ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Alberto van Klaveren រដ្ឋមន្ត្រីការបរទេសស៊ីលី តបតាមការអញ្ជើញរបស់ឯកឧត្តម Alberto van Klaveren រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិ ការដ្ឋានអាស៊ាន មកបំពេញទស្សន កិច្ចការងារនៅសាធារណរដ្ឋស៊ីលី ហើយនៅព្រឹកថ្ងៃពុធ ២ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ២០២៤ នៅទីក្រុងសាន់ត្យាហ្គោ សាធារណរដ្ឋស៊ីលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Alberto van Klaveren រដ្ឋមន្ត្រីការបរទេសស៊ីលី។ នៅក្នុងកិច្ចប្រជុំនេះ ក៏មានការចូលរួមពីសំណាក់ លោកជំទាវ Claudia Sanhueza Riveros អនុរដ្ឋមន្ត្រីការបរទេស ទទួលបន្ទុកទំនាក់ទំនងសេដ្ឋកិច្ចអន្តរជាតិផងដែរ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានកត់សម្គាល់ពីវឌ្ឍនភាពនៃភាពជាដៃគូអាស៊ាន-ស៊ីលី កន្លងរយៈពេល ៥ ឆ្នាំ កន្លងផុតទៅ ហើយបានពិភាក្សារកវិធី ដើម្បីស្វែងរកសក្តានុពលមិនទាន់បានប្រើប្រាស់បន្ថែមទៀត ដោយកត់សម្គាល់ពីសក្តានុពលជាច្រើន ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រួមមាន ពាណិជ្ជកម្ម […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ រោងចក្រសហគ្រាសដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវអនុវត្ត បំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ ស្របតាមច្បាប់ជាធរមានរបស់កម្ពុជា ក្រសួងបរិស្ថានបាននិងកំពុងអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ ត្រង់មាត្រា២៨៧ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ប្រកាសស្តីពី ការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល ដែលតម្រូវឱ្យរោងចក្រ សហគ្រាសឧស្សាហ កម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុលត្រូវបំពាក់ជាចាំបាច់ នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និង ការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានថ្លែងថាការបំពាក់ឧបករណ៍នេះគឺ ដើម្បីបញ្ចៀសការលេចជ្រាបឬការលួចបង្ហូរសំណល់រាវ ដែលមានសារធាតុពុលចេញពីរោងចក្រសហគ្រាស ចូលទៅក្នុងប្រភពទឹកធម្មជាតិ និងធានាបាននូវសុខភាពប្រជាពលរដ្ឋ ជាពិសេសកម្មករ កម្មការិនី និយោជិត ដែលរស់នៅនិងបំពេញការងារ ក្នុងតំបន់ឧស្សាហកម្ម មានសុខភាពល្អ មានបរិស្ថានល្អ និងមានការវិនិយោគល្អ។ ចំពោះរោងចក្រដែលមិនព្រមបំពាក់ឧបករណ៍នេះនឹងត្រូវអនុវត្តទៅតាមផ្លូវច្បាប់។ សូមបញ្ចាក់រោងចក្រសហគ្រាសចំនួន៣កន្លែងធំៗ នៅខេត្ត ស្វាយរៀង និងនៅខេត្តបាត់ដំបង។ នៅរសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមហ៊ុន Hi blue Washing Process Co., Ltd ដែលជាឧស្សាហកម្មបោកគក់ខោប៊យ បានបំពាក់ប្រព័ន្ធគ្រប់ […]
  • ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បង្ហាញពីនិន្នាការវិជ្ជមានក្នុងការអភិរក្សសត្វត្មាត ដោយរកឃើញវត្តមានសត្វត្មាតចំនួន១៣២ក្បាល ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា (CVWG) បានផ្សព្វផ្សា យរបាយការណ៍ប្រចាំឆ្នាំ២០២៣របស់ខ្លួន ដោយបង្ហាញពីវឌ្ឈនភាពយ៉ាងសំខាន់លើការអភិរក្សសត្វត្មាតទាំងបីប្រភេទ ដែលជាប្រភេទស្ថិតក្នុងចំណាត់ថ្នាក់ងាយរងគ្រោះជិតផុតពូជបំផុតរួមមានត្មាតផេះត្មាតត្នោត និងត្មាតភ្លើង។ របាយការណ៍នេះរំលិចពីកិច្ចខំប្រឹងប្រែងសហការរបស់ក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជាចាប់ពីខែមករារហូតដល់ខែធ្នូ ឆ្នាំ២០២៣ ដោយបានបង្ហាញអំពីបញ្ហាប្រឈមដែលកើតមានឡើង និងភាពជោគជ័យដែលសម្រេចបាននៅក្នុងកិច្ចការពារប្រភេទសត្វសំខាន់ៗទាំងនេះ។ នៅខែមិថុនា ឆ្នាំ២០២៣ ចំនួនសត្វត្មាតអប្បបរមាមានចំនួន១៣២ក្បាលនៃចំនួនសត្វត្មាតសរុបទាំងបីប្រភេទត្រូវបានកត់ត្រា ទិន្ន័យនេះជាសញ្ញាបញ្ចាក់ពីនិន្នាការមានស្ថេរភាពនៃចំនួនសត្វត្មាត បន្ទាប់ពីមានការធ្លាក់ចុះជាច្រើនឆ្នាំ។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានមានប្រសាសន៍ថា «បន្ទាប់ពីចំនួនប្រជាសាស្រ្តរបស់សត្វត្មាតមានការធ្លាក់ចុះជាច្រើនឆ្នាំ ឥឡូវនេះយើងឃើញថាមានសញ្ញាណចំនួនថេរនៅប្រទេសកម្ពុជា។ ការរកឃើញសត្វត្មាតមានចំនួនថេរនេះ បានបង្ហាញពីសារៈសំខាន់នៃតំបន់ការពារធម្មជាតិរបស់កម្ពុជា ដែលកំពុងផ្តល់ជម្រកប្រកបដោយសុខសុវត្ថិភាព សម្រាប់សត្វព្រៃនិងជីវៈចម្រុះ និងអនុញ្ញាតឱ្យជីវៈចម្រុះអាចរីកលូតលាស់តាមធម្មជាតិដោយគ្មានការគម្រាមកំហែង និងធ្វើឱ្យប្រព័ន្ធអេកូឡូស៊ីកាន់តែមាននិរន្តរភាព ជួយគាំទ្រដល់ការរស់នៅរបស់សត្វត្មាតជិតផុតពូជរបស់យើង។» ឯកឧត្តមបានបន្ថែមថា «របាយការណ៍នេះបានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការបន្តកិច្ចសហការព្រមទាំងផែនការយុទ្ធសាស្ត្ររួមគ្នាប្រកបដោយភាពច្នៃប្រឌិតដើម្បីការពារប្រភេទសត្វដែលពិភពលោកយកចិត្តទុកដាក់ការពារទាំងនេះ។ ការផ្តល់អាហារបន្ថែមនៅក្នុងអាហារដ្ឋានត្មាត មិនមែនគ្រាន់តែជាការទ្រទ្រង់ចំនួនសត្វត្មាតប៉ុណ្ណោះទេ ក៍ជាការផ្តល់ឱកាសអោយសត្វត្មាតទាំងនោះមានឱកាសរស់រានមានជីវិត។ កិច្ចខិតខំប្រឹងប្រែងរបស់យើងទទួលបានលទ្ធផលគួរអោយកត់សម្គាល់ ដោយចំនួនប្រជាសាស្ត្ររបស់សត្វត្មាតមានស្ថេរភាពនៅក្នុងឆ្នាំនេះ។ នៅឆ្នាំ២០២៣ សមាជិកក្រុមការងារអភិរក្សសត្វត្មាតនៅកម្ពុជា បានរកឃើញទីតាំងសំបុកសត្វត្មាតចំនួន៣០សំបុក នៅក្នុងប្រទេសកម្ពុជា និងនៅទីតាំងព្រំដែនប្រទេសឡាវ និងទទួលបានអត្រាសំបុកជោគជ័យខ្ពស់គួរអោយកត់សម្គាល់រហូតដល់៨៧% ដោយមានកូនញាស់ចំនួន២៦ក្បាល នេះជាកំណត់ត្រាបង្កកំណើតជោគជ័យខ្ពស់បំផុតក្នុងកំណត់ត្រា។ ក្រុមការងារអភិរក្សសត្វត្មាតកម្ពុជា បានដោះស្រាយកត្តាគម្រាមកំហែងនៃការបំពុល ដែលជាមូលហេតុចម្បងបង្ករអោយសត្វត្មាតស្លាប់។ នៅឆ្នាំ២០២៣ មានករណីបំពុលចំនួនប្រាំបីត្រូវបានរកឃើញ និងបានចាត់វិធានការយ៉ាងរហ័សដើម្បីលុបបំបាត់ការសាយភាពសារធាតុបំពុល។ សូមបញ្ចាក់ថាក្នុងឆ្នាំ២០២៣នេះ មិនមានសត្វត្មាតត្រូវបានស្លាប់ដោយការបំពុលនោះទេ៕
