ថ្ងៃ អាទិត្យ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ លោកជំទាវ Delia Domingo Albert អតីតរដ្ឋមន្ត្រីកាបរទេសនៃសាធារណរដ្ឋហ្វីលីពីន ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Delia Domingo Albert អតីតរដ្ឋមន្ត្រីកាបរទេសនៃសាធារណរដ្ឋហ្វីលីពីនរសៀលថ្ងៃអង្គារ ១ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសំដែងនូវអំណរគុណចំពោះការចូលរួមចំណែករបស់លោកជំទាវ ក្នុងការជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ជាពិសេស ពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការផ្តល់អំណាចដល់ស្ត្រី។ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកំពុងបន្ត ស្តីពីកិច្ចការទាំងនេះ ដើម្បីសម្រេចបានចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និងចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥ ដែលកំពុងត្រូវបានតាក់តែង។
  • អគ្គលេខាធិការអាស៊ាន ទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Lilla Karsay ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំអាស៊ាន នៅរសៀលថ្ងៃអង្គារ ១ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ នៅ លេខាធិ ការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូ ណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ Lilla Karsay ឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំអាស៊ាន។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាដោយត្រង់ទៅត្រង់មកអំពីការធ្វើជាប្រធានក្រុមប្រឹក្សាសហភាពអឺរ៉ុបរបស់ប្រទេសហុងគ្រី ព្រមទាំងបានផ្លាស់ប្តូរទស្សនៈរកវិធីដើម្បីពង្រឹងទំនាក់ទំនងអាស៊ាន-ហុងគ្រី ក៏ដូចជា ជំរុញទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុបផងដែរ។
  • រដ្ឋមន្ត្រីសុខាភិបាល ផ្តល់អនុសាសន៍ឲ្យមន្រ្តីសុខាភិបាលទាំងអស់ បន្តពង្រឹងសាមគ្គីភាព ការតម្កល់ខ្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ខេត្តប៉ៃលិន៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខា ភិបាល និងប្រតិភូ បានបន្តធ្វើដំណើរចុះពិនិត្យសេវាសាធារណៈ សួរសុខទុក្ខបុគ្គលិកសុខាភិបាល និងប្រជាពល រដ្ឋ នៅមណ្ឌលសុខភាពអូរច្រា ខេត្តប៉ៃលិន។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានសំដែងការកោតសរសើរ ជូនចំពោះមន្រ្តីសុខាភិបា ល រួមទាំងអាជ្ញាធរ ដែលបានខិតខំប្រឹងប្រែងបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវ និងដោយការយកចិត្តទុកដាក់។ ក្នុងដំណើរចុះពិនិត្យនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យស្ត្រីទើបសម្រាលកូនរួច សូមបំបៅកូនដោយទឹកដោះដំបូងរបស់ម្តាយ ដើម្បីចាប់ផ្តើមនូវការលូតលាស់ដ៏ល្អបំផុតក្នុងដំណាក់កាលដំបូង និងបង្កើនភាពស៊ាំដល់កុមារតូច។ ក្នុងការចុះពិនិត្យនេះដែរ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី បានផ្តល់អនុសាសន៍សំខាន់ៗ ដល់មន្រ្តីសុខាភិបាលទាំងអស់ សូមបង្កើនការខិតខំបន្ថែមទៀត ពិសេសគឺការពង្រឹង សាមគ្គីភាព ការតម្កល់ខ្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបន្តចូលរួមរៀនសូត្រ ចូលរួមវគ្គបណ្តុះបណ្តាលតាមគ្រប់រូបភាព ដោយធានាបានសមត្ថភាពបម្រើសេវាពិនិត្យថែទាំសុខភាពជូនប្រជាពលរដ្ឋ ប្រកបដោយគុណភាព ប្រសិទ្ធភាព សុវត្ថិភាព និងសមធម៌៕ អ៊ូងសុភារុន
