ព័ត៌មានថ្មី
- ឯកឧត្តម ហេង សួរ ផ្តាំផ្ញើឱ្យនិស្សិតជ័យលាភីអាហារូបករណ៍ទៅសិក្សានៅជប៉ុនធ្វើជាអ្នកទីផ្សារផ្សព្វផ្សាយឱ្យកម្ពុជាលើឆាក អន្តរជាតិ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ បានជួបសំណេះ សំណាលជាមួយនិស្សិតជ័យលាភីចំនួន២៩រូបដែលទទួលបានអាហារូបករណ៍ទៅសិក្សារនៅប្រទេសជប៉ុនក្រោមគម្រោងអភិវឌ្ឍន៍ធនធានមនុស្ស (JDS) និង គម្រោងអាហារូបករណ៍រដ្ឋាភិបាលជប៉ុន MEXT។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានគោលបំណងដើម្បីផ្តល់ឱកាសដល់និស្សិតជ័យលាភីអាហារូបករណ៍បានជួបជជែក ក៏ដូចជាទទួលយកនូវបទពិសោធន៍ព័ត៌មាន និងអនុសាសន៍ល្អៗពីថ្នាក់ដឹកនាំក្រសួងការងារដែលធ្លាប់ជាអតីតនិស្សិតនៅប្រទេសជប៉ុនមុនពេលចេញដំណើរ។ ក្រៅពីណែនាំពីជីវិតរស់នៅបរទេសឃ្លាតពីគ្រួសារ ឯកឧត្តមរដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យជ័យលាភីអាហារូបករណ៍ទាំងអស់ធ្វើជាទូតសុឆន្ទៈរបស់កម្ពុជាដើម្បីផ្សព្វផ្សាយពីវឌ្ឍនភាពរបស់ប្រទេសទៅកាន់បរទេស ព្រោះវាជាឱកាសក្នុងការផ្សព្វផ្សាយដោយផ្ទាល់ជូនមិត្តភក្តិជាជនបរទេសឱ្យស្គាល់ពីកម្ពុជាដែលជាប្រទេសមានវប្បធម៌ ប្រាង្គប្រាសាទអង្គរវត្តដែលជាសម្បតិ្តបេតិកភណ្ឌពិភពលោកល្អឯក និងចំណុចវិជ្ជមានផ្សេងៗទៀតដែលកម្ពុជាមាន ដើម្បីកៀងគរអ្នកវិនិយោគ និងអ្នកទេសចរណ៍មកកាន់កម្ពុជាបន្ថែមទៀត ដើម្បីជាប្រយោជន៍ដល់សង្គមជាតិក្នុងនាមជាបញ្ញវន្ត។ គួរបញ្ជាក់ផងដែរថា ជំនួបនៅថ្ងៃនេះជាលើកទី៦ ហើយដែលឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានជួបសំណេះសំណាលជាមួយនិស្សិតដែលនឹងត្រូវបន្តការសិក្សានៅប្រទេសជប៉ុនចាប់ពីឆ្នាំ២០២០មក៕ ពិសិដ្ឋ
- គណៈប្រតិភូគណៈកម្មការទី៦ រដ្ឋសភាចុះស្វែង យល់ពីវឌ្ឍន ភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុកខេត្តកែប គណៈប្រតិភូគណៈកម្មការទី៦ នៃរដ្ឋសភា ដឹកនាំដោយឯកឧត្តម អង្គ វង្ស វឌ្ឍានា ប្រធានគណៈកម្មការ ចុះស្វែងយល់ពីវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនានាលើវិស័យទទួលបន្ទុករបស់គណៈកម្មការនៅខេត្តកែប។ ឯកឧត្តម អង្គ វង្ស វឌ្ឍានា បានមានប្រសាសន៍ថា បេសកកម្មរបស់គណៈកម្មការទី៦ មកកាន់ខេត្តកែបនាពេលនេះ គឺដើម្បីសិក្សាស្វែងយល់ និងប្រមូលព័ត៌មានមួយចំនួន ពាក់ព័ន្ធនឹងវិស័យទទួលបន្ទុករបស់គណៈ កម្មការ ដោយផ្ដោតលើវឌ្ឍនភាពការងារ ប្រសិទ្ធភាពនៃការអនុវត្តន៍ច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា និងបញ្ហាប្រឈមរបស់ខេត្ត ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចទទួល ខុសត្រូវរបស់គណ:កម្មការនៅក្នុងខេត្តនេះ ដើម្បីរួមសហការគ្នារវាងស្ថាប័ននីតិប្បញ្ញត្តិ និងស្ថាប័ននីតិ ប្រតិបត្តិ ដែលត្រូវជំរុញការអនុវត្តន៍កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាឱ្យមានប្រសិទ្ធ ភាពខ្ពស់។ ឯកឧត្តមព្រុំ គន្ធិ អភិបាលខេត្តស្តីទី បានមាន ប្រសាស ន៍ថា លើការងារអនុវត្តច្បាប់ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ខ្ពស់ ក្នុងការដឹកនាំសម្របសម្រួល និងជំរុញដល់គ្រប់មន្ទីរអង្គភាពជុំវិញខេត្ត ក្នុងការអនុវត្តន៍តួនាទីភារកិច្ចរបស់ខ្លួន ស្របតាមគោល ការណ៍នានារបស់រដ្ឋបាលខេត្ត លើការងារអនុវត្តច្បាប់និងលិខិតបទដ្ឋានពាក់ពន្ធ។ រដ្ឋបាលខេត្តបានធ្វើការផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋ គ្រប់ភាគីពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមានវិធានការណ៍ទាន់ពេលវេលា ក្នុងការទប់ ស្កាត់បទល្មើសការជួញដូរ ការប្រើប្រាស់គ្រឿងញៀន […]
- ក្រុមហ៊ុនជប៉ុន បន្តចាប់អារម្មណ៍ការវិនិយោគនៅព្រះរាជាណា ចក្រកម្ពុជា ក្រុមហ៊ុនមកពីប្រទេសជប៉ុនភាគច្រើនតាមរយៈអង្គការពាណិជ្ជ កម្មក្រៅប្រទេសរបស់ប្រទេសជប៉ុនបានបង្ហាញពីការចាប់ អារម្មណ៍ទៅលើវិស័យសក្តានុពលវិនិយោគជាច្រើននៅកម្ពុជា។ នេះជាការបញ្ជាក់របស់អនុប្រធានអង្គការពាណិជ្ជកម្ម ក្រៅប្រទេសជប៉ុន ក្នុងពេលចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចធិបតី នាយករដ្ឋមន្ត្រីការពារកាលពីម្សិលមិញ។ ក្នុងឱកាសនៃជំនួបលោកស្រី Mio Kawada អនុប្រ ធានអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសវិនិយោគនៅកម្ពុជា។ លោកស្រីបាន គោរពជម្រាបជូនសម្ដេចធិបតីថា នេះជាលើកទី២ ដែលអង្គការ JETRO បានរៀបចំបេសកកម្មធុរកិច្ច នៅកម្ពុជា ដោយលើកនេះមានក្រុមហ៊ុនជប៉ុនចូលរួមចំនួន១៩ ដែលចាប់អារម្មណ៍ការវិនិយោគនៅកម្ពុជាក្នុងវិស័យផ្សេងៗ រួមទាំងលើបច្ចេកវិទ្យាបៃតង និងឥណ ទានកាបូន តាមរយៈបច្ចេកវិទ្យាថ្មី និងទំនើប របស់ជប៉ុន។ សម្ដេចធិបតីបានស្វាគមន៍ការបន្តចាប់អារម្មណ៍របស់បណ្តាក្រុមហ៊ុនជប៉ុន ក្នុងការស្វែងរកនូវឱកាសវិនិយោគ និងការផ្សារភ្ជាប់ទំនាក់ទំនងជាមួយដៃគូធុរកិច្ចនៅកម្ពុជា។ សម្តេចធិបតីបានសម្តែងនូវការគាំទ្រលើចំណាប់អារម្មណ៍របស់ក្រុមហ៊ុនជប៉ុន លើវិស័យថាមពលស្អាត និងឥណទានកាបូន ដែលមានសង្គតិ ភាពជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការធានានូវការអភិវឌ្ឍប្រកបដោយចីរភាព និងការដាក់ចេញនូវទិសដៅជំរុញថាមពលស្អាតឱ្យបានដល់ ៧០% ត្រឹមឆ្នាំ២០៣០។ សម្ដេចធិបតី ក៏បានណែនាំឱ្យបង្កើតក្រុមការងារដែលមានតំណាងក្រសួង-ស្ថាប័នកម្ពុជាពាក់ព័ន្ធ ដើម្បីសម្របសម្រួលជាមួយអង្គការ JETRO និងក្រុមហ៊ុនជប៉ុនខាងលើ ក៏ដូចជាពិភាក្សាការងារបន្តលើបច្ចេកវិទ្យាបៃតង និងឥណទានកាបូន៕