  • ទាហានអ៊ីស្រាអែល បានបាញ់សម្លាប់ក្មេងជំទង់ប៉ាឡេស្ទីនម្នាក់នៅ west bank ប្រភពវេជ្ជសាស្ត្រប៉ាឡេស្ទីន បាននិយាយថា កងទ័ពអ៊ីស្រាអែលបានសម្លាប់ក្មេងជំទង់ជនជាតិប៉ាឡេស្ទីនម្នាក់ នៅក្នុងទីក្រុង Tulkarm ភាគខាងលិចកាលពីថ្ងៃអង្គារ។ ប្រភពបាននិយាយថា Mohammed Kanaan អាយុ ១៧ ឆ្នាំបានស្លាប់ដោយសាររបួសក្បាល បន្ទាប់ពីត្រូវបានបាញ់ដោយទាហានអ៊ីស្រាអែលខណៈពេលគាត់នៅជាមួយឪពុករបស់គាត់ នៅក្នុងសង្កាត់មួយក្នុងជំរុំជនភៀសខ្លួន Tulkarm ភាគខាងជើងនៃ West Bank ។ ប្រភពបានបន្ថែមថា ឪពុករបស់ Kanaan ត្រូវបានបាញ់ចំចង្កេះ ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Thabet Thabet ក្នុងទីក្រុង។ ប្រភពសន្តិសុខប៉ាឡេស្ទីនបានរាយការណ៍ថា កងកម្លាំងអ៊ីស្រាអែលបន្តវាយលុកជំរុំជនភៀសខ្លួន Tulkarm ដោយរឹតបន្តឹងការឡោមព័ទ្ធលើវា និងដាក់ពង្រាយអ្នកលបបាញ់នៅលើអគារខ្ពស់ៗក្បែរជំរំ។ ចាប់តាំងពីថ្ងៃពុធមក អ៊ីស្រាអែលបានធ្វើការវាយឆ្មក់ទ្រង់ទ្រាយធំនៅទូទាំងភាគខាងជើងតំបន់ West Bank ដោយបញ្ជាក់ថា ប្រតិបត្តិការនេះមានគោលបំណងការពារការ វាយប្រហារនាពេលអនាគតប្រឆាំងនឹងអ៊ីស្រាអែល។ ក្រសួង សុខភាពប៉ាឡេស្ទីនបាននិយាយកាលពីថ្ងៃចន្ទថា ប្រតិបត្តិការយោធាអ៊ីស្រាអែលដែលកំពុងបន្តឆ្លងកាត់តំបន់ West Bank បានសម្លាប់ជនជាតិប៉ាឡេស្ទីន ២៩ នាក់ និង ១២១ នាក់ផ្សេងទៀតរងរបួស៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • ឯកឧត្តមឯកអគ្គរាជទូតថៃ គាំទ្រនូវគំនិតផ្ដួចផ្ដើម ឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានបញ្ជាក់ពីការគាំទ្រចំពោះគំនិតផ្ដួចផ្ដើមឲ្យមានការចុះបញ្ជីបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជា និងប្រទេសថៃ ដោយសម្ដេចបញ្ជាក់ថា គំនិតផ្ដួចផ្ដើមនេះនឹងចៀសវាងបាននូវជម្លោះរវាងប្រទេស ក៏ដូចជាប្រជាជនភូមិផងរបងជាប់គ្នាគ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម កែវ ពិសិដ្ឋ នាយកខុទ្ទកាល័យសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី ដែលបានថ្លែងប្រាប់សារព័ត៌មានក្រោយជំនួបរវាងសម្តេចរដ្ឋសភាធិការធិបតី ឃួន សុដារី និងឯកឧត្តម ឆឺតគៀត អាត់ថាកន (Cherdkiat Atthakor) ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាក្រោយចប់អាណត្តិបេសកកម្មការងារ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា ។’ អ្នកនាំពាក្យ បានបន្តថា សម្ដេចប្រធានរដ្ឋសភាគាំទ្រគំនិតផ្ដួចផ្ដើមរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងការភ្ជាប់ការចុះបេតិកភណ្ឌរួមគ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃ ដូចជាភាសា កីឡាល្បុក្កតោ សង្រ្កាន្ត គ្រាដែលប្រទេសទាំងពីរមានវប្បធម៌ប្រវត្តិសាស្ត្រស្រដៀងគ្នា ដែលពិបាកនឹងបែងចែក និងអាចធ្វើឱ្យមានជម្លោះរវាងប្រជាជន និងប្រជាជននៃប្រទេសទាំងពីរ។ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី មានប្រសាសន៍ថា «ការចុះបញ្ជីរួមគ្នានេះ នឹងធ្វើឲ្យចៀសវាងបាននូវជម្លោះរវាងប្រទេសទាំងពីរ ក៏ដូចជាជម្លោះរវាងប្រជាជននិងប្រជាជន។ ដោយសារតែទំនាក់ទំនងវប្បធម៌រវាងប្រទេសទាំងពីរមានភាពជិតគ្នាខ្លាំង ដូច្នេះបើយើងព្យាយាមកាត់ផ្ដាច់ពីគ្នានោះ គឺនឹងពិបាក។ […]
