ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តួចផ្តើមបង្កើត «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមបណ្តោយព្រំដែន» ដែលមានគោលដៅពីរ គឺ កៀរគរថវិកាបន្ថែម និងផ្តល់ឱកាសឱ្យប្រជាពលរដ្ឋទូទាំងប្រទេសបានចូលរួមដោយផ្ទាល់ជាមួយរាជរដ្ឋាភិបាលក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនៅតាមបណ្តោយព្រំដែន ដោយផ្តោតការយកចិត្តទុកដាក់ពិសេសលើផ្លូវក្រវាត់ព្រំដែន៕
  • សម្តេចធិបតី ហ៊ុន ម៉ាណែត៖ កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២៤ ត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា ក្នុងវិស័យសេដ្ឋកិច្ចវិញ រាជរដ្ឋាភិបាលសម្រេចបានកំណើន ៥% ក្នុងឆ្នាំ២០២៣ និងត្រូវបានព្យាករថា នឹងកើនដល់ក្នុងរង្វង់ ៦% ក្នុងឆ្នាំ២០២៤នេះ ។ ចំណែកឯគម្រោងហេដ្ឋារចនាសម្ព័ន្ធនិងគមនាគមន៍ធំៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ កំពង់ផែពហុបំណងកំពត ត្រូវបានសាងសង់រួចរាល់ខណៈដែលគម្រោងធំៗមួយចំនួនទៀតកំពុងសាងសង់ដូចជា ព្រែកជីកហ្វូណនតេជោ ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងការពង្រីកសមត្ថភាពកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ ជាដើម។ សម្តេចធិបតី សង្កត់ធ្ងន់ថា សមិទ្ធផលទាំងនេះសបញ្ជាក់ថា រាជរដ្ឋាភិបាលដើរលើគន្លងដ៏វិជ្ជមាន។ សម្តេចធិបតី បានថ្លែងអំណរគុណចំពោះមន្ត្រី អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ដែលបានបំពេញភារកិច្ចបានយ៉ាងល្អ ដើម្បីបង្កលក្ខណៈងាយស្រួលដល់រាជរដ្ឋាភិបាល ក្នុងការសម្រេចបានសមិទ្ធផលធំធេងសម្រាប់ប្រទេសជាតិនិងប្រជាពលរដ្ឋ។ ទោះជាយ៉ាងនេះក្តី ប្រមុខរាជរដ្ឋាភិបាល បានគូសរំលេចថា យើងនៅមានកិច្ចការជាច្រើនទៀតដែលត្រូវបំពេញនាពេលខាងមុខ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនប្រទេសជាតិនិងប្រជាពលរដ្ឋ៕
  • សម្តេចធិបតី ណែនាំឲ្យរដ្ឋមន្ត្រី៣រូប រៀបចំកម្មវិធីដំណើរកំសាន្តទៅទិសឦសានដោយឥតគិតថ្លៃ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានណែនាំរដ្ឋមន្ត្រី៣រូប រៀបចំកម្មវិធីដំណើរកម្សាន្ត ដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋទៅកាន់ខេត្តទាំង ៤ នៅភូមិភាគភាគឦសាន នៅរៀងរាល់ចុងសប្តាហ៍ ចាប់ពីខែកញ្ញា រហូតដល់ខែធ្នូ ឆ្នាំ២០២៤។ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ។ បើតាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានបង្កើតគំនិតផ្តួចផ្តើមពីរទៀតដើម្បីជំរុញការអភិវឌ្ឍភូមិភាគឥសានោះគឺ ទី១ ប្រគល់ភារកិច្ចជូនឯកឧត្ត នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីនៃរដ្ឋលេខាធិកាដ្ឋានទទួលបន្ទុកកិច្ចការព្រំដែន និងឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងការរៀបចំ «កម្មវិធីកម្សាន្តទិសឥសានដោយឥតគិតថ្លៃ»ចាប់ពីខែកញ្ញារហូត ដល់ចុងឆ្នាំ ២០២៤។ ជាមួយគ្នានេះ សម្តេចធិបតី បានប្រគល់ភារកិច្ចជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកញ្ចប់លើកទឹកចិត្តជំរុញការវិនិយោគតំបន់ឥសានឱ្យបានចប់សព្វគ្រប់នៅចុងឆ្នាំ ២០២៤នេះ ដើម្បីចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ ២០២៥។ […]