- រដ្ឋមន្ត្រីក្រសួងសុខាភិបាល ធ្វើបឋកថាស្តីពីកត្តាកំណត់ភាពជាអ្នកដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល រាជធានីភ្នំពេញ៖ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានធ្វើបទបឋកថាលើកត្តាកំណត់ភាពជោគជ័យសម្រាប់ការដឹកនាំ សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខា ភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ៤០៦៧នាក់។ ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់មន្រ្តីសុខាភិបាល និងបានលើកទឹកចិត្ត គាំទ្រជំរុញឱ្យគ្រប់បណ្តាថ្នាក់ដឹកនាំមូលដ្ឋានបន្តខិតខំធ្វើការងាររបស់ខ្លួន ហើយនឹងចេះជួយគ្នាទៅវិញទៅមកតាមឋានានុក្រម ដូចជាឧទាហរណ៍ដែលឯកឧត្តមសាស្រ្តាចារ្យបានលើកឡើង សម្រាប់ធ្វើជាគំរូល្អនៅ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។ នៅក្នុងបទបាឋកថា ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រីចែករំលែកបទពិសោធន៍ និងគន្លឹះនៃអ្នកដឹកនាំថា តើគួរមានចំណេះដឹងបែបណាដើម្បីដឹកនាំនៅក្នុងមូលដ្ឋានរបស់ខ្លួនបានជោគជ័យ។ ជារួមអ្នកដឹកនាំគ្រប់រូបត្រូវមានចំណេះដឹងទូលំទូលាយឱ្យបានច្រើនមុខជំនាញដោយការសិក្សាស្វែងយល់ និងត្រូវដឹង ត្រូវស្គាល់ការងារដែលខ្លួនធ្វើ និងទទួលបន្ទុកឱ្យបានច្បាស់លាស់ ដែលមានការសួរនាំដល់សមាជិកក្រុមទាំងអស់ដើម្បីបង្កើតក្រុមការងារដែលមានប្រសិទ្ធិភាព។ អ្នកដឹកនាំត្រូវមានយុទ្ធសាស្រ្តកសាងក្រុម និងចេះបង្កើតភាពស្និទ្ធស្នាលជាមួយក្រុមការងារ ដើម្បីធ្វើការរួមគ្នាសម្រេចផែនការយយុទ្ធសាស្រ្តរបស់អង្គភាពរបស់ខ្លួន។ ដោយមានការអនុញ្ញាតពី ឯកឧត្តមសាស្រ្តាចារ្យរដ្ឋមន្រ្តី មណ្ឌលសុខភាពគោកចក ក្នុងខេត្តសៀម រាបក៏បានចូលរួមធ្វើបទបង្ហាញពីការប្រើប្រាស់ PDIA ក្រោមប្រធានបទ “ហេតុអ្វីបានជាប្រជាជនមួយចំនួនពុំទាន់មកប្រើប្រាស់សេវាសុខភាពនៅមណ្ឌលសុខភាពគោកចក?”។ សូមបញ្ជាក់ផងដែរ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងនៅរៀងរាល់ថ្ងៃអង្គារ ដែលមានវត្តមាន ថ្នាក់ដឹកនាំអង្គភាពថ្នាក់ជាតិ ចាប់ពីអនុប្រធានការិយាល័យថ្នាក់កណ្តាលរហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល អង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត និងសមាជិកក្រុមប្រឹក្សាគណៈវិជ្ជាជីវៈទាំង ៥ ចាប់តាំងពីថ្នាក់រាជធានី-ខេត្ត រហូតដល់ថ្នាក់ជាតិ៕ អ៊ួង […]
- អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួយ ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC)។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានពិភាក្សា និងផ្លាស់ប្តូរទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការដែលមានស្រាប់រវាងអាស៊ាន និង US-ABC ក៏ដូចជា បានរិះរកវិធីដើម្បីជំរុញកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យដែលអាចធ្វើទៅបានផ្សេងទៀត។
