ព័ត៌មានថ្មី
- ក្រសួងសុខាភិបាល ចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ក្នុងការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ ថ្លែងក្នុពិធីបេីកសិក្ខាសាលា ផ្សព្វផ្សាយរបាយការណ៍ ស្តីពីការអង្កេតកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លងនៅប្រទេសកម្ពុជា ២០២៣ ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា សិក្ខា សាលានេះពិតជាមានសារៈសំខាន់ក្នុងការបង្ហាញលទ្ធផលនៃការធ្វើអង្កេត STEPs ចុងក្រោយរបស់យើង ដោយបង្ហាញពន្លឺលើអត្រាប្រេវ៉ាឡង់នៃកត្តាហានិភ័យមិនឆ្លង (NCD) នៅក្នុងប្រទេសកម្ពុជា។ ការធ្វើអង្កេតដែលបានធ្វើឡើងនៅក្នុងឆ្នាំ ២០២៣ ផ្តល់នូវការយល់ដឹងដ៏មានតម្លៃចំពោះសូចនាករសុខភាពសំខាន់ៗ និងអាកប្បកិរិយាដែលជះឥទ្ធិពលដល់ជំងឺមិន ឆ្លង ដូចជាជំងឺបេះ ដូងសរសៃឈាម ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺផ្លូវដង្ហើមរ៉ាំរ៉ៃ។ ក្រសួងសុខាភិបាលចាត់ទុកជំងឺមិនឆ្លង គឺជាអាទិភាពចម្បង ដែលក្នុងនោះផ្តោតសំខាន់ការកាត់បន្ថយប្រេវ៉ាឡង់នៃកត្តាហានិភ័យ និងស្ថានភាពជំងឺមិនឆ្លង ដូចជា ការប្រើប្រាស់ថ្នាំជក់ ការប្រើប្រាស់គ្រឿងស្រវឹងប្រកបដោយគ្រោះថ្នាក់ ភាពអសកម្មភាពរាងកាយ របបអាហារមិនមានសុខុមាល ភាព (ការប្រើប្រាស់លើសកម្រិតអំបិល ខ្លាញ់ និងស្ករ ជាមួយនិងការទទួលទានបន្លែ និងផ្លែឈើមិនបានគ្រប់គ្រាន់)។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ និងវិស័យឯកជន សូមយកចិត្តទុកដាក់ចំពោះបង្កើនសកម្មភាពឃោសនា អប់រំសុខភាព បង្កើនយន្តការផ្សព្វផ្សាយ ប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លង ដូចជា ជំងឺសរសៃ ឈាម ជំងឺបេះដូង […]
- បងប្អូនសមាគមម៉ូតូឌុបខេត្តប៉ៃលិន គាំទ្ររដ្ឋាភិបាលយ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ និងការសាងសង់ព្រែកជីកហ្វូណនតេជោ ប៉ៃលិន ៖ បងប្អូនប្រកបរបររត់រត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី នៅក្នុងខេត្តប៉ៃលិន បានបង្ហាញការគាំទ្រ រាជរដ្ឋាភិបាល យ៉ាងពេញទំហឹង ចំពោះតំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងចូលរួមបរិច្ចាគថវិកា សម្រាប់ការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ហើយប្រឆាំងដាច់ខាត ចំពោះជនអគតិក្រៅច្បាប់ ដែលមានបំណងបំផ្លាញសុខសន្តិភាព និងការអភិវឌ្ឍន៍ប្រទេសជាតិ។ ការបង្ហាញការគាំទ្របែបនេះ ក្នុងឱកាសបងប្អូនប្រកបរបររត់ម៉ូតូឌុប ម៉ូតូកង់បី និងតាកស៊ី ចូលរួមពិធីផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ តំបន់អភិវឌ្ឍន៍ត្រីកោណ(CLV-DTA) និងការសាងសង់ព្រែកជីកហ្វូណនតេជោ នៅបរិវេណមុខសាលាខេត្ត នារសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការជួបសំណេះសំណាលនេះ មានគោលបំណង ផ្សព្វផ្សាយគោលនយោបាយរបស់រាជរដ្ឋាភិ បាល និងការអភិវឌ្ឍនានា នៅក្នុងខេត្តប៉ៃលិន ក៍ដូចជាទូទាំងប្រទេស ព្រមទាំងចង់ ដឹងពីសុខទុក្ខ និងស្ទាបស្ទង់ពីចំណាប់អារម្មណ៍របស់បងប្អូនជាអ្នកម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី ដែលមិនសូវបាននៅផ្ទះ ដោយជាប់រវល់ ក្នុងការប្រកបការងារ […]
- ក្រសួងការងារបដិសេធចំពោះការចោទប្រកាន់មួលបង្កាច់របស់សារព័ត៌មាន ឌឹខេមបូឌា ដេលី ខ្មែរ មកលើ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម ការិយាល័យអ្នកនាំពាក្យ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបដិសេធទាំងស្រុងចំពោះការផ្សាយព័ត៌មានមិនពិតរបស់សារព័ត៌មាន ឌឹខេមបូឌា ដេលី ខ្មែរ (The Cambodia Daily Khmer) នាថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ដែលបានចោទប្រកាន់ មូលបង្កាច់មកលើ ឯកឧត្តម ម៉េង ហុង អគ្គនាយកបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ពាក់ព័ន្ធការទទួលសំណូកពីមណ្ឌលសុខភាព និងគ្លីនិកឯកជន។
- ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW Group នឹងបង្កើនការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិ នៅក្នុងប្រទេសចិន ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ BMW Group នឹងពន្លឿនការអភិវឌ្ឍន៍បច្ចេកវិទ្យាបើកបរស្វ័យភាពជាមួយនឹងគ្រឿងបរិក្ខារថ្មីដែលនឹងត្រូវបានដាក់ឱ្យដំណើរការនៅចុងឆ្នាំនេះនៅឯមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ខ្លួនក្នុងទីក្រុង Shenyang រដ្ឋធានីនៃខេត្ត Liaoning ភាគឦសានប្រទេសចិន។ ក្រុមហ៊ុន BMW Group បាននិយាយថា មជ្ឈមណ្ឌល Shenyang R&D គ្រោងនឹងបើកមជ្ឈមណ្ឌលដំណើរការទិន្នន័យការបើកបរស្វ័យភាព និងសិក្ខាសាលាសាកល្បងការបើកបរដោយស្វ័យប្រវត្តិនៅក្នុងខែកញ្ញា និងខែធ្នូឆ្នាំនេះ។ មជ្ឈមណ្ឌលដំណើរការទិន្នន័យនឹងជួយដំណើរការទិន្នន័យការធ្វើតេស្តបើកបរស្វ័យភាពប្រកបដោយប្រសិទ្ធភាព ខណៈដែលសិក្ខាសាលាសាកល្បងការបើកបរស្វ័យភាពនឹងផ្តល់សុពលភាពជាចម្បងនូវមុខងារបើកបរស្វ័យប្រវត្តិសម្រាប់ម៉ូដែលក្នុងស្រុកថ្មី។ លោក Patrick Mueller អនុប្រធាននៃមជ្ឈមណ្ឌល BMW Brilliance R&D បាននិយាយថា BMW Brilliance Automotive Ltd. នឹងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយទីក្រុង Shenyang នាពេលអនាគតក្នុងវិស័យដូចជា ការធ្វើតេស្តយានយន្ត ការចែករំលែកព័ត៌មាន និងការបង្កើតគោល នយោបាយ និងបទប្បញ្ញត្តិនៃការបើកបរស្វ័យភាព។ រោងចក្រ Shenyang របស់ក្រុមហ៊ុន BMW ដែលរួមបញ្ចូលគ្នាជាមួយមជ្ឈមណ្ឌល R&D និងមុខងារផលិតកម្ម គឺជាមូលដ្ឋានផលិតកម្មដ៏ធំបំផុតរបស់ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់នៅទូទាំងពិភពលោក និងជាមូលដ្ឋានរថយន្តថាមពលថ្មីដ៏សំខាន់បំផុតមួយ (NEV) ។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ Shenyang […]
- គម្រោងខួងអណ្តូងតាមជនបទ ដែលផ្តល់មូលនិធិដោយប្រទេសចិន បានរួមចំណែកយ៉ាងខ្លាំង ដល់កំណើនរបស់អាហ្វ្រិក អណ្តូងរាប់ពាន់ ដែលខួងដោយប្រទេសចិនកំពុងផ្តល់ ទឹកស្អាតសម្រាប់មនុស្សរាប់លាននាក់ និងស្រោចស្រពលើដីស្រែចម្ការដ៏ធំទូលាយ ចិញ្ចឹមទ្វីបដែលមានក្តីសង្ឃឹមដល់ប្រជាជនអាហ្វ្រិក។ ការខួងអណ្តូងនេះចាប់ ពីសេណេហ្គាល់ “ច្រកផ្លូវទៅកាន់អាហ្រ្វិកខាងលិច” ទៅកាន់ប្រទេសកេនយ៉ា នៅវាលស្មៅអាហ្វ្រិកខាងកើត និងពីប្រទេសតង់ហ្សានី ដែលល្បីល្បាញដោយសារ sisal និង cloves ទៅកាន់ប្រទេស Rwanda ដែលជា “ទឹកដីនៃភ្នំមួយពាន់” ។ នៅក្នុងកិច្ចប្រជុំកំពូល Johannesburg នៃវេទិកាស្តីពីកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក (FOCAC) នៅខែធ្នូ ឆ្នាំ ២០១៥ ប្រធានាធិបតីចិន Xi Jinping បានប្រកាសផែនការសំខាន់ៗចំនួន ១០ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការចិន-អាហ្វ្រិក។ ជាច្រើនឆ្នាំមកនេះ ប្រទេសចិនបានអនុវត្តគម្រោងខួងអណ្តូងតាមជនបទក្នុងបណ្តាប្រទេសអាហ្វ្រិក ដែលជាគំនិតផ្តួចផ្តើមដ៏សំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នានេះ។ អណ្តូងទាំងនេះ ដែលគេដាក់ឈ្មោះថា “អណ្តូងនៃសុភមង្គល” ដោយសហគមន៍មូលដ្ឋាន បានផ្លាស់ប្តូរជីវិតប្រចាំថ្ងៃរបស់អ្នកស្រុក គាំទ្រផលិតកម្មកសិកម្ម និងផ្តល់កម្លាំងចិត្តដល់ប្រជាជនអាហ្វ្រិកក្នុងការស្វែងរកភាពរុងរឿង។ ពួកគេឈរជាសក្ខីភាពដ៏រស់រវើកចំពោះកិច្ចសហប្រតិបត្តិការជាក់ស្តែង និងការខិតខំប្រឹងប្រែងអភិវឌ្ឍន៍រួមគ្នារវាងប្រទេសចិន និងអាហ្វ្រិក៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ទឹកជំនន់នៅប្រទេសក្រិក បានធ្វើអោយត្រីងាប់រាប់សិបតោនពាសពេញផ្ទៃកំពង់ផែទេចរណ៍ អាជ្ញាធរ នៃប្រទេសក្រិក បានចាប់ផ្តើមប្រមូលត្រីងាប់រាប់រយរាប់ពាន់ក្បាល ដែលហូរចូលកំពង់ផែទេសចរណ៍មួយនៅកណ្តាលទីក្រុង Volos ក្នុងសប្តាហ៍នេះ ។ ត្រីដែលងាប់អណ្តែតពេញកំពង់ផែ និងក្លិនស្អុយដែលបង្កការភ្ញាក់ផ្អើលដល់អ្នកស្រុក និងអាជ្ញាធរដែលបានរត់ទៅស្រង់វាមុនពេលក្លិននោះចូលដល់ភោជនីយដ្ឋាន និងសណ្ឋាគារក្បែរនោះ។ នេះជាគ្រោះមហន្តរាយបរិស្ថាន លើកទីពីរហើយ ដែលបានវាយប្រហារកំពង់ផែ Volos ភាគខាងជើងនៃទីក្រុង Athens