ថ្ងៃ ច័ន្ទ ទី១៧ ខែ ឧសភា ឆ្នាំ២០២៦

 ព័ត៌មានថ្មី   
  • អគ្គលេខាធិការអាស៊ាន ជួបពិភាក្សាការងារជាមួមក្រុមបញ្ញវន្តនៃកម្មវិធីស្រាវជ្រាវសន្តិសុខលំហសមុទ្រអាស៊ាន-អូស្ត្រាលី នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរាជធានីកង់បេរ៉ា ប្រទេសអូស្ត្រាលី ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាការងារជាមួមក្រុមបញ្ញវន្តនៃកម្មវិធីស្រាវជ្រាវសន្តិសុខលំហសមុទ្រអាស៊ាន-អូស្ត្រាលី។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ាន បានលើកទឹកចិត្តឱ្យក្រុមបញ្ញវន្តប្រើប្រាស់ឱកាសដែលមានក្នុងពេលសិក្សា ហើយសង្ឃឹមថា នៅពេលបញ្ចប់ការសិក្សា ក្រុមនិស្សិតទាំងនោះ នឹងដើរតួនាទីដើម្បីចូលរួមចំណែកដល់ការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ានដែលកាន់តែមានលក្ខណៈទូលំទូលាយ។
  • អាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជួសជុលព្រះវិហារ វត្តដំណាក់ រួចរាល់ជាស្ថាពរ វត្តដំណាក់ មានទីតាំងស្ថិតនៅតាមបណ្តោយដងស្ទឹងសៀមរាប ត្រើយម្ខាងផ្សារចាស់ ក្នុងភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។ ក្រោមកិច្ចខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់ពីសំណាក់ ថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរា ព្រះវិហារដែលបានជួសជុលមួយរយ:កន្លងមក បច្ចុប្បន្នគឺបានរួចរាល់១០០ភាគរយហើយ។ អាជ្ញាធរជាតិអប្សរា សង្ឃឹមយ៉ាងមុតមំាថា ក្រោយការជួសជុល សំណង់ព្រះវិហារនេះអាចបំពេញតួនាទីរបស់ខ្លួនបន្តទៅទៀត សម្រាប់ពុទ្ធសាសនិកចូលបំពេញបុណ្យ ក៏ដូចជាព្រះសង្ឃបំពេញកិច្ចវត្ត និងផ្តល់ប្រយោជន៍ដល់ការសិក្សាស្រាវជ្រាវ និងការសិក្សារៀនសូត្រ ជាពិសេស រក្សាបាននូវមរតកពីបុរាណ ព្រមទាំងអាចទាក់ទាញចំណាប់អារម្មណ៍របស់ទេសចរមកទស្សនាស្វែងយល់បន្ថែម ក្រៅពីសំណង់ប្រាសាទបុរាណរបស់យើងផងដែរ៕
  • ឯកឧត្ដមឃ្លាំង ហួត ណែនាំទៅកាន់អាជ្ញាធរខណ្ឌជ្រោយចង្វារ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវពិនិត្យសំណើររបស់ពលរដ្ឋ តំណាងអ្នកភូមិដើមគរ ដែលស្នើសុំបើកមុខផ្លូវចេញចូលភូមិ ជារបៀបវារៈបន្ទាន់ បន្ទាប់ពីមានការសាងសង់សំណង់រំលោភលើផ្លូវ នាំឱ្យអ្នកភូមិ មានការពិបាក ក្នុងការចេញចូលភូមិ។ ឯកឧត្ដមឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញជាតំណាងឯកឧត្ដមឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានលើកឡើងបែបនេះក្នុងវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលធ្វើឡើងក្នុងផ្សារ OCICដោយមានវត្តមានឯកឧត្ដម ជូប ខុន សមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ តំណាងឯកឧត្ដមម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ។ វេទិកាខាងលើនេះ មានសមាជិកសមាជិកាក្រុមប្រឹក្សាខណ្ឌ សង្កាត់ និងប្រជាពលរដ្ឋ សរុប៤៦៦នាក់ចូលរួម និងបានលើកឡើងនូវសំណើរ និងសំណូមពរមួយចំនួន សំណូមពរផ្ទាល់មាត់ មានចំនួន៨នាក់បានលើកឡើង និងមានជាលាយ លក្ខណ៍អក្សរចំនួន ១៤សំបុត្រ។ ការដោះស្រាយបញ្ហាភ្លាមៗរបស់ឯកឧត្ដម ឃ្លាំង ហួត ជូនប្រជាពលរដ្ឋភូមិដើមគរ សង្កាត់ព្រែកតាសេកខាងលើនេះ ធ្វើឡើងបន្ទាប់ពីតំណាងពលរដ្ឋភូមិព្រែកតាសេក បានស្នើសុំផ្ទាល់មាត់ ភាគច្រើននៃសំណើររបស់ប្រជាពលរដ្ឋ ដែលបានលើកឡើង ផ្តោតទៅលើការស្នើសុំកសាងហេរដ្ឋារចនាសម្ព័ន្ធផ្លូវខ្នល់ និងបង្គោលភ្លើងជាដើម ។ ដោយឡែក តំណាងពលរដ្ឋ មកពីភូមិដើមគរមួយរូប […]
  • មនុស្ស ៣៦ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីក្រុង Palmyra របស់ប្រទេសស៊ីរី យ៉ាងហោចណាស់មនុស្ស ៣៦នាក់បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស ដោយសារការវាយប្រហារដោយមីស៊ីលរបស់អ៊ីស្រាអែល ដែលបានវាយប្រហារទីតាំងនានាក្នុង និងជុំវិញទីក្រុង Palmyra ភាគកណ្តាលប្រទេសស៊ីរី នេះបើយោងតាមក្រសួងការពារជាតិស៊ីរី។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានរាយការណ៍មុននេះថាអ្នកស្លាប់រួមមានយុទ្ធជនមិនមែនស៊ីរីបួននាក់ដែលស្មោះត្រង់នឹងអ៊ីរ៉ង់និងជនជាតិស៊ីរីប្រាំពីរនាក់។ ការវាយប្រហារនេះក៏បានធ្វើឱ្យមនុស្សរាប់សិបនាក់រងរបួសផងដែរ រួមទាំងជនស៊ីវិលយ៉ាងតិចប្រាំពីរនាក់ ដែលម្នាក់ក្នុងនោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមក្រុមសង្កេតការណ៍ យន្តហោះអ៊ីស្រាអែលបានកំណត់គោលដៅបីកន្លែងដាច់ដោយឡែកពីគ្នានៅ Palmyra រួមទាំងទីតាំងពីរនៅក្នុងសង្កាត់ al-Jami’ah ។ គោលដៅមួយក្នុង ចំណោមគោលដៅគឺឃ្លាំងអាវុធនៅជិតតំបន់ឧស្សាហកម្ម ដែលត្រូវបានរស់នៅដោយក្រុមគ្រួសារនៃយុទ្ធជនអ៊ីរ៉ាក់គាំទ្រដោយអ៊ីរ៉ង់ និងសញ្ជាតិបរទេសផ្សេងទៀត។ ទីតាំងទីបីនៅក្បែរនោះក៏ត្រូវបានវាយប្រហារផងដែរ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អគ្គលេខាធិការអាស៊ាន ជម្រាបជូនពីការវិត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) លើកទី ១១ នៅព្រឹកថ្ងៃព្រហស្បតិ៍ ៦រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០២៤ នៅរដ្ឋធានីវៀងច័ន្ទ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានជម្រាបជូនពីការវិត្តន៍ចុងក្រោយនៅក្នុងអាស៊ាន ដល់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) លើកទី ១១ ។ នៅក្នុងឱកាសនោះ ឯកឧត្តមអគ្គលេខាធិការអាស៊ានបានចែករំលែកពីលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ ដែលបានប្រព្រឹត្តទៅនៅប្រទេសឡាវ កាលពីខែតុលាកន្លងទៅ ហើយបានលើកទឹកចិត្តឱ្យមានការតម្រឹមបន្ថែមទៀតក្នុងវិស័យការពារជាតិ ជាមួយកិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន ឱ្យស្របគ្នាជាមួយនឹងក្របខណ្ឌចក្ខុវិស័យសហគមន៍អាស៊ានឆ្នាំ២០៤៥។
