ព័ត៌មានថ្មី
- សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត ជួយព្យាបាលទារិកាអាយុ ៨ខែម្នាក់ ដែលមានបញ្ហាឆែបក្រអូមមាត់ និងរាគរូសធ្ងន់ធ្ងរ ដោយក្ដីមេត្តាករុណា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) និងក្រុមគ្រូ ពេទ្យនៃមន្ទីរពេទ្យកុមារជាតិ ពិនិត្យ ព្យាបាល និងតាមដានទារិកា លី ធីតា អាយុ ៨ខែ មកពីខេត្តកំពត ដែលមានបញ្ហាឆែបក្រអូម មាត់ និងរាគរូសធ្ងន់ធ្ងរតម្រូវឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ ។ បច្ចុប្បន្ន ទារិកាបានជាសះស្បើយពីជំងឺរាគរូសធ្ងន់ធ្ងរ ហើយត្រូវបានអនុញ្ញាតិអោយត្រលប់ទៅផ្ទះវិញ ដោយ សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត រ៉ាប់រងលើការចំណាយលើការព្យាបាលទាំងអស់។ ទឹកចិត្តដ៏មហាសប្បុរសនេះ ធ្វើឱ្យក្រុមគ្រួសារមានក្តីរីករាយជាពន់ពេក និងគោរពថ្លែងអំណរគុណជូនចំពោះ សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជាអនេក ៕
- ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈទទួលកុំព្យូទ័រចំនួន ១៥០គ្រឿង ពីក្រសួងប្រៃសណីយ៍ ជាផ្នែកមួយនៃការធ្វើបរិវត្តកម្មឌីជីថល នាទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ បានទទួលកុំព្យូទ័រចំនួន១៥០គ្រឿងពីឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការដាក់ឱ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh និងជំរុញការធ្វើបរិវត្តកម្មឌីជីថល។ ថ្លែងក្នុងជំនួបមុននឹងពិធីប្រគល់ និងទទួល ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានថ្លែងអំណរគុណចំពោះក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ដែលបានពង្រឹងការធ្វើទំនើបកម្ម និងជំរុញបរិវត្តកម្មឌីជីថលនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីពង្រឹង និងពន្លឿនការផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋ និងកម្មករនិយោជិត ឱ្យកាន់តែងាយស្រួល និងប្រសើរឡើងបន្ថែមមួយកម្រិតទៀត ដែលជាការបម្រើសេវាគាប់ចិត្ត។ បន្ថែមពីនេះ កិច្ចសហការរវាងក្រសួងទាំងពីរ បានជួយពង្រឹងលើគុណភាពនៃការបណ្តុះបណ្តាលធនធានបច្ចេកទេសដល់សិក្ខាកាមគោលដៅ និងប្រជាពលរដ្ឋឱ្យកាន់តែទំនើប ដែលជាការគិតគូរ និងយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានគូសបញ្ជាក់ថា ការពង្រឹងនិងការជំរុញបរិវត្តកម្មរបស់រាជរដ្ឋាភិបាល គឺជាកិច្ចការអាទិភាពដើម្បីគោលដៅរួមក្នុងការបម្រើប្រជាពលរដ្ឋឱ្យកាន់តែប្រសើរជាលំដាប់ និងជាផ្នែកដ៏សំខាន់មួយ ដើម្បីចូលរួមលើក កម្ពស់កំណើនសេដ្ឋកិច្ចជាតិ។ សូមបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួង ការងារ […]