ពោលគឺបន្ទាប់ពីគ្រោះមហន្ត រាយទឹកជំនន់ ធ្លាប់បានវាយប្រហារតំបន់ Thessaly កាលពីឆ្នាំមុន។ អាជ្ញាធរមូលដ្ឋានបានបើកការស៊ើបអង្កេតដើម្បីសិក្សាពីគុណ ភាពទឹក និងកម្រិតអតិសុខុមប្រាណ នៅមាត់ទន្លេ នៃបឹង Karla ក៏ដូចជា ការបំពុលដែលអាចកើតមាន នៅក្នុងឈូង សមុទ្រ ដើម្បីអាចទប់ស្កាត់កំុអោយមានហានិភ័យដល់ប្រជាពល រដ្ឋ។ សាស្ត្រាចារ្យផ្នែកកសិកម្ម និងបរិស្ថានលោក Dimitris Klaudatos បានឲ្យដឹងថា បន្ទាប់ពីព្យុះ Daniel និង Elias កាលពីរដូវស្លឹកឈើជ្រុះ ឆ្នាំមុន បាននាំឲ្យវាលទំនាបប្រហែល ២ម៉ឺនហិកតា ក្នុងទីក្រុង Thessaly ត្រូវបានជន់លិច ហើយត្រីទឹកសាបជាច្រើនក្បាល ត្រូវបាននាំចេញពីបឹង ទៅកាន់សមុទ្រ ថេសាលី។ ចាប់តាំងពីពេលនោះមក […]
- ពលករ និងពលរដ្ឋខ្មែរនៅថៃ ពេញចិត្តបរិច្ចាគថវិកាជូន«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»ដើម្បីបូរណភាពទឹកដី ភ្នំពេញ៖បងប្អូនពលករខ្មែរនៅប្រទេសថៃ បង្ហាញពីការស្រលាញ់ជាតិពិតប្រាកដតាមរយៈការសប្បាយរីករាយ បរិច្ចាគថវិកាជូន «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដើម្បីបុព្វហេតុការពារទឹកដី ភ្នំ ព្រៃឈើ ធនធានធម្មជាតិនៅតំបន់ព្រំដែន ពិសេសដើម្បីប្រទេសជាតិមានការអភិវឌ្ឍ ប្រកបដោយចីរភាព និងនិរន្តរភាព។ អ្នកស្រីខន ស្រីតុ ពលការិនីនៅប្រទេសថៃ បានចូលរួមថវិកា ហើយបានបង្ហោះបង្ហាញតាមបណ្តាញសង្គមហ្វេសប៊ុក អំពីការចូលរួមដោយស្ម័គ្រចិត្តក្នុងការចូលរួមយុទ្ធនាការជាតិជាមួយរាជរដ្ឋាភិបាលដោយចូលថវិកាជូន «មូលនិធិកសាងហេដ្ឋារចនា សម្ព័ន្ធតាមព្រំដែន» ក្នុងគោលបំណងការពារ អភិវឌ្ឍន៍ប្រទេស ជាតិ ក្នុងស្មារតីសាមគ្គីភាព អធិបតេយ្យភាព បូរណភាពទឹកដី ជាពិសេសជំរុញការអភិវឌ្ឍនៅតាមតំបន់ព្រំដែន ឱ្យកាន់តែរីកចម្រើនថែមទៀត។ លើបណ្តាញសង្គមហ្វេសប៊ុក កម្មការិនី អ៊ុង ភក្តី ដែលបានចូលរួមក្នុងសកម្មភាពនេះ បានអំពាវនាវដល់ពលករខ្មែរនៅថៃ និងអ្នកស្នេហាជាតិទាំងអស់ ចូលរួមបរិច្ចាគជូនមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជាតិ និងប្រជាជនកម្ពុជាទូទាំងប្រទេស ផងដែរ។ គិតត្រឹមម៉ោង ៨យប់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នេះ យុទ្ធនាការជាតិដើម្បីចូលរួម «មូលនិធិកសាងហេដ្ឋារចនាសម័្ពន្ធតាមព្រំដែន» បានកើនថវិកាដល់ជាង១១លានដុល្លារហើយ៕