  • ឯកឧត្តមបណ្ឌិត កៅ គឹមហួនបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបូស្នី និងហឺសេហ្គោវីណា ប្រចាំទីក្រុងហ្សាការតា ឯកឧត្តម Armin Limo ឯកអគ្គរដ្ឋទូតទើបតែងតាំងនៃប្រទេសបូស្នី និងហឺសេហ្គោវីណា (Bosnia and Herzegovina) ប្រចាំអាស៊ាន បានជូនសារតាំងដល់ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាននៅរសៀលថ្ងៃអង្គារ ១ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤.នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ និងអបអរសាទរឯកអគ្គរដ្ឋទូត សម្រាប់ការចាប់ផ្តើមតួនាទីរបស់លោក។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ជាថ្មីនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ក្នុងការធ្វើការយ៉ាងជិតស្និទ្ធជាមួយឯកអគ្គរដ្ឋទូត ព្រមទាំងស្ថានទូតបូស្នី និងហឺសេហ្គោវីណា ប្រចាំទីក្រុងហ្សាការតា។ ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរបស់ប្រទេសបូស្នី និងហឺសេហ្គោវីណា ក្នុងការពង្រឹងទំនាក់ទំនងជាមួយអាស៊ាន ដោយផ្អែកលើការតែងតាំងឯកអគ្គរដ្ឋទូតរបស់ខ្លួនប្រចាំអាស៊ាន តាំងពីឆ្នាំ២០២០ ព្រមទាំងការតំណាងផ្នែកការទូតរបស់ខ្លួននៅក្នុងតំបន់។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានយកឱកាសដើម្បីលើក ទឹកចិត្តឱ្យឯកឧត្តម Limo ចូលរួមជាមួយសហគមន៍ការទូតនៅទីក្រុងហ្សាការតា ជាពិសេស ជាមួយស្ថានបេសកកម្មអចិន្ត្រៃយ៍នៃប្រទេសសមាជិកអាស៊ានប្រចាំអាស៊ាន។ ភាគីទាំងពីរបានកត់សម្គាល់ពីសារៈសំខាន់នៃការស្វែងរកកិច្ចសហប្រតិបត្តិការបន្ថែម តាមរយៈការចូលរួមរបស់វិស័យឯកជន […]
  • ក្រុមហ៊ុនវិនិយោគធំៗចំនួន១២ បង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា ក្រុមហ៊ុនវិនិយោគធំៗ ចំនួន១២ បង្ហាញចំណាប់អារម្មណ៏វិនិយោគ លើវិស័យសក្តានុពលនៅកម្ពុជាលើវិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម ហិរញ្ញវត្ថុ និងវិស័យផ្សេងៗមួយចំនួនទៀត។ ការបង្ហាញការចាប់អារម្មណ៏នេះធ្វើឡើងនៅក្នុង ជំនួបសំដែងការគួរសមជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី ២០ ខែសីហា ២០២៤។ ក្នុងឱកាសនៃជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក Zhao Yudong ប្រធានក្រុមហ៊ុន Everbright Group Everbright Sunshine Asset Management Co.,Ltd និងជាតំណាងគណៈប្រតិភូក្រុមហ៊ុនវិនិយោគសម្ដែងនូវការពេញចិត្ត និងការកោតសរសើរ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវគោលនយោបាយ និងវិធានការថ្មីប្រកបដោយភាពជាក់ស្ដែងនិយម ក្នុងការលើកទឹកចិត្តដល់វិនិយោគិន និងការធានានូវបរិស្ថានល្អប្រសើរសម្រាប់ការវិនិយោគនៅកម្ពុជា។ លោក Zhao Yudong ក៏បានគោរពជម្រាបជូនសម្ដេចធិបតីថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមហ៊ុនវិនិយោគ ទាំង១២ក្រុមហ៊ុននៅកម្ពុជានាឱកាសនេះ គឺក្នុងគោលបំណងស្វែងរកឱកាសវិនិយោគលើវិស័យសក្ដានុពលនានា ដូចជា វិស័យថាមពលស្អាត និងបរិស្ថាន សុខាភិបាល កសិកម្ម ឧស្សាហកម្ម […]
