ព្យុះទីហ្វុងបេប៊ីនកា (Bebinca) បានបោកបក់ក្នុងទីក្រុងសៀងហៃ នៅព្រឹកថ្ងៃចន្ទ ទី១៦ ខែកញ្ញា ឆ្នាំ២០២៤នេះ ដែលជាព្យុះប្រភេទទី ១ ជាព្យុះស៊ីក្លូនត្រូពិចដ៏មានឥទ្ធិពលបំផុត បានវាយប្រហារដោយផ្ទាល់ដល់មជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ចិនក្នុងរយៈពេលជាង ៧ ទសវត្សរ៍។
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ដោយនាំមកនូវល្បឿនខ្យល់ដ៏ខ្លាំងក្លា ១៥១គីឡូម៉ែត្រក្នុងមួយម៉ោង ព្យុះ Bebinca បានបោកបក់ដល់ដីនៅក្នុងទីក្រុងដែលមានប្រជាជនជិត ២៥លាននាក់មួយនេះនៅជុំវិញម៉ោង ៧:៣០ព្រឹក (ម៉ោងក្នុងស្រុក) ដែលជាព្យុះដ៏ខ្លាំងបំផុតដែលបានវាយប្រហារក្រុងសៀងហៃ ចាប់តាំងពីព្យុះទីហ្វុង គ្លូរៀ (Gloria) ក្នុងឆ្នាំ១៩៤៩មក។
ទីក្រុងសៀងហៃកម្រទទួលរងការវាយប្រហារដោយផ្ទាល់ពីព្យុះទីហ្វុងដ៏ខ្លាំងដែលជាទូទៅតែងតែមានឥទ្ធិពលទៅលើដីគោក នៅភាគខាងត្បូងនៃប្រទេសចិន ណាស់ ដូចជាព្យុះទីហ្វុងYagi ដែលជាព្យុះបំផ្លិចបំផ្លាញប្រភេទទី ៤ បានបោកបក់កាត់ខេត្ត Hainan ភាគខាងត្បូងកាលពីសប្តាហ៍មុន។
អាកាសយនដ្ឋានពីររបស់សៀងហៃត្រូវបានបិទជើងហោះហើរភ្លាមៗរាប់រយចាប់តាំងពីយប់ថ្ងៃអាទិត្យ ហើយស្ថានីយ៍រថភ្លើង រួមទាំងផ្លូវធ្វើដំណើរផ្សេងៗត្រូវបានផ្អាក៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






