ថ្ងៃ ច័ន្ទ ទី១៨ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានប្រកាសដាក់ឱ្យប្រើប្រាស់ ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ នាទីស្តីការក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០២៤។ «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» គឺជា ផែនទីបង្ហាញផ្លូវ និងជាការចែករំលែកការយល់ដឹង ចំណេះដឹង ព័ត៌មាន និងទិន្នន័យអំពីស្ថានភាពបរិស្ថាន និងធនធានធម្មជាតិ ដល់សាធារណជន សំដៅចូលរួមចំណែកការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យ បរិស្ថាន ឆ្នាំ២០២៣-២០២៨ ឱ្យសម្រេចបាននូវ «ភាពស្អាត» «ភាពបៃតង» និង«ចីរភាព» ក៏ដូចជាការឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា។ ស្របគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះ កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ដែលបានផ្ដល់ការគាំទ្រដល់ការបោះពុម្ពផ្សាយសៀវភៅ«ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» ផែនការយុទ្ធសាស្រ្តនេះត្រូវបានរៀបចំឡើងសម្រាប់បង្កើនការអប់រំ និងការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងបរិស្ថានតាមរយៈវិស័យពាក់ព័ន្ធរបស់អង្គភាពចំណុះក្រសួងបរិស្ថាន។ ដើម្បីភ្ជាប់ទំនាក់ទំនងអ្នកពាក់ព័ន្ធទាំងអស់ ចូលរួមបង្កើនការអប់រំផ្សព្វផ្សាយព័ត៌មានបរិស្ថាន។ សូមជម្រាបជូនថា «ផែនការយុទ្ធសាស្រ្ត និងផែនការសកម្មភាពអប់រំ-ផ្សព្វផ្សាយបរិស្ថាន និងធនធានធម្មជាតិ» រយៈពេល ឆ្នាំ២០២៤ -២០២៥នេះ មានការកំណត់ទិសដៅជាយុទ្ធសាស្រ្តចំនួន ៧ និងយុទ្ធសាស្រ្តចំនួន […]
  • សម្តេចតេជោ ហ៊ុន សែន បង្ហាញរូបថតធ្វើដំណើរពិភាក្សាជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភា បានបង្ហាញរូបថតជាច្រើនសន្លឹកដែលសម្តេចបានដើរពិភាក្សាជាមួយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្រោយបញ្ចប់ប្រជុំប្រចាំខែរវាង ប្រធាន និងបណ្តាអនុប្រធានគណបក្ស ក៏ដូចជាថ្នាក់ដឹកនាំមួយចំនួននៅវិមាន៧មករា នៅព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «ពេលចេញមកពីប្រជុំ អនុប្រធានគណបក្ស និងជានាយករដ្ឋមន្ត្រី ដើរជាមួយបន្តពិភាក្សាលើការងារខ្លះ។ បានអ្នកថតរូប ថតបានប៉ុន្មានសន្លឹក សូមផ្តល់មតិតើខ្ញុំដូចកូន ឬកូនដូចខ្ញុំ ដែលជាឪពុក?»៕
  • ឯកឧត្តមអភិសន្តិបណ្ឌិត ណែនាំរដ្ឋបាលរាជធានី ខេត្ត រៀបចំ ផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខរយៈពេលខ្លី មធ្យម និងវែង ឱ្យត្រូវនឹងស្ថានភាពជាក់ស្ដែងរៀងៗខ្លួន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានណែនាំឯកឧត្តម លោកជំទាវ ជាអភិបាល នៃគណៈអភិបាលរាជធានី ខេត្តទាំងអស់ ដឹកនាំមន្រ្តីពាក់ព័ន្ធ ជាពិសេសស្នងការដ្ឋាននគរបាល និងបញ្ជាការដ្ឋានកងរាជអាវុធ ហត្ថ ពិនិត្យនិងកែសម្រួលផែនការយុទ្ធសាស្រ្តស្ដីពីការពង្រឹងសន្តិសុខក្នុងដែនរដ្ឋបាលរបស់ខ្លួនឡើងវិញ ដើម្បីឆ្លើយតបការវិវត្តន៍ប្រែប្រួលរបស់សង្គមជាតិ និងពិភពលោក។ ការណែនាំពីប្រមុខក្រសួងមហាផ្ទៃ បានធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ ផែនការយុទ្ធសាស្ត្រស្តីពីការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព របស់ក្រសួងមហាផ្ទៃ ឆ្នាំ២០២៤-២០២៨ រៀបចំនៅទីស្ដីការក្រសួង នាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤នេះ។ បើតាមឯកឧត្តមអភិសន្តិបណ្ឌិត រាជធានី ខេត្តនីមួយៗ មានស្ថានភាពភូមិសាស្រ្ត ប្រជាសាស្រ្ត និងសេដ្ឋកិច្ចជាដើម មិនដូចគ្នាទេ។ ជាក់ស្ដែងស្ថានភាពសន្តិសុខខេត្តជាប់ព្រំដែនសមុទ្រ មានលក្ខណៈខុសគ្នាច្រើនពីខេត្តជាប់ព្រំដែនគោក។ ក្នុងន័យនេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានជំរុញឱ្យប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ត្រូវ រួមគ្នាជាមួយមន្រ្តីពាក់ព័ន្ធកែសម្រួលផែនការយុទ្ធសាស្រ្ត ស្ដីពីការងារពង្រឹងសន្តិសុខ ឱ្យមានភាពស៊ីចង្វាក់គ្នាទៅនឹងស្ថានភាពជាក់ស្ដែង ពោលគឺមិនអាចកំណត់បញ្ហា ឬដាក់គោលដៅរំពឹងទុក ដោយយកលំនាំដូចៗគ្នានោះឡើយ។ ត្រង់ចំណុចនេះ ឯកឧត្តមរំលឹកថា ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ កាលពីពេលថ្មីៗនេះ ក្រសួងមហាផ្ទៃក៏បានជំរុញឱ្យរដ្ឋបាលខេត្តព្រះសីហនុពិនិត្យលើការងារនេះផងដែរ។ ឯកឧត្តមអភិសន្តិបណ្ឌិត ក៏បានណែនាំជាថ្មីទៀត ឱ្យរដ្ឋបាលរាជធានី ខេត្ត […]
  • ផលិតផលបារី ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ ត្រូវបានមន្ត្រីនៃអគ្គនាយកដ្ឋាន ក.ប.ប. នាំយកទៅបំផ្លាញចោល បន្ទាប់ពីបង្ក្រាបបាន មន្រ្តីជំនាញនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ “ក.ប.ប.”ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤ បាននាំ យកផលិតផលបារី មិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេក ទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់ចំនួន ៣៤៦ កេសទៅបំផ្លាញចោលនៅទីលានចាក់សម្រាម ដែលស្ថិតនៅសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយមានការចូល រួមសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។ សូមបញ្ជាក់ថាផលិតផលបារី ដែលសមត្ថកិច្ចធ្វើការបង្ក្រាប បានកន្លងមក និងយកទៅបំផ្លាញចោលនេះ ធ្វើឡើងក្នុងប្រតិបត្តិការដូចភ្លៀងរលឹម ក្រោមការណែនាំជាប្រចាំពីលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងការដឹកនាំបញ្ជាផ្ទាល់ពីឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ក.ប.ប. ក្នុងការធានាឱ្យបាននូវកិច្ចការពារសុខុមាលភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព។ អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទរបស់ខ្លួនឱ្យបង្កើនសកម្មភាពចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបនូវរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន និងតម្រូវឱ្យប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធ […]
