ព័ត៌មានថ្មី
- ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជំរុញលើកទឹកចិត្តឲ្យមន្ត្រីរាជការ និងប្រជាពលរដ្ឋ ជឿជាក់មកលើរាជរដ្ឋាភិបាលចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍតំបន់ត្រីកោណ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ មានការជឿជាក់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ កម្ពុជា -ឡាវ-វៀតណាម បន្ថែមពីការលើកឡើងពី ការអនុវត្តភាពស្អាត បៃតង និងចិរភាព។ តាមរយៈញ្ញតិ្តគាំទ្រ ក្រសួងបរិស្ថាន បានសំដែងនូវការគាំទ្រយ៉ាងពេញទំហឹងចំពោះសារប្រយោជន៏ នៃកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៏ CLV -DTA និងបានថ្កោលទោសដាច់អហង្ការចំពោះ ការឃោសនាបង្ក ចលាចលសំដៅបំផ្លិចបំផ្លាញសមិទ្ធផលជាតិ និងដំណើរការអភិវឌ្ឍតំបន់ត្រីកោណ ព្រមទាំងអំពាវនាវដល់ជនរួមជាតិទាំងអស់បន្តចូលរួម និងគាំទ្រយ៉ាងពេញទំហឹងដល់កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍ កម្ពុជា-ឡាវ-វៀតណាម ។ ការបញ្ជាក់របស់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបរិស្ថាន ធ្វើឡើងនៅក្នុងឱកាសចុះជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ នៃមន្ទីរបរិស្ថានខេត្ត តាកែវ នាព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤។ ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះអាជ្ញាធរ និងមន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ដែលបានចូលរួមអនុវត្តយុទ្ធនាការធ្វើឲ្យកម្ពុជា ស្អាត បៃតង និងចិរភាព ស្របទៅនឹងអ្វីដែលបានចែងនៅក្នុងយុទ្ធសាស្ត្រ ចក្រារបស់ក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបាន បានបន្តលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរបរិស្ថានទាំងអស់ បន្តធ្វើយ៉ាងណា ធ្វើការផ្សព្វផ្សាយបន្តទៅដល់ប្រជាពលរដ្ឋពីភាពស្អាត ពិសេសខិតខំប្រែក្លាយពីការផ្សព្វផ្សាយឲ្យទៅជាយុទ្ធនាការ ពីយុទ្ធនាការឲ្យទៅជាចលនា នឹងប្រែក្លាយ ពីចលនាឲ្យទៅជាទម្លាប់នៃភាពស្អាត៕
- អ្នកនាំពាក្យរងមហាផ្ទៃ បញ្ជាក់ថា ការរុញស្ថានការណ៍ CLV ឱ្យក្លាយជាបដិវត្តន៍ពណ៌ ពុំមែនជាសេរីភាពបញ្ចេញមតិដែលច្បាប់ការពារទេ លោក ទូច សុខៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងថា សមត្ថកិច្ច និងអាជ្ញាធរដែនដីចំណុះក្រសួង មហាផ្ទៃ គាំទ្រដាច់ខាត កិច្ចសហប្រតិបត្តិការតំបន់ត្រី កោណអភិវឌ្ឍន៍-DTA និងចាត់វិធានការជំនាញ តាមនីតិវិធី និងច្បាប់ លើក្រុមឧក្រិដ្ឋជននយោបាយណា ដែលបានកំពុងរុញសភាពការណ៍នេះ ទៅជាចលនាបដិវត្តន៍ពណ៌ នាំឱ្យវឹកវរសង្គម ប៉ះពាល់សន្តិសុខ និងជីវភាពប្រជាពលរដ្ឋ។ អ្នកនាំពាក្យរងរួបនេះ បានបន្តថា ការយកប្រធានបទនេះ ធ្វើជាលេសរុញស្ថានការណ៍ឱ្យក្លាយជា «បដិវត្តន៍ពណ៌»ពុំមែនជាសេរីភាពបញ្ចេញមតិ ឬអំពើដែលច្បាប់ការពារនោះទេ។ ផ្ទុយទៅវិញជាបទល្មើសព្រហ្មទណ្ឌ មានធាតុផ្សំបទល្មើសគ្រប់គ្រាន់ក្នុងការអនុវត្តច្បាប់ជាដាច់ខាតពីសំណាក់សមត្ថកិច្ចពាក់ព័ន្ធ និងអាជ្ញាធរដែនដី។ ក្នុងនាមក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ បានស្នើឱ្យឈប់ជាបន្ទាប់នូវសកម្មភាពតាមបណ្ដាញសង្គម និងគ្រប់មធ្យោបាយ និងស្នើឱ្យពលរដ្ឋទាំងឡាយមេត្តាដកខ្លួនឱ្យផុតពីផែនការខុសតម្រានេះ។ លោក ទូច សុខៈ បានបញ្ជាក់ថា ក្រសួង មហាផ្ទៃ បានកំណត់មុខសញ្ញាល្មើសក្នុងសមត្ថកិច្ចយ៉ាងណែនក្នុងដៃ ដោយប្ដេជ្ញាការពារសន្តិសុខប្រជាពលរដ្ឋ និងរាជរដ្ឋាភិបា លស្របច្បាប់ឱ្យខាងតែបាន តាមគ្រប់យន្តការច្បាប់ជាទម្រង់វិធានការសរុប កម្លាំងសរុប និងមធ្យោបាយសរុប៕
- អភិបាលរាជធានីភ្នំពេញ ណែនាំឲ្យបង្កើតក្រុមការងារ ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានណែនាំអោយរដ្ឋបាលរាជធានីភ្នំពេញ បង្កើតក្រុម ការងារមួយ ដោយចាត់អោយប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញធ្វើជាប្រធាន ដើម្បីត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៅលើក្រុមហ៊ុនឯកជនដែលទទួលម៉ៅការសាងសង់លូ ប្រឡាយ រំដោះទឹក ឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ ការណែនាំបែបនេះបានធ្វើឡើង ខណៈ ឯកឧត្តមឃួង ស្រេង អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពការងារអនុវត្តគម្រោង វិនិយោគហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធលូ និងប្រព័ន្ធរំដោះទឹក ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ នៅសាលារាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេង បានមានប្រសាសន៍ឡើងឡើងថា៖ គម្រោង រំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ជាគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រី ដើម្បីធ្វើឱ្យប្រសើរឡើងវិញ នូវការជន់លិច ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ។ គម្រោងនេះនឹងប្រើប្រាស់ពេលវេលានៃការស្ថាបនាឡើងក្នុងរយៈពេល៥ ឆ្នាំ ដែលមានចំនួន៥០គម្រោងសំរាប់នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឯកឧត្តមឃួង ស្រេង បន្តថា គម្រោងរំដោះទឹកលិចដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលផ្តល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ា […]
- តុលាការធម្មនុញ្ញថៃ បានចេញសាលក្រមដកតំណែងនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រី តុលាការធម្មនុញ្ញរបស់ប្រទេសថៃកាលពីព្រឹក ថ្ងៃពុធ ទី១៤ ខែសីហានេះ បានសម្រេច ចេញសាលក្រមដកតំណែងលោក នាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៉ីន សម្រាប់ការតែងតាំងឱ្យលោកជាគណៈរដ្ឋមន្ត្រី ដោយការប្រកាសនេះ កើតឡើងតែជាងមួយសប្ដាហ៍ប៉ុណ្ណោះបន្ទាប់ពី ប្រកាសសាលក្រមរំលាយបក្ស Move Forward។ ការដកតំណែងលោកសេដ្ឋា ថាវីស៉ីនបន្ទាប់ពីកាន់អំណាចតិចជាងមួយឆ្នាំមានន័យថា សភាត្រូវតែកោះប្រជុំដើម្បីជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ជាមួយនឹងការរំពឹងទុកនៃភាពមិនច្បាស់លាស់បន្ថែមទៀតនៅក្នុងប្រទេសដែលរងការបរាជ័យអស់រយៈពេលពីរទសវត្សរ៍ដោយរដ្ឋប្រហារ និងសេចក្តីសម្រេចរបស់តុលាការដែលបានទម្លាក់រដ្ឋាភិបាល និងគណបក្សនយោបាយជាច្រើន។ តុលាការធម្មនុញ្ញថៃ បានទទួលយកសំណើរបស់ អតីតសមាជិក ព្រឹទ្ធសភាថៃប្រមាណ៤០រូប