រុស្ស៊ីបាននិយាយថា ប្រទេសលោកខាងលិចកំពុងលេងជាមួយភ្លើង ដោយពិចារណាអនុញ្ញាត ឱ្យអ៊ុយក្រែនវាយប្រហារជ្រៅ ទៅក្នុងប្រទេសរុស្ស៊ីជាមួយនឹងមីស៊ីលរបស់លោកខាងលិច ហើយ បានព្រមានសហរដ្ឋអាមេរិកថា សង្រ្គាមលោកលើកទី០៣ នឹងទប់មិនជាប់ទេនៅអឺរ៉ុប។
អ៊ុយក្រែន បានវាយប្រហារតំបន់ Kursk ភាគខាងលិចរបស់រុស្ស៊ីកាលពីថ្ងៃទី៦ ខែសីហា ហើយ បានដាក់ចេញ នូវទឹកដីមួយចំណែក ក្នុងការវាយប្រហារបរទេស ដ៏ធំបំផុតលើរុស្ស៊ីចាប់តាំងពីសង្គ្រាមលោកលើកទី២មក។
ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បាននិយាយថា នឹងមានការឆ្លើយ តបដ៏សក្តិសមពីរុស្ស៊ីចំពោះការ វាយប្រហារនេះ។
លោក Sergei Lavrov ដែលបានបម្រើការជារដ្ឋមន្ត្រីការបរទេ សរបស់ពូទីនអស់រយៈពេលជាង២០ ឆ្នាំបាននិយាយថាលោក ខាងលិចកំពុងស្វែងរកការកើនឡើងនៃសង្គ្រាមអ៊ុយក្រែន ហើយកំពុង “ស្នើសុំបញ្ហា” ដោយពិចារណាលើសំណើរបស់អ៊ុយក្រែន ដើម្បីបន្ធូរបន្ថយការទប់ស្កាត់ ការប្រើប្រាស់អាវុធដែលផ្គត់ផ្គង់ដោយបរទេស។
ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២ លោកពូទីនបានព្រមានម្តងហើយម្តងទៀត អំពីហានិភ័យនៃសង្រ្គាមដ៏ទូលំទូលាយដែលពាក់ព័ន្ធនឹងប្រទេសមហាអំណាចនុយក្លេអ៊ែរដ៏ធំបំផុតរបស់ពិភពលោក ទោះបីជាលោកបាននិយាយថា រុស្ស៊ីមិនចង់បានជម្លោះជាមួយសម្ព័ន្ធមិត្តណាតូ ដែលដឹកនាំ ដោយសហរដ្ឋអាមេរិកក៏ដោយ៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