  • អាជ្ញាធរជាតិអប្សរា បន្តជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាលប្រវែង២០ម៉ែត្រ អាជ្ញាធរជាតិអប្សរា ជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរ ផ្នែកខាងជើងស្ពានហាលប្រវែងចំនួន២០ម៉ែត្រជាបន្តទៀត ក្នុងដំណាក់កាលទី៨ នៅឆ្នាំ២០២៤។ ការងារនេះ គ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៥ខាងមុខនេះ។ អ្នកស្រី នង បូរាវី មន្រ្តីបច្ចេកទេសគ្រប់គ្រងការដ្ឋានជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ឱ្យដឹងថា ស្ថានភាពច្រាំងកសិន្ធុប្រវែង២០ម៉ែត្រ ដែលត្រូវបន្តជួសជុលនេះ កាំជណ្តើរថ្មភក់មួយចំនួនស្រុតធ្លាក់ចូលក្នុងកសិន្ធុ និងកប់ក្នុងភក់ នាំឱ្យខូច ខាតប្រមាណ៦០ភាគរយ។ អ្នកជំនាញរូបនេះ បញ្ជាក់ថា ដំបូងគឺត្រូវធ្វើទំនប់ហើយបូមទឹកចេញ ធ្វើសម្រង់ប្លង់ សម្អាតកំណកដី ហើយលើកកាំជណ្តើរថ្មភក់ មកលាងសម្អាត ចុះបញ្ជីថ្ម គូសប្លង់លម្អិតស្ថានភាពដុំថ្មនីមួយៗមុននឹងជួសជុលពង្រឹងថ្មដែលខូចខាត។ ជួសជុលពង្រឹងគ្រឹះ ហើយរៀបកាំជណ្តើរថ្មបាយ ក្រៀមថ្មីចំនួន៧កាំ ជំនួសថ្មបាយក្រៀមចាស់ដែលខូចខាត។ បន្ទាប់មក រៀបកាំជណ្តើរថ្មភក់ចំនួន៤កាំតាមលំនាំដើមឡើងវិញ។ អ្នកស្រី នង បូរាវី បន្ថែមថា ការដ្ឋានជួសជុលដែលស្ថិតនៅជាប់នឹងទឹកនេះ មានបញ្ហាប្រឈមមួយចំនួនត្រូវការពេលវេលា ការយកចិត្តទុកដាក់ អត់ធ្មត់ ការស្រឡាញ់ និងចង់ថែរក្សាមរតកដូនតា ដើម្បីឱ្យរឹងមាំគង់វង្សយូរអង្វែងបន្តទៀត។ មកដល់បច្ចុប្បន្ននេះ គិតទាំងនៅដំណាក់កាលទី៨នេះផង ការងារជួសជុលច្រាំងកសិន្ធុប្រាសាទអង្គរវត្ត ផ្នែកខាងជើងស្ពានហាល សរុបបានប្រវែងចំនួន១៦៣ម៉ែត្រហើយ៕
  • សហភាពអឺរ៉ុប នឹងផ្តល់ប្រាក់ចំនួន ១.២ លានអឺរ៉ូសម្រាប់ជំនួយមនុស្សធម៌ ដល់ប្រទេសមីយ៉ាន់ម៉ា ដែលរងគ្រោះដោយសារទឹកជំនន់ សហភាពអឺរ៉ុប (EU) បានត្រៀមថវិកាដល់ទៅ ១.២លានអឺរ៉ូ ជាជំនួយមនុស្សធម៌ ដើម្បីជួយប្រជាជនដែលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយព្យុះទីហ្វុង Yagi នៅក្នុងប្រទេសមីយ៉ាន់ម៉ា នេះបើយោងតាមការចុះផ្សាយរបស់កាសែតរដ្ឋ The Global New Light of Myanmar កាលពីថ្ងៃពុធនេះ។ សហភាពអឺរ៉ុបបានផ្តល់ជំនួយមនុស្សធម៌ចំនួន ២.២ លានអឺរ៉ូ ដើម្បីគាំទ្រដល់ប្រជាជនដែលរងផលប៉ះពាល់នៅទូទាំងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន។ ក្នុងចំណោមប្រាក់សរុប រហូតដល់ទៅ ១.២ លានអឺរ៉ូ សម្រាប់ការឆ្លើយតបមនុស្សធម៌របស់មីយ៉ាន់ម៉ា ៦៥០,០០០ អឺរ៉ូសម្រាប់វៀតណាម២០០,០០០ អឺរ៉ូសម្រាប់ហ្វីលីពីន និង ១៥០,០០០ អឺរ៉ូសម្រាប់ប្រទេសឡាវ។ ទិន្នន័យផ្លូវការបានបង្ហាញថា នៅក្នុងប្រទេសមីយ៉ាន់ម៉ា មនុស្សចំនួន ៤១៩ នាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទាក់ទងនឹងទឹកជំនន់គិតត្រឹមព្រឹកថ្ងៃអង្គារទី២៤ ខែកញ្ញាឆ្នាំ២០២៤៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ព្រមានលីបង់ពីការវាយប្រហារជាបន្ត ដើម្បីជំរុញឲ្យជនស៊ីវិលជម្លៀសខ្លួន នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោកBenjamin Netanyahu បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍វីដេអូមួយ ដោយព្រមានប្រជាជនលីបង់ថា ការវាយប្រហារលើប្រទេសលីបង់នឹងបន្ត។ លោកបានចោទប្រកាន់មេដឹកនាំ Hezbollah លោក Hassan Nasrallah ថាបានដឹកនាំប្រទេសលីបង់ «ឈានទៅដល់គ្រោះមហន្តរាយ»។ លោកបានរំលឹកឡើងវិញនូវការអំពាវនាវដែលបានធ្វើឡើងកាលពីថ្ងៃចន្ទសម្រាប់ជនស៊ីវិលឱ្យជម្លៀសផ្ទះដែលក្រុមហេសបូឡាបានចោទប្រកាន់ថាបានរក្សាទុកមីស៊ីល។ អ៊ីស្រាអែលបានចាប់ផ្តើមកាលពីថ្ងៃចន្ទ ការទម្លាក់គ្រាប់បែកយ៉ាងទូលំទូលាយបំផុតរបស់ខ្លួនលើប្រទេសលីបង់ចាប់តាំងពីឆ្នាំ ២០០៦ ដោយបានសម្លាប់មនុស្សជាង ៥៥០នាក់ និងរបួសជាង ១,៨០០នាក់ទៀតនៅទូទាំងប្រទេស។ ការកើនឡើងយ៉ាងខ្លាំងនេះបានធ្វើឱ្យមានការព្រួយបារម្ភអំពីសក្ដានុពលនៃជម្លោះទ្រង់ទ្រាយធំរវាងអ៊ីស្រាអែល និងក្រុមហេសបូឡា ដោយមានការភ័យខ្លាចថាប្រទេសផ្សេងទៀតអាចចូលរួមផងដែរ៕
  • ដាក់ប្រព័ន្ធលូជ្រុងខ្នាតធំ ១ខ្សែពីភ្លើងស្តុបផ្លូវ២៣០ កែងមហាវិថីម៉ៅ សេទុងតាមបណ្ដោយផ្លូវ២៣០ ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង ការងារដាក់ប្រព័ន្ធលូជ្រុងខ្នាតធំមុខកាត់ទំហំ៤ម៉ែត្រគុណ២ ម៉ែត្រ ១ខ្សែប្រវែង១៧៩ម៉ែត្រ លើបណ្ដោយផ្លូវ២៣០ (ផ្លូវកោសដូង) ចាប់ពីភ្លើងស្តុប២៣០កែងមហាវិថីម៉ៅសេទុង ដល់ប្រឡាយបឹងសាឡាងក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក ដែលបានចាប់ផ្តើមការដ្ឋានកាលពីថ្ងៃ ១៩សីហា កន្លងមក គិតមកដល់ពេលនេះ ការស្ថាបនាសម្រេចបានជាច្រើនភាគរយហើយ គ្រោងបញ្ចប់ ក្នុងខែវិច្ឆិកា ២០២៤នេះ ជាមួយនិងការអ៊ុតកៅស៊ូ ពីលើនៅពេលការដ្ឋានដាក់លូនេះបានរួចរាល់។ មន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅថ្ងៃទី២៤កញ្ញានេះទៀតថា៖ ការដ្ឋានដាក់លូខ្នាតធំនេះក្រោយស្ថាបនារួចរាល់ អាចនឹងរំដោះទឹកជំនន់ទឹកភ្លៀងនៅតំបន់ម៉ុងឌីយ៉ាល់បានយ៉ាងល្អប្រសើរ នៅក្នុងរដូវវស្សាការដ្ឋាន នេះ ស្ថិតក្នុងគម្រោងរបស់ថ្នាក់ជាតិ អនុវត្តដោយក្រុមហ៊ុន Precast Plants ដែលជាក្រុមហ៊ុន មានការផ្គត់ផ្គង់និងដំឡើងលូជ្រុងមុខកាត់ទំហំ៤ម៉ែត្រកំពស់២ម៉ែត្រ។ មន្ត្រីដដែរ បានបន្តទៀតថា៖ ការដ្ឋានដាក់លូប្រអប់លើផ្លូវលេខ 108 BT ទំហំ ៤ម៉ែត្រx២ម៉ែត្រ មានប្រវែង១៩៧ម៉ែត្រ បានដំណើរការកាលពីខែឧសភា ដើម្បីដោះស្រាយទឹកលិចនៅតំបន់វត្តដំបូកខ្ពស់ ក្រោយផ្សារប៉េសេ ក្នុងភូមិសាស្ត្រសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ ក៏ជាគម្រោងរបស់ថ្នាក់ជាតិអនុវត្ត ដោយ ក្រុមហ៊ុន Precast Plantsនេះដែរ។ ដោយឡែក ការដ្ឋានដាក់លូប្រអប់ទំហំ ៤ម៉ែត្រx២ម៉ែត្រ នៅផ្លូវជាតិលេខ៤ ប្រវែង ៥៦៥០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យនិងគម្រោងស្ថាបនាជញ្ជាំងបេតុងនៃប្រឡាយបារាំង ចាប់ពីផ្លូវមហាវិថី […]