ដែលមាន បំណងចង់ឱ្យពិចារណាដក តំណែងនាយករដ្ឋមន្រ្តី របស់លោក សេដ្ឋា ក្រោមហេតុផលថាការតែងតាំងលោក Pichit Chuenban ដែល ធ្លាប់ជាប់ពន្ធនាគាររយៈពេល៦ខែ កាលពីឆ្នាំ២០០៨ ឱ្យកាន់តួនាទីជារដ្ឋមន្រ្តី ក្នុងគណៈរដ្ឋមន្រ្តី របស់លោក សេដ្ឋា គឺជាទង្វើបំពានរដ្ឋធម្មនុញ្ញ ។ ក្រោយមក លោក Pichit ដែលជាអតីតមេធាវីម្នាក់ មានទំនាក់ទំនង ជាមួយអតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៉ីន ស៉ីណាវ៉ាត់ ក៏បានលាលែងពីតួនាទីវិញ ដើម្បីព្យាយាមការពារ លោក សេដ្ឋា។ […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន កោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ព្រុយណេក្នុងការពង្រឹងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ នៅក្នុងអាស៊ាន នៅរសៀលថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Pengiran Dato Shamhary Pengiran Dato Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន និងទូរគមនាគមន៍ព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីវឌ្ឍនភាពនៃវិស័យដឹកជញ្ជូន ការតភ្ជាប់ ការអភិវឌ្ឍទីក្រុងឆ្លាតវ័យ និងបរិវត្តកម្មឌីជីថលនៅក្នុងអាស៊ាន។ ឯកឧត្តមអគ្គលេខា ធិការអាស៊ាន ក៏បានកោតសរសើរចំពោះការប្តេជ្ញាចិត្តរបស់ព្រុយណេក្នុងការពង្រឹងគំនិតផ្តួចផ្តើមនៃការតភ្ជាប់ នៅក្នុងអាស៊ាន រួមទាំង ក្នុងការប្រើប្រាស់បច្ចេកវិទ្យាដើម្បីកែលម្អការរស់នៅក្នុងទីក្រុង និងការអភិវឌ្ឍប្រកបដោយចីរភាព។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទី ២ របស់ព្រុយណេ នៅរសៀលថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាតុ បណ្ឌិត Amin Liew Abdullah រដ្ឋមន្ត្រីប្រចាំទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ និងសេដ្ឋកិច្ចទី ២ របស់ព្រុយណេ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានកោត សរសើរចំពោះយុទ្ធសាស្ត្រពិពិធកម្មរបស់ព្រុយណេ ដែលរំពឹងថានឹងចូលរួមចំណែកយ៉ាងសំខាន់ដល់ការពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ចរបស់តំបន់។ ភាគីទាំងពីរក៏បានពិភាក្សាអំពីពាណិជ្ជកម្មនៅក្នុងរង្វង់អាស៊ាន បរិវត្តកម្មឌីជីថលរបស់អាស៊ាន នៅក្រោមផែនទីចង្អុលផ្លូវទីក្រុង Bandar Seri Begawan ក៏ដូចជា ការអនុវត្តភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) ជាដើម។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានបញ្ជាក់ពីការគាំទ្ររបស់លេខាធិការដ្ឋានអាស៊ានចំពោះមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេ ដែលរំពឹងថានឹងដើរតួនាទីសំខាន់ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីការបម្រែបម្រួលអាកាសធាតុ […]
