រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសថាខ្លួននឹងមិនបញ្ជូននាវា ចម្បាំងទៅកាន់សមុទ្រក្រហមទេ ប៉ុន្តែនឹងដាក់ពង្រាយកងទ័ពបន្ថែមទៅកាន់តំបន់នោះ។
លោក រីឆាត ម៉ាលេស (Richard Marles) រដ្ឋមន្ត្រីក្រសួងការពារ ជាតិអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា រដ្ឋាភិបាលអូស្ត្រាលី បានបដិសេធសំណើរបស់សហរដ្ឋ អាមេរិក សម្រាប់ផ្នែកយោធា ដើម្បីជួយការពារផ្លូវដឹក ជញ្ជូននៅក្នុងសមុទ្រក្រហម បន្ទាប់ពីការវាយប្រហារពីកងជីវពល ហ៊ូធី របស់ប្រទេសយេម៉ែន លើនាវាពាណិជ្ជកម្មនៅក្នុងតំបន់នោះ។
ជំនួសមកវិញ លោកបាននិយាយថា មន្ត្រីកងកម្លាំងការពារអូស្ត្រាលី (ADF) បន្ថែមនឹងត្រូវដាក់ពង្រាយទៅកាន់ទីស្នាក់ការកណ្តាលកងកម្លាំងដែនសមុទ្រចម្រុះ នៅប្រទេសបារ៉ែនក្នុងឆ្នាំ ២០២៤។
ម៉ាលេស បានប្រាប់ទូរទស្សន៍ ស្កាយ ញ៉ូយ៍ អូស្រា្តលី( Sky News Australia) ថា អូស្រា្តលីនឹងមិនបញ្ជូនកប៉ាល់ ឬយន្តហោះទៅកាន់សមុទ្រក្រហមនោះទេ។
ក្រោមប្រតិបត្តិការ ម៉ានីទូអូស្ត្រាលីធ្លាប់បានប្តេជ្ញាបញ្ជូនមន្ត្រី៥នាក់បន្ថែមទៀត ដើម្បីលើកកម្ពស់សន្តិសុខ និងស្ថិរភាពដែនសមុទ្រ។
ម៉ាលេស បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា មន្រ្តីប្រាំមួយនាក់ផ្សេងទៀតនឹងត្រូវបានដាក់ពង្រាយនៅក្រោមប្រតិបត្តិការ ប្រូស្ពេីរីធី ហ្គាឌាន (Prosperity Guardian) ដឹកនាំដោយសហរដ្ឋអាមេរិក ដោយទទួលយកការរួមចំណែកសរុបដល់មន្ត្រី ១៦នាក់៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