  • ឯកឧត្តម ប៉ែន បូណា៖ យុវជនមិនត្រឹមតែមានចំណេះជំនាញនិងសីលធម៌ប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវមានមោទនភាពជាតិផងដែរ រាជរដ្ឋាភិបាលកំពុងបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សដ៏មានប្រយោជន៍សម្រាប់ប្រទេសជាតិទៅថ្ងៃអនាគត។ នេះគឺជាការគូសបញ្ជាក់របស់ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាអធិបតី និងជាវាគ្មិនកិត្តិយសផ្តល់បាឋកថាស្តីពី «ការចូលរួមរបស់យុវជនដើម្បីឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០» នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង (NUM) នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ពាក្យថាមូលធនមនុស្សមានអត្ថន័យជ្រាលជ្រៅពោលគឺ យុវជនមិនត្រឹមតែមានចំណេះជំនាញយ៉ាងតិចមួយក្នុងជីវិតនិងមានសីលធម៌ល្អប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ត្រូវបណ្តុះមោទនភាពជាតិក្នុងខ្លួនផងដែរ។ នេះគឺជាអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចង់បាន ហើយបំណងនេះឆ្លុះបញ្ចាំងតាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដែលមានមុំទី១ និយាយអំពីការកសាងមូលធនមនុស្ស។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា បានថ្លែងលើកទឹកចិត្តឱ្យយុវជនខិតខំស្រវាស្រទេញដើម្បីក្រេបយកចំណេះជំនាញឱ្យច្បាស់លាស់យ៉ាងតិចមួយ និងត្រូវធ្វើខ្លួនជាមនុស្សដែលប្រកបដោយសីលធម៌ ថ្លៃថ្នូរ និងមានមោទនភាពជាតិហើយជ្រោងទង់តំណាងឱ្យជាតិជានិច្ច។ ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលពន្យល់ថា មោទនភាពជាតិគឺ ទៅដល់ទីណាត្រូវផ្សព្វផ្សាយអំពីរូបភាពល្អៗ និងវិជ្ជមានពីប្រទេសរបស់ខ្លួននៅទីនោះ ក្នុងន័យលើកតម្កើងតម្លៃជាតិ ក៏ដូចជាទាក់ទាញទេសចរ និងអ្នកវិនិយោគបរទេស ពោលគឺមិនមែនទៅដល់ទីណាបំផ្លាញកិត្តិយសជាតិនៅទីនោះដូចដែលក្រុមជ្រុលនិយមមួយក្តាប់តូចបានធ្វើនោះឡើយ។ សូមបញ្ជាក់ថា បាឋកថានេះក៏មាន ឯកឧត្តម តាន់ ហ្សង់ហ្រ្វង់ ស័រ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្រ្តី ទទួលបន្ទុកកិច្ចការការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាវាគ្មិនផងដែរ […]
  • Vietjet ទទួលបានពាន់រង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ម្តងទៀត ក្រុមហ៊ុន Vietjet បានក្លាយជាម្ចាស់ពានរង្វាន់ចំនួន ២ ពីកម្មវិធី World Travel Awards ឆ្នាំ 2024 ដែលជាពានរង្វាន់ដ៏មានកិត្យានុភាព មានឈ្មោះថា “ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេរបស់អាស៊ី ផ្នែកបទពិសោធន៍បម្រើសេវាអតិថិជនល្អ” និង “កម្មវិធីពានរង្វាន់អាកាសចរណ៍ឈានមុខគេរបស់អាស៊ី”។ ពិធីជប់លៀងឆ្នាំនេះ បានធ្វើឡើងនៅទីក្រុងម៉ានីល ដែលជារដ្ឋធានីដ៏ធំល្វឹងល្វើយរបស់ប្រទេសហ្វីលីពីន និងមានការចូលរួមពីថ្នាក់ដឹកនាំអន្តរជាតិ និងអ្នកជំនាញវិជ្ជាជីវៈមកពីវិស័យអាកាស ចរណ៍ ការធ្វើដំណើរ និងទេសចរណ៍។ ឥឡូវនេះ អ្នកធ្វើដំណើរទៅមកពីប្រទេសកម្ពុជា អាចទាញយកអត្ថប្រយោជន៍ពីសេវាកម្មអតិថិជនដែលឈ្នះរង្វាន់របស់ក្រុមហ៊ុន Vietjet និងកម្មវិធីពានរង្វាន់ក្រុមហ៊ុនអាកាសចរណ៍ឈានមុខគេ នៅពេលធ្វើ ដំណើររវាងខេត្តសៀមរាប និងហាណូយ។ ក្រុមហ៊ុន Vietjet