ព័ត៌មានថ្មី
- បុរសម្នាក់ត្រូវបានសមត្ថកិច្ចក្របួចបាន ក្នុងខេត្តកំពង់ធំ ក្នុង ករណី ប្លន់សម្លាប់នារីម្នាក់ នៅខេត្តឧត្តរមានជ័យ កំពង់ធំ÷ ពិតជាឈាមស្រែកស្បែកហៅមែន ជនដៃដល់បុរសម្នាក់ បានប្លន់សម្លាប់នារីម្នាក់ ទម្លាក់ចូលក្នុងទឹកអូរ យកម៉ូតូ ហើយរត់គេចខ្លួន កាលពីថ្ងៃទី០៩ ខែកញ្ញាមឆ្នាំ២០២៤ កន្លង មក នៅខេត្តឧត្តរមានជ័យ ត្រូវបានកម្លាំងកងរាជអាវុធ ហត្ថខេត្តឧត្តរមានជ័យ សហការជាមួយកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ កំណត់មុខសញ្ញាក្របួចបានហើយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ។ តាមប្រភពដំណឹង បានឲ្យដឹងថា សាកសពស្ត្រីម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់ នៅក្នុងកូនអូរមួយ ដែលស្ថិតនៅក្នុងភូមិទួលគ្រួស ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ កាលពីវេលា ម៉ោង ៣ រសៀល នាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤ និងតាមប្រភពដដែល បានអោយដឹងថា ស្ត្រីរងគ្រោះ មានឈ្មោះ អូន អាន អាយុ ២៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ក្នុងនោះសំភារៈដែលជនល្មើសប្លន់យកទៅ រួមមានម៉ូតូ ១ គ្រឿង ម៉ាកហុងដាឌ្រីម ឆ្នាំ២០២២ ស្លាកលេខម៉ូតូ […]
- អាជ្ញាធរជាតិអប្សរា កំណាយរកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធប្រក់នាគ នៅក្នុងសាលរបាំនៃប្រាសាទតាព្រហ្ម ក្រុមអ្នកបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា សហការជាមួយស្ថាប័នស្រាវជ្រាវបុរាណវិទ្យាឥណ្ឌា(ASI) កំពុងធ្វើកំណាយនៅក្នុងបរិវេណប្រាសាទតាព្រហ្ម រកឃើញបំណែកក្បាលនាគ ដែលជាផ្នែកមួយរបស់បដិមាព្រះពុទ្ធបដិមាប្រក់នាគតម្កល់នៅក្នុងសាលរបាំ រួមទាំងបំណែកផ្សេងៗរបស់បដិមាតូចធំមួយចំនួនផង។ បុរាណវិទូ លោកស្រី នេត ស៊ីមន ឱ្យដឹងថា កាលពីខែកក្កដា ឆ្នាំ២០២៤ ក្នុងពេលដែលក្រុមការងារបានរៀបចំសម្រង់ប្លង់បំណែកថ្មដែលនៅរាយប៉ាយជុំវិញរោងទងទី៣នៃប្រាសាទ តាព្រហ្មបានប្រទះឃើញបំណែកខ្លួននាគមួយផ្នែកនៃចម្លាក់បដិមាព្រះពុទ្ធប្រក់នាគ មួយផ្នែកកប់នៅក្នុងដី។ ក្រោយពីកំណាយឃើញថា ថ្មនៃបំណែកក្បាលនាគនេះ គឺជាបំណែកចម្លាក់នាគ ដែលជាដងខ្លួននាគរបស់ព្រះពុទ្ធប្រក់នាគ ដែលបានយកទៅដាក់តម្កល់ក្នុងសាលរបាំ។ ប៉ុន្តែ បំណែកក្បាលនាគមានត្រឹមក្បាលតែ២ប៉ុណ្ណោះ គឺក្បាលផ្នែកកណ្តាល និងខាងស្តាំ ក្នុងចំណោមនាគក្បាល៧។ អ្វីដែលធ្វើឱ្យអ្នកជំនាញសន្និដ្ឋានថា ជាបំណែកមួយរបស់ព្រះពុទ្ធប្រក់នាគ គឺមុខថ្មមានទំហំត្រូវគ្នា សាច់ថ្មតែមួយ រួមទាំងក្បូរក្បាច់ក្នុងទម្រង់ដូចគ្នា។ តាមស្ថានភាពនៃបំណែកក្បាលនាគកប់នៅក្នុងដីនេះ គឺមានការរៀបចំទុកយ៉ាងត្រឹមត្រូវ ដែលអ្នកជំនាញគិតថា បំណែករូបនេះ ត្រូវបានគេកប់ទុកនៅទីតាំងនេះ ដោយការគោរព ដែលប្រហែលជានៅក្រោយរាជព្រះបាទជ័យវរ្ម័នទី៧ ពេលដែលផ្លាស់ប្ដូរសាសនាពីពុទ្ធសាសនាមហាយានទៅព្រហ្មសាសនាវិញ។ ក្រុមការងារសង្ឃឹមថា នឹងអាចរកឃើញផ្នែកផ្សេងៗរបស់ពុទ្ធបដិមាប្រក់នាគដ៏ធំមួយនេះបន្ថែមទៀតនាពេលអនាគ ដើម្បីយកមកផ្គុំឡើងវិញ ឱ្យបដិមានេះពេញរូបរាង ទុកឱ្យពុទ្ធសាស និកគោរពបូជាតាមជំនឿ។ បុរាណវិទូ ឱ្យដឹងទៀតថា ក្រៅពីបំណែកក្បាលនាគដ៏សំខាន់នេះ ក៏រកឃើញបំណែកផ្សេងៗរបស់ពុទ្ធបដិមា និងចម្លាក់ផ្សេងៗមួយចំនួនទៀត មានដូចជា ប្រអប់ដៃ ប្រអប់ជើង ដងខ្លួន ជើងទម្រ […]
- អតីតនាយករដ្ឋមន្ត្រី នៃចក្រភពអង់គ្លេស Tony Blair កោត សរសើរការរីកចម្រើន ដ៏ឆាប់រហ័សនៅកម្ពុជា ក្នុងឱកាសនៃជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ ២០២៤ ឯកឧត្តម Tony Blair អតីតនាយករដ្ឋមន្ត្រីនៃចក្រភពអង់គ្លេស និងជាប្រធានប្រតិបត្តិនៃវិទ្យាស្ថាន Tony Blair សម្រាប់ការផ្លាស់ប្តូរសកល (TBI) ដែលមានសាខានៅតាមបណ្ដាប្រទេសជាច្រើនជុំវិញពិភពលោក រួមទាំងតំបន់អាស៊ាន បានកោតសរសើរការរីកចម្រើនគួរឱ្យកត់សម្គាល់នៅកម្ពុជា និងបានវាយតម្លៃខ្ពស់ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ -ដំណាក់កាល១ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់រាជរដ្ឋា ភិបាលកម្ពុជា។ ឯកឧត្តមបានជម្រាបជូនសម្ដេចធិបតីអំពីសកម្ម ភាពការងាររបស់វិទ្យាស្ថាន Tony Blair ដែលជាវិទ្យាស្ថានស្រាវជ្រាវយុទ្ធសាស្ត្រ និងមានបេសកកម្មផ្ដល់ទស្សន ទានផ្នែកគោលនយោបាយ និងយុទ្ធសាស្ត្រអភិវឌ្ឍ ដល់បណ្តារដ្ឋាភិបាលនៅលើពិភពលោក។ ឯកឧត្តម Tony Blair បានបង្ហាញអំពីបំណងនៃការផ្តល់កិច្ចសហការជួយរាជរដ្ឋាភិ បាលកម្ពុជា ក្នុងការចូលររួមចំណែកសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្ររបស់កម្ពុជា។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ និងបេសកកម្មរបស់វិទ្យាស្ថាន Tony Blair និងបានថ្លែងអំណរគុណចំពោះចំណាប់អារម្មណ៍របស់វិទ្យាស្ថាន ក្នុងការផ្តល់កិច្ចសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា។ សម្តេចធិបតីបានជម្រាបជូនដោយសង្ខេបនូវសមិទ្ធផលក្នុងរយៈពេលមួយឆ្នាំ ដែលរាជរដ្ឋាភិ បាលនីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាន ទិសដៅបន្ត និងចក្ខុវិស័យ ព្រមទាំងបានលើកទឹកចិត្តឱ្យវិទ្យាស្ថាន […]