- ស្ពានអាកាស «មរតកតេជោជំហានទី២ គ្រោងសាងសង់បញ្ចប់នៅមុនចូលឆ្នាំប្រពៃណីជាតិ ឆ្នាំ២០២៥ ស្ពានអាកាសមរតកតេជោ ប្រសព្វរវាងមហាវិថីព្រះមុនីវង្ស មហាវិថីសម្តេចតេជោ ហ៊ុន សែន និង មហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ក្នុងខណ្ឌមានជ័យ និងខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជំហានទី២ នេះ កំពុងសាងសង់យ៉ាងសស្រាក់សស្រាំ គ្រោងនឹងបញ្ចប់ការសាងសង់ មុនផែនការប្រមាណ ៤ខែផងដែរ ពោលគឺ ជំហានទី២ នឹងបញ្ចប់មុនចូលឆ្នាំប្រពៃណីជាតិ ក្នុងខែមេសាឆ្នាំ២០២៥ (ក្នុងគម្រោងខែសីហា ឆ្នាំ២០២៥)។ នេះបើយោងតាមហ្វេសបុករបស់ឯកឧត្ដមកើត ឆែ អភិបាលរងរាជធានីភ្នំពេញ នាថ្ងៃទី២៩សីហានេះ។ ឯកឧត្ដមកើត ឆែ បន្តថាមានសន្តិភាព នឹងមានការអភិវឌ្ឍ ហើយសមិទ្ធ ផលថ្មីបន្តបន្ទាប់ទៀតនឹងលេចរូបរាងឡើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ គួររំលឹកថា៖ស្ពានអាកាស «មរតកតេជោ» ថ្មីនេះ ត្រូវបានអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ឯកឧត្ដមឃួង ស្រេង និងលោកជំទាវអញ្ជើញជាអធិបតីក្រុងពាលីបញ្ចុះបឋមសិលា សុំម្ចាស់ទឹកម្ចាស់ដីកាលពីរសៀលថ្ងៃទី៣០ សីហាឆ្នាំ២០២២ ហើយនៅព្រឹកថ្ងៃទី៣១ សីហា ឆ្នាំ២០២២ ត្រូវបានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ […]
- អភិបាលរាជធានីភ្នំពេញ ចាត់តំណាងនាំយកលិខិតរំលែកទុក្ខនិងថវិកា១០លានរៀល ជូនក្រុមគ្រួសារសពមន្ត្រីនគរបាលបុស្តិ៍នរដ្ឋបាលបឹងកេងកងទី២ ឯកឧត្ដម សុខ ពេញវុធ អភិបាលរងរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា នៅព្រឹកថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានដឹកនាំមន្រ្តីរាជការក្រោមឱវាទនៃរដ្ឋបាលរាជធានីភ្នំពេញ សូមចូលរួមសម្ដែងនូវសមានចិត្តក្រៀមក្រំ និងរំលែកនូវមរណទុក្ខដោយក្ដីសោកស្ដាយបំផុតជាមួយលោក នៅ សំបូរ និងលោកស្រី យ៉ង អិត ព្រមទាំងក្រុមគ្រួសារ នៃសពលោកអនុសេនីយ៍ត្រី សៅ រក្សា មន្រ្ដីនគរបាលប៉ុស្ដិ៍បឹងកេងកងទី២ អធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលមរណភាព កាលពីថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ក្នុងប្រតិបត្ដិការបង្រ្កាបករណីហិង្សា។ ពិធីនេះ ធ្វើឡើងនៅចំណុចផ្លូវលេខ ៣០៤ សង្កាត់បឹងកេងកងទី២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានពាំនាំនូវសារលិខិតរំលែកទុក្ខរបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណាឃួង […]
- ប្រធានគណៈកម្មការទី៩ លើកទឹកចិត្តរដ្ឋបាលខេត្តព្រៃវែង បន្តលើកកំពស់ប្រសិទ្ធភាពនៃការអនុវត្តការងារ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភា លោកជំទាវ និន សាផុន បានបន្តលើកទឹកចិត្តរដ្ឋបាលខេត្តព្រៃវែង លើកកំពស់ប្រសិទ្ធ ភាពនៃការអនុវត្តការងារ និងដោះស្រាយបញ្ហានានារបស់ប្រជាពលរដ្ឋ។ ការបញ្ជាក់នេះធ្វើឡើងនៅ ក្នុងឱកាសលោកជំទាវ ចុះទៅពិនិត្យ និងស្វែងយល់ពីការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលខេត្តព្រៃវែង