  • Vietjet និង Honeywell ចុះកិច្ចព្រមព្រៀង ដើម្បីជំរុញវិស័យអាកាសចរណ៍ឱ្យកាន់តែមានភាពបៃតង និងស្អាតជាងមុន ក្រុមហ៊ុន Vietjet និងក្រុមហ៊ុន Honeywell Aerospace Technologies ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីផ្តល់សេវាបច្ចេកទេសអាកាសចរណ៍ និងយន្តហោះទំនើបនិងសន្សំសំចៃប្រេងដល់ Vietjet ។ ពិធីនេះ បានប្រព្រឹត្តទៅក្រោមវត្តមានរបស់អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម លោក To Lam ក្នុងដំណើរបំពេញទស្សនកិច្ចការងារនៅសហរដ្ឋអាមេរិក។ កិច្ចព្រមព្រៀងដែលត្រូវបានធ្វើឡើងរវាងនាយកប្រតិបត្តិក្រុមហ៊ុន Vietjet លោក Dinh Viet Phuong និងលោក Joseph Vitulli តំណាងក្រុមហ៊ុន Honeywell Aerospace Technologies គឺជាជំហានដ៏សំខាន់មួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តរបស់ Vietjet ដើម្បីធ្វើទំនើបកម្មកងនាវាអាកាសចររបស់ខ្លួន។ ក្រុមហ៊ុនអាកាសចរណ៍ Vietjet នឹងអនុវត្តកម្មវិធីថែទាំអាកាសចរណ៍របស់ Honey well និង APU (Auxiliary Power Unit) នៅលើយន្តហោះ A330neo ជំនាន់ថ្មីរបស់ខ្លួន និងយន្តហោះថ្មីដែលមានតួតូចជាច្រើនទៀត។ កិច្ចព្រមព្រៀងនេះ ក៏រួមបញ្ចូល Honeywell Flight Efficiency ដែលជាដំណោះស្រាយផ្តល់នូវការកាត់បន្ថយការបំភាយឧស្ម័ន […]
  • អ្នកជំនាញអាជ្ញាធរជាតិអប្សរា រៀបចំការងារត្រៀមជួសជុលខ្លោងទ្វារទី២ខាងកើតប្រាសាទបន្ទាយប្រី ខ្លោងទ្វារទី២នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបានក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។ លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋានបានឱ្យដឹងថា ខ្លោងទ្វារទី២នេះ មានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះនៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារ តែកង្វះការថែទាំ អាយុកាលនៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។ អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុងឆ្នាំ២០២៥ខាងមុខ។ លោក សារិទ្ធិ បញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលខែសីហាមក រកឃើញថ្មប្រមាណពី៧០ ទៅ៨០ភាគរយ ដែលជាផ្នែកនៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង ។ លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូចនិងថ្មមានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើមនៃថ្មនីមួយៗ ត្រូវដឹងពីដំណរថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយ ចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ […]
