នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០ រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពីឧក្រិដ្ឋកម្មឆ្លងដែន ជាមួយប្រទេសជប៉ុន លើកទី ៩។ កិច្ចពិគ្រោះយោបល់នេះ បានផ្លាស់ប្តូរទស្សនៈលើបញ្ហានានាដែលជាកង្វល់ទៅវិញទៅមក និងពិភាក្សាលើវិស័យដែលជាប្រយោជន៍ទៅវិញទៅមក ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ក្នុងការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ។