  • គ.ជ.គ.ម. និង WFP ចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង WFP បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៅប្រទេសកម្ពុជា ឆ្នាំ ២០២៤-២០២៨ុំនៅទីស្តីការ គ.ជ.គ.ម.។ ពិធីចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀង ដើម្បីអនុវត្តផែនការយុទ្ធសាស្ត្រក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយនៅ កម្ពុជា ឆ្នាំ២០២៤-២០២៨ រវាងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៤ ក្រោមអធិបតីភាពឯកឧត្តម ហង្ស សាមឿន អនុប្រធានទី២ គណៈកម្មា ធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោកស្រី ឃ្លែរ ខូណាន់ (Claire Conan) តំណាងអង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា។ គោលបំណងនៃពិគ្រោះយោបល់បន្ថែមរវាងគណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និង អង្គការកម្មវិធីស្បៀងអាហារពិភពលោកប្រចាំកម្ពុជា រកភាពខ្លាំងនិងភាពខ្សោយតាមតំបន់ងាយរកគ្រោះដោយគ្រោះមហន្ត រាយនៅកម្ពុជា។ ទន្ទឹមនឹងនេះ ក្នុងការបន្តនូវគោលដៅ និងគោលដៅយុទ្ធសាស្ត្ររបស់ WFP ក៏ដូចជាគោលនយោបាយរបស់រដ្ឋាភិបាល ដែលផ្តល់អាទិភាពដល់សន្តិសុខស្បៀង និងអាហារូបត្ថម្ភជាបញ្ហាអភិវឌ្ឍន៍សំខាន់ WFP កំពុងរួមចំណែកដល់ ការអភិវឌ្ឍន៍ និងការពង្រឹងសមត្ថ ភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចបាននូវភាពអត់ឃ្លាន គ្មានការលើក កំពស់សមត្ថភាពគ្រោះ មហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីដោះស្រា យវិបត្តិ […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថានប្រាប់ពីគន្លឹះជោគជ័យដល់សិស្សនិស្សិតអាហារូបករណ៍ «ភាពស្មោះត្រង់ គឺជាគន្លឹះតែមួយគត់ ដែលនាំឱ្យរដ្ឋមន្រ្តីក្រសួងបរិស្ថានទទួលបានភាពជោគជ័យទាំងក្នុងអាជីពការងារ និងជីវិតគ្រួសារ» សារលើកទឹកចិត្តពេញដោយបទពិសោធន៍ជីវិតរបស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានផ្ញើជូនដោយចំពោះសិស្សនិស្សិតអាហារូបករណ៍ចំនួន ៦៦រូប ដែលបានចូលជួបសម្តែងការគួរសម និងសុំមតិណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្តមរដ្ឋមន្រ្តី នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន។ ជាមួយនឹងពាក្យគន្លឹះ រួមនឹងការណែនាំនូវបទពិសោធន៍ជាក់ ស្តែងក្នុងការសិក្សា នៅក្រៅប្រទេសរបស់ឯកឧត្តមរដ្ឋមន្រ្តី