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិក ទៅវិនិយោគច្រើនថែមទៀតនៅក្នុងតំបន់អាស៊ាន នៅល្ងាចថ្ងៃអង្គារ ២ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងពិធីជប់លៀងរៀបចំដោយ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រុយណេ លោកជំទាវ Caryn R. McClelland ។ នៅក្នុងឱកាសនោះ ឯកឧត្តម Ted Osius ប្រធាន និងជានាយកប្រតិបត្តិក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ABC) តំណាងមកពីរដ្ឋាភិបាលព្រុយណេ ព្រមទាំងក្រុមហ៊ុនសហរដ្ឋ អាមេរិកមួយចំនួន ក៏បានចូលរួមក្នុងពិធីជប់លៀងនេះដែរ។ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យធុរកិច្ចអាមេរិក ទៅវិនិយោគច្រើនថែមទៀតនៅក្នុងតំបន់អាស៊ាន ដើម្បីចូលរួមចំណែកដល់ការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ ជ្រុងជ្រោយអាស៊ាន-សហរដ្ឋអាមេរិក ក៏ដូចជា ពង្រឹងទំនាក់ ទំនងរវាងប្រជាជន និងប្រជាជនរវាងអាស៊ាន និងសហរដ្ឋ អាមេរិក។
- ក្រសួងការងារ ចុះអនុស្សរណៈ ជាមួយមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ ដើម្បីលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា (ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក វីលៀម ខន់ឃ្លីន(William Conklin) នាយកប្រចាំប្រទេសនៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ(ACILS) នៅថ្ងៃអង្គារ ទី៦ ខែសីហា ឆ្នាំ២០២៤ បានចុះអនុស្សរណៈស្តីពីកិច្ចសហប្រតិបត្តិការវិស័យការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ អនុស្សរណៈដែលសមភាគីទាំងពីរបានចុះនៅពេលនេះ គឺផ្តោតលើការលើកកម្ពស់សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ និងសុខភាពនិងសុវត្ថិភាពការងារ(OSH)នៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រី ហេង សួរ បានគូសបញ្ជាក់ថា ការចុះអនុស្សរ ណៈនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់មួយបន្ថែមទៀតក្នុងការពង្រឹងទំនាក់ទំនងវិជ្ជាជីវៈ និងសុវត្ថិភាពការងារក្នុងរោងចក្រសហគ្រាសនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងដែលជាគន្លឹះដ៏សំខាន់សម្រាប់ការរក្សាបាននូវការវិនិយោគ និងទាក់ទាញវិនិយោគិនមកកម្ពុជាបន្ថែមទៀតព្រោះតែភាពសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ដែលមានវឌ្ឍនភាពជាលំដាប់។ ត្រង់ចំណុចនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកត់សម្គាល់បន្ថែមថា អនុស្សរណៈនាពេលនេះគឺមិនត្រឹមតែបង្ហាញពីភាពជឿជាក់ និងទុកចិត្តគ្នារវាងស្ថាប័នទាំងពីរនោះទេ ប៉ុន្តែថែមទាំងជាកត្តាជំរុញឱ្យមានទំនាក់ទំនងល្អ និងជិតស្និទ្ធបន្ថែមទៀតរវាងកម្ពុជា