  • ឯកឧត្តម ឈាង រ៉ា បន្តជួបសំណេះសំណាល និងផ្តល់អនុសាស ន៍ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល ខេត្តប៉ៃលិន ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល សួរសុខទុក្ខ ព្រម ទាំងផ្តល់អនុសាសន៍ ដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកសុខាភិបាល នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តប៉ៃលិន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិ បាល កោតសរសើរថ្នាក់ដឹកនាំ រួមទាំងបុគ្គលិកសុខាភិបាលទាំងអស់ ទាំងអជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដែលបានចូលរួមយ៉ាងសកម្មជាគំរូវីរភាព ប្រយុទ្ធប្រឆាំងនឹងជំងឺកាចសាហាវកូវីដ-១៩ កន្លងមក។ ឯកឧត្តមសាស្ត្រាចារ្យ ជំរុញអោយរក្សាបាន និងធ្វើអោយបានកាន់តែប្រសើរ ជាប់ជាប្រចាំនូវអាកប្បកិរិយា- ឥរិយាបទល្អ ស្រលាញ់រាប់អាន-សាមគ្គីភាព ប្រកបដោយវិជ្ជមានភាពខ្ពស់ នៃការគិត ទាំងក្នុងពេលបំពេញការងារ ក៏ដូចជាពេលប្រាស្រ័យទាក់ទងក្នុងសហគមន៍-ក្រុមគ្រួសារ ដែលនេះជាកត្តាឈ្នះ និងជោគជ័យមួយ មិនអាចខ្វះបាន និងជាចំនុចចាប់ផ្តើមចាំបាច់បំផុតសម្រាប់គ្រប់អ្នកដឹកនាំវិស័យសុខាភិបា ល។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា បានផ្តល់អនុសាសន៍ដល់បុគ្គលិកសុខាភិបាលទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់បង្កើនសមត្ថភាពជំនាញ និងបន្តបណ្តុះបណ្តាលជានិរន្តន៍ ក្នុងការពិនិត្យល្អិតល្អន់ មុនការផ្តល់រោគវិនិច្ឆ័យជំងឺ និងជជែករួមគ្នាសម្រេចរោគវិនិច្ឆ័យ និងវិធីសាស្ត្រព្យាបាល ដោយត្រូវតែនាំយកការពន្យល់ច្បាស់លាស់ ជាដំណាក់កាលៗ ជូនដល់អ្នកជំងឺ-ក្រុមគ្រួសារ ជាចាំបាច់។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី […]
  • ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ កោតសរសើរការរីកចម្រើនរបស់កម្ពុជា ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹកនាំរបស់សម្ដេចធិបតី។ ក្នុងឱកាសនៃជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែសីហា នៅវិមានសន្តិភាព ឯកឧត្តម Jang Yun Gon ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានរំឮកពីទំនាក់ទំនងដ៏យូរអង្វែងរវាងសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ និងព្រះរាជាណា ចក្រកម្ពុជា ដែលបានពូនជ្រុំដោយឯកឧត្តម គីម អ៊ីលស៊ុង និង សម្ដេចព្រះបរមរតកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ។ ដោយឆ្នាំនេះ គឺជាខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានប្តេជ្ញាចិត្តក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័ស និងសមិទ្ធផលជាច្រើនរបស់កម្ពុជា រួមទាំងការរក្សាបាននូវសុខសន្ដិភាព និងស្ថិរភាព ក្រោមការដឹក នាំរបស់សម្ដេចធិបតី។ សម្ដេចធិបតី បានអរគុណ និងវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ក្នុងការរក្សាទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ព្រម ទាំងបានលើកទឹកចិត្តឯកឧត្តម ឯកអគ្គរដ្ឋទូត ឱ្យបន្តធ្វើការងារជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ជាពិសេសក្រសួងការបរទេស […]
  • អគ្គលេខាធិការអាស៊ាន អញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំមូលធនមនុស្សជាសកលឆ្នាំ២០២៤ របស់សមាគមវិជ្ជាជីវៈឥណ្ឌូណេស៊ីសកល នៅព្រឹកថ្ងៃអង្គារ ១ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២០ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង ហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញផ្តល់សន្ទរកថាគន្លឹះ នៅក្នុងកម្មវិធីបើកនៃកិច្ចប្រជុំមូលធនមនុស្សជាសកលឆ្នាំ២០២៤ របស់សមាគមវិជ្ជាជីវៈឥណ្ឌូណេស៊ីសកល។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានសង្កត់ធ្ងន់ពីការប្តេជ្ញាចិត្តរបស់អាស៊ាន ក្នុងការអភិវឌ្ឍមូលធនមនុស្ស ដើម្បីប្រើប្រាស់សម្រាប់សក្តានុពលរបស់តំបន់ ជំរុញការតភ្ជាប់ និងលើកកម្ពស់ភាពធន់។ ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមដោយផ្ទាល់ និងតាមអនឡាញ ពីសំណាក់មេដឹកនាំធុរកិច្ច តំណាងជាន់ខ្ពស់របស់រដ្ឋាភិបាល តួអង្គសង្គមស៊ីវិល និងមន្ត្រីវិជ្ជាជីវៈវ័យក្មេងលំដាប់កំពូលៗ មកពីអាស៊ាន និងប្រទេស G20។
  • ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចុះអនុស្សរណៈជាមួយសមាគមសិល្បករខ្មែរដើម្បីជំរុញការផ្សព្វផ្សាយស្តីពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឱ្យកាន់តែទូលំទូលាយ (ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃចន្ទ ទី១៩ ខែសីហា ឆ្នាំ២០២៤នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមសិល្បករខ្មែរ ស្តីពី “កិច្ចសហប្រតិបត្តិការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពីវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈនេះ ចុះហត្ថលេខាដោយ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន គិតម៉េង ជាប្រធានសមាគមសិល្បករខ្មែរ។ អនុស្សរណៈដែលមានរយៈពេល៤ឆ្នាំនេះ មានគោលបំណងដើម្បីជំរុញការផ្សព្វផ្សាយដល់សាធារណជន និងការបញ្ជ្រាបការយល់ដឹងដល់សាធារណជនលើវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ព័ត៌មានទីផ្សារការងារ ព័ត៌មានស្តីពីទេសន្តរប្រវេសន៍ការងារ ការហាមឃាត់ការប្រើប្រាស់ពលកម្មកុមារ កម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងបេឡាជាតិសន្តិសុខសង្គម។ ឯកឧត្តម ហេង សួរ ជឿជាក់ថា អនុស្សរណៈដែលភាគីទាំងពីរចុះហត្ថលេខានាពេលនេះ នឹងជួយជំរុញឱ្យមានការផ្សព្វផ្សាយកាន់តែផុសផុលលើកម្មវិធីគោលនយោបាយ និងយុទ្ធសាស្ត្ររបស់ក្រសួងបន្ថែមទៀតតាមរយៈសមាគមសិល្បករខ្មែរដ៏មានប្រជាប្រិយភាព និងឥទ្ធិពលក្នុងសង្គម។ លើសពីនេះ អនុស្សរណៈ ក៏នឹងផ្តល់ឱកាសដល់ក្រុមគ្រួសាររបស់សិល្បករដើម្បីទទួលបានការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃ និងដើម្បីជួយពង្រឹងជីវភាពនៃក្រុមគ្រួសារសិល្បករបន្ថែមទៀតផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសុំឱ្យសិល្បករជួយផ្សព្វផ្សាយពីគោលនយោបាយ […]