និងមន្ទីរនានាក្នុងខេត្ត។ គណៈប្រតិភូគណៈកម្មការសាធារណការដឹកជញ្ជូន អាកាស ចរណ៍ ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នៃរដ្ឋសភា (គណៈ កម្មការទី៩) ដឹកនាំដោយ លោកជំទាវ និន សាផុន ប្រធានគណៈកម្មការ រួមជាមួយ ឯកឧត្តម លោកជំទាវ ជាតំណាងរាស្ត្រមណ្ឌលខេត្តព្រៃវែង នាព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយថ្នាក់ ដឹកនាំរដ្ឋបាលខេត្តព្រៃវែង និងប្រធានមន្ទីរអង្គភាពជំនាញ។ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានមានប្រ […]
- បណ្ឌិតគិន ភា អំពាវនាវដល់ខ្មែរក្រៅប្រទេសចូលរួម«មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន»បើស្រលាញ់ជាតិ ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា លោកបណ្ឌិតគិន ភា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេសដែលតាំងខ្លួនជាអ្នកស្នេហាជាតិសូមចូលរួមគាំទ្រ «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» បើស្រលាញ់ជាតិពិតប្រាកដ។ លោកបណ្ឌិតបានលើកឡើងថា អ្នកដែលតាំងខ្លួនជាអ្នកស្រលាញ់ ជាតិពិតប្រាកដ ត្រូវតែជួយជាតិ តាមរយៈមធ្យោបាយសមស្របណាមួយ បើមិនបានចូលរួមជាទឹកប្រាក់ទេ យ៉ាងហោចណាស់ក៏ចូលរួមជាទឹកចិត្ត ក្នុងការសាទរ មិនគួរធ្វើជាចរន្តទប់ស្កាត់ ឬធ្វើឱ្យខូចផែនការដ៏ល្អរបស់រដ្ឋាភិបាលនោះទេ។ លោកថ្លែងថា៖«បើបងប្អូនពិតជាស្រលាញ់ជាតិ ស្រលាញ់ទឹកដី ស្រលាញ់ព្រំដែនយើងមែន សូមឱ្យចូលរួមចំណែកតិចក្តីច្រើនក្តី ជាកម្លាំងចិត្ត ជាផ្នែកស្មារតីផង ជាទឹកប្រាក់ផង រាជរដ្ឋាភិបាលអត់បានបង្ខំបងប្អូនទេ ហើយកុំគិតថាជាការជញ្ជក់ឈាមប្រជាពលរដ្ឋ មិនមែនជាការជញ្ជក់ទេ»។ លោកបណ្ឌិត បានអំពាវនាវដល់អ្នកដែលតាំងខ្លួនជាអ្នកស្នេហា ជាតិបានតែសម្តី ប៉ុន្តែសកម្មភាពពិតបែរជារិះគន់បន្តុះបង្អាប់ការចូលរួមអភិវឌ្ឍប្រទេសនោះ គួរឈ្វេងយល់ឱ្យបានច្បាស់ពីគោលបំណងពិតរបស់រាជរដ្ឋភិបាល ដែលមិនត្រឹមតែការពារទឹកដី ព្រៃឈើ ធនធានធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបម្រើវិស័យកសិកម្ម ដឹកជញ្ជូន វិស័យទេសចរណ៍ បង្កើតជាភូមិករស់រវើកសម្រាប់ពលរដ្ឋនៅតាមបណ្តោយព្រំដែន។ លោកថ្លែងថា៖«បងប្អូនដែលមិនទាន់មានជំនឿ ឬទំនុកចិត្តលើការបង្កើតមូលនិធិហ្នឹងគឺ សុំឱ្យគាត់ពិចារណាឡើងវិញ ហើយមូលនិធិនេះគឺមិនមែនជាការបង្ខិតបង្ខំ ជាការដាក់កាតព្វកិច្ច ឬដាក់កំណត់អីទេ គឺជាការចូលរួមចំណែកដោយស្ម័គ្រចិត្តសម្រាប់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលមានទឹកចិត្តស្នេហាជាតិ ស្នេហាទឹកដី ព្រៃភ្នំ ព្រំដែនរបស់យើង»។ លោកបញ្ជាក់ថា អ្នកដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល មិនមានចេតនាឱនលំទោន ឬទ្រពង ដូចមតិមួយចំនួនចោទប្រកាន់នោះទេ […]
