ប្រធានាធិបតីបារាំង Emmanuel Macron អធិការបតីអាល្លឺ ម៉ង់ Olaf Scholz និងនាយករដ្ឋមន្ត្រីអង់គ្លេស Keir Starmer បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ថា”មិនអាចមានការពន្យារពេលទៀតទេ” ក្នុងការចរចាបទឈប់បាញ់នៅតំបន់ហ្គាហ្សា ដោយព្រមានអ៊ីរ៉ង់ និងសម្ព័ន្ធមិត្តប្រឆាំងនឹង “ការកើនឡើងបន្ថែមទៀត” នៃជម្លោះ។សេចក្តីថ្លែងការណ៍រួមនេះ បានធ្វើឡើងបន្ទាប់ពីការវាយប្រហារមួយ ក្នុងចំណោមការវាយ ប្រហាររបស់អ៊ីស្រាអែល ដែលសម្លាប់មនុស្សច្រើនជាងគេលើតំបន់ហ្គាហ្សាស្ទ្រីប ដែលឡោមព័ទ្ធក្នុងរយៈពេលជាង ១០ ខែនៃសង្រ្គាម។
ការប្រយុទ្ធគ្នាត្រូវតែបញ្ចប់នៅពេលនេះ។ ចំណាប់ខ្មាំងទាំងអស់ត្រូវតែតម្រូវអោយក្រុមហាម៉ាស់ត្រូវដោះលែង”។ ការចរចាជាច្រើនជុំសម្រាប់បទឈប់បាញ់ នៅហ្គាហ្សាបានបរាជ័យរហូតមកដល់ពេលនេះ លើកលែងតែបទឈប់បាញ់រយៈពេលមួយសប្តាហ៍ដែលត្រូវបានគេសង្កេតឃើញនៅចុង ខែវិច្ឆិកាឆ្នាំមុន៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






