អនុគណៈកម្មាធិការស្រាវជ្រាវកូវីដ-១៩ បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅកាន់ផ្សារទំនើប AEON Maxvalu ExPress ផ្លូវ៥១ កែង ផ្លូវ៣៦០ សង្កាត់បឹង កេងកង១ ខណ្ឌបឹងកេងកង នៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២១ ចាប់ពីម៉ោង១៧:២៩ ដល់ម៉ោង១៧:៣៤ នាទីសូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ។ មូលហេតុអ្នកជំងឺកូវីដ១៩ មានគ្នា២នាក់ បានទៅកាន់ទីតាំងខាងលើនេះ ហើយបានប៉ះពាល់ទំនិញស្ទើរគ្រប់ទីកន្លែង។