- ព្រះមហាក្សត្រកម្ពុជា យាងចាកចេញពីរាជធានីភ្នំពេញហើយ ឆ្ពោះទៅកាន់ប្រទេសចិន នៅព្រឹកថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ប្រទេសចិន ទីដែលព្រះអង្គ បំពេញព្រះរាជទស្សនកិច្ច ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។ យោងតាមព្រះរាជសារកាលពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលជូនជនរួមជាតិថា ព្រះអង្គនឹងយាងបំពេញព្រះរាជទស្សនកិច្ចនៅប្រទេសចិន ចាប់ពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៤នេះតទៅ។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប្រទេសព្រុយណេ នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ដាតុ បណ្ឌិត Manaf Metussin រដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងទេសចរណ៍ប្រទេសព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការវិវត្តន៍ចុងក្រោយបង្អស់ និងវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការអាស៊ានក្នុងវិស័យកសិកម្ម រុក្ខាប្រមាញ់ និងទេសចរណ៍ ដែលដើរតួនាទីសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចតំបន់ ក៏ដូចជា ជំរុញភាពធន់ និងការអភិវឌ្ឍដោយចីរភាពផងដែរ។
- លោកដុលណាល់ត្រាំ រិះគន់លោកស្រី Harris លើអតិផរណា មុនពេលការចេញគោលនយោបាយសំខាន់ៗ លោកដុលណាល់ត្រាំ (Donald Trump) នឹងបំបែកកំណត់ត្រាសេដ្ឋកិច្ចរបស់ប្រធានាធិបតី ចូ បឌឌិន ប៉ុន្មានថ្ងៃមុនពេល លោកស្រីKamala Harris បង្ហាញរបៀបវារៈសេដ្ឋកិច្ចរបស់គាត់នៅក្នុងសុន្ទរកថាគោលនយោបាយដ៏សំខាន់ជាលើកដំបូងរបស់លោកស្រី Kamala Harris ក្នុងនាមជាបេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យ។ យុទ្ធនាការរបស់លោក Trump ក្នុងការថ្លែងសុន្ទរកនៅក្នុងទីក្រុង Asheville ក្នុងស្ថានភាពសមរភូមិដ៏សំខាន់នៃរដ្ឋ North Carolinaគឺ ស្តីពី “ការលំបាកផ្នែកសេដ្ឋកិច្ចដែលបង្កើតឡើងដោយរដ្ឋបាល Harris-Biden” ។ ដោយលលោកត្រាំលើកឡើងថា”ប្រជាជនអាមេរិកដែលធ្វើការធ្ងន់កំពុងរងទុក្ខដោយសារតែគោលនយោបាយសេរីនិយមដ៏គ្រោះថ្នាក់របស់រដ្ឋបាល Harris-Biden”។ បើយោងតាមការស្រាវជ្រាវដោយសាកលវិទ្យាល័យ Michigan នៅក្នុងការស្ទង់មតិដ៏សំខាន់ដំបូងនៃការបោះឆ្នោតដើម្បីបង្ហាញពីគណបក្សសាធារណរដ្ឋនៅពីក្រោយបញ្ហានេះ ប្រជាជនអាមេរិកកាន់តែច្រើនជឿទុកចិត្តលើអនុប្រធានាធិបតី Kamala Harris ដើម្បីគ្រប់គ្រងសេដ្ឋកិច្ចជាង ការជឿទៅលើលោកត្រាំ ពី ៤២ ភាគរយ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស ដែលត្រូវបានបណ្តេញចេញ ជំរុញឱ្យអ្នកគាំទ្របង្ហាញភាពរឹងមាំជាសាធារណៈ នាយករដ្ឋមន្ត្រីបង់ក្លាដែសដែលត្រូវបានបណ្តេញចេញពីតំណែងលោកស្រី Sheikh Hasina បានស្នើឱ្យអ្នកគាំទ្របង្ហាញជាសាធារណៈនូវភាពរឹងមាំនៅចុងសប្តាហ៍នេះ ប៉ុន្មានម៉ោងបន្ទាប់ពីតុលាការបានកាត់សេចក្តីថា ការស៊ើបអង្កេតឃាតកម្មលើលោកស្រីដែលពាក់ព័ន្ធនឹងភាពចលាចលកាលពីខែមុនអាចដំណើរការបាន។ លោកស្រីHasina អាយុ ៧៦ ឆ្នាំបានភៀសខ្លួនដោយឧទ្ធម្ភាគ ចក្រកាលពីសប្តាហ៍មុនទៅកាន់ប្រទេសឥណ្ឌាខណៈដែលក្រុមនិស្សិតតវ៉ាបានជន់លិចផ្លូវយ៉ាងច្រើនក្នុងទីក្រុង Dhaka ដើម្បីបញ្ចប់អំណាចគ្រប់គ្រងរយៈពេល ១៥ ឆ្នាំរបស់លោកដោយកណ្តាប់ដៃដែក។ មនុស្សជាង ៤៥០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលជាច្រើនសប្តាហ៍នៃភាពចលាចលដែលនាំទៅដល់ការផ្តួលរំលំរបស់លោកស្រី hasina៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិបាលព្រុយណេ នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិ បាលព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានមួយដែលជោគជ័យ មានការថែរក្សាគ្នា និងប្រកបដោយចីរភាព ជាពិសេស ក្នុងជំរុញកិច្ចសហប្រតិបត្តិការក្នុងសុខភាពផ្លូវចិត្ត និងជំងឺដែលមិនអាចឆ្លងគ្នាបាន។
