ព័ត៌មានថ្មី
- ឯកឧត្តម ប៉ែន បូណា បានបញ្ជាក់ច្បាស់ៗថា វត្តប៉ាកណាម មិនត្រូវបានវៀតណាមកាន់កាប់ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញចូលរួមពិធីកាន់បិណ្ឌ២ នៅវត្តប៉ាកណាម ដែលស្ថិតនៅសង្កាត់ព្រែកជ្រៃ ក្រុងសំពៅពូន ខេត្តកណ្តាល បានថ្លែងថា វត្តប៉ាកណាម គឺជាវត្តរបស់ប្រទេសកម្ពុជាយើង ហើយមិនមានវៀតណាមណាកាន់កាប់ ដូចការចោទប្រកាន់របស់ក្រុមប្រឆាំងជ្រុលនិយមនោះទេ។ ឯកឧត្តម ប៉ែន បូណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ កុំឱ្យជឿតាមការឃោសនាកុហកបោកប្រាស់របស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេស ដែលនិយាយថា វត្តប៉ាកណាម ត្រូវបានវៀតណាមកាន់កាប់ ដែលជារឿងមិនពិតនោះទេ ពោលគឺតាមការពិតជាក់ស្តែង វត្តប៉ាកណាម មានព្រះសង្ឃខ្មែរគង់នៅ និងមានប្រជាពុទ្ធបរិស័ទខ្មែរយើងអញ្ជើញទៅធ្វើបុណ្យទានយ៉ាងច្រើនកុះករផងដែរ។ ឯកឧត្តម ប៉ែន បូណា ក៏បានបញ្ជាក់ជាថ្មីម្តងទៀតថា វត្តប៉ាកណាម គឺស្ថិតក្នុងទឹកដីខ្មែរ កាន់កាប់ដោយភាគីកម្ពុជាយ៉ាងពេញលេញ ដូច្នេះ សូមក្រុមប្រឆាំងឈប់ធ្វើនយោបាយភូតកុហកតទៅទៀត៕
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Algernon Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង នៅព្រឹកថ្ងៃសុក្រ ៣ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Algernon Yau លេខាធិការពាណិជ្ជកម្ម និងអភិវឌ្ឍសេដ្ឋកិច្ចរបស់ទីក្រុងហុងកុង។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើការពិភាក្សាជុំវិញគំនិតផ្តួចផ្តើមនានាដើម្បីជំរុញគម្រោងនានាពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច រវាងអាស៊ាន និងហុងកុង ប្រទេសចិន ដោយផ្តោតលើបរិវត្តកម្មឌីជីថល និរន្តភាព និងការអភិវឌ្ឍធនធានមនុស្សជាដើម។
- ឯកឧត្តម សុខ សូកេន ប្តូរទៅកាន់«រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចំណែកឯកឧត្តម ហួត ហាក់ ត្រូវប្តូប្តូរទៅជា«រដ្ឋមន្ត្រីក្រសួងទេសចរណ៍»» រដ្ឋសភាកម្ពុជា នៅថ្ងៃ ទី២០ កញ្ញា បានបើកសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៧ ក្រោមអធិបតីភាពរបស់សម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ដើម្បីពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការកែសម្រួលសមាសភាពរាជរដ្ឋាភិបាលកម្ពុជាចំនួន ២រូប។ ជាលទ្ធផល រដ្ឋសភាស បានបោះឆ្នោតសម្រេចអនុម័ត កែសម្រួលសមាភាពរាជរដ្ឋាភិបាល ដោយបានសម្រេចផ្តាស់ប្តូរ ឯកឧត្តម ហួត ហាក់ ពីរដ្ឋមន្ត្រីក្រសួងអធិការកិច្ច ទៅកាន់ជា រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និង ប្តូរឯកឧត្តម សុខ សូកេន ពីរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ទៅកាន់ជារដ្ឋមន្រ្តីក្រសួងអធិការកិច្ច។ការបោះឆ្នោតរបស់រដ្ឋសភានេះ ដោយមានសំឡេងគាំទ្រពីសមាជិករដ្ឋសភា ១០៦ សំឡេង នៃចំនួនសរុប៕
- សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ប្ដេជ្ញាទាក់ទាញវិនិយោគិនអឺរ៉ុបមកកម្ពុជា បន្ថែមទៀត ឯកឧត្តម Igor Driesmans ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា និងជាប្រធានគណៈប្រតិភូ បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងសហភាពអឺរ៉ុប និងកម្ពុជា ជាពិសេសលើវិស័យពាណិជ្ជកម្ម វិនិយោគ និងសេដ្ឋកិច្ច។ នេះជាការបញ្ជាក់របស់ឯកឧត្តម ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រុមប្រឹក្សាភិបាល នៃសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានសន្តិភាព។ ក្នុងឱកាសនៃជំនួបនោះដែរ លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានអបអរសាទរចំពោះសមិទ្ធផលគួរឱ្យកត់សម្គាល់ ដែលរាជរដ្ឋាភិបាលកម្ពុជា សម្រេចបានក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ។ លោកប្រធានសភាពាណិជ្ជកម្មបានគោរពរាយការណ៍ជូនសម្ដេចធិបតីអំពីសកម្មភាពការងារសំខាន់ៗរបស់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ដែលតែងបានផ្ដល់ ការគាំទ្រ និង កិច្ចសហប្រតិបត្តិការល្អប្រសើរ ដល់សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា កន្លងមក។ លោកប្រធានសភាពាណិជ្ជកម្មក៏បានថ្លែងកោតសរសើរចំពោះការកែទម្រង់ ក្របខ័ណ្ឌគោលនយោបាយ និងវិធានគន្លឹះជាច្រើន ដែលរាជរដ្ឋាភិបាលបានដាក់ចេញ សំដៅធ្វើឱ្យបរិយាកាសវិនិយោគនៅកម្ពុជាកាន់តែល្អប្រសើរ និងប្រកបដោយភាពទាក់ទាញ។ ក្នុងន័យនេះ លោកប្រធានសភាពាណិជ្ជកម្មបានប្ដេជ្ញាបន្តផ្សព្វផ្សាយអំពីសក្ដានុពលវិនិយោគ និងធុរកិច្ចរបស់កម្ពុជា ព្រមទាំងទាក់ទាញវិនិយោគិនអឺរ៉ុប មកកម្ពុជា បន្ថែមទៀត។ សម្ដេចធិបតីបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជានិងសហភាពអឺរ៉ុប […]
- កម្ពុជា លើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ស្នើសុំពន្យាពេលបោស សម្អាតមីន ដេីម្បីឱ្យស្របតាមលក្ខខណ្ឌ និងបំពេញកាតព្វកិច្ចរបស់អនុសញ្ញាអូតាវ៉ា។ ស្វីស÷ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគី ជាមួយលោក Habtom Zerai Ghirmai ភារធារីនៃស្ថានអចិន្ត្រៃយ៍ប្រទេសអេរីទ្រា ប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ កិច្ចប្រជុំបានផ្តោតទៅលើស្ថានភាពបោសសម្អាតមីននៅប្រទេសអេរីទ្រា ដែលនៅមានតំបន់រងការគម្រាមដោយសារមីនច្រើន និងមិនទាន់អាចបំពេញកាតព្វកិច្ចរបស់អនុសញ្ញា ដែលត្រូវការពេលវេលាបោសសម្អាតបន្ថែមទៀត។ ឯកឧត្តមទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យប្រទេសអេរីទ្រា ប្រើ ប្រាស់យន្តការស្នើសុំពន្យាពេលបោសសម្អាត ស្របតាមលក្ខ ខណ្ឌដែលមានចែងក្នុងអនុសញ្ញាអូតាវ៉ា ដែលជាច្រកសម្រាប់កៀរគរជំនួយគាំទ្រពីបណ្តារប្រទេសម្ចាស់ជំនួយធំៗ ទាំងប្រទេសជារដ្ឋភាគី និងអង្គការក្រៅរដ្ឋាភិបាល៕