និងសហរដ្ឋអាមេរិក។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានឆ្លៀតរំលឹកពីផែនការយុទ្ធសាស្ត្ររយៈពេល៥ឆ្នាំ(២០២៤-២០២៨) ដែលមានទិសដៅសម្រាប់ពង្រឹងវឌ្ឍនភាព នៃវិស័យការងារ សន្តិសុខសង្គម និងការបណ្តុះបណ្តាលវិជ្ជាជីវៈ នៅកម្ពុជា។ លោក វីលៀម ខន់ឃ្លីន នាយកប្រចាំប្រទេស នៃមជ្ឈមណ្ឌលអាមេរិកកាំងសម្រាប់សាមគ្គីភាពការងារអន្តរជាតិ បានវាយតម្លៃខ្ពស់ចំពោះសកម្មភាពការងារ ដែលជាវឌ្ឍនភាពដ៏សកម្មរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តា លវិជ្ជាជីវៈជាសេនាធិការក្នុងការធ្វើឱ្យប្រសើរឡើងជាលំដាប់តាមរយៈយន្តការច្បាប់ និងយន្តការស្ថាប័នជាពិសេសយន្តការ […]
- ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈកម្ពុជា តបតាមការអញ្ជើញរបស់ឯកឧត្តម Ajman Bin Haji Meludin អគ្គលេខាធិការ (អភិបាលកិច្ចមុខងារសាធារណៈ) ទីស្តីការនាយករដ្ឋមន្ត្រីព្រុយណេ ឯកឧត្តមបណ្ឌិត កៅ គឺមហួន អគ្គលេខាធិការអាស៊ាន បានដឹកនាំគណៈប្រតិភូលេខាធិការដ្ឋានអាស៊ាន មកចូលរួមក្នុងកិច្ចប្រជុំប្រមុខមុខងារសាធារណៈ សម្រាប់កិច្ចសហប្រតិបត្តិការអាស៊ាន ស្តីពីបញ្ហាពាក់ព័ន្ធនឹងមុខងារសាធារណៈ (ACCSM) លើកទី ២២ នៅទីក្រុង Bandar Seri Begawan ប្រទេសព្រុយណេ។ នៅរសៀលថ្ងៃអង្គារ ២ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៤ នៅប្រទេសព្រុយណេ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា។ នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត កៅ គឹមហួន បានបញ្ជាក់ឡើងវិញ នូវការគាំទ្រយ៉ាងពេញទំហឹងរបស់លេខាធិការដ្ឋានអាស៊ាន ចំពោះប្រទេសកម្ពុជា ដែលនឹងទទួលធ្វើជាប្រធាន ACCSM ពីឆ្នាំ២០២៤- ២០២៦។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈស្តីពីអាទិភាពនានារបស់ប្រធាន […]
- កំណាត់ផ្លូវដែកភាគខាងជើង ដែលរងការខូចខាតត្រូវបានជួសជុលភ្លាមៗ និងដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ ភ្នំពេញ៖ កំណាត់ផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលរងការខូចខាត ត្រូវបានជួសជុលភ្លាមៗដើម្បីធានាការតភ្ជាប់ និងបានដាក់ឱ្យដំណើរការបណ្តោះអាសន្នឡើងវិញហើយ កាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បន្ទាប់ពីផ្លូវដែកនេះមានការខូចខាតប្រវែង១០០ម៉ែត្រ និងស្រុតមួយចំហៀងដោយសារទឹកហូរច្រោះ បន្ទាប់ពីភ្លៀងធ្លាក់ជាបន្តបន្ទាប់នារយៈពេលប៉ុន្មានថ្ងៃជាប់ៗគ្នានេះ។ ក្រុមការងារបច្ចេកទេសរបស់នាយកដ្ឋានផ្លូវដែក នៃក្រសួង សាធារណការ និងដឹកជញ្ជូន និងក្រុមការងារបច្ចេកទេសក្រុម ហ៊ុន Royal Railway Cambodia បានជួសជុល ស្តារភ្លាមៗ សម្រាប់ឱ្យខ្សែរថភ្លើងអាចឆ្លងកាត់ជាបណ្តោះអាសន្ន