ប្រធានសាខាគណបក្សប្រជាជនកម្ពុជា ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយានខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន ដើម្បីជួយសង្គ្រោះ ជនរងគ្រោះ ចំនួន២ ករណី ផ្សេងគ្នា កាលពីយប់ថ្ងៃទី១៧ ខែតុលា និងថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យជាបន្ទាន់។
លោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍បញ្ជាក់ថា ករណីទាំង២ ផ្សេងគ្នានោះរួម មាន៖ ករណីទី១ នៅភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ទទួលយកស្រ្តីមួយរូប មានជំងឺពោះវៀនដុះខ្នែង មានឈ្មោះ សំ ដាវី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ។
ចំណែកករណីទី២ នៅភូមិកោះរ៉ុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម ទទួលយកប្អូន ប្រុសមួយរូប មានឈ្មោះ ណាង ទក អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មានជំងឺបេះដូង និងមួយទៀត មានភ្ញៀវទេសចរណ៍ជាជនជាតិបរទេស មកពីភូមិកោះតូច សង្កាត់កោះរ៉ុងសន្លឹម មិនស្រួលខ្លួន ក៏បានស្នើសុំទៅពេទ្យដើម្បីព្យាបាលជាមួយ គ្នាផងដែរ។
ជនរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនតាមអូប័រពេទ្យរបស់ក្រុមហ៊ុន យកមកខេត្តព្រះសីហនុ ដោយសុវត្ថិភាព និងបានបញ្ជូនតាមរថយន្តសង្គ្រោះរបស់ក្រុមហ៊ុនផ្ទាល់ យកមកសង្គ្រោះនៅមន្ទីរពេទ្យហើយ៕