ការផ្ទុះហ្គាសដ៏ធំនៅក្នុងរដ្ឋធានីណៃរ៉ូប៊ី ប្រទេសកេនយ៉ា បានសម្លាប់មនុស្សយ៉ាងហោចណាស់ ២នាក់ និងយ៉ាង ហោចណាស់ ២២២នាក់រងរបួស។
រថយន្តដឹកហ្គាស មួយគ្រឿងបានផ្ទុះនៅក្នុងស្រុក អេមបាកាសុី (Embakasi) នៅម៉ោងប្រហែល១១ នឹង៣០នាទីយប់ បណ្តាលអោយមានការឆេះយ៉ាងខ្លាំង។ អ្នកនាំ ពាក្យរដ្ឋាភិបាលបាននិយាយថា ផ្ទះ អាជីវកម្ម និងរថយន្តបានរងការខូចខាត ជាមួយនឹងវីដេអូ ដែលបង្ហាញពីការឆាបឆេះយ៉ាងសន្ធោសន្ធៅ នៅជិតប្លុកផ្ទះល្វែង។
រដ្ឋាភិបាលបាននិយាយថា ការផ្ទុះបានកើត ឡើងនៅរោងចក្រហ្គាសមួយ។ នៅមិនទាន់មានមូល ហេតុច្បាស់លាស់នៅឡេីយទេ។ លោកក៏បានបន្តថា ដុំភ្លើងពីការផ្ទុះ បានរីករាលដាលយ៉ាងទូលំទូលាយ ហើយធុងហ្គាសបានហោះបុកឃ្លាំងសម្លៀកបំពាក់ និងវាយនភណ្ឌបណ្តាលឲ្យឆេះ។
អ្នករងរបួសរួមមានកុមារយ៉ាងតិច ២៤ នាក់ នេះបើតាមកាសែត Standard បានរាយការណ៍។
អ្នកកាសែត Nation ម្នាក់ដែលរស់នៅក្នុងតំបន់នោះ បាននិយាយថា មនុស្សគ្រប់គ្នាបានចាក ចេញពីផ្ទះរបស់ពួកគេ បន្ទាប់ពីមានការផ្ទុះ។
កាកបាទក្រហមកេនយ៉ា បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ក្រុម សង្គ្រោះ បាននឹងកំពុងប្រយុទ្ធនឹងអណ្តាតភ្លើង។
អ្នកនាំពាក្យរដ្ឋាភិបាលលោកបាននិយាយថា កន្លែងកើតហេតុការផ្ទុះត្រូវបានធានាសុវត្ថិភាព គ្រាដែលមជ្ឈមណ្ឌលបញ្ជាមួយត្រូវបានបង្កើតឡើង ដើម្បីជួយសម្របសម្រួលប្រតិបត្តិការជួយ សង្គ្រោះ ។ ប្រជាជនកេនយ៉ា ត្រូវបានណែនាំអោយចេញពីតំបន់ ដើម្បីអនុញ្ញាតឱ្យបេសកកម្មជួយសង្គ្រោះត្រូវបានអនុវត្តជាមួយ ការរំខានតិចតួចបំផុត៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






