ព័ត៌មានថ្មី
- រដ្ឋមន្ត្រីក្រសួងការងារ និងអភិបាលខេត្តកំពង់ឆ្នាំង បន្តសួរសុខ ទុក្ខកម្មកររោងចក្រ ជាង២០០០នាក់ នៅខេត្តកំពង់ឆ្នាំង (កំពង់ឆ្នាំង)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តមស៊ុន សុវណ្ណារិទ្ធ អភិបាលនៃអគណៈខេត្តកំពង់ឆ្នាំង នៅថ្ងៃចន្ទ ទី១២ ខែសីហា ឆ្នាំ២០២៤ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងហូបបាយជាមួយកម្មកររោងចក្រប្រមាណជាង២៤០០នាក់ នៅរោងចក្រអ៊ីលីថិច(ខេមបូឌា) ហ្គាម៉ិន EALYTEX (CAMBODIA) នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្នុងអំឡុងពេលនៃការចុះសួរសុខទុក្ខនោះ បងប្អូនកម្មករនិយោជិតសប្បាយចិត្ត និងរីករាយចំពោះវត្តមានរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្តដែលបានចុះមកដល់ទីតាំងរោងចក្រផ្ទាល់ដែលធ្វើឱ្យកម្មករនិយោជិតមានភាពកក់ក្តៅកាន់តែខ្លាំងដែលជាការបង្ហាញការយកចិត្តទុកដាក់ខ្ពស់ចំពោះកម្មករ។ ក្នុងពេលចុះពិនិត្យនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានសាកសួរផ្ទាល់អំពីអត្ថប្រយោជន៍ផ្សេងៗដែលរដ្ឋាភិបាលបានផ្តល់ជូនបងប្អូនកម្មករនិយោជិតដូចជាបណ្ណសមាជិកបេឡាជាតិសន្តិសុខសង្គម និងអត្ថប្រយោជន៍ រួមទាំងលក្ខខណ្ឌការងារសំខាន់ៗមួយចំនួនទៀតផងដែរ។ ការចុះពិនិត្យនៅតាមរោងចក្រ និងទទួលទានអាហារផ្ទាល់ជាមួយកម្មករនិយោជិតនេះ មិនមែនជាលើកទី១នោះទេដែលឯកឧត្តម ហេង សួរ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះផ្ទាល់ដើម្បីស្វែងយល់ពីសុខទុក្ខ និងវឌ្ឍនភាពក្នុងវិស័យការងារដែលជាការគិតគូរយ៉ាងយកចិត្តទុកដាក់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី និងសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រី ជាពិសេសលើអនុសាសន៍ដែលថ្នាក់ដឹកនាំកំពូលទាំងពីរបានដាក់ចេញ។ ការចុះពិនិត្យពីស្ថានភាពដោយផ្ទាល់នៅកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត គឺជាការតាមដានលើការអនុវត្តនូវអនុសាសន៍ទាំង១០ចំណុចរបស់សម្តេចនាយករដ្ឋមន្ត្រី ដែលកាលពីដើមអាណត្តិកន្លងទៅដែលបានដាក់ចេញដូចជាប្រាក់ ឈ្នួលអប្បបរមាឆ្នាំ២០២៤ ការបន្តផ្តល់ប្រាក់ពិនិត្យសុខភាពសម្រាប់កម្មករដែលជាស្ត្រីមានផ្ទៃពោះ ការផ្តល់ការថែទាំសុខភាពដល់សមាជិកប.ស.ស. ក្នុងបន្ទុកតាមរយៈភាគទានស្ម័គ្រចិត្ត និងលក្ខខណ្ឌការងារផ្សេងៗជាដើម ដែលសុទ្ធសឹងតែជាគោលនយោបាយយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលលើការបន្តផ្តល់ប្រយោជន៍បន្ថែមជូនដល់កម្មករនិយោជិត។ […]
- ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅនៅជិតទីក្រុង Athens បង្ខំឱ្យមានការជម្លៀសប្រជាជន ដោយខ្យល់បក់និងកម្តៅនៃភ្លេីងឆេះខ្លាំង កាលពីព្រឹកថ្ងៃអាទិត្យផ្សែងដ៏ក្រាស់បានហុយគ្រប់ដណ្តប់ លេីផ្ទៃដីយ៉ាងធំនៃទីក្រុងអាថែន ខណ:ដែលភ្លើងឆេះព្រៃធំពីរបានផ្ទុះឡើងនៅជិតរដ្ឋធានីក្រិកដោយបង្ខំឱ្យមានការជម្លៀសប្រជាជនចេញពីសហគមន៍ទាំងពីរ។ នៅទីក្រុង Varnavas ដែលមានទីតាំងនៅភាគឦសាននៃតំបន់ Attica ជិត Marathon ដែលជាកន្លែងកំណើតនៃការប្រណាំងម៉ារ៉ាតុង អ្នកពន្លត់អគ្គីភ័យចំនួន ១៦៥ នាក់កំពុងព្យាយាមពន្លត់ អណ្តាតភ្លើងដោយប្រេីយន្តហោះទម្លាក់ទឹកចំនួន ១២ និងឧទ្ធម្ភាគចក្រ។ បើតាមក្រុមពន្លត់អគ្គិភ័យបានឲ្យដឹងថា តំបន់ព្រៃឈើបានរងផលប៉ះពាល់ភាគច្រើន ហេីយផ្ទះមួយចំនួននៅ Neo Mazi ត្រូវបានខូចខាត និងនៅតែមានហានិភ័យ។ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងពន្លត់អគ្គីភ័យបានប្រឈមមុខនឹងភ្លើងឆេះព្រៃរាប់សិបកន្លែងជារៀងរាល់ថ្ងៃ។ ប្រទេសក្រិចជួបប្រទះភ្លើងឆេះព្រៃជាច្រើនរៀងរាល់រដូវក្តៅ ដោយសាររលកកំដៅដែលទាក់ទងនឹងការប្រែប្រួលអាកាសធាតុ និងការដុត។ អាជ្ញាធរក្រិកបានណែនាំឲ្យគ្រប់គ្នាប្រុងប្រយ័ត្នព្រោះគ្រោះអគ្គីភ័យមានកម្រិតខ្ពស់ដោយសារសីតុណ្ហភាពខ្លាំងក្នុងតំបន់មួយចំនួន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ប្រទេសបារាំង អាល្លឺម៉ង់ និងអង់គ្លេសព្រមានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តដែលប្រឆាំងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺ ម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ថា”មិនអាចមានការពន្យារពេលទៀតទេ” ក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយព្រមានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តប្រឆាំងនឹង “ការកើនឡើងបន្ថែមទៀត” នៃជម្លោះ។សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារមួយ ក្នុងចំណោមការវាយ ប្រហាររបស់អ៊ីស្រាអែល ដែលសម្លាប់មនុស្សច្រើនជាងគេលើតំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធក្នុងរយៈពេលជាង ១០ ខែនៃសង្រ្គាម។ ការប្រយុទ្ធគ្នាត្រូវតែបញ្ចប់នៅពេលនេះ។ ចំណាប់ខ្មាំងទាំងអស់ត្រូវតែតម្រូវអោយក្រុមហាម៉ាស់ត្រូវដោះលែង”។ ការចរចាជាច្រើនជុំសម្រាប់បទឈប់បាញ់ នៅហ្គាហ្សាបានបរាជ័យរហូតមកដល់ពេលនេះ លើកលែងតែបទឈប់បាញ់រយៈពេលមួយសប្តាហ៍ដែលត្រូវបានគេសង្កេតឃើញនៅចុង ខែវិច្ឆិកាឆ្នាំមុន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ព្យុះត្រូពិច ម៉ារីយ៉ា (Maria )នឹងភ្លៀងធ្លាក់យ៉ាងខ្លាំង បានវាយប្រហារប្រទេសជប៉ុន នៅថ្ងៃចន្ទទី១២ ខែសីហានេះ ព្យុះត្រូពិច ម៉ារីយ៉ា (Maria) បានបោកបក់ នៅភាគខាងជើងប្រទេសជប៉ុន នឹងភ្លៀងធ្លាក់យ៉ាងខ្លាំងបំផុតនៅក្នុងតំបន់មួយចំនួន នឹងបានបង្ខំឱ្យលុបចោលជើងហោះហើរជាច្រើន។ សាលាក្រុងក្នុងតំបន់បានចេញសេចក្តីណែនាំអំពីការជម្លៀស និងការព្រមានដល់អ្នកស្រុកប្រហែល ៣១៥ ០០០ នាក់ពេញមួយយប់ ហើយមនុស្សប្រហែល ២០០០ នាក់បានត្រូវបានជម្លៀសក្នុងជម្រកតំបន់សុវត្ថិភាពពេញមួយយប់។ ព្យុះនេះបានទម្លាក់ភ្លៀង ៣៦៨ មីលីម៉ែត្រក្នុងរយៈពេល ២៤ ម៉ោងដល់ព្រឹកថ្ងៃចន្ទនៅក្នុងទីក្រុង Kuji ដែលជាចំនួនច្រើនបំផុតចាប់តាំងពីទីភ្នាក់ងារឧតុនិយមបានចាប់ផ្តើមរក្សាកំណត់ត្រានៅទីនោះ ក្នុងឆ្នាំ ១៩៧៨។ ទីភ្នាក់ងារអាកាសធាតុបាននិយាយថា “ប្រជាពលរដ្ឋនៅក្នុងតំបន់ដែលរងផលប៉ះពាល់ត្រូវបានណែនាំឱ្យមានការប្រុងប្រយ័ត្នចំពោះការរអិលបាក់ដី ការកើនឡើង និងការជន់លិចទន្លេ និងការជន់លិចនៅតំបន់ទំនាប ក៏ដូចជាខ្យល់បក់បោកខ្លាំង