ព័ត៌មានថ្មី
- ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំ ហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានប្រសាសន៏ថាក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់ លើសមត្ថភាព នៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុន បង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្ត រាយ។ ការបញ្ជាក់នេះធ្វើឡើង នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០២៤ ក្នុងកម្មវិធីបង្ហាញផ្លូវអាស៊ានមួយការឆ្លើយតបមួយនៅកម្ពុជា។ ឯកឧត្តម អនុប្រធានទី២ ហង្ស សាមឿន មានប្រសាសន៏ថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ក្នុងនាមជាសេនាធិការ ឱ្យរាជរដ្ឋាភិបាលនឹងបន្តយកចិត្តទុកដាក់លើការត្រៀមរៀបចំ និងការឆ្លើយតបសង្គ្រោះបន្ទាន់ និងពង្រឹងភាពជាដៃគូជាមួយប្រទេសជាសមាជិកអាស៊ាន ភាគីអ្នកពាក់ព័ន្ធ ដើម្បីកសាងសហគមន៍ ប្រកបដោយភាពធន់ ដែលសកម្មភាពទាំងនេះ នឹងត្រូវអនុវត្តន៍ដោយផ្អែកលើលិខិតបទដ្ឋានគតិយុត្ត ច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ និងផែនការសកម្មភាពជាតិ សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ កម្ពុជា។ ឯកឧត្តម មានប្រសាសន៏លើកឡើងថា ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ កម្ពុជាបានបោះជំហានទៅមុខគួរឱ្យកត់សម្គាល់លើសមត្ថភាពនៃការឆ្លើយតបគ្រោះមហន្តរាយ ដោយបានវិនិយោគលើការពង្រឹងប្រព័ន្ធប្រកាស ព័ត៌មានឱ្យដឹងមុនបង្កើតកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយ ចំនួន ១៦កង ស្មើ ១,៩២០នាក់ រៀបចំកសាង ផែនការត្រៀមបម្រុងថ្នាក់ជាតិសម្រាប់ការឆ្លើយតបសង្គ្រោះបន្ទាន់ គ្រោះ មហន្តរាយទឹកជំនន់ […]
- សម្តេចធិបតី អញ្ចើញបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត តម្លៃជាង៦២លានដុល្លារ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជានៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ អញ្ចើញជាអធិបតីក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ «អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង» នៅមន្ទីរពេទ្យកាល់ម៉ែត។ តាមរបាយការណ៍បង្ហាញថា ការសាងសង់អគារបន្ថែមចំនួន៣ នៅមន្ទីរពេទ្យកាល់ម៉ែត រួមមាន អគារមជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុងនេះ គឺជាការធ្វើនវានុវត្តន៍ការផ្តល់សេវាសុខភាព របស់មន្ទីរពេទ្យកាល់ម៉ែត ស្របតាមចក្ខុវិស័យ និងអាទិភាពគន្លឹះនៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ និងគោលនយោ បាយ ព្រមទាំងអាទិភាពជាយុទ្ធសាស្រ្តរបស់ក្រសួងសុខាភិបាល។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បញ្ជាក់ថា “អគារទាំង ៣ នេះនឹងត្រូវសាងសង់ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែល សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាល ពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រោមពាក្យស្លោក “បរិច្ចាគដើម្បីជីវិតមនុស្ស” រួមនឹងថវិកាស្វយ័តសន្សំរំលស់របស់មន្ទីរពេទ្យកាល់ម៉ែត។ គម្រោងសាងសង់នេះគ្រោងចំណាយថវិកាសរុបចំនួនជាង៦២លានដុល្លារអាមេរិក”។ អគារទាំង៣នេះ នឹងត្រូវសាងសង់ ដោយប្រើប្រាស់ថវិកានៅសល់ពីគម្រោងអគារតេជោអភិវឌ្ឍន៍ ដែលសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមបរិច្ចាគ និងសម្តេចបានអំពាវនាវដល់សប្បុរសជននានាឱ្យចូលរួមបរិច្ចាគ កាលពីថ្ងៃទី២៤ ខែវិច្ឆិកា […]