- កម្ពុជា លើកទឹកចិត្តឱ្យប្រទេសហ្សកហ្ស៊ីពិចារណាចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស_APMBC (អនុសញ្ញាអូតាវ៉ា) និងអញ្ជើញហ្សកហ្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ។ (ប្រទេសស្លូវេនី)÷ ឯកឧត្តមបណ្ឌិត លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ២០២៤ បានជួបពិភាក្សាទ្វេភាគីជាមួយ លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី ដើម្បីលើកទឹកចិត្តឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគីនៃអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលហ្សកហ្ស៊ីបានក្លាយជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម(CCM) រួចហើយ។ ក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់វិស័យសកម្មភាពមីន និងបានលើកឡើងពីអត្ថប្រយោជន៍នៃការចូលរួមជាមួយអនុសញ្ញាអូតាវ៉ា ព្រមទាំងបានថ្លែងអំណរគុណចំពោះគាំទ្ររបស់ហ្សកហ្ស៊ី មកលើអនុសញ្ញានេះរយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតជាប់លាប់ក្នុងការគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា។ ជាមួយគ្នានោះ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជំរុញឱ្យប្រទេសហ្សកហ្ស៊ីពិចារណាការចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ព្រមទាំងបានអញ្ជើញគណៈប្រតិភូប្រទេសហ្សកហ្ស៊ីឱ្យចូលរួមក្នុងកិច្ចប្រជុំពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរស្តីពីពិភពលោកមួយដែលគ្មានមីននៃអនុសញ្ញាអូតាវ៉ា នៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខ។ ជាងនេះទៅទៀត ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានស្នើសុំឱ្យហ្សកហ្ស៊ីបន្តចូលរួមក្នុងសកម្មភាពសំខាន់ៗមួយចំនួនមុនពេលចូលជារដ្ឋភាគី រួមមាន: ការចូលរួមសកម្មភាពមីនមនុស្សធម៌ បន្តគាំទ្រអនុសញ្ញាតាមរយៈការបោះឆ្នោត ការចូលរួមក្នុងព្រឹត្តិការណ៍សន្និបាត និងការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ដើម្បីបង្ហាញពីការប្តេជ្ញាចិត្ត។ ជាការឆ្លើយតប លោក Konstantin Surguladze ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ីប្រចាំប្រទេសស្លូវេនី បានកោតសរសើរចំពោះភាពដឹកនាំជាប្រធានរបស់កម្ពុជា និងជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។ ចំពោះករណីស្នើសុំឱ្យប្រទេសហ្សកហ្ស៊ីចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ឯកអគ្គរដ្ឋទូតហ្សកហ្ស៊ី បានទទួលស្គាល់ […]
- កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គនិងកិច្ចប្រជុំពាក់ព័ន្ធ នាខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ នៅរាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ (The 6th GMS Environment Ministers’ Meeting, EMM-6) និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។ ឯកឧត្តមបណ្ដិត អ៊ាងសុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានកម្ពុជា នៅរសៀលថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានដឹកនាំប្រជុំណែនាំ និងផ្តល់អនុសាសន៍ ដល់ក្រុមការងាររៀបចំរបស់ក្រសួងបរិស្ថាន ឱ្យខិតខំបំពេញការងារឱ្យបានល្អ ទើបធានាបាននូវប្រសិទ្ធភាព និងទទួលបានលទ្ធផលជាផ្លែផ្កា សម្រាប់បុព្វហេតុបរិស្ថាននិងធនធានធម្មជាតិ នៅក្នុងតំបន់គ៏ដូចជាសម្រាប់ពិភពលោក។ សូមបញ្ជាក់ថាប្រតិភូរដ្ឋមន្ត្រីបរិស្ថាន នៃមហាអនុតំបន់មេគង្គ ចំនួន៦ប្រទេសរួមមានប្រទេសកម្បុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃនិងវៀតណាម ព្រមទាំងមានតំណាង ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គទូតនានា ភ្ញៀវជាតិនិងអន្តរជាតិ ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិ និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត នឹងអញ្ជើញចូលរួមកិច្ចប្រជុំលើកទី៦ ថ្នាក់រដ្ឋមន្ត្រីបរិស្ថានមហាអនុតំបន់មេគង្គ និងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីពិនិត្យនិងពិភាក្សា លើឯកសារយុទ្ធសាស្ត្រនានាដ៏មានសារៈសំខាន់ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការ សម្រាប់ការសម្រេចឱ្យបានពេលលេញ នូវចក្ខុវិស័យ នៃមហាអនុតំបន់មេគង្ក៕
- កម្ពុជានិងអាស៊ែបៃហ្សង់បានប្តេជ្ញាពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីជាពិសេសលើវិស័យបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅថ្ងៃអង្គារ ទី២៧ ខែសីហា ឆ្នាំ២០២៤ បានទទួលជួប ឯកឧត្តម Shovgi Mehdizada ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយប្រទេសវៀតណាម។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត និងឯកឧត្តម Shovgi Mehdizada បានគូសបញ្ជាក់ពីការប្តេជ្ញាពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា-អាស៊ែបៃហ្សង់ ឱ្យបានកាន់តែរីកចម្រើនថែមទៀត ដោយក្នុងនោះមានកិច្ចសហប្រតិបត្តិការ មួយចំនួនទាក់ទងនឹងវិស័យបរិស្ថាន ដូចជា ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ និងការអញ្ជើញប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលនៃក្របខ័ណ្ឌ អនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ UNFCCC (COP 29) និងកិច្ចការអាទិភាពនានាដែលប្រទេស ទាំងពីរនឹងធ្វើរួមគ្នាជាដើម។ ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានអញ្ជើញ ឯកឧត្តមរដ្ឋមន្រ្តី និងប្រតិភូក្រសួងបរិស្ថាន ទៅបំពេញទស្សនកិច្ចនៅប្រទេសអាស៊ែបៃហ្សង់ ក្នុងអំឡុងកិច្ចប្រជុំកំពូលនៃកិច្ចប្រជុំ UNFCCC (COP 29) ព្រមទាំងស្នើសុំការអនុញ្ញាតពីឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ទទួលជួបពិភាក្សាការងារលើវិស័យបរិស្ថាន ជាមួយ ឯកឧត្តមរដ្ឋមន្រ្តី ក្រសួងបរិស្ថាននិងធនធានធម្មជាតិ […]
- ប្រជាជនកម្ពុជារាប់ពាន់នាក់ ដែលរងគ្រោះដោយសារមីន ទទួលបានការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន មានប្រសាសន៏ថា ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកដល់កិច្ចការសង្គម។ ប្រជាជនកម្ពុជារាប់ពាន់នាក់ដែលរងគ្រោះដោយសារមីន បានទទួលការថែទាំសុខភាព ការស្តារនីតិសម្បទា និងគាំពារផ្លូវចិត្ត ដែលអាចឱ្យពួកគាត់កសាងជីវិតឡើងវិញ និងរួមចំណែកយ៉ាងសំខាន់ដល់កិច្ចការសង្គម។ នេះជាការថ្លែងរបស់ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន តាងនាមកម្ពុជាជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Ljubljana ប្រទេសស្លូវេនី ក្នុងកម្មវិធីបើកសន្និសីទថ្នាក់តំបន់អ៊ឺរ៉ុប ស្តីពីការបង្កើនកិច្ចសហប្រតិបត្តិការ និងការអនុវត្តកិច្ចសង្រ្គោះជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម។ ក្នុងសុន្ទរកថាបើកឯកឧត្តមបណ្ឌិត លី ធុជ លើកឡើងថា សន្និសីទនេះ មិនត្រឹមតែផ្តោតលើជំនួយជនរងគ្រោះប៉ុណ្ណោះទេ គឺត្រូវគិតលើការលើកកម្ពស់សេចក្តីថ្លៃថ្នូរ សិទ្ធិ និងអនាគតរបស់អ្នករស់រានមានជីវិតពីគ្រាប់មីន និងជនរងគ្រោះគ្រប់រូប។ កាលពី ២៥ ឆ្នាំមុន ពិភពលោកបានចាត់វិធានការយ៉ាងម៉ឺងម៉ាត់ដោយបង្កើតអនុសញ្ញាហាមប្រាមមីនប្រឆាំងមនុស្ស ដែលជាសន្ធិ សញ្ញាកើតចេញពីភាពជាដៃគូពិសេសរវាងសង្គមស៊ីវិល និងរដ្ឋាភិបាល ដើម្បីឆ្លើយតបបញ្ហាមនុស្សធម៌ ដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។ ចាប់តាំងពីពេលនោះមក […]
- សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ជួយឧបត្ថម្ភទាំងស្រុងលើការសិក្សា និងសាងសង់ផ្ទះថ្មី១ខ្នង ដល់យុវសិស្សក្រីក្រ និងពិការជើងម្នាក់ នៅខេត្តកំពង់ឆ្នាំង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហកម្ពុជា បានឧបត្ថម្ភ និងជួយជំរុញដល់យុវជន ឡាយ សំណាង ដែលមានពិការភាព ឱ្យសម្រេចក្តីបំណងក្នុងការសិក្សារៀនសូត្រ ។ «ទោះបីជាមានពិការភាពផ្នែកកាយសម្បទាមែនពិត ដែលធ្លាប់បានឆ្លងកាត់ការវះកាត់ជើងជាដំណាក់កាលៗ រហូតដល់ទៅ១៨លើករួចមកហើយក្តី ប៉ុន្តែទឹកចិត្តនិងការគិតគូរពីអនាគតរបស់យុវជន ឡាយ សំណាង គឺមិនពិការឡើយ ព្រោះរូបគេយល់ច្បាស់ថា មានតែការព្យាយាមសិក្សារៀនសូត្រតែមួយមុខគត់ដែលអាចធ្វើឱ្យអនាគតភ្លឺស្វាងនាពេលអនាគតបាន ជាពិសេសមានក្តីស្រមៃចង់បញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតទៀតផង។» យុវជន ឡាយ សំណាង អាយុ២១ឆ្នាំ កំពុងសិក្សានៅថ្នាក់ទី១១D នៃវិទ្យាល័យក្រុងកំពង់ឆ្នាំង រស់នៅភូមិប្អេរ សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង មិនត្រឹមតែមានពិការភាពជើងមួយចំហៀងនោះទេ ដោយតម្រូវឱ្យទៅវះកាត់ឆ្អឹងដុះមកជាប្រចាំទៀតផង តែទោះបីជាបែបនេះក្ដី ក៏រូបគេមិនបានបោះបង់ការសិក្សាចោលដែរ ទាំងដែលខ្លួនពិការពិបាកក្នុងការធ្វើដំណើរហើយ គ្រួសារក៏មានជីវភាពខ្វះខាតទៀតផង ខិតខំជម្នះបញ្ហាគ្រប់បែបយ៉ាងបន្តការសិក្សាតាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ។ ក្រោយពីបានឃើញព័ត៌មានពីករណីខាងលើនេះតាមបណ្តាញសង្គម Tik Tok, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅថ្ងៃអាទិត្យ ទី២៥ ខែសីហា ឆ្នាំ២០២៤នេះ បានចាត់ឱ្យ លោកជំទាវ ម៉ែន […]
- កម្ពុជា និងគុយបា ប្តេជ្ញាចិត្តបង្កើនកិច្ចសហប្រតិបត្តិការល្អលើការបណ្តុះបណ្តាល គ្រូពេទ្យជំនាញផ្នែកមហារីក និងទឹកនោមផ្អែក កម្ពុជា និងប្រទេសគុយបា បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិ បត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលប្រទេសទាំងពីរ លើការបញ្ជូនវេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺមហារីក និងជំងឺទឹកនោម ផ្អែម តាមរយៈការបញ្ជូនអ្នកជំនាញមកជួយបណ្តុះបណ្តាល នៅតាមមន្ទីរពេទ្យក្នុងប្រទេសកម្ពុជា។ ក្នុងជំនួបជាមួយលោកជំទាវ Milena Caridad Zaldívar Piedra ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបា និងប្រតិភូ នៅថ្ងៃទី២៧ ខែសីហានេះ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគុយបា បានជួយបណ្តុះបណ្តាល និងបង្ហាត់បង្ហាញជំនាញវេជ្ជសាស្ត្រដល់គ្រូពេទ្យ និងនិស្សិតពេទ្យកម្ពុជា ព្រមទាំងបានផ្តល់អាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យសុខាភិ បាល ជាបន្តបន្ទាប់រហូតបច្ចុប្បន្ន។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងសេចក្តីសោមន្សរីករាយក្នុងការចូលរួមមហាសន្និបាតសុខភាពប្រចាំឆ្នាំ ដែលគ្រោងប្រព្រឹត្ត ទៅក្នុងឆ្នាំ២០២៥ នៅសាធារណៈរដ្ឋគុយបា តបតាមការអញ្ជើញរបស់ក្រសួងសុខភាពសាធារណៈ នៃសាធារណៈរដ្ឋគុយបា។ លោកជំទាវឯកអគ្គរដ្ឋទូត បានបញ្ជាក់ជំហរយ៉ាងមុតមាំរបស់សាធារណរដ្ឋគុយបា ក្នុងការបន្តកិច្ចសហប្រតិបត្តិការជាមួយក្រសួងសុខាភិបាល ជាពិសេសកិច្ចសហប្រតិបត្តិការលើការបន្តផ្តល់អាហាររូបករណ៍ថ្នាក់វេជ្ជបណ្ឌិតទូទៅ និងឈានដល់ថ្នាក់វេជ្ជបណ្ឌិតជំនាញ ការធ្វើទស្សនកិច្ចសិក្សារបស់ប្រតិភូនៃក្រសួងសុខភាពសាធារណៈ ក្នុងគោលបំណងសិក្សាស្វែងយល់និងផ្លាស់ប្តូរចំណេះដឹង និងបទពិសោធន៍លើប្រព័ន្ធគាំពារសុខភាពបឋម ក្នុងប្រទេសកម្ពុជា និងការទទួលវេជ្ជបណ្ឌិតកម្ពុជា១០រូប ទៅសិក្សាជំនាញព្យាបាលជំងឺមហារីកបន្ថែម នៅសាធារណៈរដ្ឋគុយបា ក្រោមកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋគុយបា។ ភាគីទាំងពីរ បានបញ្ជាក់ជំហរបន្តកិច្ចសហប្រតិបត្តិការដ៏ល្អរវាងក្រសួងសុខាភិបាលនេះប្រទេសទាំងពីរ […]
- រុស្សីបើកការវាយប្រហារ ដ៏ធំជាលើកទី២ លើអ៊ុយក្រែន រុស្ស៊ីបានកំណត់គោលដៅអ៊ុយក្រែនជាមួយ នឹងរលកនៃការ វាយប្រហារមួយថ្ងៃបន្ទាប់ ពីការវាយប្រហារផ្លូវ អាកាសដ៏ធំបំផុត មួយនៃសង្រ្គាម។ ការវាយឆ្មក់តាមអាកាសត្រូវបានចេញផ្សាយនៅព្រឹកថ្ងៃអង្គារ ខណៈដែលអ្នកឃ្លាំមើលអ៊ុយក្រែនបានរកឃើញយន្តហោះរុស្ស៊ីដែលបាញ់មីស៊ីលលឿនជាងសំឡេងនិង ការវាយប្រហារដ៏ធំដោយយន្តហោះគ្មានមនុស្សបើក។ កង កម្លាំងការពារដែនអាកាសរបស់អ៊ុយក្រែនបាននិយាយថា ប្រទេសទាំងមូលកំពុងស្ថិតនៅក្រោមការគំរាមកំហែងនៃការវាយ ប្រហារដោយអាវុធមីស៊ីល។ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា សព្វាវុធដែលមានមូលដ្ឋានលើអាកាស និងដែនសមុទ្ររយៈចម្ងាយឆ្ងាយត្រូវបានប្រើប្រាស់ដើម្បីវាយប្រហារស្ថានីយថាមពល និងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធនៅទូទាំងប្រទេសអ៊ុយក្រែន រួមទាំងនៅតំបន់ Kyiv, Lviv និងតំបន់ Kharkiv និង Odesa។ យ៉ាងហោចណាស់មនុស្ស ៦ នាក់បានស្លាប់ពេញមួយយប់ពីថ្ងៃអាទិត្យដល់ថ្ងៃចន្ទ ហើយរាប់សិបនាក់បានរងរបួស ខណៈដែលជាងពាក់កណ្តាលនៃតំបន់អ៊ុយក្រែនត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល។រុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែនតាំងពីដើមដំបូងមក ក្នុងការលុកលុយពេញលក្ខណៈរបស់ខ្លួន ដែលបានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ រុស្សីបានបន្តយុទ្ធនាការវាយប្រហារលើបណ្តាញអគ្គិសនី ដែលបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីជាញឹកញាប់នៅទូទាំងប្រទេស៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច.
- ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ការរំលោភលើដែនអាកាស ដែលជាលើកដំបូង ដោយយន្តហោះចារកម្មយោធាចិន “ធ្វើអោយជប៉ុន មិនអាចទទួលយកបាន ព្រោះ នេះជាការរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ ជប៉ុនប្រកាសនិងប្រើយន្តហោះ និងកោះហៅមន្ត្រីស្ថានទូតចិននៅទីក្រុងតូក្យូក្នុងការតវ៉ា។”មិនត្រឹមតែជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងគំរាមកំហែងដល់សន្តិសុខនៃប្រទេសជប៉ុនទាំងមូលផងដែរ”។ ក្រសួងការបរទេសជប៉ុន បានធ្វើការ កោះហៅឯកអគ្គរដ្ឋទូតស្តីទីចិន Shi Yong មកធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភដែន អាកាស ហើយទាមទារឱ្យចិនចាត់វិធានការបង្ការ ដើម្បីជៀសវាងឧបទ្ទវហេតុបែបនេះ។ មន្ត្រីការពារជាតិជប៉ុន មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពអាកាសចិន និងរុស្ស៊ី ក៏ដូចជាសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ចិនជុំវិញដែន ទឹក និងដែនអាកាសរបស់ជប៉ុន។ ប្រទេសទាំងពីរជាប់ពាក់ព័ន្ធនឹងជម្លោះដ៏រ៉ាំរ៉ៃលើប្រជុំកោះ Senkaku ដែលគេស្គាល់ថា ជា ប្រជុំកោះ Diaoyu។ ចិនក៏ជាប់ពាក់ព័ន្ធក្នុងជម្លោះលើអធិប តេយ្យភាពនៅសមុទ្រចិនខាងត្បូង ដែលខ្លួនបានអះអាងកាន់តែខ្លាំងឡើងក្នុងការជំរុញការទាមទារពង្រីករបស់ខ្លួន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ការបាក់ទំនប់វារីអគ្គិសនីនៅស៊ូដង់ បណ្តាលឲ្យមនុស្សយ៉ាង ហោចណាស់ ៦០នាក់ស្លាប់ និងរាប់រយនាក់បានបាត់ខ្លួន លោក Omer Issa Tahir ប្រធានសាជីវកម្មទឹករបស់រដ្ឋ Red Sea បានរាយការណ៍ថាទំនប់ Arbaat នៅភាគខាងកើតប្រទេសស៊ូដង់ បានបាក់កាលពីថ្ងៃអាទិត្យ បណ្តាលឱ្យមានទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ដោយបានសម្លាប់មនុស្សយ៉ាងហោច ណាស់ ៦០ នាក់ និងរាប់រយនាក់ទៀតកំពុងបាត់ខ្លួន។ ការបាក់ទំនប់នេះ បានបំផ្លិចបំផ្លាញភូមិនានា នៅជិត Port Sudan ដែលជារដ្ឋធានីរបស់ស៊ូដង់។ ការបាក់ទំនប់វារីអគ្គិសនីបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នាំឱ្យទឹកជន់លិចពេញទៅដោយដីល្បាប់ បំផ្លាញភូមិក្បែរនោះ និងធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះមានការលំបាក។ ទំនប់ដែលបានបាក់ស្ថិតនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Port Sudan មានអាងស្តុកទឹកដែលមានសមត្ថភាព ២៥ លានម៉ែត្រគូប និងជាប្រភពទឹកដ៏សំខាន់សម្រាប់ទីក្រុង។ ភ្លៀងធ្លាក់ខ្លាំងនាពេលថ្មីៗនេះ បានបណ្តាលឲ្យបាត់បង់មានមនុស្សបាត់បង់ជីវិត និងខូចខាតដីកសិកម្មយ៉ាងច្រើន។ រដូវ វស្សាឆ្នាំនេះបានធ្វើឱ្យវិបត្តិមនុស្សធម៌ក្នុងប្រទេសស៊ូដង់កាន់តែធ្ងន់ធ្ងរឡើង ដែលកំពុងប្រឈមមុខនឹងជម្លោះដ៏ធ្ងន់ធ្ងររវាងកងកម្លាំងប្រដាប់អាវុធស៊ូដង់ និងកងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា។ យោងតាមទិន្នន័យចុងក្រោយបំផុតរបស់អង្គការសហ ប្រជាជាតិបានឱ្យដឹងថា មនុស្សប្រមាណ ១០.៧ លាននាក់ឥឡូវនេះត្រូវបានផ្លាស់ទីលំនៅក្នុងស្រុកនៅក្នុងប្រទេសស៊ូដង់ ដោយមានប្រហែល ២.