នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានធ្វើទស្សនកិច្ចសិក្សាកាលពីថ្ងៃអាទិត្យទៅកាន់ពិព័រណ៍មនុស្សយន្តពិភពលោកឆ្នាំ ២០២៤ នៅទីក្រុងប៉េកាំង។
ពិព័រណ៍នេះគឺជាផ្នែកមួយនៃសន្និសិទមនុស្សយន្តពិភពលោករយៈពេលប្រាំថ្ងៃដែលបានបើកកាលពីថ្ងៃពុធ ក្រោមប្រធានបទ “ការសហការជំរុញកម្លាំងផលិតភាពគុណភាពថ្មីសម្រាប់អនាគតឆ្លាតវៃដែលបានចែករំលែក” ។
នាយករដ្ឋមន្ត្រីចិនលោក Li Qiang បានអំពាវនាវឱ្យមានការពង្រឹងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញការច្នៃប្រឌិតបច្ចេកទេស និងការអភិវឌ្ឍន៍ឧស្សាហកម្ម ដើម្បីបណ្តុះម៉ាស៊ីនកំណើនថ្មី និងបន្តកែលម្អសុខុមាលភាពរបស់មនុស្សជាបន្តបន្ទាប់។
ដើម្បីបង្កើនឧស្សាហកម្មមនុស្សយន្ត លោកក៏បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការចូលរួមការវិនិយោគទុនបណ្តាក់ទុនបន្ថែមទៀត បង្កើតក្រុមហ៊ុន unicorn កាន់តែច្រើន និងក្រុមហ៊ុន “យក្សតូច” ជាច្រើនទៀត ដែលជាសហគ្រាសធុនតូច និងមធ្យមដែលមានជំនាញក្នុងទីផ្សារពិសេស និងអួតអំពីបច្ចេកវិទ្យាទំនើប ក៏ដូចជាជំរុញក្រុមឧស្សាហកម្មដែលមានជំនាញ និងអត្ថប្រយោជន៍៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






