នៅព្រឹកថ្ងៃព្រហស្បតិ៍ ២ រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរុស្ស៊ីលើកទី ១៣។ កិច្ចប្រជុំបានពិភាក្សារកវិធីដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ី ក៏ដូចជា រវាងអាស៊ាន និងសហភាពសេដ្ឋកិច្ចអឺរ៉ុបអាស៊ី ។
កិច្ចសន្ទនាសំដៅជំរុញទំនាក់ទំនងសេដ្ឋកិច្ចតាមរយៈសកម្មភាពរួមគ្នា ក្នុងវិស័យដែលមានប្រយោជន៍ទៅវិញទៅមក រួមទាំង ការលើកកម្ពស់ពាណិជ្ជ កម្ម និងការវិនិយោគ ការជំរុញទេសចរណ៍ បរិវត្តកម្មឌីជីថល កសិកម្ម ការផ្លាស់ប្តូរថាមពល វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការបម្រែបម្រួលអាកាសធាតុ និងសេដ្ឋកិច្ចច្នៃប្រឌិត ជាដើម។