  • រដ្ឋមន្រ្តីក្រសួងសុខាភិបាល លើកទឹកចិត្តមន្ទីរសុខាភិបា លកោះកុង បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួង សុខាភិបាល បានលើកទឹកចិត្តមន្ទីរសុខាភិបាលកោះកុង បន្តពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសអញ្ជើញចុះពិនិត្យការគ្រប់គ្រង និងផ្តល់សេវាសុខភាពសាធារណៈ នៅមន្ទីរពេទ្យខេត្តកោះកុង កាលពីម្សិលម៉ិញ។ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិ បាល បានដឹកនាំប្រតិភូជាន់ខ្ពស់ និងក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល ចុះធ្វើអភិបាលកិច្ចការផ្តល់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្តកោះ កុង ដោយមានការអញ្ជើញចូលរួមពី លោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល និងសហការី នៃរដ្ឋបាលខេត្តកោះកុង។ នាឱកាសនោះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួង សុខាភិបាល បានមានប្រសាសន៍ថា «អភិបាលកិច្ចល្អក្នុងការផ្តល់សេវាសុខភាពសាធារណៈ គឺជាចលករដ៏សំខាន់ និងចាំបាច់ដែលថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ជាអាទិភាពបំផុត»។ ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលត្រូវកិច្ចការនេះឱ្យបានជាប្រចាំ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការផ្តល់សេវាឱ្យកាន់តែប្រសើរឡើង។ ក្នុងការប្រតិបត្តិការងារផ្តល់សេវាសុខាភិបាលនៅមន្ទីរពេទ្យខេត្តកោះកុង ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ដែលមន្ទីរពេទ្យមានសកម្មភាពមមាញឹកក្នុងការផ្តល់សេវាសុខភាពជូនប្រពលរដ្ឋ និងទទួលបានការពេញចិត្តពីអ្នកទទួលសេវានិងក្រុមគ្រួសារអ្នកជំងឺ។ បន្ថែមពីនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើក ទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរពេទ្យឱ្យផ្តល់ជាអាទិភាពក្នុងការពង្រឹង និងពង្រីកការបណ្តុះបណ្តាលធនធានមនុស្ស បង្កើនសមត្ថភាពភាពជាអ្នកដឹកនាំ នវានុវត្តន៍ ពង្រីកផ្នែកផ្តល់សេវាឯកទេស ដូចជាផ្នែកជំងឺទឹកនោមផ្អែមនិងលើសសម្ពាធឈាម […]
  • សង្គមកម្ពុជាទាំងមូលគាំទ្រការអនុវត្តច្បាប់ចំពោះក្រុមជ្រុល និយម ដើម្បីរក្សាសុខសន្តិភាពស្ថេរភាព សម្រាប់មនុស្ស ១៧លាននាក់ ភ្នំពេញៈសង្គមកម្ពុជា ទាំងមូលបានគាំទ្រ ចំពោះការអនុវត្តច្បាប់របស់អាជ្ញាធរមានសមត្ថកិច្ចចំពោះក្រុមជ្រុលនិយម ដែលមានបំណងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ ចង់ឱ្យប្រទេស ជាតិចលាចល វឹកវរ និងធ្លាក់ក្នុងភាពអន្តរាយ។ ការគាំទ្រការ អនុវត្តច្បាប់នេះធ្វើឡើងបន្ទាប់ពី សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣១នាក់ ដែលពាក់ព័ន្ធនឹងផែនការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤នេះ។ លោកបណ្ឌិត ឈត ប៊ុនថង អ្នកទស្សនវិជ្ជា និងជាអ្នកស្រាវជ្រាវ នៃរាជបណ្ឌិត្យសភាកម្ពុជាថ្លែងថា ការអនុវត្តច្បាប់នៅក្នុងប្រទេសនីមួយៗគឺជារឿងសមហេតុផលចាំបាច់ដែលត្រូវតែធ្វើ ព្រោះនៅលើពិភពលោកនេះ គ្មានប្រទេសណាមួយ ដែលមិនមានច្បាប់ដើម្បីគ្រប់គ្រងនោះទេ ហើយការអនុវត្តច្បាប់នោះត្រូវតែមានភាពត្រឹមត្រូវ បម្រើដល់ការការពារសន្តិភាព សន្តិសុខ យុត្តិធម៌ សណ្តាប់ធ្នាប់ និងរបៀបរៀបរយក្នុងសង្គម។ លោកថ្លែងថា៖«ខ្ញុំគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យត្រឹមត្រូវ គាំទ្រឱ្យរក្សាសន្តិភាពសណ្តាប់ធ្នាប់ របៀបរៀបរយ ស្ថេរភាពក្នុងសង្គមព្រោះថា បើសិនជាយើងមិនអនុវត្តច្បាប់ទេ ជនខិលខូចជនឆ្លៀតឱកាសអាចនឹងយកលេសអីផ្សេងៗធ្វើឱ្យសង្គមយើងច្របូកច្របល់ ដែលធ្វើឱ្យសង្គមយើងឈានទៅបែកបាក់ទៅមានសង្គ្រាមស៊ីវិលដូចដែលយើងធ្លាប់ឆ្លងកាត់មកមិនមែនជារឿងល្អទេ»។ ក្នុងនាមប្រជាពលរដ្ឋម្នាក់ ក៏ដូចជាអ្នកតាមដានហេតុការណ៍សង្គមម្នាក់ផងនោះ លោកបណ្ឌិតថា ការគាំទ្រឱ្យមានការអនុវត្តច្បាប់ឱ្យបានត្រឹមត្រូវ គឺដើម្បីឱ្យអ្នកពាក់ព័ន្ធអស់លេស គ្មានហេតុផល ដើម្បីទៅចោទប្រកាន់លើអាជ្ញាធរ និងរាជរដ្ឋាភិបាលថាប្រើអំពើហិង្សាផ្តាច់ការ ឬក៏មិនមានភាពច្បាស់លាស់ក្នុងការដាក់ទោសទណ្ឌនោះ។ ចំណែក លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ បានគាំទ្រចំពោះការអនុវត្តច្បាប់ និងអំពាវនាវដល់រាជរដ្ឋាភិបាលទប់ស្កាត់ឱ្យបានម៉ឺងម៉ាត់បន្ថែមទៀត ធ្វើយ៉ាងណារក្សាឱ្យបាននូវស្ថេរភាព […]
  • រដ្ឋមន្រ្តីក្រសួងបរិស្ថាន ជំរុញឱ្យដាំត្នោតជាជួរ ឱ្យបានច្រើនជាពិសេសនៅតាមតំបន់ព្រំដែន និងដាំតាមតំបន់មួយចំនួនទៀត ដើម្បីភាពបៃតង និងរបងដ៏រឹងមាំសម្រាប់ការពារកម្ពុជា ក្រសួងបរិស្ថាន បានខិតខំបណ្តុះនិងចែកកូនត្នោត ជូនប្រជាពល រដ្ឋដាំដុះ ជាពិសេសដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា ដើម្បីជាការរួមចំណែកលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ សេដ្ឋកិច្ចជាតិ បរិស្ថាននិងការពារទឹកដីកម្ពុជា។ នេះជាប្រសាសន៍លើកឡើង របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តត្បូងឃ្មុំ នៅក្នុងពិធីដាំដើមឈើ ក្នុងថ្ងៃតែមួយ ជាមួយអាជ្ញាធរ និងប្រជាពលរដ្ឋនៅទូទាំងខេត្តត្បូងឃ្មុំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤។ កន្លងមកឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានផ្តល់កូនត្នោតចំនួន១ម៉ឺនដើម ជូនដល់ប្រជាពលរដ្ឋ នៅខេត្តត្បូងឃ្មុំ ដើម្បីដាំជាបន្តបន្ទាប់ រួចហើយ នៅក្នុងភូមិសាស្ត្របណ្តោយព្រំដែនកម្ពុជា-វៀតណាម ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ នៅថ្ងៃខាងមុខនេះ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងបរិស្ថាន បានប្រកាសផ្តល់ជូនកូនត្នោតចំនួនជាង៣ម៉ឺនដើមបន្ថែមទៀត ដើម្បីដាំនៅតាមខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា-វៀតណាម ដែលមានប្រវែងប្រមាណ១២០គីឡូម៉ែត្រ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅខែកញ្ញាឆ្នាំ២០២៤ ខាងមុខ។ .