កំពុងផ្តល់ជូនជើងហោះហើរទៅមក សៀម រាប-ហាណូយ ជាមួយនឹងរយៈពេលហោះហើរត្រឹមតែ០១ ម៉ោង 40 នាទីក្នុងមួយជើង។ សេវាកម្មដឹកភ្ញៀវធ្វើដំណើរនេះ ផ្តល់ឱ្យអ្នកធ្វើដំណើរ និងអ្នកទេសចរកម្ពុជានូវភាពងាយស្រួលតភ្ជាប់ការធ្វើដំណើរទៅកាន់គោលដៅនានាទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ។ ពានរង្វាន់ឧស្សាហកម្មធ្វើដំណើរពិភពលោក (WTA) ត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ថាជាស្ថាប័នផ្តល់ពានរង្វាន់ និងអបអរសាទរចំពោះក្រុមហ៊ុនដែលបានផ្តល់សេវាល្អឥតខ្ចោះក្នុងវិស័យឧស្សាហកម្មធ្វើដំណើរ ទេសចរណ៍ និងបដិសណ្ឋារកិច្ចអស់រយៈពេលជាង 3 ទសវត្សរ៍។ ពានរង្វាន់ប្រចាំឆ្នាំត្រូវបានកំណត់ដោយការបោះឆ្នោតពីនាយកប្រតិបត្តិ […]
  • រដ្ឋបាលស្រុកគងពិសី បំភ្លឺករណីផ្លូវបេតុងគម្រោងមូលនិធិឆ្នាំ២០២៤ ឃុំព្រៃព្រះវិហារ បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបច្ចេកទេសកសាងផ្លូវបេតុង ១ ខ្សែនៅចំណុចខាងត្បូង សាលាឃុំព្រៃវិហារ ស្រុកគងពិសីជាមួយ ភ្លាមៗនោះ លោក ហនពិសិដ្ឋ អភិបាល នៃគណៈអភិបាលស្រុកគងពិសី បានដឹកនាំក្រុមការងារជំនាញពាក់ព័ន្ធចុះពិនិត្យស្ថានភាពជាក់ស្ដែង ហើយណែនាំទៅដល់អ្នកទទួល ការសាងសង់ត្រូវគោរពតាមបទដ្ឋានបច្ចេកទេសគម្រោង និង ស្នើអោយមានការចាក់ជាបេតុងឡើងវិញនៅចំណុចលូ ដែលខុសបច្ចេកទេសទេស ១កន្លែង និង កែមាត់លូ និង ស្លាបទាំង៣ ចំណុចតាមបទដ្ឋានបច្ចេកទេស ក្នុងករណីអ្នកទទួលការសាងសង់មិនអនុវត្តតាមបទដ្ឋានបច្ចេកទេស ក្រុមហ៊ុនក៏មិនអាចបើថវិកាបានដែរ៕
  • រាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់អតិថិជនអតីតបុរី វីអាយភីខេត្តព្រះសីហនុ សម្រាប់អ្នកបានបង់ប្រាក់ផ្ដាច់ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ដំណោះស្រាយសមស្រប ដោយសម្រេចប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដល់អតិថិជនអតីតបុរី វីអាយភីខេត្តព្រះសីហនុ សម្រាប់អ្នកបានបង់ប្រាក់ផ្ដាច់។ ពិធីប្រគល់វិញ្ញាបនបត្រនេះ ស្ថិតនៅភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ កាលពីសប្តាហ៏កន្លងទៅ ក្រោមអធិបតីភាព ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកទល់ពេលនេះការដោះស្រាយវិវាទរវាង អតិថិជន និងអតីតបុរី វី អាយ ភី ខេត្តព្រះសីហនុ បានឯកភាពជំរុញបញ្ចប់វិវាទ ដោយផ្ដល់ដំណោះស្រាយសមស្រប ប្រគល់ជូននូវវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនអតីតបុរី វី អាយ ភី ដែលបានបង់ប្រាក់ផ្ដាច់១០០%។ ឯកឧត្តមឧបនាយករដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា ការដោះស្រាយវិវាទរវាងខាងលើនេះបានធូរស្រាលច្រើន ដោយសារតែមានការប្រជុំពិភាក្សារកដំណោះស្រាយពីរដ្ឋបាលខេត្តព្រះសីហនុ ក៏ដូច ជាក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ជាច្រើនលើក ដោយមានការគាំទ្រពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីរកដំណោះស្រាយរួមមួយបញ្ចប់វិវាទ ហើយឈានមកដល់ការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនអតិថិជនអតីត បុរី វី អាយ ភី ខេត្តព្រះសីហនុនេះ។ ឯកឧត្តម […]