  • អាជ្ញាធរខេត្តកំពង់ធំ ចុះពិនិត្យស្ថានភាពនេសាទបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំផាត់សណ្ដាយ (កំពង់ធំ)÷ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ និងលោកស្រីព្រមទាំងប្រត្តិភូអមដំណើរ បានចុះពិនិត្យស្ថានភាពជាក់ស្តែង នៅតំបន់ព្រៃលិចទឹកបឹងទន្លេសាបនារដូវបិទនេសាទ និងពិនិត្យមើលសុខទុក្ខបងប្អូនប្រជាពលរដ្ឋ នៅក្នុងឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។ លោក អភិបាលខេត្តកំពង់ធំ បានកោតសរសើរដល់ក្រុមការងារដែលបានខិតខំយកចិត្តទុកដាក់អនុវត្តការងារតាមផែនការ និងបានដាក់បទបញ្ជាទៅដល់កងកម្លាំងទីបញ្ជាការស្រាលទាំងអស់ ធ្វើយ៉ាងណាត្រូវតែទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យបាន ជាពិសេសបទល្មើសធំៗដែលតែងតែកើតនៅលើផ្ទៃបឹងទន្លេសាបនៅរដូវត្រីពងកូននេះ។ នៅក្នុងបេសកកម្មនេះ លោក នួន ផារ័ត្ន បានចុះពិនិត្យស្ថានភាពបទល្មើសនេសាទនៅចំណុចមួយចំនួនដូចជា តំន់ចុងព្រែឆ្កោក តំបន់ក្រឡុកបាយក្អែក តំបន់ត្រួយវែង តំបន់ព្រែកបា តំបន់ព្រែកតាសោម តំបន់ព្រែកជើងលោង និងតំបន់មុំបី ដែលជាទឹកដីជាប់ព្រំប្រទល់រវាងខេត្តទាំងបី រួមមាន ខេត្តកំពង់ធំ ពោធិសាត់ និងខេត្តកំពង់ឆ្នាំង។ លោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំបានអំពាវនាវ ដល់សហគមន៍នេសាទទាំងអស់ រួមទាំងអាជ្ញាធរពាក់ព័ន្ធ សូមបន្តផ្សព្វផ្សាយពីច្បាប់នេសាទ ជូនដល់ប្រជាពល រដ្ឋនៅក្នុងតំបន់នេះ នៅរដូវបិទការនេសាទ និង រដូវត្រីដែលកំពុងតែលាក់ខ្លួនដើម្បី ពងកូន ៕ ដោយសំនៀង
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា នៅរសៀលថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍កម្ពុជា។ ក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ថ្មីៗ ក្នុងបរិវត្តកម្មឌីជីថល និងសេដ្ឋកិច្ចឌីជីថលក្នុងអាស៊ាន ដោយផ្តោតលើសារៈសំខាន់នៃទេពកោសល្យឌីជីថល ដែលជាធាតុផ្សំយ៉ាងសំខាន់ដើម្បីជំរុញបរិវត្តកម្មឌីជីថលរបស់តំបន់ ឱ្យឈានដល់កម្រិតមួយកាន់តែប្រសើរ។
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទរកថាក្នុងកិច្ចប្រជុំកំពូលទេពកោសល្យឌីជីថលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤ តមតាមការអញ្ជើញរបស់ លោកជំទាវបណ្ឌិត Wei Zhaohui អគ្គលេខាធិការនៃលេខាធិការដ្ឋានពិព័រណ៌អាស៊ាន-ចិន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ានមកចូលរួមការតាំងពិព័រណ៌អាស៊ាន-ចិនលើកទី ២១ និងព្រឹត្តិការណ៍អមមួយចំនួន នៅទីក្រុងណាននីង សាធារណរដ្ឋប្រជាមានិតចិន។ នៅរសៀលថ្ងៃចន្ទ ៦ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងណាននីង សាធារណ រដ្ឋប្រជាមានិតចិន ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាក្នុងកិច្ចប្រជុំកំពូលទេពកោសល្យឌីជីថលអាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០២៤។ កិច្ចប្រជុំកំពូលនេះ មានអ្នកចូលរួមជាអ្នកធ្វើគោលនយោបាយ អ្នកអនុវត្តឧស្សាហកម្ម និងបណ្ឌិតសភា ដើម្បីពិភាក្សាជុំវិញវិធីដើម្បីធ្វើឱ្យយុវជនដឹងច្បាស់អំពីសក្តានុពលនៃបរិវត្តកម្មឌីជីថលរបស់តំបន់។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានគូសបញ្ជាក់ថា អាស៊ានគ្រោងបញ្ចប់ការចរចាកិច្ចព្រមព្រៀងក្របខណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ត្រឹមឆ្នាំ២០២៥។