- រដ្ឋសភានឹងកោះប្រជុំនៅថ្ងៃទី២០ កញ្ញាខាងមុខ ដើម្បីសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលចំនួន ២រូប សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន។ បន្ទាប់ពីបានប្រជុំពិភាក្សារួចមកកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញ នីតិកាលទី៧ នៅព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមសំណើរបស់រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖ ១- ការពិនិត្យសេចក្តីស្នើសុំប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ដើម្បីរៀបចំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។ ២- ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។ ៣- ការប្រកាសសុពលភាពអាណត្តិតំណាងរាស្រ្តថ្មី មណ្ឌលខេត្តកំពង់ឆ្នាំងជូន ឯកឧត្តម ហ៉ឺ វីរៈ ជំនួសសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបានទទួលមរណភាព។ ៤- ការបោះឆ្នោតជ្រើសតំាង ឯកឧត្តម អ៉ិត រ៉ាឌី ជាបេក្ខជនសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។ ៥- ការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ៦- ការពិនិត្យ និងអនុម័តសមាសភាពលេខាធិការសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧។ […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី នៅព្រឹកថ្ងៃអង្គារ ១៥ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Gan Kim Yong ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការធ្វើឱ្យប្រសើរឡើងនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) និងកិច្ចព្រមព្រៀងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ ដែលសិង្ហបុរី ធ្វើជាប្រធាន ព្រមទាំង ពិភាក្សាអំពីវិធានការជាយុទ្ធសាស្ត្រនានា ដើម្បីឱ្យអាស៊ានត្រៀមខ្លួនសម្រាប់អនាគតប្រកបដោយភាពផ្លាស់ប្តូរ នៅក្រោមផែនការយុទ្ធសាស្ត្រក្រោយឆ្នាំ២០២៥។
- ចំនួនអ្នកស្លាប់ដោយសារ ទឹកជំនន់នៅមីយ៉ាន់ម៉ា កើនឡើងដល់ ២២៦នាក់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថាចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏ធំនៅក្នុងប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីព្យុះទីហ្វុង Yagi បានកើនឡើងទ្វេដងដល់ ២២៦ នាក់ រួមទាំងដំណាំស្រូវ ជិត២៦ម៉ឺនហិកតា និងដំណាំផ្សេងទៀតត្រូវ បានបំផ្លាញដោយទឹកជំនន់ ខណៈដែលអង្គការសហប្រជាជាតិបានព្រមានថាមនុស្សរហូតដល់ ៦៣ ០,០០០ នាក់អាចត្រូវការជំនួយ។ កាសែតរដ្ឋ Global New Light of Myanmar បានរាយ ការណ៍ថាផ្ទះជាង ១៥០,០០០ ត្រូវបានជន់លិច។ ព្យុះទីហ្វុងយ៉ាគី (Yagi )បានបោកបក់ពាសពេញភាគខាងជើងប្រទេសវៀតណាម ឡាវ ថៃ និងមីយ៉ាន់ម៉ា