- ការដ្ឋានដាក់លូប្រអប់ផ្លូវជាតិលេខ៤ និងគម្រោងស្ថាបនាជញ្ជាំងបេតុងប្រឡាយបារាំង ការដ្ឋានសម្រេចបានជាង១០%ហហើយ ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែវ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ គិតត្រឹមថ្ងៃទី១២ និង១៣ កញ្ញានេះ សម្រេចបានជាង១០ភាគរយហើយ។ មន្ត្រីជំនាញមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអោយដឹងថា៖ ការដ្ឋានដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង៥៦៥០ម៉ែត្រចាប់ពីមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យ ឆ្លងកាត់សង្កាត់កំបូលខណ្ឌកំបូល ដល់ព្រំប្រទល់ស្រុកអង្គស្នួលខេត្តកណ្ដាល អាចរំដោះទឹកក្នុងខណ្ឌកំបូលនិងខណ្ឌពោធិសែនជ័យ នាភូមិសាស្ត្ររាជធានីភ្នំពេញ។ ការដាក់លូប្រអប់ខ្នាតធំទំហំ ៤ម៉ែត្រx២ម៉ែត្រនេះ ជាការដ្ឋានមួយ ស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនា សម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ គិតត្រឹមថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ គម្រោងនេះសម្រេចដាក់លូបានប្រវែង ៦២៤ម៉ែត្រ ត្រូវជា ១១%នៃគម្រោង ។ បន្ថែមពីនេះ ការស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី ស៊ី ជីនពីង( ផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣)ដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលស្ថិតក្នុងគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដែលនោះ គិតត្រឹមថ្ងៃទី ១៣ ខែកញ្ញាឆ្នាំ២០២៤ […]
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AIA) នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន (AIA) ។ កិច្ចប្រជុំបានផ្លាស់ប្តូរទស្សនៈជុំវិញយុទ្ធសាស្ត្រ និងគំនិតផ្តួចផ្តើមថ្នាក់តំបន់ ដើម្បីធានាថា អាស៊ាននៅតែជាគោលដៅដ៏ទាក់ទាញសម្រាប់ការវិនិយោគ ខណៈដែលដើរឱ្យទាន់ការអនុវត្តវិនិយោគទំនើប និងការអភិវឌ្ឍកំពុងលេច ឡើង ជាពិសេស ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងឱកាសនៃកិច្ចប្រជុំនេះដែរ បណ្តារដ្ឋមន្ត្រីមកពីប្រទេសសមាជិកអាស៊ានមួយចំនួនក៏បានចុះហត្ថលេខាលើពិធីសាលើកទី ៥ ដើម្បីវិសោធនកម្ម កិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) ដែលជាព្រឹត្តិការណ៍ដ៏សំខាន់ក្នុងការពង្រឹងសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន។