សិស្សនិស្សិតបានប្តេជ្ញាចិត្តយ៉ាងមុតមាំ នឹងនាំមកនូវលទ្ធផលជោគជ័យនៃការសិក្សាមកជូនប្រទេសកម្ពុជាវិញ ទន្ទឹមនឹងនេះដែរ និស្សិតអាហារូបករណ៍នឹងរួមចំណែកផ្សព្វផ្សាយអំពីប្រទេសកម្ពុជាឱ្យបរទេសបានដឹង បានស្គាល់ តាមរយៈភាពភាពស្អាត ភាពបៃតង ដែលក្រសួងបរិស្ថានបានកំពុងអនុវត្តយ៉ាងសកម្ម ស្របតាមយុទ្ធសាស្រ្តចបញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧។ សូមជម្រាបជូនថា និស្សិតអាហារូបករណ៍ចំនួន ៦៦រូប (ស្រី១៤រូប) ជានិស្សិតអាហារូប ករណ៍ Erasmus+ AFD ប្រទេសបារាំង JDS ប្រទេសជប៉ុន និស្សិតអាហារូបករណ៍ប្រទេសកូរ៉េ ប្រទេសចិន និង និស្សិតអាហារូបករណ៍ប្រទេសហុងគ្រី។
  • នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Barry Desker នៃមហាវិទ្យាល័យសិក្សាអន្តរជាតិ S. Rajaratnam នៃសាកលវិទ្យាល័យ Nanyang Technological University ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានធ្វើកិច្ចសន្ទនា និងផ្លាស់ប្តូរទស្សនៈអំពីបញ្ហានានា ពាក់ព័ន្ធនឹងកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ានប្រកបដោយបរិយាប័្នន ជាដើម។
  • អគ្គលេខាធិការអាស៊ាន អញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោបាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ឆ្នាំ២០២៤ នៅព្រឹកថ្ងៃសុក្រ ៤ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីបើកកិច្ចពិភាក្សាគោលនយោ បាយយុទ្ធសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ឆ្នាំ២០២៤ ។ SPDDM គឺជាព្រឹត្តិការណ៍យុទ្ធសាស្ត្រប្រចាំឆ្នាំ នៃវិស័យគ្រប់គ្រងគ្រោះមហន្តរាយ ដែលរៀបចំដោយប្រទេសសិង្ហបុរីចាប់តាំងពីឆ្នាំ២០១៥ មក ហើយសហការរៀបចំដោយកងកម្លាំងការពារស៊ីវិលសិង្ហបុរី (SCDF) លេខាធិការដ្ឋានអាស៊ាន និងមជ្ឈមណ្ឌលសម្របសម្រួលអាស៊ាន សម្រាប់ជំនួយមនុស្សធម៌ស្តីពីការគ្រប់គ្រងគ្រោះមហន្ត រាយ (AHA Centre)។ SPDDM ឆ្នាំ២០២៤ បានធ្វើការផ្លាស់ប្តូរទស្សនៈ និងបានពិភាក្សាលម្អិតលើគំនិតសំឡឹងមើលទៅមុខ សម្រាប់យុទ្ធសាស្ត្រប្រកបដោយភាពច្នៃប្រឌិត និងដំណោះ ស្រាយគ្រោះមហន្តរាយដឹកនាំដោយសហគមន៍ ដែលចាក់គ្រឹះនៅក្នុងគោលការណ៍យកប្រជាជនជាស្នូល និងផ្តោតលើប្រជាជន ដើម្បីពង្រឹងបរិយាប័្នន និងបង្កើតភាពធន់នៅក្នុងតំបន់ តាមរយៈវិធីសាស្ត្រដែលមានផ្នែកពាក់ព័ន្ធជាច្រើន។
  • បុគ្គលស្វ័យនិយោជន៍ អាជីវករតាមកញ្ច្រែងល្អី និងរបរតូចតាចថ្លែងអំណរគុណរាជរដ្ឋាភិបាលដែលផ្តល់ការថែទាំសុខភាពដែលជារឿងប្រវត្តិសាស្ត្រនៅកម្ពុជា ភ្នំពេញ៖ ប្រជាពលរដ្ឋដែលកំពុងប្រកបរបរ និងមានចំណូលផ្ទាល់ខ្លួន ឬហៅថា បុគ្គលស្វ័យនិយោជន៍ បានសម្ដែងក្ដីរីករាយយ៉ាងខ្លាំង ដោយពួកគាត់បានចាត់ទុកថា វាជាប្រវត្តិសាស្រ្តថ្មីមួយទៀតសម្រាប់កម្ពុជាដែលបានផ្ដល់ប័ណ្ណប.ស.