ភ្នំពេញ ៖ ជនសង្ស័យចំនួន៤២នាក់(ស្រីម្នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន២៨ករណីទូទាំងប្រទេសនៅថ្ងៃទី៣០ ខែមិថុនានេះ ។
ក្នុងចំណោមជនសង្ស័យទាំង៤២នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន៣២នាក់ និងប្រើប្រាស់ ១០នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី៣០ ខែមិថុនា រួមមាន ៖ មេតំហ្វេតាមីន(ice) ស្មើនឹង ៦,៣៨ក្រាម និង៣៦កញ្ចប់ មេតំហេ្វតាមីន(Wy)ស្មើនឹង៤,៥០ក្រាម និងកេតាមីនស្មើនឹង១០,០៤ក្រាម ។