- កម្ពុជាប្រារព្ធទិវាអូហ្សូនពិភពលោក ១៦ កញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ «ពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» ក្រសួងបរិស្ថាន បានប្រារព្ធពិធីអបអរសាទរទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ២០២៤ ក្រោមប្រធានបទ «ខួបទី៣៧ឆ្នាំនៃពិធីសារម៉ុងរ៉េអាល់៖ ការជំរុញសកម្មភាពអាកាសធាតុ» នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា ជប៉ុន CJCC រាជធានីភ្នំពេញ ក្រោមអធិបតីភាព ឯកឧត្តម សាប៊ូ អូហ្សាណូ រដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន ។ នៅក្នុងសារលិខិតចូលរួមអបអរសាទរទិវាអូហ្សូនពិភពល៩ក នៅក្នុងថ្ងៃនេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន មានសារជូនថា ស្រទាប់អូហ្សូនត្រូវបានគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ និងប្រឈមទៅនឹងការធ្លុះធ្លាយ ដែលបង្កឡើងដោយសារធាតុបំផ្លាញស្រទាប់អូហ្សូន។ សារធាតុបំផ្លាញស្រទាប់អូហ្សូន គឺជាសារធាតុ ដែលត្រូវបានប្រើប្រាស់នៅក្នុងកំប៉ុងស្ពៃ និងបរិក្ខារត្រជាក់ ក្នុងនោះរួមមានសារធាតុក្លរ៉ូភ្លុយអរ៉ូកាបួន (CFC) និងសារធាតុហាយជ្រុំក្លរ៉ូភ្លុយអរ៉ូកាបូន (HCFC)។ សារធាតុទាំងនោះ ក៏មានសក្តានុពលធ្វើឱ្យ កើនកម្ដៅផែនដីខ្ពស់ផងដែរ។ ឯកឧត្តម បន្តថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការអនុវត្តពិធីសារម៉ុងរ៉េអាល់ របស់ ប្រជាជាតិជាច្រើនលើសកលលោករហូតមកដល់បច្ចុប្បន្ននេះ យើងបានកាត់បន្ថយ និងឈានទៅលុប បំបាត់សារធាតុបំផ្លាញស្រទាប់អូហ្សូន ដើម្បីទប់ស្កាត់ការបំផ្លាញស្រទាប់អូហ្សូន […]
- អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថាបើក នៅក្នុងវេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់៖ បញ្ហា និងការប្រឈមសំខាន់ៗ នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថាបើក នៅក្នុងវេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់៖ បញ្ហា និងការប្រឈមសំខាន់ៗ។ វេទិកានេះ ត្រូវបានចូលរួមដោយបណ្តារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល តំណាងជាន់ខ្ពស់មកពីវិស័យឯកជន និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់តំបន់អាស៊ាន និងអាស៊ីបូព៌ា (ERIA) ធ្វើការផ្លាស់ប្តូរទស្សនៈជុំវិញវិធានការនានាដើម្បីពង្រឹងការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងអាស៊ាន។
- អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយ ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន នៅព្រឹកថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានជាមួយ ក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលគ្របដណ្តប់បញ្ហានានា ស្តីពីពាណិជ្ជកម្មទំនិញ ការសម្របសម្រួលពាណិជ្ជកម្ម ស្តង់ដារ និងសមាហរណកម្មគយ ដើម្បីសម្របសម្រួល និងជំរុញពាណិជ្ជកម្មក្នុងរង្វង់អាស៊ានបន្ថែមទៀត និងដើម្បីធានានូវលំហូរទំនិញដោយរលូននៅក្នុងតំបន់។