និងរលកខ្ពស់”៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ានអនុញ្ញាតឱ្យនាយកប្រតិបត្តិមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ចូលជួបពិភាក្សាការងារ និងជម្រាបលា នៅព្រឹកថ្ងៃចន្ទ ៨ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការ ដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអនុញ្ញាតឱ្យ បណ្ឌិត Nuki Agya Utama នាយកប្រតិបត្តិមជ្ឈមណ្ឌលថាមពលអាស៊ាន (ACE) ដែលចប់អាណត្តិ ចូលជួបពិភាក្សាការងារ និងជម្រាបលា។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សាអំពីការងារដ៏មានសារៈសំខាន់ដែលកំពុងបន្តរបស់ ACE ក្នុងការជំរុញកិច្ចខិតខំប្រឹងប្រែងរបស់អាស៊ាន នៅក្នុងសន្តិសុខ និងនិរន្តភាពថាមពល ចំពេលដែលតម្រូវការថាមពលកំពុងកើនឡើងនៅក្នុងតំបន់។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីទិសដៅអនាគតនៃគំនិតផ្តួចផ្តើមថាមពលរបស់អាស៊ានផងដែរ។
- ក្រុមហ៊ុនធំៗ២០ នឹងផ្តល់ឱកាសការងារជាង ៥ពាន់កន្លែងសម្រាប់យុវជននៅក្នុងពិព័រណ៌ការងារ និងមគ្គទេសក៍អាជីព រយៈពេល៣ថ្ងៃនៅផ្សារទំនើប AEON MALL សែនសុខ ដើម្បីអបអរសាទរការបើកដំណើរការ សាខាបេឡាជាតិសន្តិសុខសង្គម និងមជ្ឈមណ្ឌលការងារ នៅផ្សារទំនើប AEON សែនសុខ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) រាជធានីភ្នំពេញ និងសមាគមសហព័ន្ធសិស្សនិស្សិតអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គាំទ្រដោយ ក្រុមហ៊ុន អ៊ីអន ម៉ល (ខេមបូឌា) ខូ អិលធីឌី នឹងរៀបចំពិព័រណ៍ការងារ និងមគ្គទេសក៍អាជីព អមដោយការបម្រើសេវាកាហ្វេរ៉ូបូត (Robot Coffee) រយៈពេល ៣ថ្ងៃ ជាប់គ្នា គឺនៅថ្ងៃទី១៦ ទី១៧ និងទី១៨ ខែសីហា ឆ្នាំ២០២៤ នៅក្នុងផ្សារទំនើប អ៊ីអន សែនសុខ ចាប់ពីម៉ោង ៩:០០នាទីព្រឹក ដល់ ៨:០០នាទីយប់ ជាមួយឱកាសការងារជាង ៥ពាន់កន្លែង សម្រាប់ឲ្យយុវជន និងអ្នកស្វែងរកការងារអាច ដាក់ពាក្យស្វែងរកការងារដោយផ្ទាល់ និងធ្វើការសម្ភាសភ្លាមៗ។ ពិព័រណ៍ការងារនេះ នឹងនាំមកនូវក្រុមហ៊ុនធំៗចំនួន ២០ ដែលនឹងផ្តល់ឱកាសការងារជាង ៥ពាន់ កន្លែងក្នុងវិស័យសំខាន់ៗដូចជា៖ វិស័យធនាគារ គ្រឹះស្ថានមីក្រូហិញ្ញវត្ថុ និងធានារាប់រង […]
- ឯកឧត្តម ខ្វៃ អាទិត្យា ÷ រួមគ្នាដាំដើមឈើនិងការពារព្រៃឈើមានប្រយោជន៍សម្រាប់មនុស្សជាតិ ឯកឧត្តម ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យ ទី១១ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមជាមួយក្រុមការងារយុវជន ខ១១ និងសមាគមយុវជនខ្មែរមហានគរ នៃបណ្តុំអង្គការសង្គមស៊ីវិល ដឹកនាំដោយ លោក ហេង សំណាង បានប្រគេនកូនឈើចំនួន៧០ដើម ដល់ ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការ ព្រមទាំង គណៈសង្ឃ ព្រះសង្ឃ វត្តមហាមន្រ្តី នៅក្នុងសង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដើម្បីយកទៅដាំក្នុងវត្តអារាមនិងបណ្តុះស្មារតី«ពន្លកបៃតង» របស់ប្រជាពលរដ្ឋឱ្យស្រឡាញ់ដើមឈើ ចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ដែលមានប្រយោជន៍សម្រាប់មនុស្សជាតិ។ ព្រះខេម៉ាភិរត័ ឈឿន ភន់ ព្រះគ្រូចៅអធិការវត្តមហាមន្រ្តី នៅក្នុងរាជថានីភ្នំពេញ មានសង្ឃដីកាថា ដើមឈើគឺមានទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងដើមឈើនឹងជីវិត ដែលក្នុងនោះ ទាក់ទងនឹងការប្រសូត ត្រាស់ដឹង និងយាងចូលព្រះនិព្វាន របស់ព្រះពុទ្ធនៅក្រោមដើមឈើ។ ដើមឈើជាធម្មជាតិផ្តល់ប្រយោជន៍សន្ធឹកសន្ធាប់ដល់មនុស្សពិតៗ ដល់មនុស្ស និង សត្វទាំងឡាយ។ ព្រះគ្រូចៅអធិការ បានផ្តល់ឱវាទជំរុញឱ្យមានការចូលរួមដាំដុះ ថែទាំការពារ ដើម្បីជាប្រយោជន៍ដល់មនុស្សផងគ្នា […]
- អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូ ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ ពីថ្ងៃទី ១៣ ដល់ ១៥ ខែសីហា តបតាមការអញ្ជើញរបស់រដ្ឋាភិបាលព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន នឹងដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន ដែលរួមមានសសរស្តម្ភទាំងបីនៃសហគមន៍អាស៊ាន ទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសព្រុយណេ ពីថ្ងៃទី ១៣ ដល់ ១៥ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងអំឡុងពេលទស្សនកិច្ចនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន នឹងចូលគាល់ព្រះករុណាព្រះមហាក្សត្រ Sultan Haji Hassanal Bolkiah នៃប្រទេសព្រុយណេ ជួបសវនការជាមួយព្រះអង្គម្ចាស់ Haji Al- Muhtadee Billah ibni ទេសរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី។ ឯកឧត្តមបណ្ឌិត កៅ គឹមហួន ក៏គ្រោងពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ ព្រុយណេ ឯកឧត្តម Dato Dr. Amin Liew Abdullah រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីសេដ្ឋកិច្ច និងហិរញ្ញវត្ថុទី ២ ឯកឧត្តមបណ្ឌិត Isham Jaafar […]
- រាជរដ្ឋាភិបាលកម្ពុជា ធានាការពារសន្តិភាព ស្ថិរភាពនយោបាយ អធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទោះក្នុងតម្លៃណាក៏ដោយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ខ្ញុំបានឆ្លើយសំណួរអ្នកសារព័ត៌មានជាច្រើនពាក់ព័ន្ធនឹងការអំពាវនាវរបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចនៅក្រៅប្រទេសដែលយកបញ្ហានៅប្រទេសបង់ក្លាដេសមកបំផុសឱ្យមានចលនាបដិវត្តន៍ពណ៌ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់នៅកម្ពុជាតាមការស្រមើស្រមៃរបស់ខ្លួន។ ខ្ញុំសូមបញ្ជាក់ជូនជាថ្មីដូចតទៅ៖ ការប៉ុនប៉ងបំផុសចលនាបដិវត្តន៍ពណ៌នៅកម្ពុជាគឺជាអំពើប្រឆាំងនឹងច្បាប់ ប្រឆាំងនឹងសន្តិភាព ប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ និងប្រឆាំងឆន្ទៈក៏ដូចជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរ។ ហេតុអ្វី? ទី១. រាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជាកើតចេញពីការបោះឆ្នោត ស្របច្បាប់ដោយប្រជាពលរដ្ឋខ្មែរ។ ដូច្នេះ ការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដោយប្រើមធ្យោបាយហិង្សា មិនប្រជាធិបតេយ្យគឺជាអំពើល្មើសច្បាប់។ នេះសបញ្ជាក់ថា ក្រុមជ្រុលនិយមមួយក្តាប់តូចនេះតែងប្រព្រឹត្តខុសច្បាប់ជារៀងរហូតមក ហើយទោសដែលពួកគេមានជាប់ខ្លួនគឺជាឧទាហរណ៍ស្រាប់។ ទី២. ប្រទេសកម្ពុជាមានសន្តិភាពពេញលេញចាប់ពីឆ្នាំ ១៩៩៨ មកក្រោមនយោបាយឈ្នះៗរបស់សម្តេចតេជោ ហ៊ុន សែន។ សន្តិភាពមានតម្លៃខ្ពស់ណាស់មិនអាចកាត់ថ្លៃបានពីព្រោះវាបានអនុញ្ញាតឱ្យប្រទេសជាតិស្គាល់ការអភិវឌ្ឍមិនធ្លាប់មានពីមុន និងបានផ្តល់ក្តីសុខនិងអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋខ្មែរគ្រប់គ្នា។ ដូច្នេះ ការប៉ុនប៉ងអូសទាញប្រទេសឱ្យធ្លាក់ក្នុងសភាពវឹកវរ ហិង្សា បង្ហូរឈាម ដែលបើកផ្លូវឱ្យសង្គ្រាមស៊ីវិលកើតឡើងសារជាថ្មីគឺជាអំពើប្រឆាំងសន្តិភាពដែលអាជ្ញាធររាជរដ្ឋាភិបាលមិនអនុញ្ញាតជាដាច់ខាត។ ទី៣. កម្ពុជាពីអតីតកាលដែលរងការបំផ្លិចបំផ្លាញខ្ចេចខ្ទាំ រហូតដល់ធ្លាក់ចូលក្នុងរបបប្រល័យពូជសាសន៍ កាប់សម្លាប់គ្នាស្ទើរផុតរលត់ពីផែនដី ដោយសារអ្នកនយោបាយខ្មែរប្រើវប្បធម៌នយោបាយដណ្តើមអំណាចគ្នាដោយចុងកាណុង ។ ប៉ុន្តែ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា វប្បធម៌នយោបាយនេះត្រូវបានផ្លាស់ប្តូរមកជាការជ្រើសរើសមេដឹកនាំតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យវិញ។ ដូច្នេះ ការប៉ុនប៉ងណាមួយចង់ផ្តួលរំលំរាជរដ្ឋាភិបាលតាមមធ្យោបាយបដិវត្តន៍ពណ៌គឺជាអំពើប្រឆាំងនឹងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យដែលមិនអាចទទួលយកបាន។ ទី៤. ប្រជាពលរដ្ឋខ្មែរបាននិងកំពុងទទួលផលពីសុខសន្តិភាពនិងការអភិវឌ្ឍហើយពួកគេដឹងច្បាស់ថា សន្តិភាពនិងការអភិវឌ្ឍគឺស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះហើយបានជាពួកគេបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាឱ្យដឹកនាំប្រទេសរហូតមក។ ជាក់ស្តែង ការបោះឆ្នោតចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងគាំទ្រជាង ៨២% នៃចំនួនអ្នកបោះឆ្នោតដែលជាអត្រាគាំទ្រខ្ពស់បំផុត។ ដូច្នេះ អំពើរបស់ជនជ្រុលនិយមមួយក្តាប់តូចដែលប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលគឺផ្ទុយស្រឡះពីឆន្ទៈនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរដែលចង់រស់នៅក្នុងសុខសន្តិភាពនិងមិនចង់ភ្លក់រសជាតិនៃភាពវឹកវរ អសន្តិសុខ និងសង្គ្រាមស៊ីវិលម្តងទៀតឡើយ។ ទី៥. […]
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដឹកនាំប្រតិភូនធ្វើមាតុភូមិនិវត្តន៍ពី ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានាទីក្រុងវៀងច័ន្ទ នារសៀលថ្ងៃសៅរ៍ ទី១០ ខែសីហា ឆ្នាំ២០២៤ ដោយទទួលបានគោលការណ៍អនុញ្ញាតដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងគណៈប្រតិភូក្រសួងសុខាភិបាលកម្ពុជា បានធ្វើមាតុភូមិនិវត្តន៍ពីទីក្រុងវៀងចន្ទន៍ នៃសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ានលើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលបានប្រព្រឹត្តិទៅពីថ្ងៃទី៥ ដល់ថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុងវៀងច័ន្ទ នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ដែលជាប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ។ កិច្ចប្រជុំរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន លើកទី១៦ និងកិច្ចប្រជុំពាក់ព័ន្ធ គឺជាកិច្ចប្រជុំថ្នាក់ខ្ពស់បំផុតក្នុងវិស័យ សុខាភិបាល ត្រូវបានរៀបចំឡើងរៀងរាល់២ឆ្នាំម្តង ក្នុងគោលបំណងពិនិត្យវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាពរបស់ក្រុមការងារសុខាភិបាលទាំង៤ កំណត់កត្តាប្រឈម និងលើកទិសដៅ ដើម្បីធានាបាននូវសុខភាព សុខុមាលភាព របស់ប្រជាជនទាំងអស់ក្នុងតំបន់អាស៊ាន ឈានទៅសម្រេចការគ្របដណ្តប់សុខភាពជាសកល ដែលមានប្រទេសសមាជិកអាស៊ានទាំង១០ បូកនឹងប្រទេសដៃគូសន្ទនាបន្ថែមចំនួន៤គឺ សាធារណរដ្ឋប្រជាមានិតចិន ជប៉ុន សាធារណរដ្ឋកូរ៉េ សហរដ្ឋអាមេរិក និងប្រទេស ទីម័រឡេស្តេរ៍ ដែលជាប្រទេសសង្កេតការ ព្រមទាំងមានការចូលរួមរបស់នាយកអង្គការសុខភាពពិភពលោកប្រចាំតំបន់ ប៉ាស៊ីហ្វិកខាងលិច និងតំបន់អាស៊ីអគ្នេយ៍។ ក្នុងពេលធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី […]
- កូនត្នោតជាង៥៥៥៥ដើម ត្រូវបានបន្តយកទៅដាំក្នុងភូមិសាស្រ្តស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីបង្កើនភាពបៃតង ត្បូងឃ្មុំ៖ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការក្រសួងបរិស្ថាន រួមជាមួយក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកពញាក្រែក សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ ព្រះសង្ឃ យុវជន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ បានរួមគ្នាដាំកូនត្នោត សរុប ៥៥៥៥ ដើម អមសងខាងផ្លូវ ប្រវែង ១៤០០ ម៉ែត្រ ភ្ជាប់ពីផ្លូវជាតិលេខ៧ ចាប់ពីភូមិសាស្រ្តភូមិស្បែកគឺ ទៅភូមិព្រះអណ្តូង ក្នុងឃុំកណ្តោលជ្រុំ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនោះ ឯកឧត្តម ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួង បរិស្ថាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកពញាក្រែក បានមានប្រសាន៍ថា យើងរួមគ្នាដាំដើមត្នោត នៅទូទាំងស្រុកពញាក្រែកនៅពេលនេះ ក្នុងគោលបំណងចូលរួមចំណែក ជាមួយនិងរាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា បណ្តុះចលនាស្រលាញ់ធនធានធម្មជាតិ លើកកម្ពស់ទេសចរណ៍ និងសេដ្ឋកិច្ចនៅមូលដ្ឋាន។ ឯកឧត្តម បានបន្ថែមថាយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានគូសបញ្ជាក់អំពីបេសកកម្ម និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ដើម្បីឆ្លើយតបទៅនឹងបំណងប្រាថ្នា របស់ប្រជាពលរដ្ឋ សំដៅឈានឆ្ពោះទៅកាន់ការអភិវឌ្ឍប្រកបដោយចីរភាព។ សូមបញ្ជាក់ថា […]
- ក្រសួងសាធារណការ ត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធា រណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្ដីពីការត្រៀមរៀបចំទស្សនកិច្ចសិក្សាស្វែងយល់ និងផ្លាស់ប្ដូរបទពិសោធន៍អំពី ការគ្រប់គ្រង នីតិវិធីច្បាប់ បទដ្ឋានគតិយុត្ត និងការអភិវឌ្ឍវិស័យផ្លូវដែកទៅកាន់ប្រទេសថៃ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួង តំណាងក្រសួង-សា្ថប័នពាក់ព័ន្ធ តំណាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ក្រុមការងារជំនាញបច្ចេកទេស និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទក្រសួង។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យទៅលើប្រធានបទសំខាន់ៗមួយចំនួនដែលត្រូវលើកយកទៅជជែកពិភាក្សាជាមួយភាគីថៃក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិរវាងប្រទេសទាំងពីរលើការដឹកជញ្ជូនឆ្លងកាត់ច្រកព្រំដែនអន្តរជាតិ សំដៅពង្រឹងរំហូរនៃការដឹកជញ្ជូនទំនិញ និងអ្នកដំណើរនៅតាមព្រំដែនអន្តរជាតិកម្ពុជា-ថៃ ឱ្យមានភាពល្អប្រសើរឡើង ជាពិសេសដើម្បីសិក្សាស្វែងយល់បន្ថែមពីការលើកកម្ពស់ និងការតភ្ជាប់វិស័យដឹក ជញ្ជូនតាមផ្លូវដែករវាងប្រទេសទាំងពីរ ក៏ដូចជាផ្លាស់ប្ដូរបទ ពិសោធន៍រវាងគ្នាទៅវិញទៅមក សំដៅពន្លឿននូវការអនុវត្តកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនផ្លូវដែករវាងប្រទេសទាំងពីរ កម្ពុជា-ថៃ។ នៅក្នុងដំណើរទស្សនកិច្ចនេះ គណៈប្រតិភូកម្ពុជាគ្រោងនឹងជួបសវនាការ និងសម្តែងការគួរសមផងដែរ ជាមួយក្រសួងដឹក ជញ្ជូនថៃ និងជួបពិភាក្សាការងារជាមួយសហគ្រាសផ្លូវដែករដ្ឋថៃ ស្ថាប័នភ្នាក់ងារថៃផ្តល់ជំនួយសម្រាប់ប្រទេសជិត ខាង (NEDA) លេខាធិការដ្ឋានគម្រោងអភិវឌ្ឍន៍របៀងសេដ្ឋកិច្ចខាងកើត (EEC) ផែស្ងួតផ្លូវដែកឡាតក្រាបាំង(ICD) អង្គភាព និងវិស័យឯកជនដែលបម្រើឱ្យវិស័យផ្លូវដែកថៃ៕
- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក នៅទីក្រុងវៀងចន្ទន៍ ទីក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក (16th ASEAN Health Ministers Meeting and Related Meetings : ASEAN-U.S.) ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១០ និងប្រទេសទីម័រឡេស្តេ ជាមួយសហរដ្ឋអាមេរិក។ កិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសុខាភិបាលអាស៊ានសហរដ្ឋអាមេរិកធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើការដោះស្រាយបញ្ហាប្រឈមផ្នែកសុខភាពសម្រាប់ប្រជាជាតិសហគមន៍អាស៊ាន និងសហរដ្ឋអាមេរិក រួមទាំងការត្រៀមលក្ខណៈក្នុងការឆ្លើយតបជំងឺរាតត្បាត លើកកម្ពស់សមភាពនៃការទទួលបានសេវាសុខភាព ការឆ្ពោះទៅសម្រេចបានការគ្របដណ្តប់សុខភាពជាសកល ការប្រែប្រួលអាកាសធាតុ និងដើម្បីគាំទ្រដល់ការចែករំលែកចំណេះដឹង និងការអភិវឌ្ឍជំនាញដើម្បីដោះស្រាយឧបសគ្គនាពេលអនាគត។ ក្នុងបទអន្តរាគមន៍ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រីក្រសួងសុខាភិបាលកម្ពុជា បានលើកឡើងអំពីភាពជាដៃគូអាស៊ាន-អាមេរិក ដែលពិតជាបានបង្ហាញឱ្យឃើញនូវគុណតម្លៃ ដែលមិនអាចកាត់ថ្លៃបានក្នុងការដោះស្រាយបញ្ហាប្រឈមបញ្ហា សុខភាពរួមគ្នា ដោយផ្តោតលើគំនិតផ្តួចផ្តើមសំខាន់ៗ ក្រោមគោលដៅចម្បងនៃការពង្រឹងប្រព័ន្ធសុខាភិបាលសម្រាប់ឆ្លើយតបនឹងគ្រោះអាសន្នសុខភាពសាធារណៈ ការពង្រឹងសមត្ថភាពក្នុងការឆ្លើយតបទៅនឹងវិបត្តិសុខភាព ដើម្បីកសាងអនាគតដែលមានសុខភាពល្អ និងមានភាពធន់ជាងមុនសម្រាប់ប្រជាជនទាំងអស់។ អង្គប្រជុំបានអនុម័តលើផែនការ នៃកិច្ចសហប្រតិបត្តិការសុខាភិបាលអាស៊ាន-សហរដ្ឋអាមេរិក ដែលផ្តោតលើកិច្ចការអាទិភាពមួយចំនួនដូចជា ការត្រៀមលក្ខណៈសង្គ្រោះបន្ទាន់ និងឆ្លើយតបរួមគ្នាវិបត្តិសុខភាព ពង្រឹងកិច្ចសហប្រតិបត្តិការគម្រោងសុខភាពតែមួយ គាំទ្របណ្តាញសុខភាពតែមួយអាស៊ាន និងផែនការសកម្មភាពរួម កិច្ចសហការសុខភាពផ្លូវចិត្ត ការអភិវឌ្ឍគោលនយោបាយ និងអន្តរាគមន៍តាមសហគមន៍ អនុវត្តបច្ចេកវិជ្ជាសុខាភិបាលឌីជីថល ដើម្បីបង្កើនការថែទាំសុខភាព ការកសាងសមត្ថភាពធនធានមនុស្សសុខាភិបាល […]