  • ស្ថិរភាពហិរញ្ញវត្ថុ នៅតំបន់អឺរ៉ូ នៅតែមានភាពតានតឹង ធនាគារកណ្តាលអឺរ៉ុប (ECB) បាននិយាយ នៅក្នុងរបាយការណ៍មួយថា ភាពងាយរងគ្រោះនៃស្ថិរភាពហិរញ្ញវត្ថុនៅតែកើនឡើងនៅក្នុងតំបន់អឺរ៉ូ។ អនុប្រធាន ECB លោក Luis de Guindos បាននិយាយថា “ទស្សនវិស័យសម្រាប់ស្ថិរភាពហិរញ្ញវត្ថុ មានភាពមិនច្បាស់លាស់ម៉ាក្រូហិរញ្ញវត្ថុ និងភូមិសាស្ត្រនយោបាយដែលកើនឡើង រួមជាមួយនឹងការកើនឡើងនៃភាពមិនច្បាស់លាស់នៃគោលនយោបាយពាណិជ្ជកម្ម” ។ ធនាគារកណ្តាលបានព្រមានថា ទីផ្សារភាគហ៊ុន និងឥណទានសាជីវកម្ម និងទីផ្សារភាគហ៊ុនអាចប្រឈមនឹងការប្រែប្រួលដោយសារតែភាពងាយរងគ្រោះ ហើយស្ថាប័នហិរញ្ញវត្ថុមិនមែនធនាគារអាចបង្កើនភាពតានតឹងទីផ្សារ។ ECB បានអំពាវនាវឱ្យអាជ្ញាធរក្នុងតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូរក្សាការប្រុងប្រយ័ត្នដោយរក្សានូវតម្រូវការបណ្ដោះអាសន្នមូលធនដែលមានស្រាប់ និងធានាបាននូវស្តង់ដារផ្តល់ប្រាក់កម្ចីល្អ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាប់ខ្លួនជនជាតិចិន៣ នាក់ ពាក់ព័ន្ធករណីកាន់កាប់ រក្សាទុក និងប្រើប្រាស់អាវុធខុសច្បាប់ ប៉ុនប៉ងឃាតកម្ម នៅក្រុងព្រះសីហនុ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានពាក្យបណ្តឹងថា មានបុរសជនជាតិចិន ចំនួន២នាក់ បានប្រើប្រាស់អាវុធខ្លីចំនួន១ដើម (មិនស្គាល់ម៉ាក) ធ្វើសកម្មភាពបាញ់ទៅលើបុរសជនជាតិចិនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ នៅចំណុចបូរី BS.O5 ក្រុម១៧ ភូមិ៥ សង្កាត់លេខ ០៤ ក្រុងព្រះសីហនុ។ បន្ទាប់ពីធ្វើសកម្មភាពរួច ក្រុមជន សង្ស័យបាននាំគ្នារត់គេចខ្លួនបាត់។ ក្រោយពីទទួលបានព័ត៌មាន នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង១៦៖០០នាទី ដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបា លព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្ម ទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន, វរសេ នីយ៍ឯក ហែម បូណា និងវរសេនីយ៍ឯក ឆាន់ គិតលី អនុប្រធាននាយកដ្ឋាន បានដឹកនាំសហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ ដោយឃាត់ខ្លួនបានជនសង្ស័យ ចំនួន ៣នាក់។ ជនសង្ស័យទាំង៣នាក់ រួមមាន ទី១៖ ឈ្មោះ ZHANG […]
