ដោយសារតម្រូវការនៃ វិធានការសុខាភិបាលរបស់ឥណ្ឌូនេសុី ដែលជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ាន។ សម្តេចតេជោ សម្រេចចេញដំណើរទៅហ្សាកាតា នៅម៉ោង១៣ រសៀល ថ្ងៃ២៣មេសា ២០២១។ ដូចនេះសម្តេច នឹងត្រូវធ្វើតេស្តនៅថ្ងៃស្អែក ២២ មេសា ២០២១ នៅកម្ពុជានិងធ្វើតេស្តម្តងទៀតនៅឥណ្ឌូនេសុី ថ្ងៃ២៣ មេសា ២០២១។ ដើម្បីធានាសុវត្តិភាពសម្រាប់មេដឹកនាំមុនចូល ប្រជុំត្រូវធ្វើតេស្តទាំងអស់គ្នា រាប់ទាំងប្រធានាធិបតីឥណ្ឌូនេសុីផងដែរ៕