- ប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ លើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាអូតាវ៉ា និងគាំទ្រដល់សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ (ប្រទេសស្លូវេនី) ថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លី ធុជ ប្រធានអនុសញ្ញាអូតាវ់ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Wang Shunqing ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសស្លូវេនី ក្នុងគោលបំណងលើកទឹកចិត្តឱ្យប្រទេសចិនចូលរួមអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) នៅស្ថានទូតចិន ក្នុងទីក្រុង Ljubljana ប្រទេសស្លូវេនី ។ ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការដោះស្រាយបញ្ហាមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ហើយការចូលរួមរបស់មិត្តចិនពិតជាសារៈសំខាន់ដើម្បីធ្វើឱ្យប្រទេសកម្ពុជាអាចសម្រេចបាននូវគោលដៅរបស់ខ្លួន។ ឯកឧត្តមបណ្ឌិត លី ធុជ បានអញ្ជើញប្រទេសចិនឱ្យពិចារណាការចូលរួមអនុសញ្ញាអូតាវ៉ា និងចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដែលកម្ពុជាធ្វើជាម្ចាសផ្ទះរៀបចំកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នៅខេត្ត សៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងនេះ ព្រមទាំងបានទទូចឱ្យប្រទេសចិនបោះឆ្នោតគាំទ្រដល់សេចក្តីថ្លែងការណ៍នយោ បាយសៀមរាប-អង្គរ ក្នុងកិច្ចប្រជុំពេញអង្គរបស់អង្គការសហ ប្រជាជាតិ នាទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងខែតុលា ឆ្នាំ២០២៤។ ជាការឆ្លើយតប ឯកឧត្តម Wang Shunqing […]
- អគ្គលេខាធិការអាស៊ាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយប្រទេសជប៉ុន លើកទី ៩ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយប្រទេសជប៉ុន លើកទី ៩។ កិច្ចពិគ្រោះយោបល់នេះ បានផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលជាកង្វល់ទៅវិញទៅមក និងពិភាក្សាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។
- ចរចាប្រាក់ឈ្នួល២០២៥÷ តំណាងភាគីកម្មករនិយោជិត សម្រេចដំឡើងនូវតួលេខ ១៤ ដុល្លារ ខណៈតំណាងភាគីនិយោជក សម្រេចដំឡើងនូវតួលេខ ១ដុល្លារបន្ថែម ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤នេះ បានបើកកិច្ចប្រជុំលើកទី២ របស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្ត ហេង សួ រដ្ឋមន្រី្តក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលមានការចូលរួមពីសមាភាគីខាងតំណាងនិយោជក