  • អ៊ុយក្រែន បាញ់មីស៊ីល Storm Shadow ផលិតដោយ ចក្រភពអង់គ្លេសចូលរុស្ស៊ី ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសរាយការណ៍ថា ប្រទេសអ៊ុយក្រែនបានបាញ់មីស៊ីល Storm Shadow រយៈចម្ងាយឆ្ងាយរបស់អង់គ្លេស ចូលទៅក្នុងទឹកដីរុស្ស៊ីជាលើកដំបូង មួយថ្ងៃបន្ទាប់ពីបានបាញ់បង្ហោះមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយសហរដ្ឋអាមេរិក ចូលទៅក្នុងប្រទេស។ ការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិក បានកើត ឡើងនៅពេលដែលសង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលបានបន្តអស់រយៈពេលជាង ១០០០ ថ្ងៃកំពុងស្ថិតក្នុងដំណាក់កាលប្រែប្រួល។ ជិតមួយភាគប្រាំនៃទឹកដីអ៊ុយក្រែនស្ថិតនៅក្នុងដៃរបស់រុស្ស៊ី។ កងទ័ពកូរ៉េខាងជើងត្រូវបានដាក់ពង្រាយនៅក្នុងតំបន់ Kursk ហើយមានការសង្ស័យកាន់តែខ្លាំងឡើងអំពីអនាគតនៃជំនួយរបស់លោកខាងលិច ខណៈដែលប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិកលោក Donald Trump រៀបចំវិលត្រឡប់ទៅកាន់សេតវិមានវិញក្នុងខែមករា។ កន្លងមក អង់គ្លេសធ្លាប់បាននិយាយថា អ៊ុយក្រែនអាចប្រើប្រាស់កាំជ្រួច Storm Shadow ក្នុងទឹកដីអ៊ុយក្រែន ប៉ុន្តែទីក្រុងឡុងដ៍បាននិងកំពុងដាក់សម្ពាធលើទីក្រុងវ៉ាស៊ីនតោន ដើម្បីអនុញ្ញាតឱ្យប្រើប្រាស់របស់ពួកគេ ដើម្បីវាយប្រហារគោលដៅនានានៅក្នុងប្រទេសរុស្ស៊ីអស់រយៈពេលជាច្រើនខែ៕ ប្រែសម្រួលដោយ ម៉ុក ម៉ានិច
  • អាជ្ញាធរជាតិអប្សរា កំពុងជួសជុលជណ្ដើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង និងជួយសង្រ្គោះក្បាច់ចម្លាក់នៅប្រាសាទភ្នំក្រោម ដែលកំពុងរងការខូចខាតធ្ងន់ធ្ងរ ក្រុមអ្នកអភិរក្សថ្មរបស់អាជ្ញាធរជាតិអប្សរា កំពុងបន្តការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើង ដែលស្ថិតក្នុងស្ថានភាពហែកចេញពីគ្នា ព្រមទាំងផ្នែកខ្លះនៃរចនាសម្ពន្ធជណ្តើរជាច្រើនផ្នែកទៀត ឱ្យប្រសើរឡើងវិញ។ ជាមួយគ្នានេះ ក្រុមអ្នកជំនាញ ក៏កំពុងជួយសង្រ្គោះក្បាច់ចម្លាក់នៅតាមតួប៉មកណ្តាលផ្នែកខាង លិច និងតួប៉មខាងជើងនៃជ្រុងខាងលិច ឆៀងខាងត្បូង ដែលមានចម្លាក់នៅសល់តិចតួចបំផុត ហើយកំពុងមានសភាពពុកផុយខ្លាំង កុំឱ្យបាត់បង់ផងដែរ។ ការជួសជុលនេះ បន្ទាប់ពីក្រុមអ្នកអភិរក្សថ្ម បានបញ្ចប់ជួសជុលជណ្តើរតួប៉មកណ្តាល ផ្នែកខាងលិច និងចម្លាក់តោនៃប្រាសាទភ្នំ ក្រោមរួចមក។ អ្នកអភិរក្សថ្ម លោក ឡុង ណារី ឱ្យដឹងថា ការជួសជុលជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំក្រោមនេះ គឺចែកជា២ដំណាក់កាល។ ដំណាក់កាលទី១ គឺជួសជុលពង្រឹងគ្រឹះជណ្តើរមុខផ្នែកខាងលិច ឆៀងខាង ជើង និងកម្រាលថ្មភក់។ដំណាក់ កាលទី២ គឺជួសជុលសង្រ្គោះក្បាច់ចម្លាក់នៅតួប៉មកណ្ដាលមុខផ្នែកខាងលិច និងតួប៉មខាងជើង ជ្រុងខាងលិច ឆៀងខាងត្បូង ដែលចម្លាក់ទាំងនោះ នៅសេសសល់តិចតួចបំផុត