  • សម្តេចប្រធានរដ្ឋសភា ស្នើសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង ជំរុញអ្នកវិនិយោគមកបណ្តាក់ទុននៅកម្ពុជា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានស្នើដល់ស្ថាប័នសភាខេត្តនេះ ជំរុញការធ្វើពាណិជ្ជកម្មនិងកៀរគរអ្នកវិនិយោគ ទៅបណ្តាក់ទុននៅកម្ពុជាបន្ថែមទៀត និងលើកកម្ពស់ការភ្ជាប់ទំនាក់ទំនងប្រជាជននិងប្រជាជន ឱ្យកាន់តែជិតស្និទ្ធឡើង។ ការស្នើនេះ ធ្វើឡើងក្នុងឱកាស ជួបពិភាក្សាការងារជាមួយ ឯកឧត្តម Chen Jiaquan អនុប្រធានគណៈ កម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ នៃសភាតំណាងប្រជាជនចិនខេត្តខ្វាងតុង នៅរសៀលថ្ងៃទី២២ ខែកញ្ញាឆ្នាំ២០២៤។ ភាគីទាំងពីរ បានវាយតម្លៃខ្ពស់ចំពោះ ចំណងមិត្តភាពជាប្រពៃ ណី កិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ កម្ពុជា-ចិន។ សម្តេចប្រធានរដ្ឋសភានិងតំណាងសភាប្រជាជនខេត្តខ្វាងតុង បានលើកឡើងថា មិត្តភាពកម្ពុជា-ចិន ជាគំរូនៃទំនាក់ទំនងអន្តរជាតិ ដែលបានឈរលើគោលការណ៍គោរពគ្នា ឱ្យតម្លៃគ្នា និងយោគយល់គ្នា ដើម្បីផលប្រយោជន៍រួម។ ឯកឧត្តម Chen Jiaquan មានប្រសាសន៍ថា ដើម្បីភ្ជាប់ទំនងទំនាក់រវាងរដ្ឋសភាកម្ពុជា និងសភាតំណាងប្រជាជនចិន ខេត្តខ្វាងតុងឱ្យកាន់តែជិតស្និទ្ធ នឹងរឹងមាំបន្ថែមទៀត ឯកឧត្តមបានស្នើសូមគណៈប្រតិភូសភាខេត្តខ្វាងតុង មកបំពេញទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅកម្ពុជា ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម បានគូសបញ្ជាក់ពីសក្តានុពលខ្ពស់ក្នុងការធ្វើពាណិជ្ជ កម្មនៅកម្ពុជា និងបានជម្រាបសម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូថា ខេត្តខ្វាងតុងជាខេត្តនាំមុខគេរបស់ចិន លើការធ្វើពាណិជ្ជកម្ម។ […]
  • អគ្គលេខាធិការអាស៊ាន ចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងពាណិជ្ជកម្មចិនលើកទី ២៣ នៅព្រឹកថ្ងៃអាទិត្យ ៥ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស .២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងពាណិជ្ជកម្មចិនលើកទី ២៣។ កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ាន-ចិន រួមទាំងការតម្លើងកម្រិតការចរចាតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ព្រមទាំង គំនិតផ្តួចផ្តើមកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនានា ដែលសំដៅពង្រឹងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ច ព្រមទាំងពង្រឹងភាពជាដៃគូសេដ្ឋកិច្ចឱ្យកាន់តែជិតស្និទ្ធ។

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)