- សម្តេចរដ្ឋសភាធិបតី ឃួន សុដារី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សនកិច្ចទៅកាន់ប្រទេសចិន នៅចុងសប្តាហ៍នេះ តបតាមការអញ្ជើញរបស់ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិន សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤។ ដំណើរទស្សនកិច្ចនេះធ្វើឡើងក្នុងគោលបំណង ពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការសភា នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ស៊ីជម្រៅ និងគ្រប់ជ្រុងជ្រោយឡើង ទាំងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី ស្របតាមស្មារតីនៃចំណងមិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងមិត្តភាពដែកថែបនៃប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនរឹងមាំឡើងជាលំដាប់ សំដៅបម្រើផលប្រយោជន៍ជូនប្រទេស និងប្រជាជនទំាងសងខាងឱ្យបានកាន់តែផុលផុសឡើង។ តាមគម្រោងក្នុងដំណើរទស្សនកិច្ចនេះ សម្តេចរដ្ឋសភាធិការធិបតី នឹងជួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយថ្នាក់ដឹកនាំសំខាន់ៗនៃស្ថាប័ននីតិប្បញ្ញត្តិនៃសាធារណរដ្ឋប្រជាមានិតចិន មានជាអាទិ៍ ជួប សម្តែងការគួរសម ឯកឧត្តម វ៉ាង ហ៊ូនីង (Wang Huning) ប្រធានគណៈកម្មាធិការជាតិនៃសន្និសីទប្រឹក្សានយោបាយប្រជាជនទូទំាងប្រទេសចិន និងជួបពិភាក្សាការងារទ្វេភាគី ជាមួយ ឯកឧត្តម ចាវ ឡឺជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្រ្តៃយ៍នៃសភាតំណាងប្រជាជនចិនទូទាំងប្រទេស។ ប្រធានរដ្ឋសភាកម្ពុជា-ចិន ក៏គ្រោងនឹងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា […]
- អភិបាលរងខេត្តកំពង់ធំ នៅតែបន្តដឹកនាំកម្លាំងចម្រុះចុះបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប នៅរដូវត្រីពងកូន ក្នុងភូមិ សាស្ត្រខេត្តកំពង់ធំ (កំពង់ធំ)÷ លោក អ៊ុង វុទ្ធី អភិបាលរងខេត្តកំពង់ធំ និងជាប្រធានក្រុមការងារ លោក ជិន ស៊ីថា នាយខណ្ឌរដ្ឋបាលជលផលកំពង់ធំ ដឹកនាំមន្រ្តីខណ្ឌ ផ្នែករដ្ឋបាលជលផលផាត់សណ្តាយ សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយក្រោម សង្កាត់រដ្ឋបាលជលផលកំពង់ស្វាយលើ កម្លាំងទីបញ្ជាការស្រាលប្រចាំឃុំផាត់សណ្តាយ សហការជាមួយអធិការដ្ឋានរដ្ឋបាលជលផលខាងជើងបឹងទន្លេរសាប ចេញប្រតិបត្តិការត្រួតពិនិត្យ និងបង្រ្កាបបទល្មើសនេសាទចាប់ពីចំណុច ព្រែកបាទាល់ព្រំប្រទល់ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ដល់ប្រលិចច្រកែង និងពីភូមិបាឡត ដល់កំព្រាម ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ នៅក្នុងប្រតិបត្តិការបង្ក្រាប និងទប់ស្កាត់បទល្មើសនេសាទបឹងទន្លេសាប នេះ ជាលទ្ធផល កម្លាំងអន្តរាគមន៍អនុវត្តបាន០២ករណី ព្រមទាំងបានចុះរុះរើបំផ្លាញចោលនូវឧបកណ៍នេសាទហាមឃាត់នៅនិងកន្លែងរួមមាន៖ 1. របាំងស្បៃមុងចំនួន៦របាំង ប្រវែង១៨០០ម៉ែត្រ 2.របាំងសាច់អួនក្រឡាញឹកចំនួន៨របាំង ប្រវែង២៤០០ម៉ែត្រ 3.