ប្រទេសបង់ក្លាដែស គ្រោងនឹងទទួលបានរដ្ឋាភិបាលបណ្តោះ អាសន្នថ្មី ដែលដឹកនាំដោយសេដ្ឋវិទូដែលឈ្នះរង្វាន់ណូបែលសន្តិភាព គឺលោក Muhammad Yunus នៅថ្ងៃព្រហស្បតិ៍ ៨ សីហានេះ បន្ទាប់ពីបាតុកម្មដ៏ចលាចលជាច្រើនសប្តាហ៍បានបង្ខំឱ្យនាយករដ្ឋមន្ត្រី Sheikh Hasina លាលែងពីតំណែង ហើយភៀសខ្លួនទៅកាន់ប្រទេសឥណ្ឌា។
លោក Muhammad Yunus អាយុ ៨៤ ឆ្នាំ គែជាជ័យលាភីណូបែលតែមួយគត់របស់ប្រទេសបង់ក្លាដែស ហើយក៏ជាសត្រូវនិងជាអ្នករិះគន់យ៉ាងចាស់ដៃចំពោះ លោកស្រីHasina ត្រូវបានក្រុមបាតុករនិស្សិតអំពាវនាវអោយកឡើងកាន់អំណាចបន្តពីលោកស្រី hasina។
គណបក្ស Awami League របស់ លោកស្រីHasina មិនពាក់ព័ន្ធនឹងការពិភាក្សាគ្រប់ភាគីដែលដឹកនាំដោយមេទ័ព ឧត្តមសេនីយ៍ Waker-Uz-Zaman ដែលបានប្រកាសលាលែងពីតំណែងរបស់ Hasina កាលពីថ្ងៃចន្ទ។កូនប្រុសរបស់លោកស្រីhasina គឺលោកSajeeb Wazed Joy បាននិយាយនៅក្នុងទំព័រហ្វេសប៊ុកកាលពីល្ងាចថ្ងៃពុធថា គណបក្សមិនទាន់បោះបង់ចោលនៅឡើយទេ ហើយបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួបពិភាក្សាជាមួយគូប្រជែង និងរដ្ឋាភិបាលបង់ក្លាដែស៕
ប្រែសម្រួលដោយ ម៉ុក ម៉ានិច