ហើយថ្មកំពុងមានស្ថានភាពពុកផុយខ្លាំង។ អ្នកអភិរក្សថ្មដដែលឱ្យដឹងទៀតថា ការខូចខាតរចនាសម្ពន្ធជណ្តើរមុខនៅផ្នែកខាងលិច ឆៀងខាងជើងរបស់ប្រាសាទភ្នំ ក្រោម បណ្តាលមកពីអាយុកាលនៃសម្ភារសំណង់ ថ្មបាយក្រៀមមានសភាពពុកផុយគ្មានលំនឹង។ បច្ចេកទេសនៃការជួសជុលជណ្ដើរ គឺត្រូវរុះរើថ្មកាំ ជណ្តើរ និងគ្រឹះទម្រ មកសម្អាតកំណកដី ហើយផ្នែកកម្រាលក្រោម គឺត្រូវប្រើកម្ទេចថ្មមកបង្ហាប់ដី។ […]
  • សម្តេចធិបតី នាយករដ្ឋមន្ត្រី បញ្ជាក់ថា ព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយទេ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី បានផ្ញើសារជូនបងប្អូនជនរួមជាតិ ពាក់ព័ន្ធនឹងរឿងកោះគុត នៅខេត្តកោះកុង ដែលក្រុមជ្រុលនិយមចោទប្រកាន់ថា រាជរដ្ឋាភិបាលកាត់កោះគុតទៅឲ្យប្រទេសថៃ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ចោទសួរថា ក្រុម ប្រឆាំងនៅថៃ បានចោទទៅរាជរដ្ឋាភិបាលថៃថា បានធ្វើឱ្យបាត់កោះគុតមកកម្ពុជា ចំណែកក្រុមជ្រុលនិយម នៅក្រៅស្រុក បានចោទកម្ពុជាថា ធ្វើឱ្យបាត់កោះគុត ទៅថៃ ដូច្នេះតើកោះនេះបាត់ទៅណា ឬបាត់ទៅជនទីបី ឬលិចចូលនៅក្នុងសមុទ្រ? គ្រាដែល ព្រំដែនសមុទ្រកម្ពុជា-ថៃមិនទាន់បានបោះបង្គោលឯកភាពគ្នាចប់សព្វគ្រប់នៅឡើយ។ សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា មានភាពចាស់ ទុំ គឺមិនយកភ្លើងចូលផ្ទះទេ ត្បិតរឿងព្រំដែនកម្ពុជា-ថៃ បានធ្វើតាំងពីឆ្នាំ ២០០៦ រហូតមកដល់បច្ចុប្បន្នមិនទាន់បញ្ចប់នៅ ឡើយ។ ប៉ុន្ដែរឿងនេះ ក្រុម ប្រឆាំងជ្រុលនិយមមួយក្ដាប់តូច បានទាញយកមកដើម្បី តែផលប្រយោជន៍នយោបាយរបស់ពួកគេ។ ការបញ្ជាក់របស់សម្ដេចធិបតីនាយករដ្ឋមន្ត្រី ធ្វើឡើងនៅក្នុងពិធីចែកសញ្ញាបត្រជូនដល់និស្សិតជ័យលាភី នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕
  • រដ្ឋមន្ត្រីមហាផ្ទៃ និងឯកអគ្គរដ្ឋទូតហ្វីលីពីន សន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធឱ្យកាន់តែរឹងមាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋហ្វីលីពីន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យដែលពាក់ព័ន្ធ និងបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា តាមរយៈទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងរដ្ឋាភិបាលហ្វីលីពីន ប្រទេសទាំងពីរនឹងសម្រេចបានលទ្ធផលការងារថ្មីៗបន្ថែមទៀតដើម្បីផលប្រយោជន៍ជាតិ និងប្រជាជន។ ការសន្យា និងការបង្ហាញក្ដីសង្ឃឹមដ៏ជឿជាក់នេះ បានធ្វើឡើងនារសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ ក្នុងឱកាសដែលឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អនុញ្ញាតឱ្យ លោកជំទាវ Flerida Ann Camille P. Mayo ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មី ប្រចាំព្រះរាជា ណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម នៅទីស្ដីការក្រសួង មហាផ្ទៃ។ ឯកឧត្ដមអភិសន្តិបណ្ឌិត ក៏បានថ្លែងអំណរគុណចំពោះ លោកជំទាវឯកអគ្គរដ្ឋទូត ដែលតែងតែយកចិត្តទុកដាក់ដល់ការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ព្រមទាំងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ […]
  • កម្ពុជា និងចិន បញ្ជាក់ពីការបន្តពង្រឹងកិច្ចសហប្រតិបត្តិការកាន់តែប្រសើរថែមទៀតក្នុងវិស័យបរិស្ថាន ជាពិសេសការការបញ្ចេញកាបូនទាប ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបឯកឧត្តម ZHAO Yingmin អនុរដ្ឋមន្ត្រីក្រសួងអេកូឡូស៊ីនិងបរិស្ថាននៃសាធារណ រដ្ឋប្រជាមានិតចិន ថ្ងៃទី ២០ ខែវិច្ឆិកា ឆ្នាំ ២០២៤ ក្នុងអំឡុងសន្និសីទលើកទី២៩ នៃបណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី បានលើកឡោះងថា កម្ពុជា បានរួមចំណែកយ៉ាងច្រើនទៅលើកិច្ចប្រឹងប្រែងដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុនៅក្នុងប្រទេស និងចូលរួមជាមួយសហគមន៍អន្តរជាតិ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ។ នៅក្នុងសន្និសីទ COP29 ឆ្នាំនេះ ប្រទេសកម្ពុជាបានដាក់ចេញនូវគោលបំណងច្បាស់លាស់ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ក្នុងជំរុញឱ្យប្រទេសអភិវឌ្ឍន៍ឆ្លើយតបការសន្យាក្នុងការកាត់បន្ថយការកើនឡើងកំដៅ និងផ្តល់មូលនិធីដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ជួយប្រទសកំពុងអភិវឌ្ឍន៍ ដែលជាប្រទេសរងគ្រោះពីបញ្ហានេះផងដែរ។ ឯកឧត្តម ZHAO Yingmin បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធ ផលសេដ្ឋកិច្ចសង្គមរបស់កម្ពុជា ជាពិសេស ការប្តេជ្ញាចិត្តនិងការចូលរួមរបស់កម្ពុជា ក្នុងអំឡុងសន្និសីទលើកទី២៩ បណ្តាភាគីអនុសញ្ញាក្របខណ្ឌសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ នាទីក្រុងបាគូ ប្រទេសអាស៊ែបៃស្សង់។ ប្រទេសចិននឹងគាំទ្រដល់កិច្ចសហប្រតិបត្តិការកាន់តែប្រសើរលើវិស័យបរិស្ថាន ជាពិសេស ការប្រយុទ្ធប្រឆាំង នឹងការប្រែប្រួលអាកាសធាតុ ដែលទាមទារនូវកិច្ចខិតខំប្រឹងប្រែងរួម ពីគ្រប់ប្រទេសនិងតំបន់ទាំងអស់។ ជាចុងក្រោយថ្នាក់ដឹកនាំក្រសួង បរិស្ថាននៃប្រទេសទាំង២កម្ពុជា ចិន បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី […]