ឡុកចំនួន៤១គ្រឿង លបឬលូចំនួន៤១មាត់ បង្គោលចំនួន ២៣០០ដើម ចាក់លែងត្រីស្រស់ចម្រុះទម្ងន់១៦០០គីឡូក្រាម ចូលទន្លេវិញ។ លោកអ៊ុង វុទ្ធីអភិបាលរងខេត្តកំពង់ធំ បានអំពាវនាវដល់ប្រជានេសាទទូទៅនៅក្នុងខេត្តទាំងមូល សូមកុំប្រើប្រាស់ឧបករណ៍នេសាទដោយល្មើសទៅនឹងច្បាប់ដែលហាមឃាត់ ពីព្រោះការនេសាទដោយប្រើប្រាស់ឧបករណ៍ ខុសច្បាប់ វាធ្វើឲ្យដាច់ពូជដល់មច្ឆាជាតិដែលមិនអាច បន្តពូច្រមុខទៀតបាន។ សូមបញ្ជាក់ ផងដែរថាការបង្ក្រាបរបស់មន្ត្រីជំនាញ ដូចជាភ្លៀងរលឹម ក៏ប៉ុន្តែបទល្មើស […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវ តមតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅព្រឹកថ្ងៃចន្ទ ទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមអគ្គលេ ខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មប្រទេសឡាវ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃសមិទ្ធផលសំខាន់ៗ នៅក្រោមការធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤ របស់ប្រទេសឡាវ ជាពិសេស ផ្តោតលើការសម្រេចបាននូវអាទិភាពសេដ្ឋកិច្ច។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានថ្លែងអំណរគុណប្រទេសឡាវ សម្រាប់ការរៀបចំបានយ៉ាងល្អប្រសើរ និងការទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅ ក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធនាពេលនេះ ហើយក៏បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តដើម្បីជួយគាំទ្រកិច្ចប្រជុំទាំងនេះ ដើម្បីធានាបាននូវជោគជ័យដ៏ត្រចះត្រចង់។
- ឯកឧត្តម ចាន់ ស៊ីណាត ចុះពិនិត្យវឌ្ឍនភាពគម្រោងស្តារប្រឡាយរលាំងជ្រៃខាងត្បូង ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ ខេត្តកំពង់ស្ពឺ៖ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួង ធនធានទឹក និងឧតុនិយម បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួងចុះត្រួតពិនិត្យវឌ្ឍនភាពនៃការដ្ឋានជីកស្ដារប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បួងក្នុងភូមិសាស្រ្តឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពងស្ពឺ។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ប្រព័ន្ធប្រឡាយរលាំងជ្រៃខាងត្បូងនេះនឹងជួយរំដោះទឹកក្នុងបរិមាណ ១០០ ម៉ែត្រគូបក្នុងមួយវិនាទីទៅកាន់តំបន់សមុទ្រតាមពីរច្រកគឺខេត្តតាកែវ និងខេត្តកំពត ហើយតួនាទីដ៏ធំមួយទៀតគឺនឹងជួយដោះស្រាយការជន់លិចក្នុងខេត្តកំពង់ស្ពឺ តាកែវ និងខេត្តកណ្តា ល ព្រមទាំងជួយបង្កើនទិន្នផលប្រពលវប្បកម្មដាំដុះរបស់បងប្អូនប្រជាកសិករក្នុងបណ្តាខេត្តខាងលើផងដែរ៕
- អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១៥ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ តមតាមការអញ្ជើញរបស់ ឯកឧត្តម Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងជាប្រធានកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានលើកទី ៥៦ និងកិច្ចប្រជុំពាក់ព័ន្ធ ពីថ្ងៃទី ១៥ ដល់ ២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន កិច្ចប្រជុំរវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាតំបន់វិនិយោគអាស៊ាន កិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយដៃគូសន្ទនាអាស៊ាន