រាជធានីភ្នំពេញ៖យុវជនសិស្សម្នាក់ត្រូវរថយន្ត ដឹកទំនិញមួយគ្រឿង កិនស្លាប់បានបង់ជីវិតនៅកន្លែងកើតហេតុខណះពេលដែលជិះម៉ូតូមួយគ្រឿងទាក់ដៃចង្កូតជាមួយម៉ូតូ មួយគ្រឿងទៀត បណ្តាលឲដួលទៅលើថ្នល់ហើយ រថយន្តមកពីក្រោយកិនតែម្តង។
បន្ទាប់ពីកិនមនុស្សរថយន្តនោះ បានព្យាយាមបើករត់គេចប្រមាណជាង១គីឡូម៉ែត្រ ទើបត្រូវប្រជាពលរដ្ឋតាមឃាត់បានប្រគល់ឲកម្លាំងនគរបាល។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង កាលពីវេលាម៉ោងប្រមាណ២និង៣០នាទីរសៀលថ្ងៃទី១ សីហា ឆ្នាំ ២០២០ នៅលើកំណាត់ផ្លូវជាតិ៤ មុខសាលាបឋមសិក្សាជម្ពូវ័ន ស្ថិតក្នុងភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។យុវសិស្ស ដែលស្លាប់នោះឈ្មោះ លន់ សៀងលី អាយុ១៦ឆ្នាំ ជាសិស្សថ្នាក់ទី៧ នៃវិទ្យាល័យ ហ៊ុន សែន ជម្ពូវ័ន ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់សេរី២០១៨ ពាក់ស្លាកលេខ កំពង់ធំ 1K.7116 ស្នាក់នៅភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅទី៣។
តាមសាក្សីបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញជន រងគ្រោះ ជិះម៉ូតូតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុបានទាក់ដៃចង្កូតជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួលទៅនឹងថ្នល់ ស្របគ្នានោះក៍មានរថយន្តហ៊ីយ៉ាន់ដាយពណ៌ស ចំណុះ៣តោនកន្លះ ពាក់ស្លាកលេខកំពង់ចាម 3A.5449 មួយគ្រឿងបើកស្របគ្នាមកកិនបណ្ដាលឱ្យស្លាប់ភ្លាមភ្លាមនៅកន្លែងតែម្ដង។
តាមអ្នកបើកបររថយន្តឈ្មោះ លួន ស៊ាន ភេទប្រុស អាយុ២៦ឆ្នាំ ជាអ្នកបើកបររថយន្តដឹកទំនិញ ដែលត្រូវឃាត់ខ្លួន មានទីលំនៅភូមិកំណប់ ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ខ្លួន ពុំមានចេតនាកិននោះទេ ដោយសារតែ ម៉ូតូដួលខ្ទេចចូលក្រោមកង់រថយន្ត។
តាមឪពុកជនរងគ្រោះ បានដឹងថា មុនពេលកើតហេតុកូនប្រុសបានចេញពីកន្លែងលក់ដូរ នៅម្តុំកំបូល ដោយប្រាប់ថាទៅប្រលង តាមអនឡាញជាមួយគ្រូ ស្រាប់តែក្រោមទទួលដំណឹងថា ត្រូវរថយន្តកិនស្លាប់។សពត្រូវបានក្រុមគ្រួសារ នាំយកទៅធ្វើបុណ្យ ។
ចំណែក អ្នកបើកបរ និងរថយន្តព្រមទាំងម៉ូតូត្រូវបានបញ្ចូន ទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីចាត់ការតាមច្បាប់៕
ម៉េង ធា
Posted by SEATV News 24 Hours on Saturday, 1 August 2020