- ក្រសួងបរិស្ថានរៀបចំការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ «ប្រសិនបើគ្មានច្បាប់ទេ ក៏មិនអាចមានបរិស្ថាន ប្រសិនគ្មានច្បាប់ទេ ក៏គ្មានធនធានធម្មជាតិដែរ» នេះជាការលើកឡើងរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅក្នុងឱកាសអញ្ជើញជាអធិបតីបើកការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងពាក់ព័ន្ធនឹងក្រមបរិស្ថាន និងធនធានធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៤។ ឯកឧត្តមរដ្ឋមន្រ្តីបានមានប្រសាសន៍បន្ថែមថា ក្រមបរិស្ថាននិងធនធានធម្មជាតិ គឺជាអាវក្រោសការពារ និងអភិរក្សធនធានធម្មជាតិ ឱ្យនៅគង់វង្សយូរអង្វែង ហើយបើគ្មានច្បាប់ក៏គ្មានបរិស្ថាន ហើយបើគ្មានបរិស្ថានក៏គ្មានជីវិតដែរ ជាមួយនឹងភាពសំខាន់នៃជីវិត និងបរិស្ថាននេះ គឺមានតែការអនុវត្តច្បាប់ត្រឹមត្រូវឱ្យបាន ១០០%ប៉ុណ្ណោះ ដែលអាចជួយការពារ សុខមាលភាពរបស់ប្រជាពលរដ្ឋកម្ពុជា ឱ្យចាកផុតពីការបំពុលនានា ដែលអាចបង្ករគ្រោះថ្នាក់ ដល់អាយុជីវិតមនុស្ស និងសត្វបាន។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានគូសបញ្ជាក់ទៀតថា ក្រសួងបរិស្ថានបានដាក់ចេញនូវយុទ្ធនាការជាបន្តបន្ទាប់ កន្លងមកនេះដែលរួមមាន៖ យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» យុទ្ធនាការ «សម្អាតបឹងទន្លេសាប» យុទ្ធនាការ «ផ្ទៃមេឃពណ៌ខៀវ» និងយុទ្ធនាការ «ពន្លកបៃតង» គឺជាជំហានឆ្ពោះទៅសម្រេចឱ្យបាន នូវគម្របព្រៃឈើជាង ៦០% នៅឆ្នាំ២០៥០ ហើយដើម្បីសម្រេចបាននូវទស្សនវិស័យនេះ […]
- អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយចក្រភពអង់គ្លេសលើកទី ៤ នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយចក្រភពអង់គ្លេសលើកទី ៤។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងអាស៊ាន និងអង់គ្លេស ជាពិសេស នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចតំបន់ និងសកលលោកដែលកំពុងវិវត្តន៍។
- សម្តេចធិបតី វាយតម្លៃខ្ពស់ចំពោះឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលបានរួមចំណែកលើកកម្ពស់ទំនាក់ទំនងកម្ពុជា-ថៃ ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែកញ្ញានេះ ឯកឧត្តម Cherdkiat Attharkor ឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ដែលចប់បេសកកម្មការទូត បានកោតសរសើរការរីកចម្រើនលើវិស័យជាច្រើននៅកម្ពុជា រួមទាំងការរក្សាបាននូវស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចគួរឱ្យកត់សម្គាល់ ក្រោយវិបត្តិកូវីដ-១៩។ ឯកឧត្តម ឯកអគ្គរាជទូត បានសម្ដែងនូវសេចក្ដីសោមនស្ស ចំពោះការរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ ជាពិសេសការដំឡើងកម្រិតទំនាក់ទំនងថៃ-កម្ពុជា ដល់ភាពជាដៃគូយុទ្ធសាស្រ្ត ក្រោមការដឹកនាំរបស់សម្តេចធិបតី និងបានថ្លែងអំណរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធក្នុងអាណតិ្តការទូតរបស់ឯកឧត្តម។ សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីដ៏សំខាន់ និងការ ចូលរួមចំណែកយ៉ាងសកម្មរបស់ឯកឧត្តមឯកអគ្គរាជទូត ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិតទៅជាភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងឱកាសទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតីនៅប្រទេសថៃ កាលពីខែកុម្ភៈ ឆ្នាំ២០២៤កន្លងទៅ។ សម្តេចធិបតី និងឯកឧត្តមឯកអគ្គរាជទូតក៏បានផ្លាស់ប្តូរយោបល់អំពីកិច្ចសហប្រតិបតិ្តការលើវិស័យមួយចំនួនដែលផ្តល់ប្រយោជន៍ដល់ប្រទេសទាំងពីរ មានជាអាទិ៍៖ ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ អប់រំ ហេដ្ឋារចនា សម្ព័ន្ធ ការតភ្ជាប់ និងសន្តិសុខ៕
- ប្រាក់ឈ្នួលថ្មីសម្រាប់កម្មករ-កម្មការិនីឆ្នាំ២០២៥ និងកើនដល់ ២០៨ ដុល្លារអាមេរិក សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបន្ថែម២ដុល្លារ សម្រាប់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករ-កម្មការិនី រោងចក្រកាត់ដេរ និងវាយន ភ័ណ្ឌ ធ្វើឲ្យប្រាក់ឈ្នួលអប្បបរមា ឆ្នាំ២០២៥ កើនដល់២០៨ ដុល្លារអាមេរិក។ សម្តេចធិបតី បានផ្ដល់គោលការណ៍ទៅឯកឧត្តម ហេង សួរ ឱ្យបន្ថែម ២ដុល្លារ លើតួលេខ ២០៦ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។ ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៥ គឺ ២០៨ ដុល្លារ ក្នុង ១ខែ កើនឡើង ៤ដុល្លារ បើប្រៀបធៀបនឹងឆ្នាំ២០២៤ ដែលមានត្រឹមតែ ២០៤ដុល្លារ។ សូមជម្រាបថា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានបង្ហាញលទ្ធផលនៃការចរចាប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥។ តាមរយៈការបោះឆ្នោតសំឡេងភាគច្រើនលើសលប់ ៤៦ លើ ៥១សំឡេង បានគាំទ្រតួលេខ ២០៦ដុល្លារ។ សម្តេចធិបតី បានសរសេរថា “ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករនិយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។ សម្ដេចអធិបតី បានគូសបញ្ជាក់ថា ទោះក្នុងកាលៈទេសៈលំបាកនៃសេដ្ឋកិច្ចសកលក៏ដោយ ក៏រាជរដ្ឋាភិបាលមិនភ្លេចយកចិត្តទុកដាក់ដល់ការលើកកម្ពស់ជីវភាពរស់នៅ មុខរបរ […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរុស្ស៊ីលើកទី ១៣ នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរុស្ស៊ីលើកទី ១៣។ កិច្ចប្រជុំបានពិភាក្សារកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី ក៏ដូចជា រវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ។ កិច្ចសន្ទនាសំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈសកម្មភាពរួមគ្នា ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ការលើកកម្ពស់ពាណិជ្ជ កម្ម និងការវិនិយោគ ការជំរុញទេសចរណ៍ បរិវត្តកម្មឌីជីថល កសិកម្ម ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចច្នៃប្រឌិត ជាដើម។
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភី អាហារូបករណ៍អង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុនឆ្នាំ២០២៤ រាជធានីភ្នំពេញ៖ នៅល្ងាចថ្ងៃពុធ ទី១៨ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបសំណេះសំណាលជាមួយនិស្សិតជ័យលាភីអាហារូបករណ៍អង្គការ JICA របស់រាជរដ្ឋាភិបាលជប៉ុន ចំនួន០៩រូប ដែលត្រូវទៅសិក្សាថ្នាក់ក្រោយឧត្តមសិក្សានៅប្រទេសជប៉ុន កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន០៥នាក់ និងបណ្ឌិតចំនួន០៤នាក់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការកោតសរសើរដល់និស្សិតជ័យលាភីទាំង ៩រូប ដែលទទួលបានអាហារូបករណ៍រាជរដ្ឋាភិបាលជប៉ុន តាមរយៈអង្គការ JICA ទៅសិក្សានៅប្រទេសជប៉ុន និងសង្ឃឹមថាក្មួយៗ និស្សិតជ័យលាភីទាំងអស់នឹងបញ្ចប់ការសិក្សាដោយជោគជ័យ ត្រឡប់មកជួយអភិវឌ្ឍន៍ប្រទេស និងក្លាយជាសសរទ្រូងដ៍រឹងមាំរបស់ប្រទេសជាតិ។ នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍គន្លឹះ ដល់និសិ្សតជ័យលាភីទាំងអស់ ដើម្បីរួមចំណែ កដល់ការសិក្សាឲ្យបានជោគជ័យដូចខាងក្រោម៖ ១- ត្រូវមានមោទនភាព ដែលបានទទួលបាននូវអាហារូបករណ៍នេះ ២- ត្រូវរំលេចឱ្យឃើញ ស្គាល់ឱ្យច្បាស់ពីសារៈសំខាន់នៃការសិក្សារៀងៗខ្លួន។ ធ្វើយ៉ាងណាឱ្យដំណើរនៃការសិក្សារបស់យើង ក្លាយទៅជាការជួយអភិវឌ្ឍន៍ខ្លួនឯង និងចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ៣ – ចេះលើកទឹកចិត្តខ្លួនឯង និងតាំងចិត្តថាធ្វើឱ្យបាន ៤ – បង្ហាញពីវប្បធម៌ដ៏ល្អរបស់ជាតិ និងចែករំលែកដល់ប្រទេសដ៏ទៃឱ្យបានដឹង ៥ – ជំរុញធ្វើយ៉ាងណាឱ្យមានការទំនាក់ទំនងល្អ ក្នុងចំណោមគ្នាយើង […]
- កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ សមយុទ្ធប្រចាំឆ្នាំ ដើម្បីឆ្លើយតបគ្រោះ មហន្តរាយក្នុងតំបន់អាស៊ាន នៅពេលខាងមុខនេះ កម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំសមយុទ្ធប្រចាំឆ្នាំ ដើម្បីឆ្លើយតបគ្រោះ មហន្តរាយក្នុងតំបន់អាស៊ាន នៅពេលខាងមុខនេះ។ នេះជាការបញ្ជាក់របស់ ឯកឧត្តម គឹម វីរៈ អគ្គលេខាធិការគណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ នៅក្នុងឱកាសចុះពិនិត្យទីតាំង នៅបញ្ជាការដ្ឋានទ័ពពិសេសកងពលលេខ១១ នៅព្រឹកម៉ិញនេះ។ គណៈប្រតិភូអាស៊ានគ្រោះមហន្តរាយអញ្ជើញទស្សន កិច្ចបញ្ជាការដ្ឋានទ័ពពិសេសកងពលលេខ១១ ដើម្បីពិនិត្យកន្លែងលំហាត់សមយុទ្ធសម្រាប់ឆ្នាំ២០២៥ ក្នុងពិធីមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេស និងប្រធាន មជ្ឈ មណ្ឌល AHA បម្រើជាម៉ាស៊ីនប្រតិបត្តិការរបស់ AADMER ជាមួយ SASOP និងសមត្ថភាពដឹកជញ្ជូនសម្រាប់ការឆ្លើយតបគ្រាអាសន្នព្រមទាំងក្រុមសមាជិកអាស៊ាន។ ឯកឧត្តម គឹម វីរៈ អគ្គលេខាធិការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្ត រាយ បានអោយដឹងថា កម្ពុជា កំពុងត្រៀមធ្វើជាម្ចាស់ផ្ទះ ដើម្បីឆ្លើយតបគ្រោះមហន្តរាយក្នុងតំបន់អាស៊ាន លំហាត់សមយុទ្ធ SIMULATION 2025 (ARDEX-25) នៅពេលខាងមុខនេះ ផ្តោតលើកិច្ចសហការក្នុងតំបន់អាស៊ានក្នុងការគ្រប់គ្រងគ្រោះមហន្តរាយ និងការឆ្លើយតបបន្ទាន់។ អាស៊ានគឺជាតំបន់តែមួយគត់ ដែលមានឧបករណ៍ចងច្បាប់ AADMER និងមជ្ឈមណ្ឌល AHA បម្រើជាម៉ាស៊ីនប្រតិបត្តិការរបស់ AADMER ជាមួយ SASOP និងសមត្ថភាពដឹកជញ្ជូនសម្រាប់ការឆ្លើយតបគ្រាអាសន្ន។ នៅពេលអាស៊ានកំពុងឆ្ពោះទៅរកតួនាទីដឹកនាំជាសកល […]
- Vietjet ផ្តល់ជូនអតិថិជននូវប្រូម៉ូសិនសំបុត្រ Deluxe បញ្ចុះ តម្លៃរហូតដល់ ៥០% សម្រាប់ជើងហោះហើរពីប្រទេសកម្ពុជា និងទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ភ្ញៀវដំណើរអាចរៀបចំផែនការសម្រាប់ការធ្វើដំណើរកម្សាន្តខាងមុខរបស់ខ្លួន ខណៈដែល Vietjet ផ្តល់ជូនប្រូម៉ូសិនតម្លៃសំបុត្រ Deluxe ដែលបញ្ចុះតម្លៃរហូតដល់ ៥០% (*) នៅលើបណ្តាញជើងហោះហើរទាំងអស់របស់ Vietjet នូវទូទាំងប្រទេសវៀតណាម និងអាស៊ីប៉ាស៊ីហ្វិក។ រយះពេលកក់សំបុត្រ និងកាលបរិច្ឆេទធ្វើដំណើរមានសុពលភាពចាប់ពីពេលនេះ រហូតដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។តម្លៃសំបុត្រប្រូម៉ូសិន Deluxe ដ៏ពិសេសនេះ មានតម្លៃទាបចាប់ផ្តើមពី USD50 (*) ឡើងទៅ ដែលភ្ញៀងនឹងទទួលបានការផ្តល់ជូនកញ្ចប់សេវាចំនួន ០៣ មានដូចជា ដាក់ឥវ៉ាន់ឥតគិតថ្លៃបានចំនួន ២០គីឡូក្រាម ជ្រើសរើសកន្លែងអង្គុយ និងផ្លាស់ប្តូរកាលវិភាគធ្វើដំណើរដោយឥតគិតថ្លៃ (**)។ សំបុត្រ អាចកក់បាននៅលើគេហទំព័រ www.vietjetair.com កម្មវិធីទូរស័ព្ទដៃ Vietjet Air ឬនៅការិយាល័យ និងភ្នាក់ងារលក់សំបុត្រផ្លូវការទូទាំងពិភពលោក។ ភ្ញៀវធ្វើដំណើរដែលបានទិញសំបុត្រ Deluxe ធ្វើដំណើរ និងភ្ជាប់ហោះហើរពីប្រទេសវៀតណាមទៅកាន់ទីក្រុង Melbourne ទីក្រុង Sydney និង Brisbane របស់ប្រទេសអូស្ត្រាលី អាចរីករាយជាមួយនឹងឥវ៉ាន់ដាក់ឥវ៉ាន់បានទម្ងន់ ៤០គីឡូក្រាម ឥវ៉ាន់យួរតាមខ្លួន 10 គីឡូក្រាម អាហា […]