ព្រមទាំងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន និងក្រុមប្រឹក្សាធុរកិច្ចផ្សេងៗទៀត។ បន្ថែមលើនេះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏នឹងអញ្ជើញចូលរួមថ្លែងក្នុងពិធីបើកកម្មវិធីមួយចំនួន រួមមាន វេទិកាកម្រិតខ្ពស់ស្តីពីការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ កិច្ចប្រជុំជាមួយអភិបាលរាជធានីអាស៊ាន ឆ្នាំ២០២៤ និងវេទិកាអភិបាលក្រុងអាស៊ាន ព្រមទាំងកិច្ចប្រជុំតុមូលធុរកិច្ចថ្នាក់តំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ ផងដែរ។ កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីជាបន្តបន្ទាប់នេះ គឺជាឱកាសល្អប្រសើរសម្រាប់ឱ្យបណ្តារដ្ឋមន្ត្រីពិនិត្យមើលឡើងវិញនូវគំនិតផ្តួចផ្តើមសេដ្ឋកិច្ចថ្នាក់តំបន់នានា នៅក្នុងតំបន់ និងពិភាក្សារកវិធីថ្មីៗដើម្បីពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ដែលនឹងចូលរួមចំណែកដល់ដំណើរសមាហរណកម្មសេដ្ឋកិច្ចថ្នាក់តំបន់របស់អាស៊ាន។ បណ្តារដ្ឋមន្ត្រីក៏នឹងពិនិត្យមើលឡើងវិញនូវវឌ្ឍនភាពនៃការអនុវត្តផែនទីចង្អុលផ្លូវរបស់សហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២៥ និងផ្លាស់ប្តូរទស្សនៈស្តីពីចក្ខុវិស័យសហគមន៍សេដ្ឋកិច្ចអាស៊ាន ក្រោយឆ្នាំ២០២៥ និងកិច្ចការមួយចំនួនទៀត។ […]
- កម្ពុជា និងម៉ាឡេស៊ី ឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម Shaharuddin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០២៤ បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជាពិសេសផ្នែកបញ្ញាសិប្បនិមិ្មតដើម្បីកសាង និងពង្រឹងសមត្ថ ភាពយុវជនកម្ពុជាឱ្យកាន់តែប្រសើរបន្ថែមទៀត។ នេះជាការបញ្ជាក់ដែលធ្វើឡើងក្នុងជំនួបពិភាក្សាការងារ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ សមភាគីទាំងពីរ បានជជែកពីលទ្ធផលផ្លែផ្កានៃកិច្ចសហការកន្លងមកដែលរដ្ឋាភិបាលកម្ពុជា និងម៉ាឡេស៊ីបានសម្រេចលើវិស័យការងារ និងការបណ្តុះបណ្តាលបច្ចេទេស និងវិជ្ជាជីវៈ។ ក្នុងនោះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងម៉ាឡេស៊ី លើវិស័យការងារ និងសន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ជាពិសេសការបណ្តុះបណ្តាលផ្នែកបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតឱ្យជោគជ័យដើម្បីផ្តល់ផលប្រយោជន៍ និងផ្លែផ្កាជូនប្រជាពលរដ្ឋទាំងសង ខាង។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្រ្តី បានពេញចិត្តចំពោះភាពរីកចម្រើនគួរឱ្យកត់សម្គាល់នៃទំនាក់ទំនង និងកិច្ចសហការគ្រប់វិស័យរបស់ប្រទេសទាំងពីរដែលបានបង្កើតឱកាសឱ្យមានកិច្ចសហការលើវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានជួយបណ្តុះបណ្តាល និងអភិវឌ្ឍសមត្ថភាពកម្លាំងពលកម្មក្នុងទីផ្សារ។ ដោយឡែកឯកឧត្តមឯកអគ្គរាជទូត បានរំឭកពីផ្លែផ្កានៃដំណើរទស្សនៈកិច្ចផ្លូវការរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជណាចក្រកម្ពុជា នៅប្រទេសម៉ាឡេស៊ីកាលពីខែកុម្ភៈ ឆ្នាំ២០២៤ […]