ដើម្បីដំណើរការនិរន្តភាពនៃខ្សែរថភ្លើង(ខ្សែដឹកអ្នកដំណើរ, ខ្សែរថភ្លើងដឹកទំនិញ)។ គួរបញ្ជាក់ថា នៅវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៤ រថភ្លើងមួយខ្សែចេញដំណើរពីបាត់ដំបងឆ្ពោះទៅកាន់រាជធានីភ្នំពេញ បានជួបឧប្បត្តិហេតុធ្លាក់ទូដឹកប្រេងឥន្ធនៈចេញពីដែករ៉ៃ លើផ្លូវដែកភាគខាងជើងចំណុចPK-123+350 ស្ថិតក្នុងភូមិកប៉ាស់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ចំនួន៦ទូ(ទូទទេ)មិនបណ្តាលឲ្យរងគ្រោះថ្នាក់ដល់អ្នកបើកបរ អ្នកធ្វើដំណើរ និងប្រជាពលរដ្ឋរស់នៅតាមដងផ្លូវដែកឡើយ៕
- អគ្គលេខាធិការអាស៊ាន រួមជាមួយឯកឧត្តម រដ្ឋមន្ត្រីការបរទេសទី ២ ព្រុយណេអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវីរយ៍ទី ៤០ នៃការចូលជាសមាជិកអាស៊ានរបស់ព្រុយណេ នៅយប់ថ្ងៃចន្ទ ១ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវីរយ៍ទី ៤០ នៃការចូលជាសមាជិកអាស៊ានរបស់ព្រុយណេ។ ពិធីនេះ បានកត់សម្គាល់ពីការប្តេជ្ញាចិត្ត ការចូលរួមចំណែក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ព្រុយណេ ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន។ ពិធីនេះដែលក៏ជាឱកាសដើម្បីឆ្លុះបញ្ចាំងពីការធ្វើដំណើររួមគ្នា និងបានបញ្ជាក់សាជាថ្មី នូវទំនាក់ទំនងដ៏ខ្លាំងក្លារវាងព្រុយណេ និងអាស៊ាន ខណៈទន្ទឹងបន្តកិច្ចសហប្រតិបត្តិការ និងទទួលបានអនាគតដ៏រុងរឿងជាមួយគ្នា។
- ម៉ាឡេស៊ី និងថៃជំរុញ ឲ្យមានការសាងសង់ស្ពានទីពីរ តភ្ជាប់ តំបន់ដើម្បីពន្លឿនកំណើនសេដ្ឋកិច្ច យោងតាមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Datuk Seri Anwar Ibrahim បានឱ្យដឹងថា កិច្ចព្រមព្រៀងរវាងម៉ាឡេស៊ី និងថៃលើការសាងសង់ស្ពានទីពីរដែលតភ្ជាប់តំបន់របស់ពួកគេ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពន្លឿនកំណើនសេដ្ឋកិច្ចក្នុងតំបន់។ បន្ទាប់ពីដំណើរទស្សនកិច្ចការងាររបស់លោកទៅកាន់ទីក្រុង Rantau Panjang របស់ប្រទេសម៉ាឡេស៊ី និង Su-ngai Golok របស់ប្រទេសថៃ ហើយលោកក៏បានជួបជាមួយសមភាគីថៃលោក Srettha Thavisin ផងដែរ។ ប្រទេសទាំងពីរបានព្រមព្រៀងគ្នាក្នុងការផ្តោតលើការជំរុញគម្រោងសំខាន់ៗជាច្រើនដែលបានពន្យារពេលជាយូរ ដែលគម្រោងខ្លះត្រូវបានរង់ចាំអស់ជាច្រើនទសវត្សរ៍។ លោក Anwar បាននិយាយថា គម្រោងនេះត្រូវបានគេរំពឹងថានឹងចំណាយពេលពីរឆ្នាំដើម្បីបញ្ចប់នៅពេលដែលការសាងសង់ចាប់ផ្តើមនៅក្នុងខែមេសាឆ្នាំក្រោយ ប៉ុន្តែក៏មានសុទិដ្ឋិនិយមផងដែរដែលថា ការកំណត់ពេលវេលាអាចត្រូវបានពន្លឿនដោយមិនប៉ះពាល់ដល់គុណភាព។ នៅពេលបញ្ចប់ការសាងសង់ស្ពានទីពីរ លោក Anwar បាននិយាយថា ស្ពានដែលមានស្រាប់ ដែលបានតភ្ជាប់ប្រទេសទាំងពីរតាំងពីឆ្នាំ ១៩៧១ នឹងត្រូវបានកែលម្អ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- លោកស្រី