ថ្មីៗនេះមានចេញផ្សាយដោយ The Guardian នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុនលំដាប់ពិភពលោកគឺក្រុមហ៊ុន Tesla, SpaceX និង បណ្តាញ X ជាដើមនោះ កំពុងការក្លាយជាមហាសេដ្ឋីប្រាក់ពាន់ពាន់លាន ឬ Trillionaire ដំបូងគេរបស់ពិភពលោកនៅឆ្នាំ២០២៧ ខាងមុខនេះ។
ប្រភពពី Informa Connect Academy បានឱ្យដឹងថា ការព្យាករណ៍នេះ គឺផ្អែកលើអត្រាកំណើនទ្រព្យសម្បត្តិរបស់ Musk ដែលបានកើនឡើងខ្ទង់ ១១០ភាគរយជារៀងរាល់ឆ្នាំ។
បច្ចុប្បន្ននេះ Musk កាន់កាប់តំណែងជាមហាសេដ្ឋីដែលមានជាងគេបំផុតនៅលើពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ២៥១ពាន់លានដុល្លារ ដូចដែលបានរាយការណ៍ដោយ Bloomberg Billionaires Index។
តែយ៉ាងណារបាយការណ៍ចុងក្រោយនេះ បានឱ្យដឹងថា Musk ចាប់ផ្តើមបងា្ហញខ្លួនជាបណ្តើរៗហើយនៅក្នុងរបាយការណ៍ «២០២៤ Trillion Dollar Club» ឬ ក្លឹបកំពូលមហាសេដ្ឋីបា្រក់ពាន់ពាន់លានដុល្លារ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