កាលពីជាងមួយសប្តាហ៍មុន ជាមួយនឹងខ្យល់បក់ខ្លាំង និងបរិមាណទឹកភ្លៀងយ៉ាងខ្លាំងសម្បើម ដែលបង្កឱ្យមានទឹកជំនន់ និងការរអិលបាក់ដី ដែលបានសម្លាប់មនុស្សជាង ៥០០ នាក់ នេះបើយោងតាមតួលេខផ្លូវការ។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) ទីភ្នាក់ងារឆ្លើយតបគ្រោះមហន្តរាយបាននិយាយថា មនុស្សប្រមាណ ៦៣១,០០០ នាក់បានរងផលប៉ះពាល់ដោយទឹកជំនន់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ជនជាតិជប៉ុនជាង ៩៥,០០០ នាក់ដែលមានអាយុលើសពី ១០០ ឆ្នាំភាគច្រើនជាស្ត្រី យោងតាមទិន្នន័យរបស់រដ្ឋាភិបាលជប៉ុនដែលបានបង្ហាញកាលពីថ្ងៃអង្គារ ទី១៧ ខែកញ្ញានេះ ចំនួនមនុស្សនៅក្នុងប្រទេសជប៉ុនដែលមានអាយុចាប់ពី ១០០ ឆ្នាំឡើងទៅ គឺបានកើនឡើងដល់កម្រិតខ្ពស់បំផុតគឺច្រើនជាង ៩៥,០០០នាក់ ដែលស្ទើរតែ ៩០ ភាគរយនៃអ្នកដែលមានអាយុចំណាស់នេះជាស្ត្រី។ តួលេខ នេះបានគូសបញ្ជាក់បន្ថែមអំពីវិបត្តិប្រជាសាស្រ្តដែលកំពុងឆេះយ៉ាងយឺត ដែលកំពុងតែដណ្តើមយកសេដ្ឋកិច្ចធំបំផុតទីបួនរបស់ពិភពលោក នៅពេលដែលចំនួនប្រជាជនកាន់តែចាស់ និងធ្លាក់ចុះ។ ប្រទេសជប៉ុនកំពុងប្រឈមមុខនឹងវិបត្តិចំនួនប្រជាជនកាន់តែអាក្រក់ឡើងជាលំដាប់ ដោយសារតែចំនួនមនុស្សចាស់ដែលកើនឡើង នាំឱ្យថ្លៃព្យាបាល និងសុខុមាលភាពកើនឡើង ធ្វើ អោយកង្វះកម្លាំងពលកម្មនឹងធ្លាក់ចុះ។ រដ្ឋាភិបាលជប៉ុនបានព្យាយាមពន្យឺតការថយចុះ និងភាពចាស់នៃចំនួនប្រជាជនរបស់ខ្លួន ប៉ុន្តែមិនជោគជ័យ ។ជប៉ុននឹងអនុវត្តន៍ ពន្យារអាយុចូល និវត្តន៍បន្តិចម្តងៗ សម្រាប់អាយុ ៦៥ គឺជាច្បាប់សម្រាប់និយោជកទាំងអស់ចាប់ពីឆ្នាំសារពើពន្ធ ២០២៥៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស និងនាយករដ្ឋមន្ត្រី ប្រទេសអ៊ីតាលី ពិភាក្សាអំពីបញ្ហាជនភៀសខ្លួននៅទីក្រុងរ៉ូម នាយករដ្ឋមន្ត្រីអង់គ្លេស លោកKeir Starmer បានសរសើរគោលនយោបាយអន្តោប្រវេសន៍របស់ប្រទេសអ៊ីតាលីក្រោមការដឹកនាំរបស់នាយករដ្ឋមន្ត្រី Giorgia Meloni ក្នុងអំឡុង ពេលកិច្ចប្រជុំនៅទីក្រុងរ៉ូមកាលពីថ្ងៃចន្ទ។ មេដឹកនាំទាំងពីរបានបើកសម័យប្រជុំបិទទ្វារមុនពេលថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយ ដោយពិភាក្សាអំពីជនអន្តោប្រវេសន៍ ជម្លោះរុស្ស៊ី-អ៊ុយក្រែន គោលនយោបាយថាមពល កំណើនសេដ្ឋកិច្ច និងទំនាក់ទំនងក្រោយ Brexit រវាងចក្រភពអង់គ្លេស និងសហភាពអឺរ៉ុប។ អន្តោប្រវេសន៍គឺជាចំណុចកណ្តាលនៃការពិភាក្សានៅទីក្រុងរ៉ូម ដែលជាបញ្ហាប៊ូតុងក្តៅទាំងនៅក្នុងចក្រភពអង់គ្លេស និងអ៊ីតាលី។ លោកស្រី Meloni បានជាប់ឆ្នោតក្នុងឆ្នាំ ២០២២ នៅលើវេទិកាមួយដើម្បីទប់ស្កាត់ការមកដល់របស់ជនភៀសខ្លួនបានត្រួតពិនិត្យការថយចុះគួរឱ្យកត់សម្គាល់នៃចំនួនជនភៀសខ្លួន។ ការធ្លាក់ចុះនេះគឺភាគច្រើនដោយសារតែកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសអ៊ីតាលីក្នុងការកំណត់ការចាកចេញពីប្រទេសទុយនីស៊ី និងលីប៊ី ការរឹតបន្តឹងប្រតិបត្តិការជួយសង្គ្រោះរបស់អង្គការក្រៅរដ្ឋាភិបាល និងការបង្ក្រាបលើអ្នកជួញដូរមនុស្ស។ លើសពីនេះទៀត ប្រទេសអ៊ីតាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយអាល់បានី ដើម្បីដំណើរការអ្នកស្វែងរកសិទ្ធិជ្រកកោនរហូតដល់ ៣៦,០០០ នាក់ក្នុងមួយឆ្នាំនៅខាងក្រៅសហភាពអឺរ៉ុប។ នៅពេលឡើងកាន់តំណែង លោកStarmer បានលុបចោលផែនការដ៏ចម្រូងចម្រាសរបស់ចក្រភពអង់គ្លេសក្នុងការបញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនទៅកាន់ប្រទេស Rwanda ដើម្បីដំណើរការ។ ការកាន់កាប់ដើមដំបូងរបស់ លោកStarmer ត្រូវបានកត់សម្គាល់ដោយបញ្ហាប្រឈមក្នុងស្រុក រួមទាំងកុប្បកម្មរីករាលដាលបន្ទាប់ពីការចាក់ក្មេងស្រីបីនាក់នៅក្នុងការប្រគុំតន្ត្រីមួយដោយពលរដ្ឋជនជាតិអង់គ្លេសដើមកំណើតនៃជនចំណាកស្រុកអាហ្វ្រិក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ឯកឧត្តម ប៉ែន បូណា៖ ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយម គឺការផ្សព្វផ្សាយព័ត៌មានពិតដល់ប្រជាពលរដ្ឋ ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា នយោបាយភូតកុហក បង្កើតព័ត៌មានក្លែងក្លាយ និងនិយាយមួលបង្កាច់ ញុះញង់ ដែលសុទ្ធសឹងជាសកម្មភាពទុច្ចរិត ខុសពីគន្លងសីលធម៌សង្គមខ្មែរ កំពុងធ្វើឱ្យក្រុមប្រឆាំងជ្រុលនិយមកាន់តែឯកោទៅៗជាលំដាប់ និងឈានទៅរកទីបញ្ចប់ប្រៀបដូចចង្កៀងអស់ប្រេង។ ដូច្នេះ យើងទាំងអស់គ្នាត្រូវពួតដៃគ្នាផ្តុំពន្លត់មនោគមន៍វិជ្ជាជ្រុលនិយមនេះឱ្យអស់ពីសង្គមឱ្យបានឆាប់តាមដែលអាចធ្វើបាន។ បើតាមអ្នកនាំពាក្យរាជរដ្ឋាភិបាល ឱសថដ៏ស័ក្តិសិទ្ធិបំផុតដើម្បីលុបបំបាត់មនោគមន៍វិជ្ជាជ្រុលនិយមនេះ គឺការផ្តល់ព័ត៌មានពិតដល់ប្រជាពលរដ្ឋ។ ដូច្នេះ យើងទាំងអស់គ្នាត្រូវដើរតួជាភ្នាក់ងារចែកចាយព័ត៌មានពិតដល់ប្រជាពលរដ្ឋឱ្យបានច្រើនតាមដែលអាចធ្វើបាន។ ព័ត៌មានពិតទាំងនោះ គឺសុខសន្តិភាព ស្ថិរភាពនយោបាយ យុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដែលដាក់ចេញដោយរាជរដ្ឋាភិបាល នីរិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក៏ដូចជាសមិទ្ធផលទាំងឡាយដែលរាជរដ្ឋាភិបាលសម្តេចតេជោ អតីតនាយករដ្ឋមន្ត្រីសម្រេចបានដើម្បីជាតិនិងប្រជាពលរដ្ឋ។ ការលើកឡើងរបស់ឯកឧត្តម ប៉ែន បូណា ធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាអធិបតីក្នុងពិធីជាមួយ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែង ក្នុងពិធីបើកវគ្គបណ្តុះបណ្តាល ស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤។ វគ្គបណ្តុះ បណ្តាលនេះ ធ្វើឡើងនៅសាលាខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម […]