ស. សម្រាប់អាជីវករតាមកញ្ច្រែងល្អី និងអ្នកមានមុខរបរតូចតាចផង ខណៈពួកគាត់បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានផ្ដល់ការគាំពារសុខភាពពួកគាត់។ បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចប្រកាសដាក់ឱ្យអនុវត្តនូវគម្រោងសាកល្បងរបបថែទាំសុខភាពសម្រាប់បុគ្គលស្វ័យនិយោជន៍តាមរបបភាគទានដោយស្ម័គ្រចិត្ត គេសង្កេតឃើញថា បុគ្គលស្វ័យនិយោជន៍មានការសប្បាយរីករាយយ៉ាងខ្លាំង និងនាំគ្នាសម្រុកមកស្នើសុំធ្វើប័ណ្ណសមាជិក ប.ស.ស. ដើម្បីមានឱកាសទទួលបានការគាំពារសុខភាព និងប្រាក់បំណាច់មាតុភាពដូចជាមន្រ្តីរាជការដែរ។ អ្នកស្រី លៀង លីនដា ជាអាជីវករលក់ដូរនៅសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ក៏ដូចជាអាជីវករជាច្រើនទៀតក្នុងរាជធានីភ្នំពេញបានបង្ហាញអារម្មណ៍ពិតថា ពួកគាត់ពិតជាសប្បាយរីករាយខ្លាំងណាស់ ព្រោះមិនធ្លាប់នឹកស្មានថា ត្រឹមជាពលរដ្ឋអាជីវករធម្មតាមានមុខរបរតិចតួចនៅផ្ទះ ក៏អាចទទួលបានសិទ្ធិក្នុងការស្នើសុំប័ណ្ណសមាជិក ប.ស.ស.បានដែរ។ អ្នកស្រីបន្តថា ប័ណ្ណ ប.ស.ស.ពិតជាសំខាន់ណាស់សម្រាប់អ្នកស្រី ព្រោះវាអាចជួយសម្រាលលើបន្ទុកចំណាយបានច្រើន ណាស់នៅពេលអ្នកស្រីឈឺទៅពេទ្យ។ ពិសេសពេលសម្រាលកូនមិនអស់ថ្លៃ ហើយថែមទាំងបានប្រាក់ឧបត្ថម្ភពី ប.ស.ស. ទៀត ដោយអ្នកស្រីបានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលដែលបានយកចិត្តទុកដាក់ចំពោះពួកគាត់។ អ្នកស្រី លីនដា បញ្ជាក់ថា៖«ពេលយើងទៅពិនិត្យសុខភាព ឬក៏ទៅព្យាបាល គឺយើងមិនចាំបាច់ចំណាយលុយផ្ទាល់ខ្លួនទេ ព្រោះយើងជាសមាជិកប.ស.ស។ កន្លងមក ខ្ញុំគិតថា ខ្ញុំគ្មានឱកាសទទួលបានប័ណ្ណ ប.ស.ស. នោះទេ ដោយសារយើងមិនមែនជាបុគ្គលិកក្រុមហ៊ុន តែពេលនេះខ្ញុំមិនមានការព្រួយបារម្ភទៀតទេ ព្រោះប.ស.ស. អាចជួយសម្រាលបន្ទុកគ្រួសារខ្ញុំបានច្រើន»។ […]
  • ក្នុងឱកាសអញ្ជើញទៅចូលរួមកិច្ចពិភាក្សាគោលនយោបាយយុទ្ធាសាស្ត្រអាស៊ាន ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយ (SPDDM) ឆ្នាំ២០២៤ នៅល្ងាចថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសសិង្ហបុរី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ Kishore Mahbubani ពីវិទ្យាស្ថានស្រាវជ្រាវអាស៊ី នៃសាកលវិទ្យាល័យជាតិសិង្ហបុរី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីបញ្ហានានាពាក់ព័ន្ធអាស៊ាន ព្រមទាំងបានផ្លាស់ប្តូរទស្សនៈស្តីពីការវិវត្តន៍ចុងក្រោយនៅក្នុងតំបន់ និងពិភពលោក។