នៅក្នុងផែនការទៅអនាគត ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានកំបុងជំរុញការបណ្តុះកូនត្នោតឱ្យបានច្រើន ដើម្បីចែកជូនប្រជាពលរដ្ឋដំាជាជួរ តាមខ្សែក្រវ៉ាត់ព្រំដែនប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងទាំងអស់។ សូមបញ្ជាក់ថា ដើមត្នោតត្រូវបានចាត់បញ្ចូល ជារុក្ខាជាតិ គឺប្រភេទដើមឈើនិមិត្តរូបជាតិ នៃព្រះរាជាណាចក្រកម្ពុជា។ ដើមត្នោត បានផ្តល់ជាប្រយោជន៍យ៉ាងច្រើនដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប […]
  • រួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង គាំទ្រការអភិវឌ្ឍ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញបើកយុទ្ធនាការដាំកូនឈើរួមគ្នាក្នុងពេលតែមួយ នៅទូទាំងខេត្តត្បូងឃ្មុំ ក្រោមប្រធានបទ «បណ្តុះផ្នត់គំនិត ពន្លកបៃតង»។ ពិធីនេះត្រូវបានធ្វើឡើងនៅវិទ្យាល័យ ហេង សំរិន ចក នៅក្នុងឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដោយមានការអអញ្ជើញចូលរួមពីក្រុម ការងាររាជរដ្ឋាភិបាល ក្រុមការងារគណបក្ស អាជ្ញាធរដែនដី ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ទាំងប្រាំពីរស្រុក-ក្រុង នៅខេត្តត្បូងឃ្មុំ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ថ្លែងបញ្ជាក់ថារួមគ្នាដាំដើមឈើ គាំទ្រយុទ្ធនាការពន្លកបៃតង រ បស់រារដ្ឋាភិបាលកម្ពុជា ក៏ដូចជាគាំទ្រការអភិវឌ្ឍរបស់ប្រទេសផងដែរ។ ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជាយើងកំពុងរួមគ្នា សាមគ្គីគ្នាដាំដើមឈើ ធ្វើយ៉ាងណាឲ្យកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូន និងធ្វើឲ្យគម្របព្រៃឈើកើនឡើងដល់ ៦០% នៅត្រឹមឆ្នាំ២០៥០។ ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា គឺជាសួតសម្រាប់ដកដង្ហើមនៅអាស៊ីអាគ្នេយ៍ ដូច្នេះមានតែការដាំ និងពង្រីកការដាំដុះព្រៃឈើមានសារៈសំខាន់ ក្នុងការលក់ឥណទានកាបូន ហើយការដាំកូនឈើ […]
  • កម្លាំងបានត្រៀមរួចរាល់ តាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ ទប់ស្កាត់ ក្រុមចលនាជ្រុលនិយម គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញបានត្រៀមកម្លាំងរួច ស្រេច ដើម្បីទប់ស្កាត់ ក្រុមចលនាជ្រុលនិយមដែលគ្រោងធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលនា នាថ្ងៃ១៨សីហាខាងមុខនេះ ដោយបានបែងចែកជា ក្រុមការងារតាមដានសភាពការណ៍ ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍។ ចំពោះក្រុមអគតិ និងពួកជ្រុលនិយមដែលគ្រោងនឹងរៀបចំធ្វើបាតុកម្មប្រឆាំងនិងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នាថ្ងៃទី១៨សីហាខាងមុខនេះ គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមកម្លាំងរួចជាស្រេចហើយ គឺមិនអោយកើតមានចលនាជ្រុលនិយមខាងលើនេះ កើតមានជាដាច់ខាត