Kamala Harris ត្រូវបានប្រកាសជាបេក្ខភាពប្រធានាធិបតីផ្លូវការ ដើម្បីប្រជែងនឹងលោក Trump ក្នុងការបោះឆ្នោតខែវិច្ឆិកា លោកស្រី Kamala Harris អនុប្រធានាធិបតីសហរដ្ឋអាមេរិក និងជាកូនស្រីរបស់ជនអន្តោប្រវេសន៍ ត្រូវបានប្រកាសជាផ្លូវការនូវការតែងតាំងពីគណបក្សប្រជាធិបតេយ្យសម្រាប់តំណែងប្រធានាធិបតី ដោយក្លាយជាស្ត្រីស្បែកខ្មៅដំបូងគេ ដែលដឹកនាំគណបក្សដ៏ធំនៅសហរដ្ឋអាមេរិក។ បន្ទាប់ពីដំណើរការបោះ ឆ្នោតតាមអ៊ីនធឺណិតរយៈពេលប្រាំថ្ងៃ ដោយប្រតិភូនៃសន្និបាត ជាតិប្រជាធិបតេយ្យ ការតែងតាំងរបស់លោក ស្រីHarris ត្រូវបានបញ្ជាក់ជាផ្លូវការនៅយប់ថ្ងៃចន្ទ។ គណបក្សប្រជាធិបតេយ្យបានប្រកាសថា ៩៩ ភាគរយនៃប្រតិភូបានបោះឆ្នោតគាំទ្រលោក ស្រី Harris នៅក្នុងសេចក្តីថ្លែង ការណ៍មួយដែលបានចេញ ផ្សាយមុនពាក់កណ្តាលអធ្រាត្រ។ ឥឡូវនេះ គណបក្សនឹងបន្តការបញ្ជាក់ជាផ្លូវការនូវការបោះឆ្នោត ហើយនឹងធ្វើការជួបជុំគ្នាអបអរសាទរក្នុងអំឡុងពេលសន្និបាតបក្សនាពេលខាងមុខនៅទីក្រុង Chicago នៅចុងខែនេះ។ លោកស្រី Harris បានបង្ហាញថាលោកស្រីមានបំណងរក្សាឱ្យស្របតាមប្រធានបទ និងគោលនយោបាយសំខាន់ៗដែលកំណត់យុទ្ធនាការរបស់លោក ចូ បៃឌិន រួមទាំងលទ្ធិប្រជាធិប តេយ្យ ការការពារអំពើហិង្សាដោយកាំភ្លើង និងសិទ្ធិរំលូតកូន៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- ក្រុមអ្នកតវ៉ាដែលបានផ្តួលរំលំ លោកស្រីHasina ចង់ឱ្យម្ចាស់ជ័យលាភីណូបែល Muhammad Yunus ដឹកនាំប្រទេស ក្រុមបាតុករនិស្សិត បានធ្វើបាតុកម្មតវ៉ា នៅប្រទេសបង់ក្លាដែស បានអំពាវនាវ ឲ្យតែងតាំងម្ចាស់រង្វាន់ណូបែលសន្តិភាពគឺលោក Muhammad Yunus ជាប្រមុខរដ្ឋាភិបាលបណ្តោះ អាសន្នថ្មីមួយថ្ងៃបន្ទាប់ពីនាយករដ្ឋមន្ត្រី Sheikh Hasina ដែលកាន់ អំណាចរយៈពេល១៥ឆ្នាំបានលាលែងពីតំណែងហើយបានភៀសខ្លួនចេញពីប្រទេស បន្ទាប់ពីភាពចលាចលដ៏សាហាវជាច្រើនសប្តាហ៍។ ប្រធានាធិបតីបង់ក្លាដែស និងមេបញ្ជាការ យោធាកំពូលរបស់ខ្លួនបាននិយាយកាលពីថ្ងៃចន្ទថា រដ្ឋាភិបាល បណ្ដោះអាសន្ននឹងត្រូវបង្កើតឡើង ក្នុងពេលឆាប់ៗ។ លោកស្រី Hasina បានលាលែងពីតំណែងហើយបានរត់ភៀសខ្លួនចេញពីប្រទេសបង់ក្លាដេស កាលពីថ្ងៃចន្ទបន្ទាប់ពីការតវ៉ាជាច្រើនសប្តាហ៍ប្រឆាំងនឹងប្រព័ន្ធកូតាសម្រាប់ការងាររបស់រដ្ឋាភិបាលបានធ្លាក់ចូលទៅក្នុងអំពើហឹង្សា ហើយបានក្លាយ ទៅជាបញ្ហាប្រឈមកាន់តែទូលំទូលាយចំពោះការគ្រប់គ្រងរយៈពេល ១៥ ឆ្នាំគត់។ បាតុកររាប់ពាន់នាក់បានសម្រុកចូលទីស្នាក់ការផ្លូវការរបស់លោកស្រី និងអគារផ្សេងទៀតដែលពាក់ព័ន្ធនឹងគណបក្ស និងក្រុមគ្រួសារលោកស្រី Hasina ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
