ប៉ូលិសបាននិយាយកាលពីថ្ងៃចន្ទថា ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារទៅលើមនុស្សមួយក្រុម ដែលប្រារព្ធពិធីខួបកំណើតកាលពីចុងសប្តាហ៍នៅក្នុងទីប្រជុំជនមួយក្នុងប្រទេសអាហ្រ្វិកខាងត្បូង ដោយបានសម្លាប់មនុស្សប្រាំបីនាក់ និងបីនាក់ទៀតរងរបួស។
ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ម្ចាស់ផ្ទះកំពុងប្រារព្ធពិធីខួបកំណើត នៅពេលដែលខ្មាន់កាំភ្លើងមិនស្គាល់មុខពីរនាក់បានចូលទៅក្នុងទីធ្លារផ្ទះ ហើយក៏បានចាប់ផ្តើមបាញ់ប្រហារទៅលើភ្ញៀវ កាលពីល្ងាចថ្ងៃអាទិត្យ នៅក្នុងទីក្រុងកំពង់ផែ ជីខ្ចេរប័រហា(Gqeberha) ភាគខាងត្បូងនៃអតីតកំពង់ផែ អេលីសាបេត។ ការតាមប្រមាញ់ជនសង្ស័យត្រូវបានចាប់ផ្តើម ខណៈដែលការស៊ើបអង្កេតលើការវាយប្រហារកំពុងតែប្រព្រឹត្តទៅ៕
ប្រែសម្រួលដោយ: សាំង ម៉ីស៊ូ