- ចំនួនអ្នកស្លាប់ដោយសារ ការផ្ទុះឧបករណ៍ទំនាក់ទំនងលើក ទី ២ នៅលីបង់ កើនដល់ ១៤នាក់ និងរបួសដល់ទៅ ៤៥០នាក់ ក្រសួងសុខាភិបាលលីបង់ បាននិយាយថា ចំនួនអ្នកស្លាប់ ក្នុង ការផ្ទុះឧបករណ៍ទំនាក់ទំនងឥតខ្សែនៅទូទាំងប្រទេសលីបង់ កាលពីថ្ងៃពុធ បានកើនឡើងដល់១៤នាក់ ដោយមានអ្នករបួស រហូតដល់៤៥០នាក់ ។ របាយការណ៍សន្តិសុខបានបង្ហាញថា ឧបករណ៍ទំនាក់ទំនងឥតខ្សែបានផ្ទុះនៅជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ក្នុងអំឡុងពេលពិធីបុណ្យសពសមាជិកក្រុម Hezbollah បួននាក់ ការបំផ្ទុះបានបញ្ឆេះភ្លើងនៅក្នុងរថយន្ត និងអគារលំនៅដ្ឋាន ដែលបណ្តាលឱ្យមានអ្នករងរបួសជាច្រើន។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា ឧបករណ៍ដែលពាក់ព័ន្ធត្រូវបានកំណត់ថាជាម៉ូដែល ICOM V៨២ ដែលជាឧបករណ៍ walkie-talkie ត្រូវបានគេរាយការណ៍ថាផលិតនៅក្នុងប្រទេសជប៉ុន។ ការផ្ទុះនេះបានធ្វើឡើងបន្ទាប់ពីការវាយប្រហារមួយថ្ងៃមុន ដែលយោធាអ៊ីស្រាអែលបានចោទប្រកាន់ថាបានកំណត់គោលដៅលើថ្មពិលដែលប្រើប្រាស់ដោយសមាជិកក្រុមហេសបូឡា ដែលបណ្តាលឱ្យមនុស្សចំនួន១២ នាក់ស្លាប់ក្នុងនោះមានកុមារពីរនាក់ និងប្រហែល ២៨០០ នាក់រងរបួស។ ភាពតានតឹងនៅតាមបណ្តោយព្រំដែនលីបង់-អ៊ីស្រាអែល បានកើនឡើងកាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីការរារាំងនៃគ្រាប់រ៉ុក្កែតដែលបាញ់ដោយក្រុមហេសបូឡា ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ក្នុងសាមគ្គីភាពជាមួយនឹងការវាយប្រហាររបស់ក្រុមហាម៉ាសមួយថ្ងៃមុន។ បន្ទាប់មក អ៊ីស្រាអែល បាន សងសឹក ដោយ ការបាញ់កាំភ្លើងធំយ៉ាងខ្លាំងឆ្ពោះទៅភាគអាគ្នេយ៍លីបង់៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ហៃទីបង្កើតក្រុមប្រឹក្សា ដើម្បីរៀបចំការបោះឆ្នោតលើកដំបូង ចាប់តាំង ពីឆ្នាំ២០១៦ រដ្ឋាភិបាលរបស់ប្រទេសហៃទី បានបង្កើតក្រុមប្រឹក្សាបោះឆ្នោតបណ្តោះអាសន្ន ដើម្បីរៀបចំប្រទេស Caribbean ដែលមានបញ្ហាសម្រាប់ការបោះឆ្នោតទូទៅលើកដំបូងរបស់ខ្លួនចាប់តាំងពីឆ្នាំ ២០១៦។ យោងតាមការិយាល័យរបស់នាយករដ្ឋមន្ត្រីបាននិយាយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាក្រុមប្រឹក្សារៀបចំការបោះ ឆ្នោតតំណាងឱ្យក្រុមរួមមានកសិករ អ្នកសារព័ត៌មាន សកម្មជនសិទ្ធិមនុស្ស និងសហគមន៍វ៉ូឌូ ហើយមានភារកិច្ចបង្កើតក្រប ខ័ណ្ឌច្បាប់សម្រាប់ការបោះឆ្នោត និងរៀបចំការបោះឆ្នោតដែលនឹងត្រូវរៀបចំឡើងនៅឆ្នាំ ២០២៦។ ស្ថានការណ៍នយោបាយដ៏រង្គោះរង្គើរបស់ប្រទេសហៃទីកាន់តែធ្ងន់ធ្ងរឡើងដោយអំណាចមួយដែលបានលេចឡើងបន្ទាប់ពីការធ្វើឃាតប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ ២០២១ ហើយមិនមានប្រធានាធិបតីចាប់តាំងពីពេលនោះមក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