  • ទូតប៉ាគីស្ថាន សរសើរកម្ពុជាលើការសម្រេចបានសមិទ្ធិផលល្អប្រសើរជាច្រើនក្នុងការគ្រប់គ្រងបរិស្ថាន ឯកឧត្តម Zaheeruddin Babar Thaheem ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន ប្រចាំកម្ពុជា នៅក្នុងឱកាសចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នារសៀលថ្ងៃអង្គារ ទី០៣ខែកញ្ញា ឆ្នាំ២០២៤ នាទីស្តីការក្រសួងបរិស្ថាន បានថ្លែងការកោតសរសើរ លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ បានខិតខំសម្រេចបានសមិទ្ធផលជាច្រើន ជាពិសេសក្នុងវិស័យបរិស្ថាន ដែលបានធ្វើឱ្យមានការចូលរួមប្រជាពលរដ្ឋ យ៉ាងផុសផុល រួមចំណែកដល់ការកាត់បន្ថយការបំពុលដោយប្លាស្ទិក ដែលជាបញ្ហាសកល ។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានលើកឡើងថា ការប្រែប្រួលអាកាធាតុ នាំឱ្យមានគ្រោះហន្តរាយទឹកជំនន់ កាលពីឆ្នាំ២០២២ នៅប្រទេសប៉ាគីស្ថាន និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិនិងបាត់បងជីវិតមនុស្សអស់ជាច្រើន។ ឆ្លើយតបនឹងបញ្ហានេះ ប៉ាគីស្ថានមានបំណងចូលរួម ជាមួយអន្តរជាតិ ជាពិសេសជាមួយកម្ពុជា ដើម្បីជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ រវាងប្រទេសទាំងពីរ ក្នុងឆ្លើយតបនឹងញ្ហានៃការប្រែប្រួលអាកាសធាតុ។ នៅក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមរដ្ឋមន្រ្តីបានចែករំលែកយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញនាពេលកន្លងមក ជាពិសេស ភាពស្អាតរបស់កម្ពុជា ដែលកើតចេញពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ កម្មករ កម្មការនី […]
  • ក្រុមសេនាសន្តិភាព ធ្វើទស្សនកិច្ចសិក្សានៅបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី សេនាសន្តិភាពដែលនាំបងប្អូនមកគ្រប់ទិសទី រួមទាំងបងប្អូនខ្មែរមកពីអូស្រ្តាលី ជប៉ុន និងស៊ុយអែតផងនោះ ទៅកម្សាន្តនៅភូមិភាគឦសាន ក្នុងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដែលដឹកនាំដោយលោក លី ហុង និង លោក យឿន យឿត ហើយសម្រាប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញទៅទស្សនាបង្គោលព្រំដែនលេខ៣០ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ និង បន្តធ្វើទស្សនកិច្ចនៅតំបន់មួយចំនួនទៀត។ ក្រោយដឹកនាំក្រុមការងារ និងប្រជាពលរដ្ឋមកពីក្រៅស្រុកមួយចំនួនផងនោះ លោក យឿន យឿត បានលើកឡើងថា ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ មានក្លោងទ្វារបង្ហាញភាពច្បាស់លាស់មានព្រំប្រទល់ប្រទេសទាំង២ មានសមត្ថកិច្ចប្រចាំការត្រួតពិនិត្យភ្ញៀវ មានប៉ាស្ព័រ លិខិត ហើយពុំចេញ-ចូលដោយសេរីទេដូចការលើកឡើងរបស់ជនអគតិមួយចំនួននោះឡើយ។ លោក យឿន យឿត បានបន្ថែមទៀតថា ថា « តាមរយៈកិច្ច សហការតំបន់ភូមិភាគឦសាន CLV-DTAនេះ បានជួយជំរុញវិស័យសេដ្ឋកិច្ចមានការ អភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងជាពិសេសនៅតំបន់កន្ទុយនាគនេះតែម្តង។ ក្រោយលោក និងក្រុមការងារបានធ្វើទស្សនផ្ទាល់ និងឃើញនូវទិដ្ឋភាពជាក់ស្តែងពីការខិតខំរបស់អាជ្ញាធរ ក៏ដូចជារាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍតំបន់ទាំងនោះហើយ លោកក៏បានអំពាវនាវឲ្យបងប្អូនប្រជាពល រដ្ឋទាំងក្នុងប្រទេសក្រៅប្រទេស កុំជឿព័ត៌មានភូតកុហកថាទឹកដីយើងបាត់បង់ ហើយបើចង់ដឹងកាន់តែច្បាស់ និងជៀសវាងការចាញ់បោកការឃោសនារបស់ជនអគតិមួយក្តាប់តូចនោះ សូមបងប្អូនមកទស្សនាផ្ទាល់ ខណៈរាជរដ្ឋាភិបាលនឹងដឹកបងប្អូនឲ្យមកទស្សនាដោយមិនគិតថ្លៃជារៀងរាល់ចុងសប្តាហ៍នោះ៕
