នៅរសៀលថ្ងៃអង្គារ ៩ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៣ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានផ្តល់កិច្ចសម្ភាសន៍ដល់សារព័ត៌មាន The Scoop របស់ព្រុយណេ។
នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានចែករំលែកទស្សនៈ និងគោលបំណងនៃទស្សនកិច្ចផ្លូវការមកកាន់ប្រទេសព្រុយណេលើកនេះ ព្រមទាំង លទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី ៥៧ និងកិច្ចប្រជុំពាក់ព័ន្ធ ក៏ដូចជា វឌ្ឍនភាពចុងក្រោយនៅក្នុងការកសាងសហគមន៍អាស៊ាន និងការវិវត្តន៍នៅក្នុងតំបន់ ជាដើម។