  • សម្តេចតេជោ៖ រាជរដ្ឋាភិបាលអាណត្តិថ្មី ដឹកនាំប្រកបដោយភាពស្វាហាប់ និងរក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណា សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា នៅរសៀលថ្ងៃទី២២ ខែសីហានេះ បានបង្ហោះសារមួយ ដោយបានកោតសរសើរជំនាន់ថ្មី ដែលបានដឹកនាំប្រទេសជាតិ ដោយស្វាហាប់ និងការទទួលខុសត្រូវ។ ជំនាន់ថ្មី បានដឹកនាំប្រទេសរក្សាបាននូវ ១. រក្សាបានសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខសណ្តាប់សង្គម។ ២. រក្សាបានស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់បានអតិផរណារក្សាបានកម្លាំងទិញនៃប្រាក់រៀល។ ៣. រក្សាបាននូវកំណើនសេដ្ឋកិច្ច ទោះបីសេដ្ឋកិច្ចតំបន់ និងសកលលោកជួបការលំបាកក៏ដោយ និងទី៤. ប្រាក់ ចំណូលជាតិរក្សាបានល្អ ពិសេសសាច់ប្រាក់នៅរតនាគារជាតិ សម្រាប់ចំណាយចរន្តមិនមានការថយចុះទេ បើទោះជាការចំណាយកើនឡើង ដោយការដំឡើងបៀវត្សរ៍ចំណាយលើការជួយប្រជាជនក៏ដោយ។ ការលើកឡើងរបស់សម្តេចតេជោ នាពេលនេះ គឺចំពេលខួបមួយឆ្នាំនៃថ្ងៃជំនាន់ថ្មីចាប់ផ្តើមកាច់ចង្កូតនាវាកម្ពុជា ជាមួយការចាកចេញរបស់ U.90 U.80 និង U.70 សំដៅដល់អ្នកមាន អាយុជាង៨០ ជាង៧០ និងជិត៧០ឆ្នាំ។ ជំនាន់ថ្មីបានដឹកនាំដោយស្វាហាប់ និងការទទួលខុសត្រូវខ្ពស់។ សម្តេចតេជោ បានលើកឡើងថា «បទពិសោធន៍របស់ខ្ញុំ សាច់ ប្រាក់សម្រាប់បើកបៀវត្សរ៍ និងចំណាយចរន្តផ្សេងទៀត វាសំខាន់ណាស់សម្រាប់រដ្ឋាភិបាលប្រទេសមួយ។ ខ្ញុំនិងថ្នាក់ដឹក នាំផ្សេងទៀតចាកចេញដោយបន្សល់ទុកឲ្យជំនាន់ថ្មី […]
  • ប្រជាពលរដ្ឋខេត្តពោធិ៍ទទួលបានប្រព័ន្ធធារាសាស្ត្រ ដែលអាចបង្កបង្កើនផលស្រូវជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ តាមរយៈគោលនយោ បាយប្រព័ន្ធធារាសាស្ត្ររបស់រដ្ឋាភិបាល បានផ្តល់ឱកាសដល់ខេត្តពោធិ៍សាត់ អាចផលិតទិន្នផលស្រូវជាង ៧០ម៉ឺនតោន ក្នុង ១ ឆ្នាំ ខណៈតំបន់ខ្លះកសិករអាចធ្វើស្រែចំនួន៣ដង។ ការបញ្ជាក់នេះធ្វើឡើងនៅក្នុងកិច្ចសម្ភាសន៏ជាមួយអ្នកសារពត៌មានចម្រុះស្ថាប័ន ដឹកនាំដោយក្លឹបអ្នកកាសែតកម្ពុជានាពេលកន្លង ទៅ ។ ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើលឡើងថា «ក្រោមដំបូលសុខសន្តិភាព ស្ថេរភាពនយោបាយពេញ លេញ និងគោលនយោបាយប្រព័ន្ធធារាសាស្ត្ររបស់រាជរដ្ឋាភិបា ល បានប្រែក្លាយខេត្តពោធិ៍ សាត់ ទៅជាខេត្តដែលអាចបង្កនង្កើនផលស្រូវប្រមាណជាង ៧០ម៉ឺនតោន ក្នុង១ឆ្នាំ ហើយជាង ៤០ម៉ឺនតោន ត្រូវបាននាំចេញទៅក្រៅស្រុក ខណៈនៅតំបន់ខ្លះនៃខេត្តពោធិ៍សាត់ ប្រជាកសិករអាចធ្វើស្រូវបាន ៣ដង នៅក្នុង ១ឆ្នាំ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានបន្ថែមថា កាល ពីមុនគ្រាដែលមិនទាន់មានប្រឡាយដំណាក់អំពិល គឺការបង្កបង្កើនផលស្រូវរបស់ប្រជាពលរដ្ឋជួបការលំបាក ហើយនៅក្នុង១ឆ្នាំ អាចធ្វើស្រូវបានតែម្តងប៉ុណ្ណោះ។ ប៉ុន្តែ ក្រោមការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ប្រឡាយដំណាក់អំពិលនេះបានស្ថាបនារួច ដែលមានប្រវែង២១គីឡូម៉ែត្រ មានជម្រៅ៣ ម៉ែត្រ បាត១៤ម៉ែត្រ […]