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ ប្រទេសព្រុយណេ នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ ប្រទេសព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាលើប្រធានបទនានាដែលពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន និងទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ហើយក៏បានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាតំបន់ និងអន្តរជាតិមួយចំនួនផងដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានកោតសរសើរចំពោះការ ចូលរួមវិភាគទានរបស់ប្រទេសព្រុយណេ ក្នុងការសម្រេចបានកម្មវិធីអាហារូបករណ៍អាស៊ានវ័យក្មេង ជាមួយលេខាធិការដ្ឋានអាស៊ាន ដែលជំនាន់ទី ៣ នៃកម្មវិធីនេះ ត្រូវបានចាប់ផ្តើមកាលពីដើមខែនេះ។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏បានសំដែងនូវការត្រៀមខ្លួនរបស់លេខាធិការដ្ឋានអាស៊ាន ដើម្បីគាំទ្រ និងសម្របសម្រួលដល់ការបង្កើតមជ្ឈមណ្ឌលអាស៊ាន សម្រាប់ការបម្រែបម្រួលអាកាសធាតុ ក្នុងប្រទេសព្រុយណេផងដែរ៕
- នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងចុះចេញពី តំណែងនៅខែកញ្ញានេះ នាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida នឹងចុះចេញពីតំណែងជាមេដឹកនាំគណបក្សកាន់អំណាចនៅខែកញ្ញា ដោយបញ្ចប់អាណត្តិរយៈពេល ៣ឆ្នាំ ខណៈដែលលោកបានជំរុញឱ្យមានការកើនឡើងប្រាក់ឈ្នួលខ្ពស់ បង្កើនការចំណាយលើវិស័យការពារជាតិ និងត្រូវបានបំផ្លាញដោយរឿងអាស្រូវនយោបាយ។ ការសម្រេចចិត្តលាលែង ពីតំណែងរបស់Kishida នឹងបង្កឱ្យ មានការប្រកួតប្រជែង ដើម្បីជំនួសគាត់ជាប្រធានបក្ស និងដោយ ការបន្តតំណែងជាមេដឹកនាំសេដ្ឋកិច្ចធំទីបួនរបស់ពិភពលោក។ បើយោងតាមប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក រួមទាំងទូរទស្សន៍សាធារណៈ NHK បានរាយការណ៍ថា លោក Kishida បានមើលឃើញការគាំទ្រជាសាធារណៈរបស់ខ្លួនធ្លាក់ចុះស្របពេលមានរឿងអាស្រូវជាបន្តបន្ទាប់ ស្របពេលមានជម្លោះនយោបាយ លោកនឹងមិនស្វះស្វែងរកការបោះឆ្នោតឡើងវិញនៅក្នុងតំណែងមេដឹកនាំគណបក្សប្រជាធិបតេយ្យសេរី (LDP) ទៀតនោះទេ។ អ្នកស្នងតំណែង LDP ជ្រើសរើសអាចប្រឈមមុខនឹងការកើនឡើងនៃថ្លៃរស់នៅ ការកើនឡើងនៃភាពតានតឹងភូមិសាស្ត្រនយោបាយ និងការវិលត្រឡប់ដ៏មានសក្តានុពលរបស់លោក Donald Trump ជាប្រធានាធិបតីអាមេរិកនៅឆ្នាំក្រោយ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- រដ្ឋមន្ត្រីសុខាភិបាល បន្តធ្វើបាឋកថាស្តីពី “កត្តាកំណត់ភាពជោគជ័យក្នុងវិស័យសុខាភិបាល” សម្រាប់មន្រ្តីរាជការ រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានធ្វើបទបាឋកថាជូនមន្រ្តីរាជការក្រោមឱវាទក្រសួង តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣៩៩៥នាក់។ ឯកឧត្តមសាស្រ្តាចារ្យ បានលើកទឹក ចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយត្រូវជួបប្រជុំគ្នាទៀងទាត់ដោយផ្ទាល់ ឬតាមរយៈប្រព័ន្ធ Zoom Meeting ដើម្បីពិភាក្សាគ្នាធ្វើ Problem- Driven Iterative Adaptation (PDIA) របស់ក្រុមខ្លួន។ ឯកឧត្តមសាស្រ្តាចារ្យក៏បានរំលឹកដល់មន្រ្តីសុខាភិ បាលទាំងអស់ កាន់តែបង្កើនការយកចិត្តទុកដាក់ដល់អ្នកជំងឺដែលកំពុងតែងាកមកប្រើប្រាស់សេវាសាធារណៈយើងកាន់តែច្រើន។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានលើកបទបថកឋាលើប្រធាន បទ “កត្តាកំណត់ ភាពជោគជ័យក្នុងវិស័យសុខាភិ បាល” មកចែករំលែក។ ក្នុងបទបថកឋានេះ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានលើកពីកត្តាចំនួន ៣ សម្រាប់ធ្វើការដឹកនាំអង្គភាពអោយបានជោគជ័យគឺ (១) ត្រូវមានទិសដៅច្បាស់ លាស់ (២) ត្រូវមានផែនការអនុវត្តដែលមានភាពត្រឹមត្រូវនិងប្រកដប្រជា និង (៣) ត្រូវមានភាពជាអ្នកដឹកនាំដែលរឹងមាំនិងក្លាហាន។ ជាបុគ្គលភាព អ្នកដឹកនាំម្នាក់ៗត្រូវមានភាពរឹងមាំ មានឆន្ទះ និងត្រូវដើរតួរជាបង្អែកឬ ជាស្ពានសម្រាប់អោយបុគ្គលិកទាំងអស់ឆ្លងឆ្ពោះទៅសម្រេចគោលដៅរួម។ ដោយមានការអនុញ្ញាតិពី ឯកឧត្តមសាស្រ្តាចារ្យ មន្ទីរពេទ្យខេត្តក្រចេះ […]
- រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖ ការដាក់ចេញយុទ្ធនាការជាជំហានៗ ដើម្បីធ្វើយ៉ាងណាឱ្យប្រទេសកម្ពុជាស្អាត លែងមានថង់ប្លាស្ទិកហើរតាមដងផ្លូវនៅឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្រសួងបរិស្ថាន តាមរយៈយុទ្ធសាស្ត្រចក្រាសម្រាប់វិស័យបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលសំដៅដល់ការទប់ស្កាត់ការប្រើប្រាស់ថង់ប្លាស្ទិក។ ជាលទ្ធផល រហូតមកដល់ពេលនេះ មានការចូលរួមយ៉ាងផុលផុសពីសិស្សានុសិស្សទូទាំងប្រទេស រួមទាំងកម្មករ កម្មការិនី និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ព្រមទាំងព្រះសង្ឃ បានចូលរួមប្ដេជ្ញាចិត្តមិនប្រើថង់ប្លាស្ទិក សរុបប្រមាណ ៩,២លានអង្គ/នាក់។ ឯកឧត្តមរដ្ឋមន្រ្តីបានបន្ថែមថាបន្ទាប់ពីបានទទួលបានជោគជ័យ ពីយុទ្ធនាការប្ដេជ្ញាចិត្តហើយ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធនាការអនុវត្ត នោះគឺ «កម្ពុជាស្អាត ខ្មែរធ្វើបាន»។ នេះគឺជាយុទ្ធនាការអនុវត្តរួមគ្នារើសសំរាម ប្លាស្ទិក សម្អាតតាមដងវីថិ តាមទីសាធារណៈ ជុំវិញបរិវេណផ្ទះ រោងចក្រសហគ្រាស សាលារៀន និងនៅតាមទីអារាមផងដែរ។ ជាថ្មីម្ដងទៀត យុទ្ធនាការនេះ កំពុងទទួលបានជោគជ័យគួរជាទីមោទនៈ ដោយបានទទួលការគាំទ្រ និងចូលរួមពីសំណាក់អាជ្ញាធរដែនដី បងប្អូនប្រជាពលរដ្ឋ និងសិស្សានុសិស្ស ចូលរួមយ៉ាងផុសផុលជាបណ្តើរៗនៅទូទាំងប្រទេស។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងថា យុទ្ធនាការ ដែលក្រសួងដាក់ចុះខាងលើ គឺចាប់ផ្ដើមឡើងជាមួយសិស្សានុសិស្ស កម្មករ និងកម្មការិនី ដើម្បីបណ្ដុះពន្លកនៃភាពស្អាតក្នុងផ្នត់គំនិតរបស់ពួកគាត់ ដើម្បីភាពស្អាត […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


