នៅព្រឹកថ្ងៃពុធ ១០ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយឯកឧត្តម ដាតុ បណ្ឌិត Isham Jaafar រដ្ឋមន្ត្រីសុខាភិ បាលព្រុយណេ។
នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីសកម្មភាពនានាពាក់ព័ន្ធនឹងការកសាងសហគមន៍អាស៊ាន ដើម្បីសម្រេចបានចក្ខុវិស័យអាស៊ានមួយដែលជោគជ័យ មានការថែរក្សាគ្នា និងប្រកបដោយចីរភាព ជាពិសេស ក្នុងជំរុញកិច្ចសហប្រតិបត្តិការក្នុងសុខភាពផ្លូវចិត្ត និងជំងឺដែលមិនអាចឆ្លងគ្នាបាន។






