នៅរសៀលថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចសន្ទនារវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយចក្រភពអង់គ្លេសលើកទី ៤។
កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងរិះរកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច រវាងអាស៊ាន និងអង់គ្លេស ជាពិសេស នៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចតំបន់ និងសកលលោកដែលកំពុងវិវត្តន៍។