  • USAID និងUS-CDC របស់អាមេរិក បញ្ជាក់ជំហរជួយកម្ពុជា ក្នុងការធ្វើឲ្យសម្រេចបានក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) បានបញ្ជាក់ជំហរគាំទ្រជួយកម្ពុជា ក្នុងការធ្វើឲ្យសម្រេចបានក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា។ .ក្នុងជំនួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីម្សិលម៉ិញ ឯកឧត្តម Brad Wenstrup សភាតំណាងរាស្រ្តនៃរដ្ឋអូហៃយ៉ូ សហរដ្ឋអាមេរិក និងគណៈប្រតិភូសភាសហរដ្ឋអាមេរិក បានសម្តែងភាពរីករាយចំពោះសមិទ្ធផលដែលបានកើតឡើងក្រោមកិច្ចសហប្រតិបត្តិការកម្ពុជា-សហរដ្ឋអាមេរិក។ ភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺឆ្លងសហរដ្ឋអាមេរិក (US-CDC) ដែលបានបញ្ជាក់ជំហរបន្តគាំទ្ររួមចំណែកជាមួយ នឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ដើម្បីរួមចំណែកឈានទៅសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល នាឆ្នាំ២០៣៥។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការខិតខំរវាងសុខាភិបាលនៃប្រទេសទាំងពីរលើការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ការពង្រឹងសមត្ថភាពលើការទប់ស្កាត់ ស្វែងរក និងឆ្លើយតបនឹងការគំរាមកំហែងសុខភាពសាធារណៈពិភពលោក និងបានស្នើជំនួយគាំទ្រពង្រឹងសមត្ថភាពមន្ទីរពិសោធន៍ និងផ្នែករូបភាពវេជ្ជសាស្ត្របន្ថែមទៀតសម្រាប់កម្ពុជា នៅតាមមន្ទីរពេទ្យរាជធានី ខេត្ត និងផ្នែកសង្គ្រោះបន្ទាន់ ដែលនេះជាផែនការអាទិភាពសុខាភិបាល ក្នុងការពង្រឹងគុណភាពសេវាសុខាភិបាល ទូទាំងប្រទេស។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍអន្តរជាតិ USAID និងមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺ (US-CDC) បានសហការចូលរួមគាំទ្រក្រសួងសុខាភិបាល និងរួមចំណែកលើកកំពស់សុខភាពមាតា កុមារ និងទារក […]
  • ចិនត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមជាមួយរុស្ស៊ីសម្រាប់កិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរីកចម្រើន នាយករដ្ឋមន្ត្រីចិន លោក Li Qiang បានប្រាប់ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ថា ចិនមានឆន្ទៈក្នុងការធ្វើការជាមួយរុស្ស៊ីដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ដែលកំពុងរីកចម្រើន។ លោក Li Qiang បានបន្ថែមថា ចិនមានឆន្ទៈក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី នៅក្នុងវិស័យវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សាហកម្ម ក៏ដូចជាវប្បធម៌ ទេសចរណ៍ ការអប់រំ និងការផ្លាស់ប្តូរយុវជន។ ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចដើម្បីគូសបញ្ជាក់បន្ថែមអំពីតួនាទីនៃការច្នៃប្រឌិតវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងឧស្សា ហកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយរុស្ស៊ី ដើម្បីជំរុញចំណុចកំណើនសេដ្ឋកិច្ចថ្មីឥតឈប់ឈរ។ ប្រមុខរដ្ឋទាំងពីរបានជួបប្រជុំគ្នាពីរដងក្នុងឆ្នាំនេះ ដោយបានគូរប្លង់មេថ្មី និងចាក់បញ្ចូលសន្ទុះខ្លាំង ក្នុងការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិ បត្តិការទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ជាពិសេសនៅក្នុងចំណុចប្រសព្វប្រវត្តិសាស្ត្រនៃខួបលើកទី ៧៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងចិន និងរុស្ស៊ី។ ការអភិវឌ្ឍប្រកបដោយស្ថិរភាពនៃទំនាក់ទំនងចិន-រុស្ស៊ីមិនត្រឹមតែបម្រើផលប្រយោជន៍ជាមូលដ្ឋាននៃប្រទេសទាំងពីរ និងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោកផងដែរ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អាស៊ាន និងចិន ពិភាក្សារិះរកកិច្ចសហការ ដែលអាចធ្វើទៅបាន នៅក្នុងការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញវត្ថុអាកាសធាតុ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណ រដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោក Liu Zhenmin ប្រេសិតពិសេសទទួលបន្ទុកការបម្រែបម្រួលអាកាសធាតុរបស់ប្រទេសចិន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសារៈសំខាន់នៃការបម្រែបម្រួលអាកាសធាតុ ក៏ដូចជា សមិទ្ធផល និងអាទិភាពសំខាន់ៗ ដើម្បីពង្រឹងការអនុវត្តយុទ្ធសាស្ត្រសហប្រតិបត្តិការ និងផែនការសកម្មភាពបរិស្ថានអាស៊ាន-ចិន ឆ្នាំ២០២១ ដល់ ២០២៥។ ភាគីទាំងពីរក៏បានរិះរកកិច្ចសហការដែលអាចធ្វើទៅបានរវាងអាស៊ាន និងចិន នៅក្នុងការផ្ទេរបច្ចេកវិទ្យា និងហិរញ្ញវត្ថុអាកាសធាតុ សំដៅជំរុញសកម្មភាពអាកាសធាតុនៅក្នុងតំបន់ទៅដល់កម្រិតថ្មី។
  • អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយលោក ជំទាវ Gina A. Jamoralin ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី នៅព្រឹកថ្ងៃព្រហស្បតិ៍ ៣ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២៤ នៅ លេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយលោកជំទាវ Gina A. Jamoralin ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំសាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណ ចំពោះការប្តេជ្ញាចិត្ត និងការចូលរួមចំណែកជាយូរលង់មកហើយរបស់ហ្វីលីពីន ចំពោះកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន រួមទាំង ការចូល រួមយ៉ាងសកម្មរបស់ហ្វីលីពីន ក្នុងការតាក់តែងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ និងផែនការយុទ្ធសាស្ត្រទាំង ៤។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងការកសាងសហគមន៍អាស៊ាន ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនសម្រាប់ប្រជាជននៅទូទាំងតំបន់ និងពិភពលោក៕

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)