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃអង្គារ ១កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូក្រសួសុខាភិបាល អញ្ជើញចូលរួមដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលបានទទួលមរណភាព នៅថ្ងៃចន្ទ ទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាដែលពោរពេញដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី សូមចូលរួមរំលែកទុក្ខ និងសោកស្តាយស្រណោះអាឡោះអាល័យជាទីបំផុត ចំពោះមរណភាព សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ ដែលជាស្វាមី លោកឪពុក ជីតា ជីតាទួត និងជាគ្រូបាធ្យាយគម្រូមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ ចំពោះក្រុមគ្រួសារ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាព សម្តេចចៅហ្វាវាំង […]
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល ចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល អញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះសំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិ បាល បានអញ្ជើញចុះពិនិត្យការផ្តល់សេវាចាក់ថ្នាំបង្ការ នៅមជ្ឈ មណ្ឌលជាតិគាំពារមាតា និងទារក និងសំណេះ សំណាលជាមួយបុគ្គលិក មន្ត្រីរាជការនៃកម្មវិធីជាតិផ្តល់ថ្នាំបង្ការ ក្នុងគោលបំណ ងដើម្បីពិនិត្យវឌ្ឍនភាព និងលើកទិសដៅការងារបន្ត ក្នុងការ សម្រេចឱ្យបានអត្រាគ្របដណ្តប់នៃការផ្តល់ថ្នាំបង្ការទាំង១៣មុខ របស់កម្មវិធីជាតិផ្តល់ថ្នាំបង្ការ នៅទូទាំងប្រទេស។ ក្នុងឱកាសចុះពិនិត្យ និងសំណេះសំណាល ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងនូវការកោតសរសើរ ចំពោះលទ្ធផលដែលសម្រេចបានតាមរយៈការខិតខំប្រឹងប្រែងរបស់មន្រ្តីកម្មវិធីជាតិ ក្នុងការផ្តល់ការគាំទ្រ ណែនាំ និងអភិបាលដល់មន្ត្រីថ្នាក់ ក្រោមជាតិទាំង ២៥ខេត្ត រាជធានី រហូតសម្រេចបានជោគជ័យគួរជាទីមោទនៈ។ ក្នុងនោះលើសពីការបំបាត់បានជំងឺកាចសាហាវ និងផ្តល់ពិការភាព ដូចជាជំងឺស្វិតដៃជើង ជំងឺកញ្ជ្រិល ជំងឺតេតាណូស របេង ជាដើម ក៏នៅមានជំងឺជាច្រើនត្រូវបានកាត់បន្ថយមកអប្បរិមា មានជំងឺរលាកថ្លើមបេ រលាកសួត រលាកខួរក្បាល និងស្រោមខួរ ។ល។ ទន្ទឹមនឹងនោះដែរ […]
  • អ្នកនាំពាក្យរដ្ឋាភិបាល៖ ទណ្ឌិតក្រៅច្បាប់់ បន្តបោកប្រាស់ដែលមិនចេះខ្មាសអៀន ឯកឧត្តម ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាល បានឱ្យដឹងថា ទោះបីជាក្រុមអ្នកបច្ចេកទេសបានពន្យល់ច្បាស់លាស់អំពីផែនទី Google Map ថាជាផែនទីរបស់ក្រុមហ៊ុនឯកជន ដែលគេបង្កើតឡើងក្នុងគោលដៅធ្វើពាណិជ្ជកម្ម និងមិនមែនជាឧបករណ៍សម្រាប់វាស់វែងព្រំដែនរវាងរដ្ឋនិងរដ្ឋក៏ដោយ ក៏បុគ្គលរូបនេះនៅតែនិយាយដដែលដោយមិនចេះអៀនខ្មាសទាល់តែសោះ។ នេះដោយសារតែមនោគមន៍វិជ្ជានយោបាយប្រឆាំងជ្រុលនិយម បានដុះស្លែក្រាស់ពេកក្នុងប្រព័ន្ធគំនិតរហូតមិនអាចកែបាន។ ឯកឧត្តម ប៉ែន បូណាឯកឧត្តមបន្តថា យើងសាកស្រមៃថា ប្រសិនបើបុគ្គលបែបនេះឡើងកាន់អំណាចដឹកនាំរដ្ឋាភិបាល ហើយស្រាប់តែប្រកាសយកផែនទី Google Map ដើម្បីវាស់វែងខណ្ឌសីមា និងការបោះបង្គោលព្រំដែន ពេលនោះប្រទេស ជិតខាងច្បាស់ជាអស់សំណើចផង ឆ្ងល់ផងថា មិនគួរមានមេដឹកនាំបែបនេះនៅក្បែរខាងទាល់តែសោះ។ កុំថាឡើយតែផែនទី Google Map ទោះបីជាផែនទីណាក៏ដោយដែលផលិតដោយក្រុមហ៊ុនឯកជន ហើយមានគោលដៅពាណិជ្ជកម្ម គឺគ្មានតម្លៃសម្រាប់ការងារកំណត់ព្រំដែនរវាងរដ្ឋនិងរដ្ឋឡើយ។ ឯកឧត្តមបន្តទៀតថា នៅលើពិភពលោកនេះ ការងារខណ្ឌសីមានិងការបោះបង្គោលព្រំដែន គេពឹងផ្នែកតែទៅលើផែនទីដែលមានការទទួលស្គាល់ជាអន្តរជាតិ ហើយដែលប្រទេសជិតខាងពាក់ព័ន្ធព្រមព្រៀងទទួលយកទាំងអស់គ្នា។ បើគ្រាន់តែរឿងប៉ុណ្ណឹងមិនអាចយល់បានផង តើខំធ្វើនយោបាយដើម្បីអ្វី? ឬចង់បានត្រឹមកុំឱ្យគេភ្លេចឈ្មោះទោះជាត្រូវគេសើចចំអកយ៉ាងណាក៏មិនខ្ចីឈឺ? នេះជាមនោគមន៍វិជ្ជានយោបាយជ្រុលនិយមដ៏អាក្រក់បំផុតដែលយើងទាំងអស់គ្នាត្រូវរួមគ្នាលុបបំបាត់ឱ្យអស់ពីកម្ពុជា៕
  • សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា ឬប្រទេសថៃបាន សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីគំនិតផ្ដួចផ្ដើមរបស់អតីតនាយករដ្ឋមន្ត្រីថៃ ក្នុងការស្នើសុំ Visa តែមួយតែអាចទស្សនាប្រទេសកម្ពុជា ឬប្រទេសថៃបាន។ ប្រទេសទាំងពីរ នឹងពិភាក្សាលើបញ្ហានេះគឺចាប់ផ្ដើមពីប្រទេសកម្ពុជា និងថៃ ដល់ប្រទេសឡាវ និងប្រទេសមីយ៉ាន់ម៉ា ជាដើម។ ការបញ្ជាក់នេះធ្វើឡើង ក្នុងពេលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីអនុញ្ញាតឱ្យ ឯកឧត្ដម ឆឺតគៀត អាត់ថាកន ចូលជួបសម្ដែងការគួរសម និងជម្រាបលា នៅវិមានព្រឹទ្ធសភា។ ឯកឧត្តមឯកអគ្គរាជទូតថៃ បានបញ្ជាក់ថា ក្នុងរយៈពេលជិត២ឆ្នាំ នៃអាណត្តិការទូតរបស់ឯកឧត្តម ឯកឧត្តមបានបំពេញការងារក្នុងការពង្រឹងទំនាក់ទំនង ដោយផ្អែកលើការយោគយល់គ្នានិងជំនឿទុកចិត្តគ្នាទៅវិញ ទៅមក ដើម្បីផលប្រយោជន៍ប្រទេស និងប្រជាជននៃប្រទេសទាំងពីរ ដែលបានក្លាយជាដៃគូយុទ្ធសាស្ត្រកាលពីខែកុម្ភៈឆ្នាំ២០២៤។ ឯកឧត្តម បានបញ្ជាក់ថាប្រទេសទាំងពីរមានទំនាក់ទំនងជិតស្និទ្ធ ពិសេសចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ លើវិស័យពាណិជ្ជកម្មដែលត្រូវបានពង្រីកគួរឱ្យគាត់សម្គាល់។ ឯកឧត្តមសង្ឃឹមថា ពេលអនាគត ទំនាក់ទំនងលើគ្រប់វិស័យរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនលូត លាស់ជាងនេះទៅទៀត។ ប្រទេសថៃបានក្លាយជាអ្នកវិនិយោគលំដាប់ទី៦ នៅក្នុងប្រទេសកម្ពុជាជាដៃគូផ្នែកពាណិជ្ជ កម្ម ហើយចំនួនទេសចរថៃជាប់លំដាប់ទី១ ហើយសង្ឃឹមថា ទេសចរថៃនឹងមកទស្សនាកម្ពុជាបន្តទៀត ជាពិសេសទៅកាន់ខេត្តសៀម រាប។ ឯកឧត្តមក៏បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលថៃ បានផ្ដួចផ្ដើមកសាងអាគារបណ្តុះបណ្តាលនៅមជ្ឈមណ្ឌលកំពង់ឈើទាលខេត្តកំពង់ធំ […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)