២ លាននាក់ផ្សេងទៀតកំពុងស្វែងរកការជ្រកកោននៅក្នុងប្រទេសជិតខាង៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អភិបាលរាជធានីភ្នំពេញ ជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានជួបសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន ៤៣នាក់ ជាមួយនិងការផ្តល់អំណោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជា ណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្រោយពីពួកគាត់យកអស់កម្លាំងកាយចិត្ត ក្នុងប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤កន្លងមកនេះ។ ពិធីនេះត្រូវបានធ្វើឡើងនៅសាលារាជធានីភ្នំពេញ ហើយចំពោះកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលចុះប្រតិបត្តិការបាញ់ថ្នាំសម្លាប់មូសក្នុងមូលដ្ឋានរាជធានីភ្នំពេញ ចំនួន ៤៣នាក់ ក្នុងម្នាក់ៗទទួលបាន៖ ថវិកា ២០០.០០០រៀល អង្គរ ២៥ គីឡូក្រាម មី០១ កេសតូចនិងទឹកសុទ្ធ ០១ កេស។ ឯកឧត្តម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថាក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយ ក្រុមការងារកងពលតូច (ង៧០) បានចុះធ្វើសកម្មភាពបាញ់ថ្នាំសម្លាប់មូសទាំងថ្ងៃ ទាំងយប់នៅក្នុងមូលដ្ឋានសង្កាត់ទាំង១០៥ និងតាមសហគមន៌នានាទូទាំងរាជធានីភ្នំពេញ។ តាមរយៈយុទ្ធនាការបាញ់ថ្នាំមូសសម្លាប់មូស នារយៈពេលប៉ុន្មានថ្ងៃមកនេះ ពិតជាទទួលបាននូវការគាំទ្រ និងអបអរសាទរយ៉ាងខ្លាំងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ឯកឧត្តម ឃួង […]
- អ្នកនាំពាក្យក្រសួងបរិស្ថាន៖ ១ឆ្នាំកន្លងមក ក្រសួងបរិស្ថាន បានបំផុសផ្នត់គំនិត«ពន្លកបៃតង» សំដៅការអភិវឌ្ឍដោយចីរភាព រយៈពេល១ឆ្នាំរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នៃរដ្ឋសភា ក្រសួងបរិស្ថាន បានពង្រឹងខ្លាំងក្លាលើការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវៈចម្រុះ ដើម្បីការអភិវឌ្ឍដោយចីរភាព តាមការចង្អុលបង្ហាញ ពីសម្តេចមហាបវររធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា សរសរស្តមទី២ នៃយុទ្ធសាស្រ្តចក្រាគឺ «ភាពបៃតង» ដែលសំដៅដល់ការការពារនិងអភិរក្សដើមឈើនិងព្រៃឈើ សម្រាប់ទ្រទ្រង់ជីវិតរបស់មនុស្សជាតិ។ អ្នកនាំពាក្យក្រសួងបរិស្ថាន បានបញ្ជាក់ថា ក្នុងពេលកន្លងមកនេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវវិធានការដូចខាងក្រោម៖ -ទី១-សមត្ថកិច្ចពាក់ព័ន្ធគ្រប់គ្រងតំបន់ការពារធម្មជាតិ ត្រូវបន្តអនុវត្តច្បាប់១០០% ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ ធ្វើកិច្ចសន្យាហើយដោះលែង ជនប្រព្រឹត្តបទល្មើស។ – ទី២ក្រសួងបរិស្ថាន បាននឹងកំពុងបន្តសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់សកម្មភាពល្មើសច្បាប់ ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។ ក្រសួងបានចែកផែនទីតំបន់ការពារធម្មជាតិជូនអាជ្ញាធរថ្នាក់ក្រោមជាតិ។ ចែកផែនទីផ្កាយរណបនៅពេលត្រូវធ្វើការអន្តរាគមន៍និងផ្ទៀងផ្ទាត់ដើម្បីពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។ – ទី៣ សហការជាមួយអង្គភាពប្រឆាំងនឹងអំពើពុករលួយ និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ធ្វើការបង្រ្កាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ បន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋាន ដែលបានអនុវត្តកន្លងមក – ទី៤ ជំរុញការដាំដើមឈើឲ្យច្រើន […]