- អគ្គលេខាធិការអាស៊ាន រួមជាមួយឯកឧត្តម រដ្ឋមន្ត្រីការបរទេសទី ២ ព្រុយណេអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវីរយ៍ទី ៤០ នៃការចូលជាសមាជិកអាស៊ានរបស់ព្រុយណេ នៅយប់ថ្ងៃចន្ទ ១ កើត ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៤ នៅលេខាធិការដ្ឋានអាស៊ាន ប្រចាំទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន រួមជាមួយឯកឧត្តម Dato Erywan Pehin Yusof រដ្ឋមន្ត្រីការបរទេសទី ២ របស់ព្រុយណេ បានអញ្ជើញថ្លែងសន្ទរកថា ក្នុងពិធីអបអរខួបអនុស្សាវីរយ៍ទី ៤០ នៃការចូលជាសមាជិកអាស៊ានរបស់ព្រុយណេ។ ពិធីនេះ បានកត់សម្គាល់ពីការប្តេជ្ញាចិត្ត ការចូលរួមចំណែក ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់ព្រុយណេ ក្នុងការជំរុញការកសាងសហគមន៍អាស៊ាន។ ពិធីនេះដែលក៏ជាឱកាសដើម្បីឆ្លុះបញ្ចាំងពីការធ្វើដំណើររួមគ្នា និងបានបញ្ជាក់សាជាថ្មី នូវទំនាក់ទំនងដ៏ខ្លាំងក្លារវាងព្រុយណេ និងអាស៊ាន ខណៈទន្ទឹងបន្តកិច្ចសហប្រតិបត្តិការ និងទទួលបានអនាគតដ៏រុងរឿងជាមួយគ្នា។
- ទិសដៅការងារជាអាទិភាពរបា់រាជរដ្ឋាភិបាល គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង និងមានចីរភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍ថា រាជរដ្ឋាភិ បាលនីតិកាលទី៧ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង និងមានចីរភាព។ រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋ សំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅនៅស្អាត មានបរិស្ថានបៃតង ការរស់នៅប្រកបដោយចីរភាព ដោយធានាបាននូវគុណភាពបរិស្ថានល្អ។ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ នៅក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរបរិស្ថានខេត្តកំពត នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែសីហា ឆ្នាំ២០២៤។ លើសពីនេះ ដើម្បីធ្វើឱ្យកម្ពុជាយើងស្អាត ឯកឧត្តមរដ្ឋមន្រ្តី បានលើកឡើងបន្ថែមពីការដាំដើមឈើ គឺជាអ្វីដែលធ្វើឡើងស្របនឹងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានផងដែរ ដែលគឺការផ្តួចផ្តើមឱ្យមានការវិនិយោគបៃតង និងគិតគូរដល់ប្រយោជន៍សហគមន៍ជាចម្បង។ ការធ្វើឱ្យប្រជាពលរដ្ឋ ជាពិសេសប្រជាសហគមន៍នៅតាមតំបន់ការពារធម្មជាតិ មានលំនឹងសេដ្ឋកិច្ចតាមរយៈការបង្កើតមុខរបរបន្ថែមពីរបរ ដែលមានស្រាប់ ដោយការវិនិយោគបៃតង គឺជាគោលដៅចម្បងឆ្ពោះ ទៅរកភាពស្អាត ភាពបៃតង និងចីរភាព ដែល កៀរគរអ្នកវិនិយោគ និងអ្នកទេសចរណ៍ ក្នុង និងក្រៅស្រុក ឱ្យចូលរួមចំណែកជាមួយវិស័យបរិស្ថាននិងការអភិវឌ្ឍរបស់កម្ពុជា។ […]
Address:
Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.
010 555 253 / 092 86 22 71
info@seatv.com.kh
8:00 AM - 6:00 PM


