ជាក់អំពីការប្តេជ្ញាចិត្ត ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយគុយបា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយគុយបា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Dagmar González Grau ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃ សាធារណរដ្ឋគុយបាប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោកជំទាវ សម្រាប់ការចាប់ផ្តើមភារកិច្ច និងបានបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់លេខាធិការដ្ឋានអាស៊ានក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងស្ថានទូតគុយបា ក្នុងទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងអាស៊ាន ជាមួយគុយបា។ ឯកឧត្តម បានលើកទឹកចិត្តឱ្យគុយបា បន្តស្វែងរកកិច្ចសហការបន្ថែមទៀត ជាមួយអាស៊ាន ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ សុខាភិ បាល បច្ចេកវិទ្យាខាងជីវសាស្ត្រ ការគ្រប់គ្រងគ្រោះមហន្តរាយ និងការបម្រែបម្រួលអាកាសធាតុ។ បន្ថែមលើនេះ ឯកឧត្តម បានស្នើថា គុយបាគួរតែពង្រឹងការចូលរួមរបស់ខ្លួនជាមួយអាស៊ាន តាមរយៈតួនាទីរបស់ខ្លួននៅក្នុងសហគមន៍នៃប្រទេសនៅអាមេរិកឡាទីន និងការីប៊ីន (CELAC) ជាដើម។ លោកជំទាវ បានគូសបញ្ជាក់ពីការចាប់អារម្មណ៍របស់ប្រទេសគុយបា ក្នុងការពង្រឹងទំនាក់ទំនងដែលមានប្រយោជន៍ទៅវិញទៅមកជាមួយអាស៊ាន […]
- សម្តេចធិបតី៖ ការពង្រីកសមត្ថភាពផែស្វយ័តក្រុងព្រះសីហនុ ជួយតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រកួតប្រជែងក្នុងតំបន់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានគូសបញ្ជាក់ថា ការពង្រីកសមត្ថភាពផែស្វយ័តក្រុងព្រះសីហនុ ជួយតភ្ជាប់ជាមួយប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងការប្រកួតប្រជែងក្នុងតំបន់។ ថ្លែងក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ចំណតផែកុងតឺន័របន្ថែមប្រវែង ២៥៣ ម៉ែត្រ នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកញ្ញា ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការរួមចំណែកដល់ អភិវឌ្ឍប្រទេសជាតិ តាមរយៈផលចំណូលអាជីវកម្ម ទទួលបានពីកំណើនបរិមាណទំនិញ និងកុងតឺន័រឆ្លងកាត់ជារៀងរាល់ថ្ងៃ។ ការធ្វើទំនើបកម្ម និងពង្រីកកំពង់ផែក្រោមឥណទានសម្បទាន ពីរដ្ឋាភិបាលនៃប្រទេសជប៉ុននៅពេលនេះ នឹងធ្វើឱ្យកំពង់ផែរបស់កម្ពុជា អាចប្រកួតប្រជែងជាមួយកំពង់ផែនានាផ្សេងទៀតក្នុងតំបន់បាន។សម្តេចបានបន្ថែមថា ចំណតកំពង់ផែកុងតឺន័រប្រវែង២៥៣ម៉ែត្របន្ថែមនេះ នឹងផ្ដល់ជាជម្រើសបន្ថែម សម្រាប់ជួយបំពេញបន្ថែម នូវមុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលកំពុងតែធ្វើទំនើបកម្ម ឆ្លើយតបទៅនឹងកំណើនកុងតឺន័រដែលឆ្លងកាត់ប្រចាំថ្ងៃ។ ជាពិសេស ចំណតផែកុងតឺន័របន្ថែមថ្មីនេះ បាននិងកំពុងជួយបំពេញបន្ថែមមុខងាររបស់ កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលធ្វើឱ្យសមត្ថភាពផែសរុបកើនឡើងពី ៥៥ម៉ឺនធីអីយូ ក្នុងមួយឆ្នាំ ទៅ១លានធីអ៊ីយូ ក្នុងមួយឆ្នាំ និងអាចឱ្យនាវាកុងតឺន័រ មានជម្រៅទឹក១០,៤ម៉ែត្រ ចូលចតបាន ដែលតាមការព្យាករកើនឡើងពី១៨ភាគរយ ទៅប្រមាណ […]
- នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញពិសាអាហារការងាររៀបចំដោយលោកជំទាវ Hou Yanqi ឯកអគ្គរដ្ឋទូតចិនប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ចិន និងបានពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី ២៧ កិច្ចប្រជុំកំពូលអាស៊ានបូកបី លើកទី ២៧ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី ១៩ ដែលនឹងប្រព្រឹត្តទៅនៅប្រទេសឡាវ នៅខែតុលា ខាងមុខ។
- ក្រសួងបរិស្ថានកំពុងយកចិត្តទុកដាក់លើការប្រមូល និងគ្រប់ គ្រងសំរាមប្លាស្ទិក នៅតាមទីជនបទដាច់ស្រយាល ដើម្បីជួយដល់គ្រួសារក្រីក្រ និងសិស្សានុសិស្សក្រីក្រ នាថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោក Tan Yawnan អនុប្រធានប្រតិបត្តិ ប្រធានផ្នែកហានិភ័យ និងជាប្រធាននៃអនុគណៈកម្មាធិការ ESG នៃធនាគារកាណាឌីយ៉ា ចូលជួបសម្តែងការគួរសម និងស្វែងយល់អំពីយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលមាន ភាពស្អាត ភាពបៃតង និងចីរភាព ដើម្បីបន្សីុគម្រោងការងារធនាគារកាណាឌីយ៉ាឱ្យបានសមស្របជាមួយក្រសួងបរិស្ថាន។ ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងនូវភាពស្អាតលើដែនគោក ក្នុងដែនទឹក និងក្នុងដែនអាកាស ជាមួយគ្នានេះ តំណាងធនាគារកាណាឌីយ៉ាបានបង្ហាញនូវចំណាប់អារម្មណ៍ចំពោះការងារជាអាទិភាពរបស់ក្រសួងបរិស្ថាន ដែលរួមមាន យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ និងយុទ្ធនាការ កម្ពុជាស្អាត ខ្មែរធ្វើបាន យុទ្ធនាការ ពន្លកបៃតង ព្រមទាំងយុទ្ធនាការ ប្រមូល បែងចែក និងទុកដាក់សំរាមប្លាស្ទិក ឱ្យទៅជាធនាគារប្លាស្ទិក ដែលអាចផ្តល់អត្ថប្រយោជន៍ដល់សិស្សានុសិស្សដែលមកពីគ្រួសារក្រីក្រនៅតាមសហគមន៍ជនបទ ដែលមិនទាន់មានការប្រមូល និងគ្រប់គ្រងសំរាមប្លាស្ទិកបានសមស្របតាមលក្ខណៈបច្ចេកទេសនៅឡើយ។ សូមជម្រាបជូនថា ឯកឧត្តមរដ្ឋមន្រ្តីក្រសួងបរិស្ថាន បានកំពុងយកចិត្តទុកដាក់ចំពោះការគ្រប់គ្រងសំរាមប្លាស្ទិក និងកៀរគរជំរុញឱ្យមានការរួមចំណែកពីដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ នៅក្នុងភាពស្អាត ភាពបៃតង […]
- សម្តេចតេជោប្រធានព្រឹទ្ធសភា នឹងទទួលសញ្ញាបត្របណ្ឌិតក្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងគណៈប្រតិភូ បានអញ្ជើញធ្វើដំណើរទៅដល់ខេត្តឃ្យុងសាងបុកដូ ប្រកបដោយសុវត្តិភាព។ យន្តហោះពិសេសរបស់ព្រះរាជាណាចក្រកម្ពុជា ជើងហោះហើរលេខ001 បានធ្វើការចុះចត នៅអាកាសយានដ្ឋានអន្តរជាតិ ថេហ្គូ (Daegu) ខេត្តឃ្យុងសាងបុកដូ កាលពីវេលាម៉ោង០៩ និង៣០នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមវត្តមាន នៃការធ្វើបដិសណ្ឋារកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុត ពីថ្នាល់ដឹកនាំខេត្តឃ្យុងសាងបុកដូ និងថ្នាក់ដឹកនាំសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ និងឥស្សរជនការទូតរបស់ព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប។ នៅខេត្តឃ្យុងសាងបុកដូ សម្តេចតេជោប្រធានព្រឹទ្ធសភា និងទទួលសញ្ញាបត្របណ្ឌិតក្តិយស ភាពជាអ្នកដឹកនាំ និងការកសាងសន្តិភាព ពីសាកលវិទ្យាល័យដុងហ្គុកវ៉ាយស៍ ។ នៅក្នុងឱកាសនៃការអញ្ជើញទទួលសញ្ញាបត្របណ្ឌិតកិត្តិយស សម្តេចតេជោនិងអញ្ជើញធ្វើបាឋកថាស្តីពី បទពិសោធន៍របស់កម្ពុជា ក្នុងការរំដោះជាតិ ការកសាងសន្តិភាព ការផ្សះផ្សារ និងកសាងជាតិឡើងវិញ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា និងអញ្ជើញទស្សនាមជ្ឈមណ្ឌលពិព័ណ៌វប្បធម៌ពិភពលោក ឃ្យុងយូ ផងដែរ។