- ១ឆ្នាំមកនេះ មន្រ្តីចុះបញ្ជីកំណើត អាពាហ៍ពិពាហ៍ និងមរណ ភាពជូនប្រជាពលរដ្ឋ បានជាង៧សែនច្បាប់ ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៤ យ៉ាងហោចណាស់មានសេវាអត្រានុលដ្ឋានចំនួន៣ រួមមាន ការចុះបញ្ជីកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងសំបុត្រមរណភាព ត្រូវបានមន្រ្តីអត្តសញ្ញាណកម្មគ្រប់មូលដ្ឋានឃុំ សង្កាត់ ទូទាំងប្រទេស ផ្ដល់ជូនប្រជាពលរដ្ឋសរុប ៧៨៣ ៤៩៥ច្បាប់។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ (សុខៈ) អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ លោកបណ្ឌិត ទូច សុឃ: (សុខៈ) បានឱ្យដឹងថា ក្នុងរយៈពេល១ ឆ្នាំនេះ មន្រ្តីអត្តសញ្ញាណកម្ម ទទួលពាក្យស្នើសុំកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋានចំនួន ២៦,១៥០ច្បាប់ ចេញសេចក្តីសម្រេចស្នើសុំរៀបអាពាហ៍ពិពាហ៍រវាងពលរដ្ឋខ្មែរ និងជនបរទេស ចំនួន ២,១៦៣ច្បាប់ ស្មើនឹងស្វាមី ឬភរិយា ចំនួន២០សញ្ជាតិ។ ដោយឡែក ការវាយបញ្ចូលបញ្ជីកំណើតទៅក្នុងប្រព័ន្ធបច្ចេកវិទ្យា គិតត្រឹម ខែមីនា ឆ្នាំ២០២៤ មានចំនួន ៧,២៩៤,៦០០បញ្ជី។ ផ្អែកលើតួលេខកត់ត្រាដោយអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ (សុខៈ) បានរម្លឹកឱ្យដឹងថា បើគិតចាប់ពីឆ្នាំ២០០២ ដែលរាជរដ្ឋាភិបាលកម្ពុជា […]
- ព្យុះទីហ្វុង បេប៊ីនកា បោកបក់យ៉ាងខ្លាំង មកលើទីក្រុងសៀងហៃ ដែលជាព្យុះខ្លាំងបំផុតបានវាយប្រហារទីក្រុង ចាប់តាំងពីឆ្នាំ ១៩៤៩ ព្យុះទីហ្វុងបេប៊ីនកា (Bebinca) បានបោកបក់ក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាព្យុះប្រភេទទី ១ ជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុត បានវាយប្រហារដោយផ្ទាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនក្នុងរយៈពេលជាង ៧ ទសវត្សរ៍។ យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ដោយនាំមកនូវល្បឿនខ្យល់ដ៏ខ្លាំងក្លា ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Bebinca បានបោកបក់ដល់ដីនៅក្នុងទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់មួយនេះនៅជុំវិញម៉ោង ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ដែលជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយប្រហារក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង គ្លូរៀ (Gloria) ក្នុងឆ្នាំ១៩៤៩មក។ ទីក្រុងសៀងហៃកម្រទទួលរងការវាយប្រហារដោយផ្ទាល់ពីព្យុះទីហ្វុងដ៏ខ្លាំងដែលជាទូទៅតែងតែមានឥទ្ធិពលទៅលើដីគោក នៅភាគខាងត្បូងនៃប្រទេសចិន ណាស់ ដូចជាព្យុះទីហ្វុងYagi ដែលជាព្យុះបំផ្លិចបំផ្លាញប្រភេទទី ៤ បានបោកបក់កាត់ខេត្ត Hainan ភាគខាងត្បូងកាលពីសប្តាហ៍មុន។ អាកាសយនដ្ឋានពីររបស់សៀងហៃត្រូវបានបិទជើងហោះហើរភ្លាមៗរាប់រយចាប់តាំងពីយប់ថ្ងៃអាទិត្យ ហើយស្ថានីយ៍រថភ្លើង រួមទាំងផ្លូវធ្វើដំណើរផ្សេងៗត្រូវបានផ្អាក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ប្រទេសចិនបានដោះលែង គ្រូគង្វាលអាមេរិកលោក David Lin ដែលត្រូវបានកាត់ទោសឱ្យជាប់គុកអស់មួយជីវិតក្នុងឆ្នាំ ២០០៦ ក្រសួងការបរទេសសហរដ្ឋអាមេរិកបាននិយាយថា ប្រទេសចិនបានដោះលែងលោក David Lin ដែលជាគ្រូគង្វាលមកពីសហរដ្ឋអាមេរិក ដែលបានត្រូវបានកាត់ទោសអោយជាប់ពន្ធនាគារតាំងពីឆ្នាំ ២០០៦អស់មួយជីវិត ត្រូវបានដោះលែង ។ ការដោះលែងលោក David Lin ធ្វើឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីទីប្រឹក្សាសន្តិសុខជាតិ លោក Jake Sullivan បានជួបជាមួយរដ្ឋមន្ត្រីក្រសួងការបរទេសចិន លោក Wang Yi ក្នុងទីក្រុងប៉េកាំង។ លោក David Lin បច្ចុប្បន្ន មានអាយុ៦៨ឆ្នាំ ត្រូវបានជាប់ ពន្ធនាគារអស់មួយជីវិតបន្ទាប់ ពីត្រូវបានរកឃើញថាមានពិរុទ្ធ ពី បទ ក្លែង បន្លំ កិច្ចសន្យា។ ក្រៅពីលោក David Lin ប្រទេសចិនបានឃុំខ្លួនពលរដ្ឋអាមេរិកមួយចំនួនទៀត រួមទាំងលោក Kai Li ដែលជាពាណិជ្ជករដែលត្រូវបានចោទប្រកាន់ពីបទចារកម្មក្នុងឆ្នាំ ២០១៦ ។ កាលពីខែវិច្ឆិកាកន្លងទៅ ប្រធានគណៈកម្មាធិការទំនាក់ទំនងការបរទេសព្រឹទ្ធសភាអាមេរិកបានជំរុញឱ្យប្រធានា ធិបតី Joe Biden ប្រើកិច្ចប្រជុំជាមួយប្រធានាធិបតីចិន Xi Jinping ដើម្បីជំរុញឱ្យមានការដោះលែង David […]
- ជនស៊ីវិលយ៉ាងហោច ៤០នាក់បានស្លាប់ ក្នុងការវាយប្រហារដោយកងកម្លាំងប្រដាប់អាវុធ នៅស៊ូដង់ ជនស៊ីវិល យ៉ាងហោចណាស់៤០នាក់ ត្រូវបានសម្លាប់កាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហារមួយដោយកងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) លើភូមិមួយ នៅកណ្តាលប្រទេសស៊ូដង់។ គណៈកម្មាធិការតស៊ូអាប៊ូ ហ្គូតា (Abu Gouta) ដែលជាក្រុមមិនមែនរដ្ឋាភិបាល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ការវាយប្រហាររបស់កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស (RSF) ទៅលើភូមិ ហ្គូសអាល់ណាកា នៃតំបន់អាប៊ូ ហ្គូតា ក្នុងរដ្ឋចាហ្សៀរ៉ា បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ៤០នាក់» ។ កងកម្លាំងយោធាប៉ារ៉ាគាំទ្ររហ័ស បានកាន់កាប់រដ្ឋចាហ្សៀរ៉ា ក្នុងខែធ្នូ ឆ្នាំ ២០២៣ បន្ទាប់ពីកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានដកខ្លួនចេញពីទីក្រុងវ៉ាដ ម៉ាដានី ដែលជារដ្ឋធានីរបស់រដ្ឋនេះ។ .