- អ្នកនាំពាក្យរាជរដ្ឋាភិបាល ជំរុញឱ្យមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នធ្វើសកម្មភាពបុរេសកម្មឱ្យបានខ្លាំងក្លាដើម្បីបង្ហាញអំពីសមិទ្ធផលក្រសួងស្ថាប័នរបស់ខ្លួន អ្នកនាំពាក្យរាជរដ្ឋាភិបាលស្នើឱ្យមន្ត្រីរាជការគ្រប់ក្រសួងស្ថាប័នធ្វើសកម្មភាពបុរេសកម្មឱ្យបានខ្លាំងក្លាដើម្បីបង្ហាញអំពីសមិទ្ធផលក្រសួងស្ថាប័នរបស់ខ្លួន ជាពិសេសការពារសមិទ្ធផលដែលរាជរដ្ឋាភិបាលសម្រេចបានដើម្បីកុំឱ្យក្រុមប្រឆាំងជ្រុលនិយមនិងប្រព័ន្ធឃោសនារបស់ពួកគេមួយក្តាប់តូចដែលអត់បានធ្វើអ្វីសោះ មានឱកាសបំផ្លើសបំភ្លៃ និងមួលបង្កាច់តទៅទៀត។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើឡើងក្នុងឱកាសដែលឯកឧត្តម បានអញ្ជើញធ្វើបទបង្ហាញស្តីពី «ទំនាក់ទំនងសាធារណៈ និងការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយ» ដល់មន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងវគ្គបណ្តុះបណ្តាលកម្រិត២ វគ្គ៤ ស្តីពី ការកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ដែលរៀបចំនៅទីស្តីការក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ នារសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តលនេះ មានការអញ្ជើញចូលរួមពីមន្រ្តីរាជការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងមន្រ្តីការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាល នៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ សរុបប្រមាណចំនួន ២៦០នាក់៕
- អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មនៅប្រាសាទភ្នំក្រោម អាជ្ញាធរជាតិអប្សរា ជួសជុលចម្លាក់តោថ្មចំនួនមួយមានកម្ពស់១.៣៧ម៉ែត្រ ទទឹង៤៦សង់ទីម៉ែត្រ បែកបាក់បួនបំណែក និងបាត់បង់ជើងទាំង៤ ដែលចម្លាក់តោនេះមានទីតាំងនៅខាងស្តាំនៃជណ្តើរខាងលិចតួប៉មកណ្តាលប្រាសាទភ្នំក្រោម ដោយត្រូវប្រើពេលប្រមាណ៦ខែ។ អ្នកជំនាញអភិរក្សថ្ម លោក ទ្រី ប៊ុនលី បានឱ្យដឹងថា ចម្លាក់តោនេះត្រូវបានរងការខូចខាតអស់ពេលជាយូរមកហើយដោយកត្តាផ្សេងៗ។ បំណែកតោនៅសេសសល់បួនបំណែក មានក្បាលដងខ្លួន និងភ្លៅមុខខាងស្តាំ រួមទាំងជើងទម្រផង។ ក្រុមការងារបានយកបំណែកចម្លាក់តោមកសម្អាតស្ងួត សម្អាតសើម និងសម្អាតបែបគីមី រួចហើយពង្រឹងថ្ម និងផ្គុំតភ្ជាប់ឡើងវិញនោះ។ ចំណែក ជើងទាំង៤ ដែលបាត់បង់ត្រូវបន្ថែមថ្មថ្មី ដើម្បីឱ្យចម្លាក់តោមានជំហររឹងមាំឡើងវិញ។ ចំណែកលោក អៀន ធី និងលោក យក់ ក្រូច អ្នកអភិរក្សថ្មបានឱ្យដឹងថា ការងារជួសជុលចម្លាក់តោនេះ បានសហការគ្នាជាក្រុម តាំងពីចាប់ផ្តើមរហូតពេលដាប់ឆ្លាក់ថ្មថ្មីតភ្ជាប់ដងខ្លួនតោឡើងវិញ។ ឆ្លងកាត់ការសិក្សា និងមុនឈានដល់ការដាប់ថ្មថ្មីជំនួសជើងទាំងបួនដែលបាត់បង់ឱ្យត្រូវតាមទម្រង់ដើម អ្នកជំនាញបានធ្វើពុម្ពដីឥដ្ឋឱ្យចេញជារូបរាងតាមទម្រង់ និងកម្ពស់ដើម បន្ទាប់មកដាប់ឆ្លាក់ថ្មថ្មីជាទម្រង់ជើងតភ្ជាប់ឡើង វិញ។ ចម្លាក់តោនេះ នឹងត្រូវតម្កល់នៅទីតាំងដើម ក្រោយពេលបញ្ចប់ការជួសជុល៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