- អគ្គលេខាធិការអាស៊ាន អញ្ជើញទស្សនាការតាំងពិព័រណ៌គំនូរ “A Nature’s Symphony” របស់ឯកឧត្តម Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន នៅល្ងាចថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹម ហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទស្សនាការតាំងពិព័រណ៌គំនូរ “A Nature’s Symphony” របស់ឯកឧត្តម Jayant N. Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន។ បន្ទាប់មកក៏មានការរៀបចំអាហារការងារពេលល្ងាច ដោយឯកឧត្តមអគ្គរដ្ឋទូតឥណ្ឌាប្រចាំអាស៊ាន ដែលក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈជុំវិញការរិះរកវិធីដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន-ឥណ្ឌា។
- ឯកអគ្គរដ្ឋទូតតែង តាំងថ្មីនៃ សាធារណរដ្ឋអ៊ុយរូហ្កាយប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន នៅរសៀលថ្ងៃពុធ ៩ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ២០២៤ នៅលេខា ធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកជំទាវ Cristina González ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃ សាធារណរដ្ឋអ៊ុយរូហ្កាយប្រចាំអាស៊ាន បានជូនសារតាំងដល់ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអបអរសាទរ លោកជំទាវ សម្រាប់ការចាប់ផ្តើមភារកិច្ច និងទន្ទឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោកជំទាវ និងស្ថានទូតអ៊ុយរូហ្កាយ ក្នុងទីក្រុងហ្សាការតា ដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន ជាមួយអ៊ុយរូហ្កាយ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យអ៊ុយរូហ្កាយ បន្តស្វែងរកកាលានុវត្តភាព សម្រាប់កិច្ចសហប្រតិបត្តិការដែលអាចធ្វើទៅបានជាមួយអាស៊ាន ក្នុងវិស័យដែលជាប្រយោជន៍ទៅវិញទៅមក រួមទាំង ពាណិជ្ជកម្ម និងការវិនិយោគ ការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ព្រមទាំង ទេសចរណ៍។ ឯកឧត្តម ក៏បានគូសបញ្ជាក់ពីឱកាសដែលអ៊ុយរូហ្កាយអាចពង្រឹងការចូលរួមជាមួយអាស៊ាន តាមរយៈយន្តការ រដ្ឋមន្ត្រីការបរទេសអាស៊ាន និងទីផ្សាររួមភាគខាងត្បូង (MERCOSUR) ជាដើម។ […]
- មនុស្ស៤នាក់ស្លាប់ នៅភាគខាងជើងប្រទេសថៃ ដោយសារទឹកជំនន់ពីព្យុះទីហ្វុង Yagi ទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងពីព្យុះទីហ្វុង Yagi បានឆក់យកជីវិតមនុស្ស ៤ នាក់នៅភាគខាងជើងប្រទេសថៃ និងបានជន់លិចផ្ទះរាប់ពាន់ខ្នង។ នាយករដ្ឋមន្ត្រី Paetongtarn Shinawatra បាននិយាយថា ជំនួយកំពុងដំណើរការទៅកាន់គ្រួសារប្រហែល ៩,០០០ ដែលរងគ្រោះដោយទឹកជំនន់នៅក្នុងខេត្តភាគខាងជើងនៃខេត្តឈៀងម៉ៃ និងឈៀងរ៉ៃ។ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្ត រាយបាននិយាយថា មនុស្សពីរនាក់បានស្លាប់ដោយសារការរអិលបាក់ដីនៅខេត្តឈៀងម៉ៃ និងពីរនាក់ទៀតនៅឈៀងរ៉ៃ ដែលជាប់ព្រំដែនមីយ៉ាន់ម៉ា។ នាយកដ្ឋានឧតុនិយមថៃក៏បានព្រមានផងដែរថា នឹងមានភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតរហូតដល់ថ្ងៃអង្គារសប្តាហ៍ក្រោយ ដែលនាំមកនូវហានិភ័យនៃទឹកជំនន់ភ្លាមៗ។ សេចក្តីជូនដំណឹងដដែលបានបន្តថា ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកញ្ញា សូមប្រុងប្រយត្ន័ចំពោះគ្រោះថ្នាក់ដែលអាចបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង។ យោងតាមមជ្ឈមណ្ឌលប្រតិបត្តិការសង្គ្រោះបន្ទាន់ របស់ព្រះរាជាណាចក្របានឲ្យដឹងថា មនុស្សសរុបចំនួន២៩នាក់ បានស្លាប់ដោយសារគ្រោះមហន្តរាយ ដែលទាក់ទងនឹងភ្លៀង ធ្លាក់ ខ្លាំង ចាប់តាំងពីដើមរដូវកាលនេះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ភ្លើងឆេះព្រៃដ៏ធំបីបន្តឆេះនៅរដ្ឋកាលីហ្វ័រញ៉ាភាគខាងត្បូង ភ្លើងឆេះព្រៃដ៏ធំបំផុតដែលត្រូវបានគេហៅថា Line Fire បានឆាបឆេះយ៉ាងហោចណាស់ ២៦,០០០ ហិចតា (ប្រហែល ១០៥ គីឡូម៉ែត្រការ៉េ) គិតត្រឹមព្រឹកថ្ងៃអង្គារនៅក្នុងខោនធី San Bernardino ដោយបង្ខំឱ្យមានការបញ្ជាជម្លៀសជាចាំបាច់សម្រាប់មនុស្សរាប់ពាន់នាក់។ យោងតាមនាយកដ្ឋានព្រៃឈើ និងការការពារភ្លើងរដ្ឋកាលីហ្វ័រញ៉ា (Cal Fire) បច្ចុប្បន្ននេះមានរចនាសម្ព័ន្ធចំនួន ៦៥,៦០០ ត្រូវបានគំរាមកំហែង រួមទាំងសំណង់ចំនួន ៩,២០០ ក្រោមការបញ្ជាជម្លៀស និងសំណង់ចំនួន ៥៦,៤០០០ ក្រោមការព្រមានអំពីការជម្លៀស។ អភិបាលរដ្ឋកាលីហ្វ័រញ៉ា លោក Gavin Newsom បានប្រកាសកាលពីថ្ងៃសៅរ៍ថា ភាពអាសន្ននៅក្នុងខោនធី San Bernardino ដើម្បីជួយធានាឱ្យមានធនធានសំខាន់ៗ ដើម្បីពន្លត់ភ្លើង។ ភ្លើងឆេះព្រៃមួយទៀត ដែលគេហៅថា Bridge Fire បានផ្ទុះឡើងកាលពីថ្ងៃ អាទិត្យក្នុងព្រៃជាតិអង់គ្លេស ក្នុងខោនធី Los Angeles ចម្ងាយជិត១០០ គីឡូម៉ែត្រភាគខាងលិច នៃ Line Fire៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អារ៉ាប៊ីសាអូឌីត ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល AI សកល ដើម្បីជំរុញការច្នៃប្រឌិត កំណើន ការបោះពុម្ពលើកទី ៣ នៃកិច្ចប្រជុំកំពូលបញ្ញាសិប្បនិម្មិតសកល (GAIN) បានចាប់ផ្តើមនៅទីក្រុងរីយ៉ាដកាលពីថ្ងៃអង្គារដើម្បីជំរុញការអនុម័ត AI និងធានានូវការប្រើប្រាស់ជាយុទ្ធសាស្រ្តនៃបច្ចេកវិទ្យាពាក់ព័ន្ធទូទាំងពិភពលោក។ លោក Abdullah bin Sharaf Al-Ghamdi ប្រធានអាជ្ញាធរទិន្នន័យ និងបញ្ញាសិប្បនិមិត្ត អារ៉ាប៊ីសាអូឌីត (SDAIA) បាននិយាយនៅក្នុងសុន្ទរកថាបើកថា “ឆ្នាំនេះ យើងកំពុងបង្កើនរបារ ជំរុញព្រំដែន AI បន្ថែមទៀត និងខ្ពស់ជាងនេះ ដើម្បីជាប្រយោជន៍នៃមនុស្សជាតិ។ ប្រធាន SDAIA បាននិយាយថា AI បង្ហាញពីបញ្ហាក្រមសីលធម៌ និងបញ្ហាប្រឈមសំខាន់ៗដែលគំរាមកំហែងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាអន្តរជាតិ។ លោកបានកត់សម្គាល់ថា ដំណោះស្រាយចំពោះបញ្ហាប្រឈមគឺការរួបរួម ហើយពិភពលោកគួរតែរុករកតាមរយៈការសហការ។ ក្រោមប្រធានបទ “ការប្រើប្រាស់ AI សម្រាប់ភាពប្រសើរឡើងនៃមនុស្សជាតិ” កិច្ចប្រជុំកំពូលរយៈពេលបីថ្ងៃបានផ្តោតទៅលើវិស័យចំនួនប្រាំបី ដោយលើកឡើងពីតួនាទីរបស់រដ្ឋាភិបាលក្នុងការទាញយកសក្តានុពលរបស់ AI ការបង្កើត AI តួនាទីនៃក្រមសីលធម៌ និងអភិបាលកិច្ចក្នុងការការពារការអភិវឌ្ឍន៍ AI ផ្នែករឹង។ ការច្នៃប្រឌិត និងកម្មវិធី AI នៅក្នុងឧស្សាហកម្ម និងជីវិតទីក្រុង។ យោងតាម SDAIA អ្នកជំនាញ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