និងតំណាងភាគីកម្មករចូលរួម ដើម្បីពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែក ជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប សម្រាប់ឆ្នាំ ២០២៥ ដល់កម្មករនិយោជិក។ លទ្ធផល នៃកិច្ចប្រជុំត្រីភាគីនេះ តំណាងភាគីកម្មករនិយោជិត បានលើកឡើងនូវតួលេខកំណើនចំនួន ១៤ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក និងតំណាងភាគីនិយោជក បានលើកឡើងនូវតួលេខកំណើនចំនួន ១ដុល្លារអាម៉េរិក លើតួលេខបច្ចុប្បន្ន ២០៤ដុល្លារអាម៉េរិក។ អង្គប្រជុំបានឯកភាពគ្នាកំណត់កិច្ចពិភាក្សាជាលក្ខណៈត្រីភាគី បន្តទៀត នៅម៉ោង ១០:០០ព្រឹក នាថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ។ សូមជម្រាបថា នៅក្នុងឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលកាបូប គឺមានចំនួន ២០៤ដុល្លារក្នុងមួយខែ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗបន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២២១ ទៅ […]
- ទីភ្នាក់ងារUN ផ្អាកសកម្មភាពនៅហ្កាហ្សា បន្ទាប់ពីរថយន្តរងការវាយប្រហារដោយយោធាអ៊ីស្រាអែល កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ បានផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពបុគ្គលិករបស់ខ្លួន ឆ្លងកាត់តំបន់ហ្កាហ្សាស្ទ្រីប កាលពីថ្ងៃពុធ ដោយនិយាយថា យ៉ាងហោចណាស់គ្រាប់កាំភ្លើងចំនួន១០គ្រាប់ បានវាយប្រហារលើរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តជាច្រើនគ្រឿង ដែលមានស្លាកសម្គាល់យ៉ាងច្បាស់លាស់ ខណៈរថយន្តបើកចូលទៅជិតប៉ុស្តិ៍ត្រួតពិនិត្យរបស់យោធាអ៊ីស្រាអែល។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌អង្គការសហ ប្រជាជាតិ កាលពីថ្ងៃពុធ បាននិយាយថា ប្រតិបត្តិការផ្តល់ជំនួយនៅក្នុងតំបន់ហ្កាហ្សា ត្រូវបានរឹតត្បិតយ៉ាងខ្លាំងដោយសារតែជម្លោះ ភាពអសន្តិសុខ និងបទបញ្ជាជម្លៀសមនុស្សយ៉ាងច្រើន ដែលធ្វើឲ្យប៉ះពាល់ដល់ផ្លូវដឹកជញ្ជូនជំនួយ និងមធ្យោបាយនានា។ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រ ជាជាតិ នឹងជួបប្រជុំគ្នានៅថ្ងៃព្រហស្បតិ៍នេះ តាមសំណើរបស់ចក្រភពអង់គ្លេស និងស្វីស ស្តីពីស្ថានភាពមនុស្សធម៌នៅតំបន់ហ្កាហ្សា។ បេសកកម្មអង្គការសហប្រជាជាតិរបស់ចក្រភពអង់គ្លេស បានបង្ហោះនៅលើបណ្តាញ X ថា អង្គការសហប្រជាជាតិ ព្រមានចំពោះប្រតិបត្តិការផ្តល់ជំនួយ និងបុគ្គលិកនៅតំបន់ហ្កាហ្សា ថាមានហានិភ័យ ក្នុងពេលមានយុទ្ធនាការផ្តល់វ៉ាក់សាំងដែលត្រូវការបន្ទាន់ដើម្បីបញ្ឈប់ការរាលដាលជំងឺស្វិតដៃជើង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