- សម្តេចធិបតី អញ្ជើញជាអធិបតីក្នុងការចុះអនុស្សរណៈរវាងក្រសួងការងារ និងធនាគារ ដើម្បីផ្តល់ឥណទានមានការប្រាក់ទាបបំផុតមិនធ្លាប់មានសម្រាប់ពលករ និងសិក្ខាកាម ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃសុក្រទី៩ ខែសីហា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈរវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយធនាគារធំៗចំនួន៨នៅកម្ពុជាដើម្បីផ្តល់អត្រាការប្រាក់ទាបបំផុតមិនធ្លាប់មានត្រឹម៨,៥%ក្នុងមួយឆ្នាំសម្រាប់ពលករ និងសិក្ខាកាមដែលមានតម្រូវការកម្ចី។ ធនាគារដែលបានចុះអនុស្សរណៈជាមួយនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមមាន ធនាគារ ខេប៊ីប្រាសាក់ ម.ក (KB PRASAC Bank), ធនាគារ អ៊ូរី (ខេមបូឌា) ម.ក (Woori Bank Cambodia) ,ធនាគារ ប្រៃសណីយ៍កម្ពុជា ម.ក (CP Bank) ,ធនាគារ កាណាឌីយ៉ា (Canadia Bank) ,ធនាគារ អេស៊ីលីដា ភីអិលស៊ី (ACLEDA Bank Plc.), ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA), ធនាគារ វីង (ខេមបូឌា) ម.ក (Wing Bank), និងធនាគារ អេស ប៊ី […]
- ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ”Gumball 3000 Rally” នឹងឆ្លងកាត់កម្ពុជា ក្នុងឱកាសនៃជំនួបនេះ លោក Maximillion Cooper ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន Gumball 3000 បានបង្ហាញអំពីចំណាប់អារម្មណ៍ចំពោះវប្បធម៌សម្បូរណ៍បែប ភាពស្រស់ស្អាតនៃប្រាង្គប្រាសាទនានារបស់កម្ពុជា និងសុខសន្តិភាពនៅកម្ពុជា។ ក្នុងឱកាសប្រារព្ធខួប២៥ឆ្នាំរបស់ខ្លួន ព្រឹត្តិការណ៍ជួបជុំក្បួនរថយន្តអន្តរជាតិ “Gumball 3000 Rally” ដែលអ្នកចូលរួមសុទ្ធសឹងជាបុគ្គលល្បីៗ មកពីជាង៥០ប្រទេស នឹងឆ្លងកាត់ប្រទេសកម្ពុជា ក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។ ព្រឹត្តិការណ៍នេះនឹងរួមចំណែកក្នុងការផ្សព្វផ្សាយនូវវប្បធម៌ ប្រពៃណី និងសក្តានុពលទេសចរណ៍របស់កម្ពុជា។ សម្តេចធិបតី បានស្វាគមន៍ និងគាំទ្រការរៀបចំនូវព្រឹត្តិការណ៍អន្តរជាតិដ៏ធំនេះនៅកម្ពុជា។ អាជ្ញាធរ និងដៃគូពាក់ព័ន្ធកម្ពុជាត្រៀមខ្លួនជាស្រេចក្នុងការសម្របសម្រួល និងចូលរួមក្នុងព្រឹត្តិការណ៍នេះ និងការត្រៀមបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការស្វាគមន៍យ៉ាងរាក់ទាក់របស់ប្រជាជនខ្មែរ។ សម្តេចធិបតីក៏បានអរគុណ មូលនិធិ Gumball 3000 Rally ដែលបានចូលរួមចំណែកក្នុងការគាំទ្រដល់មន្ទីរពេទ្យកុមារអង្គរ និងគ្រោងជួយសាលាបណ្តុះបណ្តាលកីឡានៅកម្ពុជាផងដែរ៕ សូមជម្រាបថា ក្រុមហ៊ុន Gumball 3000 ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៩ ដោយជនជាតិអង់គ្លេស គឺជាម៉ាកយីហោដ៏ល្បីផ្តោតលើការរៀបចំព្រឹត្តិការណ៍ ការកម្សាន្ត និងរបៀបរស់នៅបែបប្រណិតភាព។ ការរៀបចំព្រឹត្តិការណ៍ “Gumball 3000 Rally in Cambodia” […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


