ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអង្គារ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បាននិយាយថា ការរំលោភលើដែនអាកាស ដែលជាលើកដំបូង ដោយយន្តហោះចារកម្មយោធាចិន “ធ្វើអោយជប៉ុន មិនអាចទទួលយកបាន ព្រោះ នេះជាការរំលោភអធិបតេយ្យភាពយ៉ាងធ្ងន់ធ្ងរ។ ជប៉ុនប្រកាសនិងប្រើយន្តហោះ និងកោះហៅមន្ត្រីស្ថានទូតចិននៅទីក្រុងតូក្យូក្នុងការតវ៉ា។”មិនត្រឹមតែជាការរំលោភយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពរបស់ប្រទេសជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងគំរាមកំហែងដល់សន្តិសុខនៃប្រទេសជប៉ុនទាំងមូលផងដែរ”។
ក្រសួងការបរទេសជប៉ុន បានធ្វើការ កោះហៅឯកអគ្គរដ្ឋទូតស្តីទីចិន Shi Yong មកធ្វើការតវ៉ាយ៉ាងខ្លាំងចំពោះការរំលោភដែន អាកាស ហើយទាមទារឱ្យចិនចាត់វិធានការបង្ការ ដើម្បីជៀសវាងឧបទ្ទវហេតុបែបនេះ។
មន្ត្រីការពារជាតិជប៉ុន មានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីកិច្ចសហប្រតិបត្តិការយោធារវាងកងទ័ពអាកាសចិន និងរុស្ស៊ី ក៏ដូចជាសកម្មភាពអះអាងកាន់តែខ្លាំងឡើងរបស់ចិនជុំវិញដែន ទឹក និងដែនអាកាសរបស់ជប៉ុន។
ប្រទេសទាំងពីរជាប់ពាក់ព័ន្ធនឹងជម្លោះដ៏រ៉ាំរ៉ៃលើប្រជុំកោះ Senkaku ដែលគេស្គាល់ថា ជា ប្រជុំកោះ Diaoyu។
ចិនក៏ជាប់ពាក់ព័ន្ធក្នុងជម្លោះលើអធិប តេយ្យភាពនៅសមុទ្រចិនខាងត្បូង ដែលខ្លួនបានអះអាងកាន់តែខ្លាំងឡើងក្នុងការជំរុញការទាមទារពង្រីករបស់ខ្លួន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