  • រដ្ឋបាលខេត្តជាប់ព្រំដែនកម្ពុជា-ថៃ និងឡាវ ផ្តល់ប័ណ្ណព្រំដែនជូនពលរដ្ឋជាង១៩ពាន់ក្បាលបន្ថែមទៀត ក្នុងរយៈពេលមួយខែ គិតចាប់ពីថ្ងៃទី២៦ ខែកញ្ញា ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤នេះ រដ្ឋបាលខេត្តជាប់ព្រំដែន កម្ពុជា-ថៃ និងកម្ពុជា-ឡាវ បានបន្តផ្ដល់សេវាប័ណ្ណព្រំដែន ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់ចេញចូលឆ្លងដែនក្នុងជីវភាពប្រចាំថ្ងៃ បានសរុបជាង១៩ពាន់ក្បាល ក្នុងនោះខេត្តជាប់ព្រំដែនប្រទេសថៃ មានចំនួនច្រើនបំផុត បើធៀបនឹងខេត្តជាប់ព្រំដែនប្រទេសឡាវ។ បើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ក្នុងចំណោមប័ណ្ណព្រំដែនជាង១៩ពាន់ក្បាលនោះ ការផ្ដល់ជូននៅខេត្តជាប់ព្រំដែនប្រទេសឡាវមានតែ១៧ក្បាលប៉ុណ្ណោះ ស្របពេលខេត្តជាប់ព្រំដែនប្រទេសថៃ រួមមានខេត្តបន្ទាយ មានជ័យ ផ្ដល់បាន ៩.៨១៩ក្បាល ខេត្តប៉ៃលិន៣.៥២១ក្បាល ខេត្តឧត្តរមានជ័យ២.៩៩៩ក្បាល ខេត្តបាត់ដំបង២.៤៦៧ក្បាល និងខេត្តកោះកុង ផ្ដល់បាន៣៩៦ក្បាល។ ដោយឡែកនៅក្នុងរយៈពេលដូចគ្នានោះ អគ្គនាយករដ្ឋនរដ្ឋបាល ក៏បានបន្តបើកផ្ដល់ប័ណ្ណព្រំដែនជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ បាត់ដំបង និងឧត្តរមានជ័យ ដើម្បីបន្តយកទៅបំពេញបែបបទផ្ដល់សេវាជូនប្រជាពលរដ្ឋ បានចំនួន១៣.០០០ក្បាលដែរ ក្នុងនោះខេត្តបន្ទាយមានជ័យមាន៦.០០ក្បាល ឧត្តរមានជ័យ មាន៤.៥០០ក្បាល និងខេត្តបាត់ដំបង មាន២.៥០០ក្បាល ។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ ដដែល។ សូមបញ្ជាក់ថា ការផ្ដល់សេវាប័ណ្ណព្រំដែនកម្ពុជា-ថៃ ធ្វើឡើងនៅការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលក្រុង ស្រុក និងទីតាំងផ្សេងទៀតតាមការចាំបាច់ដែលកំណត់ដោយរដ្ឋបាលក្រុង ស្រុកសាមី ដោយប្រើប្រាស់កម្មវិធីព័ត៌មានវិទ្យាសម្រាប់គ្រប់គ្រង […]
  • រដ្ឋបាលខេត្តប៉ៃលិន និងថៃ បើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ ស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ (កម្ពុជា)-បានជាកាត (ប្រទេសថៃ) ប៉ៃលិន៖ រដ្ឋបាលខេត្តប៉ៃលិននៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិភាក្សាលើខ្លឹមសារ នៃសេចក្តីព្រាងកិច្ចព្រមព្រៀងស្តីពីការកសាងស្ពាន ឆ្លងកាត់អូរធម្មជាតិ នៅច្រកទ្វារព្រំដែនអន្តរជាតិព្រំ(កម្ពុជា)-បានជាកាត(ប្រទេសថៃ)។ កិច្ចប្រជុំពិភាក្សាដឹកនាំដោយលោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ប្រទេសកម្ពុជា និងឯកឧត្តម មុនស៊ីត ផៃសានថាណាវ៉ាត់ (H.E. Monsit Paisanthanawat) អភិបាលខេត្តចាន់បុរី ប្រទេសថៃ។ កិច្ចប្រជុំនេះដែរគឺ ដើម្បីពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងខេត្តនៅជាប់ព្រំដែននៃប្រទេសទាំង២ (ប៉ៃលិន+ ចាន់បុរី) ឱ្យបានកាន់តែល្អប្រសើរឡើងថែមទៀត។ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បញ្ជាក់ថានាពេលកន្លងមក ខេត្តប៉ៃលិន និងខេត្តចាន់បុរី បានសហការគ្នាយ៉ាងល្អ លើវិស័យមួយចំនួន ដូចជា៖ បញ្ហាពលករឆ្លងដែនខុសច្បាប់, ការទប់ស្កាត់បទល្មើសឆ្លងដែននានា, ការធ្វើពាណិជកម្មឆ្លងដែន, ផ្តល់កិច្ចសហការសម្រួល ដល់អ្នកជំងឺខ្មែរ ដែលទៅព្យាបាលនៅប្រទេសថៃ ដោយមិនគិតពីពេលវលា ជាពិសេសការនាំចេញកសិផល របស់ខេត្តប៉ៃលិន ទៅកាន់ព្រះរាជាណា ចក្រថៃ។ លោកជំទាវបណ្ឌិតអភិបាលខេត្ត ក៍បានមាន ប្រសាសន៍សំណូមពរដល់សមភាគីថៃ ខេត្តចាន់បុរី បន្តបង្កើនសហប្រតិបត្តិការនូវបញ្ហាមួយចំនួនបន្ថែមទៀត […]
  • ក្រុមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាម ចាប់អារម្មណ៍លើការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃពុធនេះ បានអនុញ្ញាតឱ្យ លោក Dato Khairul Hamed នាយកប្រតិបត្តិ នៃក្រុមហ៊ុន Khazanah និងជាអតីតមេបញ្ជាការ កងទ័ពជើងគោក នៃប្រទេសព្រុយណេដារូស្សាឡាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ ជំនួបនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ និងបរិយាកាស ផ្តល់នូវសេវាកម្មកាន់តែប្រសើរដល់សាធារណជនទូទៅ។ លោកនាយកប្រតិបត្តិ បានជម្រាបជូនពីគោលបំណងនៃដំណើរទស្សនកិច្ច គឺដើម្បីស្វែង យល់ពីកាលានុវត្តភាពសហប្រតិបត្តិការវិនិយោគនៅកម្ពុជា លើវិស័យជាច្រើនរួមមាន៖ វិស័យសុខាភិបាល វិស័យ ធនធានទឹក វិស័យដឹកជញ្ជូន ជាពិសេសផ្លូវដែក និងវិស័យធនាគារជាដើម។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ក្រុមហ៊ុន ដែលមានចំណាប់អារម្មណ៍ស្វែងយល់ និងស្នើសុំការណែនាំស្តីពីកិច្ចសហប្រតិបត្តិការ និងការវិនិយោគលើវិស័យសុខាភិបាលនៅកម្ពុជា។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានជម្រាបជូននូវអាទិភាព និងគោលនយោបាយសុខាភិបាល នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ នៃរាដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភាជាតិ ព្រមទាំងបានគូសរំលេចពីយន្តការ លក្ខខណ្ឌ និងវិធានការចាំបាច់នានា របស់ក្រសួងសុខាភិបាល សម្រាប់តម្រង់ទិស និងគាំទ្រដល់ការវិនិយោគផ្នែកឯកជនវិស័យសុខាភិបាលនៅកម្ពុជា សំដៅបម្រើផលប្រយោជន៍ប្រជាជនផង និងការទទួលបានជោគជ័យរបស់ក្រុមហ៊ុនផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី […]

  Address:

Northbridge Street, Sleng Roleung Village, Sangkat Toek Thla, Khan Sen Sok, Phnom Penh, Cambodia.                                                                                                                                              

  010 555 253 / 092 86 22 71
  info@seatv.com.kh
  8:00 AM - 6:00 PM

  The Southeast Asia Television (SEATV)