ប្រទេសកូរ៉េខាងជើង នឹងបើកទីក្រុងមួយឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេសនៅក្នុងខែធ្នូបន្ទាប់ពីការបិទព្រំដែនជិតប្រាំឆ្នាំដោយសារជំងឺរាតត្បាត Covid។ យ៉ាងហោចណាស់ប្រតិបត្តិករទេសចរណ៍ដែលមានមូលដ្ឋាននៅប្រទេសចិនចំនួនពីរបានប្រកាសថាភ្ញៀវទេសចរនឹងត្រូវបានអនុញ្ញាតឱ្យទៅទស្សនាទីក្រុង Samjiyon ស្ថិតនៅលើជើងភ្នំ Paektu ខ្ពស់បំផុតរបស់ប្រទេសកូរ៉េខាងជើង ដែលជាប់ព្រំដែនចិន-កូរ៉េខាងជើង។
ការបិទព្រំដែនក៏បានកាត់ផ្តាច់ការនាំចូលទំនិញសំខាន់ៗ ដែលនាំឱ្យមានការខ្វះខាតស្បៀងអាហារ ដែលកាន់តែអាក្រក់ទៅៗដោយទណ្ឌកម្មអន្តរជាតិ ដោយសារតែកម្មវិធីនុយក្លេអ៊ែររបស់ប្រទេស។មកទល់ពេលនេះ នៅតំបន់ Samjiyon ទើបតែត្រូវបានបញ្ជាក់ជាផ្លូវការ ប៉ុន្តែចំពោះទីក្រុងព្យុងយ៉ាង និងកន្លែងផ្សេងទៀតនឹងបើកផង៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