គណៈកម្មាធិការតស៊ូអាប៊ូ ហ្គូតា (Abu Gouta) បានអំពាវនាវឲ្យអង្គការសង្គមស៊ីវិល ដាក់សម្ពាធលើ RSF ឲ្យអនុញ្ញាតឲ្យប្រជាពលរដ្ឋ ចូលទៅក្នុងភូមិ និងកប់សាកសពទាំងអស់នោះ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន អញ្ជើញទទួលពិធីសារទី៥ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) នៅរសៀលថ្ងៃចន្ទ ១៤ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញទទួលពិធីសាទី ៥ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគគ្រប់ជ្រុងជ្រោយអាស៊ាន (ACIA) ដែលត្រូវបានចុះហត្ថលេខាដោយប្រទេសសមាជិកអាស៊ានមួយចំនួន។ ពិធីសានេះ ពង្រឹងភាពច្បាស់លាស់ និងតម្លាភាពចំពោះអ្នកវិនិយោគស្តីពីរបបវិនិយោគនៅក្នុងអាស៊ាន។ ពិធីសានេះសំដៅធានាថា ACIA នៅតែមានភាពចាំបាច់ ទំនើប សំឡឹងឆ្ពោះទៅមុខ និងបន្សុំាចំពោះទិដ្ឋភាពធុរកិច្ច។ ប្រទេសដែលមិនទាន់បានចុះហត្ថលេខានឹងចុះហត្ថលេខាលើពិធីសានេះ នៅពេលដែលពួកគេបញ្ចប់នីតិវិធីក្នុងស្រុកសម្រាប់ការចុះហត្ថលេខា៕
- ទំនប់អាងទឹកអូរតេ ក្នុងខេត្តមណ្ឌលគិរី នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលខាងមុខ ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំក្រុមការងារក្រសួងចុះពិនិត្យ និងរៀបចំសណ្តាប់ធ្នាប់ទីតាំងត្រៀមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោម ក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។ ឯកឧត្តមរដ្ឋលេខាធិការបានបញ្ជាក់ឱ្យដឹងថា ទំនប់អាងទឹកអូរតេ និងទំនប់អាងទឹកទំនប់លើទំនប់ក្រោមគ្របដណ្តប់លើផ្ទៃដី និងទឹកចំនួនប្រមាណ ៦០ហិកតា និងមានធារទឹកជាង ១២លានម៉ែត្រគូប ស្ថិតក្នុងស្រុកអូរាំង និងក្រុងសែនមនោរម្យ របស់ខេត្តមណ្ឌលគិរី។ សូមបញ្ជាក់ថា បណ្តាទំនប់ខាងលើនេះគឺជាទំនប់អាងទឹកធំជាងគេក្នុងប្រវត្តិសាស្រ្តពុំធ្លាប់មានពីមុនមក ជាប្រភពទឹករស់ដ៏សំខាន់បំផុតក្នុងការផ្គត់ផ្គង់ទឹក ដើម្បីបម្រើដល់សេចក្តីត្រូវការលើគ្រប់វិស័យរបស់ខេត្តក្នុងតំបន់ភូមិភាគឦសានដែលរួមមាន ខេត្តក្រចេះ ខេត្តស្ទឹងត្រែង ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី ហើយក៏នឹងទាក់ទាញកំណើនក្នុងវិស័យអេកូទេសចរណ៍ក្នុងតំបន់ផងដែរ៕
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