ដោយធានាថា កិច្ចការពារសន្តិសុខ សុវត្ថិភាព និងការរក្សាស្ថេរភាពនយោបាយធានាបាន១០០ ភាគរយដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ។ ឯកឧត្តម សុខ ពេញវុធ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ជាអ្នកដឹកនាំក្រុមការងារតាមដានសភាពការណ៍ល្បាត និងអន្តរាគមន៍ដោះស្រាយសភាពការណ៍នេះ នៅគោលដៅទីលានប្រជាធិបតេយ្យ រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ ព្រះបរមរាជវាំង វិមានឯករាជ្យ និងភូមិសាស្ត្រ ខណ្ឌទាំង១៤ ហើយក្រុមការងារនេះមានសមាសភាពចូលរួមដូចខាងក្រោម៖ ១.ក្រុមការងារល្បាត ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ៖ ក. ក្រុមការងារល្បាត របស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ មានចំនួន ០២ក្រុម ក្នុងនោះ ក្រុមទី១៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរ ង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង ។ ក្រុមទី២៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយស្នងការរង និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយមេបញ្ជាការរង […]
  • រដ្ឋមន្ត្រីក្រសួងសុខាភិបាល លើកទឹកចិត្តដល់មន្រ្តីសុខាភិបាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម លើមុខជំនាញដែលនៅពុំទាន់មាន ខេត្តកំពង់ស្ពឺ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល អមដោយថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង សុខាភិបាល បានបន្តដំណើរចុះពិនិត្យសេវាសុខាភិបាលសាធារណៈ និងសួរសុខទុក្ខមន្ត្រីសុខាភិបាល ព្រមទាំងអ្នកជំងឺមកទទួលសេវាព្យាបាល នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ។ ក្នុងឱកាសចុះពិនិត្យបច្ចុប្បន្នភាព និងវឌ្ឍនភាពការបម្រើសេវាសុខាភិបាលនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានសំដែងនូវការថ្លែងអំណរគុណ និងកោតសរសើរ ដល់មន្រ្តីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន ដែលប្រឹងប្រែងរួមគ្នាក្នុងការបម្រើសេវាថែទាំសុខភាពជូនប្រជាពលរដ្ឋក្នុងតំបន់ ២៤ម៉ោង លើ២៤ម៉ោង ប្រកបដោយប្រសិទ្ធភាព និងទូលំទូ លាយ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់មន្រ្តីសុខាភិ បាលទាំងអស់ បន្តការសិក្សារៀនសូត្របន្ថែម ដោយផ្តោតលើមុខជំនាញដែលនៅពុំទាន់មាន ឫនៅមិនទាន់មុតស្រួច ដើម្បីបម្រើសេវាថែទាំព្យាបាលឱ្យកាន់តែមានគុណភាព សុវត្ថិភាព សក្តិសិទ្ធភាព និងសមធម៌ ជាពិសេសប្រកាន់ខ្ជាប់នូវស្មារតីទទួលខុសត្រូវ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ជូនប្រជាពលរដ្ឋ។ ឯកឧត្តមសាស្ត្រាចារ្យ មានប្រសាសន៍សង្កត់ធ្ងន់លើការគាំទ្រទាំងស្មារតី និងពិសេសកម្រឹតបច្ចេកទេសព្យាបាល ដល់គ្រប់មន្ត្រីសុខាភិបាល ដែលការរៀនសូត្រគឺជាចំណែកមិនអាចខ្វះ ឫខកខានបានឡើយ មិនត្រឹមតែកម្រឹតបច្ចេកទេស រួមទាំងភាពជាអ្នកដឹកនាំផ្តើមពីខ្លួនម្នាក់ៗឡើងទៅ៕ អ៊ួង សុភារុន

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)