- ក្រុមហ៊ុនធំៗ១០ បន្តសហការជាមួយ NEA ដោយនាំយកឱកាសការងារ ១៣១៥ កន្លែងសម្រាប់យុវជនក្នុងវេទិកាការងារ ឱកាសការងារថ្មីបន្ថែមទៀតសរុប ១៣១៥ កន្លែង នឹងត្រូវផ្តល់ជូនយុវជន សិស្ស/និស្សិត និងអ្នកស្វែងរកការងារនៅក្នុងវេទិកាការងារ និងកម្មសិក្សាការងារ ដែលរៀបចំដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយ ស.ស.យ.ក. វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃប្រពហស្បតិ៍ ទី២៩ ខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ។ ក្រុមហ៊ុនទាំង១០ដែលនឹងចូលរួមក្នុងវេទិកាការងារនេះរួមមាន៖ ផ្សារទំនើប ម៉ាក្រូ, ផ្សារទំនើប AEON, ក្រុមហ៊ុន ELEVEN១, មីក្រូហិរញ្ញវត្ថុ JACCS, ក្រុមហ៊ុន អេលីហ្គេន ហ្វាម៉ិន ឯ.ក, ក្រុមហ៊ុន AMK, សណ្ឋាគារ KVL, ក្រុមហ៊ុន BS Land&Home, ធនាគារ ABA និងក្រុមហ៊ុន TRUMP។ លោកស្រី ពេជ្រ ធីតា ប្រធានផ្នែកសម្ភាសន៍ និងបង្ហាត់បង្រៀននៃផ្សារទំនើប ម៉ាក្រូ លើកឡើងថាវេទិកាការងារ និងកម្មសិក្សាការងារ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយ […]
- អាជ្ញាធរជាតិអប្សរាបញ្ចប់ការងារជួសជុលពង្រឹងខឿនជណ្តើរ និងបង្កាន់ដៃនាគផ្នែកខាងលិចនៃជណ្តើរកណ្តាល ខាងត្បូងប្រាសាទអង្គរវត្ត នៅក្នុងខែសីហា នេះ អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការងារជួសជុលការពង្រឹងខឿនជណ្ដើរ និងបង្កាន់ដៃនាគ ផ្នែកខាងលិចនៃជណ្ដើរកណ្ដាល ខាងត្បូងប្រាសាទអង្គរវត្តហើយ បន្ទាប់ពីចាប់ផ្តើមជួសជុលពីខែ ឧសភា មក។ លោក សយ សុភារិន្ទ បានរំឭកថា ចំពោះទីតាំងនេះមុនពេលជួសជុល គឺខឿនជណ្ដើរនាគស្រុត ថ្មហែកញែកចេញពីគ្នា ធ្វើឱ្យនាគមានជំហមិននឹងជាដើម។ ដំណាក់កាលដំបូង ក្រុមការងារអាជ្ញាធរជាតិអប្សរា បានជួសជុលពង្រឹងខឿនឡើងវិញ បន្ទាប់មកបានជួសជុលនាគ ឱ្យមានជំហ និងលំនឹងដូចដើមវិញ។ តាមការបញ្ជាក់ពីលោក សយ សុភារិន្ទ ការងារខាងលើនេះបានចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា និងបញ្ចប់ទាំងស្រុងនៅថ្ងៃទី១៥ ខែសីហា គឺប្រើពេល៣ខែ។ បុរាណវិទូរូបនេះរំពឹងថា ទីតាំងនេះនឹងមានភាពរឹងមាំ និងសម្រួលដល់ការទស្សនារបស់ភ្ញៀវទេសចរតទៅអនាគត ដោយមិនបារម្ភពីហានិភ័យនៃការដួលរលំចម្លាក់នាគបន្តទៀតទេ ព្រោះការជួសជុលអ្នកជំនាញបាន ប្រើបច្ចេកទេសត្រឹមត្រូវ បិទពង្រឹងដងខ្លួននាគ ក៏ដូចជាជើងទម្រឱ្យរឹងមាំដូចសភាពដើមវិញហើយ។ ក្រៅពីទីតាំងខាងលើនេះ អាជ្ញាធរជាតិអប្សរា កំពុងសិក្សានៅតាមចំណុចផ្សេងៗទៀតដើម្បីលើកគម្រោង ជួសជុលទៅអនាគត សំដៅធ្វើយ៉ាងណាអភិរក្ស ជួសជុលបុរាណវត្ថុនានាឱ្យល្អប្រសើរឡើងវិញ៕.
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


